ជំនួយ​ការសិក្សា
ព្យាការី


ព្យាការី

ជា​ជន​ណា​ម្នាក់​ដែល​ព្រះ​ទ្រង់​បាន​ហៅ ហើយ​និយាយ​ជំនួស​ព្រះ។ ជា​ទូត​ពី​ព្រះ ព្យាការី​ទទួល​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ការ​ព្យាករណ៍​ទាំង​ឡាយ និង​វិវរណៈ​ទាំង​ឡាយ​ពី​ព្រះ។ ភារកិច្ច​របស់​លោក គឺ​ដើម្បី​ប្រាប់​មនុស្ស​លោក​អំពី​ព្រះ​ហឫទ័យ និង​លក្ខណៈ​ដ៏​ពិត​របស់​ព្រះ ហើយ​ដើម្បី​បង្ហាញ​អំពី​អត្ថន័យ​នៃ​ការ​ទាក់​ទង​របស់​ទ្រង់​ជាមួយ​នឹង​ពួក​គេ។ ព្យាការី​ជំទាស់​នឹង​អំពើ​បាប ហើយ​ទាយ​ប្រាប់​អំពី​លទ្ធផល​របស់​វា។ លោក​គឺជា​អ្នក​ផ្សាយ​អំពី​សេចក្ដី​សុចរិត។ ជួនកាល ពួក​ព្យាការី​អាច​បាន​ទទួល​ការ​បំផុស​គំនិត​ឲ្យ​ទាយ​ប្រាប់​ពេល​ខាង​មុខ សម្រាប់​ផល​ប្រយោជន៍​ដល់​មនុស្ស​លោក។ ប៉ុន្តែ ភារកិច្ច​ទី​មួយ​របស់​លោក គឺ​ដើម្បី​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​គ្រីស្ទ។ ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​ព្យាការី​របស់​ព្រះ​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ។ សមាជិក​ក្នុង​គណៈប្រធាន​ទី​មួយ និង​ពួក​សាវក ១២ នាក់ ត្រូវ​បាន​គាំទ្រ​ឲ្យ​ធ្វើ​ជា​ពួក​ព្យាការី ពួក​អ្នក​មើល​ឆុត និង​ពួក​អ្នក​ទទួល​វិវរណៈ។