ជំនួយ​ការសិក្សា
ព្រះ​វិហារ​បរិសុទ្ធ​ខឺតឡង់


ព្រះ​វិហារ​បរិសុទ្ធ​ខឺតឡង់

ជា​ព្រះ​វិហារ​បរិសុទ្ធ​មុនដំបូង​ដែល​បាន​សាង​ឡើង​ដោយ​សាសនាចក្រ​នៅ​សម័យ​ទំនើប​នេះ។ ពួក​បរិសុទ្ធ​បាន​សង់​ព្រះ​វិហារ​បរិសុទ្ធ នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ សហរដ្ឋអាមេរិក ស្រប​តាម​បញ្ជា​របស់​ព្រះ​អម្ចាស់ (គ. និង ស. ៩៤:៣–៩)។ គោលបំណង​តែ​មួយ​គត់ គឺ​ដើម្បី​ផ្ដល់​នូវ​កន្លែង​មួយ សម្រាប់​ឲ្យ​សមាជិក​ដ៏​សក្ដិសម​ក្នុង​សាសនាចក្រ​អាច​ទទួល​អំណាច សិទ្ធិ​អំណាច និង​ការ​បំភ្លឺ​ខាង​វិញ្ញាណ (គ. និង ស. ១០៩; ១១០)។ បាន​ធ្វើ​ពិធី​ឆ្លង​ព្រះ​វិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​ទី ២៧ មីនា ឆ្នាំ ១៨៣៦ បទ​អធិស្ឋាន​ឆ្លង​ត្រូវ​បាន​ថ្វាយ​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ដោយ វិវរណៈ (គ. និង ស. ១០៩)។ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​វិវរណៈ​សំខាន់ៗ​ជា​ច្រើន ហើយ​បាន​សាង​ឡើង​វិញ​នូវ​កូន​សោ​ទាំង​ឡាយ​នៃ​បព្វជិតភាព​ដែល​ត្រូវ​ការ​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​នេះ (គ. និង ស. ១១០; ១៣៧)។ ព្រះ​វិហារ​បរិសុទ្ធ​នេះ ពុំ​បាន​ប្រើ​សម្រាប់​ពិធី​បរិសុទ្ធ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​ទាំង​ស្រុង ដូចដែល​បាន​ប្រទាន​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​សព្វ​ថ្ងៃ​នេះ​ទេ។