ជំនួយ​ការសិក្សា
យ៉ាកុប, កូន​ប្រុស​របស់​លីហៃ


យ៉ាកុប, កូន​ប្រុស​របស់​លីហៃ

ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ហើយ​ជា​អ្នក​និពន្ធ​នូវ​បទ​បង្រៀន​ជា​ច្រើន​នៅ​ក្នុង​គម្ពីរ​នីហ្វៃ​ទី ២ និង​គម្ពីរ​យ៉ាកុប (២ នីហ្វៃ ៦–១១; យ៉ាកុប [ព.ម] ១–៧)។

គម្ពីរ​យ៉ាកុប 

ជា​គម្ពីរ​ទី​បី​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន។ ជំពូក​ទី ១ ប្រាប់​ពី​នីហ្វៃ​បាន​ប្រគល់​បញ្ជី​ប្រវត្តិ​ឲ្យ​យ៉ាកុប ហើយ​បន្ទាប់​មក​បាន​តាំង​យ៉ាកុប និង​យ៉ូសែប ជា​ប្អូន​ប្រុស​លោក​ឲ្យ​ធ្វើ​ជា​សង្ឃ ហើយ​ជា​គ្រូបង្រៀន​ដល់​ប្រជារាស្ត្រ។ ជំពូក​ទី ២–៤ ជា​បទ​បង្រៀន​ដែល​ទូន្មាន​ឲ្យ​ប្រជាជន​នៅ​ស្អាតបាត។ យ៉ាកុប​ក៏​បាន​បង្រៀន​អំពី​ការ​យាង​មក​នៃ​ព្រះ​មែស៊ី​ដ៏​ប្រោស​លោះ ហើយ​លោក​បាន​ប្រាប់​អំពី​មូលហេតុ​ដែល ពួក​មនុស្ស​ខ្លះ​នៅ​អ៊ីស្រាអែល​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់ កាល​ទ្រង់​យាង​មក។ ជំពូក​ទី ៥–៦ មាន​នូវ​ទី​បន្ទាល់​របស់​យ៉ាកុប និង​ពាក្យ​ប្រៀបធៀប​ដែល​ប្រកប​ដោយ​ការ​ព្យាករណ៍​អំពី​ប្រវត្តិ និង​បេសកកម្ម​នៃ​ប្រជាជន​អ៊ីស្រាអែល។ ជំពូក​ទី ៧ មាន​នូវ​ដំណើរ​រឿង​នៃ​អ្នក​បះបោរ​ម្នាក់​ដែល​បាន​រៀន​សូត្រ ឈ្មោះ​សេរេម ដែល​ត្រូវ​បាន​ចុះ​ចាញ់​ដោយ​ទី​បន្ទាល់​ដ៏​ឧត្ដម​របស់​យ៉ាកុប។