ជំនួយ​ការសិក្សា
កូរិនថូស, សំបុត្រ​ដល់​ពួក


កូរិនថូស, សំបុត្រ​ដល់​ពួក

ជា​គម្ពីរ​ពីរ​ក្បាល​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ មុនដំបូង គ្រាន់តែ​ជា​សំបុត្រ​ដែល​ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ​នៅ​ឯ​កូរិនថូស ដើម្បី​កែទម្រង់​ការ​ឥត​របៀប​នៅ​ចំណោម​ពួក​គេ។ ពួក​កូរិនថូស​បាន​រស់នៅ​ក្នុង​សង្គម​មួយ ដែល​ទុច្ចរិត​ខាង​សីលធម៌។

កូរិនថូស​ទី១ 

ជំពូក​ទី ១ មាន​ពាក្យ​សួរ​សុខទុក្ខ និង​ពាក្យ​អរគុណ​ពី​ប៉ុល។ ជំពូក​ទី ២–៦ ជា​ការ​ប្រដៅ​របស់​ប៉ុល អំពី​កំហុស​របស់​ពួក​បរិសុទ្ធ​នៅ​កូរិនថូស។ ជំពូក​ទី ៧–១២ ជា​ចម្លើយ​របស់​ប៉ុល​ចំពោះ​សំណួរ​ខ្លះៗ។ ជំពូក​ទី ១៣–១៥ ស្ដី​អំពី​សេចក្ដី​សប្បុរស អំណោយ​ទាន​ខាង​វិញ្ញាណ និង​ដំណើរ​រស់​ឡើង​វិញ។ ជំពូក​ទី ១៦ ជា​ការ​ទូន្មាន​របស់​ប៉ុល​ឲ្យ​ឈរ​យ៉ាង​មាំមួន​ក្នុង​សេចក្ដី​ជំនឿ។

កូរិនថូស​ទី២ 

ជំពូក​ទី ១ មាន​ពាក្យ​សួរ​សុខទុក្ខ និង​ពាក្យ​អរគុណ​ពី​ប៉ុល។ ជំពូក​ទី ២ មាន​ពាក្យ​ទូន្មាន​ផ្ទាល់​ដល់​ទីតុស។ ជំពូក​ទី ៣–៧ ចែង​អំពី​ព្រះ​ចេស្ដា​នៃ​ដំណឹង​ល្អ​ក្នុង​ជីវិត​នៃ​ពួក​បរិសុទ្ធ និង​ពួក​មេដឹកនាំ​គេ។ ជំពូក​ទី ៨–៩ ទូន្មាន​ពួក​បរិសុទ្ធ​ឲ្យ​ដាក់​ទាន​ទៅ​អ្នក​ក្រីក្រ ដោយ​មាន​ចិត្ត​រីករាយ។ ជំពូក​ទី ១០–១២ ជា​ការ​អះអាង​ខាង​មុខ​ងារ​ប៉ុល​ជា​សាវក​ម្នាក់។ ជំពូក​ទី ១៣ ជា​ពាក្យ​ទូន្មាន​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ។