ជំនួយ​ការសិក្សា
បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ទារក


បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ទារក

ជា​ការ​ប្រព្រឹត្ត​ដោយ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ដ៏​មិន​ចាំ​បាច់​ឲ្យ​ទារក និង​កូន​ក្មេង​ទាំង​ឡាយ ដែល​មិនទាន់​ដល់​អាយុ​ចេះ​ទទួល​ការ​ខុសត្រូវ គឺ​អាយុ ៨ ឆ្នាំ។ព្រះ​អម្ចាស់​ទ្រង់​ដាក់​ទោស​ដល់​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ទារក (មរ៉ូណៃ ៨:១០–២១)។ ពួក​កូន​ក្មេង​កើត​មក​ដោយ​ឥត​មាន​ទោស ហើយ​ឥត​មាន​បាប​ទេ។ សាតាំង​គ្មាន​អំណាច​នឹង​ល្បួង​ពួក​កូន​ក្មេង​បាន​ទេ រហូត​ដល់​ពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​ចេះ​ទទួល​ការ​ខុស​ត្រូវ (គ. និង ស. ២៩:៤៦–៤៧)។ ហេតុ​នោះ​ហើយ ទើប​ពួក​កូន​ក្មេង​មិន​ត្រូវ​ការ​ប្រែ​ចិត្ត ឬ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ឡើយ។ ពួក​កូន​ក្មេង​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពេល​មាន​អាយុ ៨ ឆ្នាំ (គ. និង ស. ៦៨:២៥–២៧)។