ជំនួយ​ការសិក្សា
ធ្វើ​ការងារ​បម្រើ, អ្នក​ធ្វើ​ការងារ​បម្រើ


ធ្វើ​ការងារ​បម្រើ, អ្នក​ធ្វើ​ការងារ​បម្រើ

ដើម្បី​ធ្វើ​កិច្ចការ​នៃ​ព្រះ​អម្ចាស់​នៅ​លើ​ផែនដី។ ពួក​អ្នក​បម្រើ​ដ៏​ជម្រើស​របស់​ព្រះ ត្រូវ​បាន​ហៅ​អំពី​ព្រះ ដើម្បី​ឲ្យ​ធ្វើ​ការងារ​បម្រើ​នូវ​កិច្ចការ​របស់​ទ្រង់។ កាលណា​ពួក​អ្នក​ធ្វើ​ការងារ​បម្រើ​ដ៏​ពិត​ធ្វើ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ នោះ​គេ​ធ្វើ​ជា​តំណាង​ព្រះ​អម្ចាស់​ក្នុង​ការងារ​ដ៏​សំខាន់ ហើយ​ធ្វើ​ជា​ភ្នាក់​ងារ​ទាំង​ឡាយ​របស់​ទ្រង់ (គ. និង ស. ៦៤:២៩), ហេតុ​ដូច្នោះ​ហើយ ការ​ធ្វើ​ការងារ​បម្រើ​នូវ​កិច្ចការ​ដ៏​ចាំ​បាច់ សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​លោក។ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រទាន​ដល់​ពួក​សាវក ពួក​ព្យាការី ពួក​អ្នក​ផ្សាយដំណឹង​ល្អ ពួក​សង្ឃ​ជាន់​ខ្ពស់ ពួក​៧០ នាក់ ពួក​អែលឌើរ ពួក​ប៊ីស្សព ពួក​សង្ឃ ពួក​គ្រូ ពួក​ឌីកុន នូវ​ជំនួយ និង​ការ​គ្រប់​គ្រង សម្រាប់​ការ​ធ្វើ​ឲ្យ​ពួក​បរិសុទ្ធ​បាន​ល្អ​ឥត​ខ្ចោះ និង​សម្រាប់​កិច្ចការ​ខាង​ការងារ​បម្រើ (អេភេ. ៤:១១–១៦; ១ កូរិន. ១២:១២–២៨; គ. និង ស. ២០; ១០៧)។