យ៉ូសែប ពីភូមិអើរីម៉ាថេ
យ៉ូសែប ពីភូមិអើរីម៉ាថេ ជាសមាជិកម្នាក់ក្នុងក្រុមជំនុំសានហេទ្រិន ជាសិស្សរបស់ព្រះគ្រីស្ទម្នាក់ ជាអ្នកមាន ហើយជាសាសន៍អ៊ីស្រាអែលដ៏ស្មោះត្រង់ម្នាក់ ដែលពុំបានចូលរួមក្នុងការថ្កោលទោសដល់ព្រះអម្ចាស់របស់យើង។ បន្ទាប់ពីការឆ្កាង នោះយ៉ូសែបបានយកព្រះសពនៃព្រះអង្គសង្គ្រោះមករុំនឹងសំពត់ទេសឯងយ៉ាងស្អាត ហើយបញ្ចុះក្នុងផ្នូរដែលមានរូបរាងដូចជារូងរបស់យ៉ូសែបផ្ទាល់ (ម៉ាថាយ ២៧:៥៧–៦០; ម៉ាកុស ១៥:៤៣–៤៦; លូកា ២៣:៥០–៥៣; យ៉ូហាន ១៩:៣៨–៤២)។