ជំនួយ​ការសិក្សា
ទទួល​សារ​ភាព, ការ​ទទួល​សារ​ភាព, ទទួល​ថ្លែង​ប្រាប់, ការ​ទទួល​ថ្លែង​ប្រាប់


ទទួល​សារ​ភាព, ការ​ទទួល​សារ​ភាព, ទទួល​ថ្លែង​ប្រាប់, ការ​ទទួល​ថ្លែង​ប្រាប់

គម្ពីរ​ប្រើ​យ៉ាង​តិច​ពាក្យ ការ​ទទួល​សារ​ភាព និង ការ​ទទួល​ថ្លែង​ប្រាប់។ ទី​ពីរ ទទួល​ថ្លែង​ប្រាប់ គឺ​ថ្លែង​នូវ​សេចក្ដី​ជំនឿ​របស់​ខ្លួន​ដល់​អ្វី​មួយ ដូច​ជា​ទទួល​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ (ម៉ាថាយ ១០:៣២; រ៉ូម ១០:៩; ១ យ៉ូហាន ៤:១–៣; គ. និង ស. ៨៨:១០៤)។

ន័យ​ម្យ៉ាង​ទៀត ទទួល​សារ​ភាព គឺ​ទទួល​កំហុស​របស់​ខ្លួន ដូច​ជា​ក្នុង​ការ​ទទួល​សារ​ភាព​ចំពោះ​អំពើ​បាប​ទាំង​ឡាយ។ គឺជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់​រូប​ឲ្យ​ទទួល​សារ​ភាព​ចំពោះ​អស់​ទាំង​អំពើ​បាប​ដល់​ព្រះ​អម្ចាស់ ហើយ​សូម​ក្ដី​អត់​ទោស​ពី​ទ្រង់ (គ. និង ស. ៥៨:៤២–៤៣)។ កាលណា​ចាំ​បាច់ នោះ​ត្រូវ​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​ដល់​អ្នក​ផ្សេង ឬ​ដល់​ពួក​អ្នក​ផ្សេង​ដែល​បាន​ធ្វើ​អំពើ​បាប​ទៅ​លើ។ រីឯ​អំពើ​បាប​ធ្ងន់ៗ ត្រូវ​ទទួល​សារ​ភាព​ដល់​អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ (ក្នុង​ករណី​ភាគ​ច្រើន គឺ​ប៊ីស្សព)។