ជំនួយ​ការសិក្សា
មនុស្ស​ខាង​សាច់​ឈាម


មនុស្ស​ខាង​សាច់​ឈាម

គឺ​ជន​ណាមួយ​ដែល​ជ្រើសរើស​ដើម្បី​នៅ​ក្រោម​ឥទ្ធិពល​នៃ​តណ្ហា សេចក្ដី​ប៉ងប្រាថ្នា សេចក្ដី​ស្រេក​ឃ្លាន និង​វិស័យ​ខាង​សាច់ឈាម ជាជាង​នៅ​ក្រោម​ការ​ដាស់តឿន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ជន​បែប​នេះ​អាច​យល់​សេចក្ដី​ខាង​សាច់ឈាម ប៉ុន្តែ​មិន​យល់​សេចក្ដី​ខាង​វិញ្ញាណ​ឡើយ។ មនុស្ស​ទាំង​អស់ គឺជា​មនុស្ស​ខាង​សាច់ឈាម ឬ​ជា​សាច់ឈាម​ដែល​រមែង​ស្លាប់ ពី​ព្រោះ​មក​ពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម និង​នាង​អេវ៉ា។ មនុស្ស​គ្រប់​រូប​ត្រូវ​តែ​កើត​ម្ដង​ទៀត តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​កុំ​ឲ្យ​កើតជា​មនុស្ស​ខាង​សាច់ឈាម។