ជំនួយ​ការសិក្សា
ស៊ីយ៉ូន


ស៊ីយ៉ូន

ជា​ពួក​អ្នក​មាន​ចិត្ត​បរិសុទ្ធ (គ. និង ស. ៩៧:២១)។ ស៊ីយ៉ូន​ក៏​មាន​ន័យ​ថា ជា​កន្លែង​មួយ​ដែល​ពួក​អ្នក​មាន​ចិត្ត​បរិសុទ្ធ​អាស្រ័យ​នៅ។ ជាទី​ក្រុង​មួយ​ដែល​ហេណុក និង​រាស្ត្រ​លោក​បាន​សាង ហើយ​ក្រោយ​មក ត្រូវ​បាន​លើក​យក​ទៅ​លើ​ស្ថាន​សួគ៌ ដោយ​សារ​សេចក្ដី​សុចរិត នោះ​ត្រូវ​បាន​ជា​ឲ្យ​ឈ្មោះថា ស៊ីយ៉ូន (គ. និង ស. ៣៨:៤; ម៉ូសេ ៧:១៨–២១, ៦៩)។ នៅ​ថ្ងៃ​ចុង​ក្រោយ នោះ​មាន​ទី​ក្រុង​មួយ ឈ្មោះថា ស៊ីយ៉ូន ដែល​នឹង​បាន​សាង​នៅ​ក្បែរ​ស្រុក​ចាកសុន រដ្ឋ​មិសសួរី (សហរដ្ឋ) ជា​កន្លែង​ដែល​ពូជ​អំបូរ​អ៊ីស្រាអែល​នឹង​ជួបជុំ​គ្នា (គ. និង ស. ១០៣:១១–២២; ១៣៣:១៨)។ ពួក​បរិសុទ្ធ​ត្រូវ​បាន​ទូន្មាន​ឲ្យ​សាង​ស៊ីយ៉ូន​ឡើង នៅ​គ្រប់​ទី​ស​ទី​ក្នុង​ពិភពលោក ដែល​ពួក​គេ​អាស្រ័យ​នៅ។