ជំនួយ​ការសិក្សា
អេសធើរ


អេសធើរ

ជា​ស្ត្រី​ម្នាក់​ដែល​មាន​សេចក្ដី​ជំនឿ​ដ៏​ធំ ហើយ​ជា​តួ​សំខាន់​នៅ​ក្នុង​គម្ពីរ​នាង​អេសធើរ។

គម្ពីរ​នាង​អេសធើរ 

ជា​គម្ពីរ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​មាន​រឿង​អំពី​សេចក្ដី​ក្លាហាន​ដ៏​ខ្លាំង​របស់​ព្រះ​នាង​អេសធើរ​ក្នុង​ការ​សង្គ្រោះ​រាស្ត្រ​របស់​ព្រះ​នាង​ពី​សេចក្ដី​បំផ្លិចបំផ្លាញ។

ជំពូក​ទី ១–២ ប្រាប់​អំពី​នាង​អេសធើរ ជា​ស្ត្រី​សាសន៍​យូដា​ម្នាក់ ហើយ​ជា​កូន​ស្រី​ចិញ្ចឹម​របស់​បុរស​សាសន៍​យូដា​ម្នាក់ ឈ្មោះ​ម៉ាដេកាយ គឺ​នាង​ត្រូវ​បាន​រើស​ឲ្យ​ធ្វើ​ជា​មហាក្សត្រី​លើ​ស្រុក​ពើស៊ី ពី​ព្រោះ​មក​ពី​សម្រស់​របស់​នាង។ ជំពូក​ទី ៣ ពន្យល់​ប្រាប់​អំពី​ហា​ម៉ាន ជា​ប្រធាន នៅ​ក្នុង​វាំង​ស្ដេច លោក​បាន​ស្អប់​ម៉ាដេកាយ ហើយ​បាន​ទទួល​ក្រឹត្យ​មួយ ដើម្បី​សម្លាប់​ប្រជារាស្ត្រ​យូដា​ទាំង​អស់​បង់។ ជំពូក​ទី ៤–១០ ប្រាប់​អំពី​នាង​អេសធើរ ដោយ​មាន​គ្រោះ​ធំ​ដល់​ខ្លួន បាន​ប្រាប់​ស្ដេច​អំពី​ជាតិ​នាង ហើយ​បាន​ទទួល​ក្រឹត្យ​ក្រម​ផ្ទុយ​ទៅ​វិញ។