ជំនួយ​ការសិក្សា
ឃ្លាំង


ឃ្លាំង

ជាទី​កន្លែង​មួយ​ដែល​ប៊ីស្សព​ទទួល, កាន់កាប់, ហើយ​ចែកចាយ​ដល់​មនុស្ស​ក្រីក្រ​នូវ​ដង្វាយ​ដែល​ថ្វាយ​ដោយ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។ ឃ្លាំង​នីមួយៗ​អាច​មាន​ទំហំ​ធំ ឬ​តូច តាម​តែ​កាលៈទេសៈ​ត្រូវ​ការ។ ពួក​បរិសុទ្ធ​ដ៏​ស្មោះត្រង់​ប្រគល់​នូវ​ការ​ប៉ិនប្រសប់, ជំនាញការ, របស់​របរ, និង​ប្រាក់​កាស​ដល់​ប៊ីស្សព ដើម្បី​ឲ្យ​ថែរក្សា​ពួក​មនុស្ស​ក្រីក្រ​ក្នុង​ពេល​ត្រូវ​ការ។ ហេតុ​ដូច្នេះ​ហើយ​ឃ្លាំង​នីមួយៗ អាច​មាន​រួម​នូវ​ការ​បម្រើ, ប្រាក់​កាស, ម្ហូបអាហារ, ឬ​របស់​របរ​ផ្សេងៗ។ ប៊ីស្សព គឺជា​ភ្នាក់​ងារ​នៃ​ឃ្លាំង ហើយ​ចែកចាយ​របស់​របរ និង​ការ​បម្រើ​ទាំង​ឡាយ តាម​សេចក្ដី​ត្រូវ​ការ និង​តាម​ការ​ដឹកនាំ​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ (គ. និង ស. ៤២:២៩–៣៦; ៨២:១៤–១៩)។