ជំនួយ​ការសិក្សា
ព្រះ​យេស៊ូវ​គ្រីស្ទ


ព្រះ​យេស៊ូវ​គ្រីស្ទ

ព្រះ​គ្រីស្ទ (ជា​ពាក្យ​ក្រេក) និង​ព្រះ​មែស៊ី (ជា​ពាក្យ​ហេព្រើរ) មាន​ន័យ​ថា « អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង »។ ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​បុត្រ​ច្បង​នៃ​ព្រះ​វរបិតា​ក្នុង​វិញ្ញាណ (ហេព្រើរ ១:៦; គ. និង ស. ៩៣:២១)។ ទ្រង់​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះ​វរបិតា​ក្នុង​សាច់ឈាម (យ៉ូហាន ១:១៤; ៣:១៦)។ ទ្រង់​ជា​ព្រះ​យេហូវ៉ា (គ​. និង ស. ១១០:៣–៤) ហើយ​បាន​តែងតាំង​ចំពោះ​តំណែង​ដ៏​ធំ​របស់​ទ្រង់ ចាប់​តាំង​មុន​កំណើត​លោកិយ​មក។ នៅ​ក្រោម​ការ​ដឹកនាំ​នៃ​ព្រះ​វរបិតា នោះ​ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្កើត​ផែនដី និង​អ្វីៗ​សព្វ​សារពើ​នៅ​លើ​ផែនដី (យ៉ូហាន ១:៣, ១៤; ម៉ូសេ ១:៣១–៣៣)។ ទ្រង់​បាន​ប្រសូត​មក​ពី​នាង​ម៉ារា នៅ​ភូមិ​បេថ្លេហិម មាន​ព្រះ​ជន្ម រស់នៅ​ដោយ​គ្មាន​បាប ហើយ​បាន​ធ្វើ​ដង្វាយ​ធួន​ដ៏​ឥត​ខ្ចោះ​ជំនួស​អំពើ​បាប​ទាំង​ឡាយ​របស់​មនុស្ស​លោក​ទាំង​អស់ ដោយ​សារ​ការ​ច្រួច​ព្រះ​លោហិត​របស់​ទ្រង់ និង​ការ​ប្ដូរ​ព្រះ​ជន្ម​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង (ម៉ាថាយ ២:១; ១ នីហ្វៃ ១១:១៣–៣៣; ៣ នីហ្វៃ ២៧:១៣–១៦; គ. និង ស. ៧៦:៤០–៤២)។ ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​ពី​ស្លាប់ ម្ល៉ោះ​ហើយ​បាន​បញ្ជាក់​នូវ​ដំណើរ​រស់​ឡើង​វិញ ដែល​នឹង​កើត​មាន​ដល់​មនុស្ស​លោក​ទាំង​អស់។ តាម​រយៈ​ដង្វាយ​ធួន និង​ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ នោះ​អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ហើយ​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ នោះ​នឹង​អាច​បាន​រស់នៅ​អស់​កល្ប​ជានិច្ច ជាមួយ​នឹង​ព្រះ​យេស៊ូវ និង​ព្រះ​វរបិតា (២ នីហ្វៃ ៩:១០–១២; ២១–២២; គ. និង ស. ៧៦:៥០–៥៣, ៦២)។

ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អង្គ​ដ៏​វិសេស​បំផុត​ដែល​បាន​កើត​លើ​ផែនដី​នេះ។ ព្រះ​ជន្ម​របស់​ទ្រង់​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​អំពី​របៀប​ដែល​មនុស្ស​ទាំង​អស់​គួរ​រស់នៅ។ អស់​ទាំង​ពាក្យ​អធិស្ឋាន ព្រះ​ពរ និង​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព​គួរតែ​ធ្វើ​ឡើង​ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អង្គ។ ទ្រង់​ជា​ព្រះ​អម្ចាស់​លើ​អស់​ទាំង​ព្រះ​អម្ចាស់ ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច ជា​ព្រះ​ដ៏​បង្ក​បង្កើត ជា​ព្រះ​អង្គ​សង្គ្រោះ ហើយ​ជា​ព្រះ​នៃ​ផែនដី​ទាំង​មូល។

ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​យាង​មក​ក្នុង​ព្រះ​ចេស្ដា និង​សិរី​ល្អ ដើម្បី​មក​សោយរាជ្យ​នៅ​លើ​ផែនដី នៅ​សហស្សវត្ស។ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្ស​លោក​ទាំង​អស់ (អាលម៉ា ១១:៤០–៤១; យ.ស.—ម៉ាថាយ ១)។

ការ​សរុប​អំពី​ព្រះ​ជន្ម​របស់​ទ្រង់ (តាម​លំដាប់​កាល​រៀង​មក) 

ការ​យក​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ដាក់​លើ​ខ្លួន​យើង​រាល់​គ្នា 

ការ​លេច​មក​របស់​ព្រះ​គ្រីស្ទ​ក្រោយ​ពី​សុគត 

គំរូ និង​និមិត្តរូប​ទាំង​ឡាយ​អំពី​ព្រះ​គ្រីស្ទ 

ចៅក្រម 

តម្រាប់​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ 

ទី​បន្ទាល់​ដែល​បាន​ធ្វើ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ 

ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​អំពី​កំណើត និង​ការ​សុគត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ 

ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់នៅ​មុន​ផែនដី 

រជ្ជកាល​នៃ​ព្រះ​គ្រីស្ទ​នៅ​សហស្សវត្ស 

សិទ្ធិ​អំណាច 

សិរសា​នៃ​សាសនាចក្រ 

សិរី​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ