ជំនួយ​ការសិក្សា
តារាង​ប្រធានបទ​ទាំង​ឡាយ​តាម​លំដាប់​អក្ខរក្រម


តារាង​ប្រធានបទ​ទាំង​ឡាយ​តាម​លំដាប់​អក្ខរក្រម

របៀប​ប្រើ — សេចក្ដី​ណែនាំ​ដល់​បទ​ព្រះ​គម្ពីរ គឺជា​តារាង​ប្រធានបទ​តាម​លំដាប់​អក្ខរក្រម។ សេចក្ដី​ណែនាំ​នេះ​ឲ្យ​ន័យ​ខ្លីៗ​ដល់​មុខ​ប្រធាន​នីមួយៗ ហើយ​រាយ​នូវ​សេចក្ដី​យោង​សំខាន់ៗ ខាង​បទ​ព្រះ​គម្ពីរ​ស្ដី​អំពី​ប្រធានបទ​នោះ។ នៅ​ពីមុខ​សេចក្ដី​យោង​នីមួយៗ មាន​ពាក្យ​ស្រង់ និង​ពាក្យ​សង្ខេប​ខ្លីៗ​អំពី​បទ​ព្រះ​គម្ពីរ​នោះ។ សេចក្ដី​យោង​ខាង​បទ​ព្រះ​គម្ពីរ​ទាំង​ឡាយ​មាន​តាម​លំដាប់​ដូច​ត​ទៅ​នេះ​គឺ ៖ ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះ​គម្ពីរ​សញ្ញា​ថ្មី ព្រះ​គម្ពីរ​មរមន គោល​លទ្ធិ និង​សេចក្ដី​សញ្ញា និង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា។ ឌីយ៉ាក្រាម ខាង​ក្រោម​នេះ​ពន្យល់​ពី​ប្រធានបទ​មួយ​ជា​ឧទាហរណ៍ ៖

រូបភាព
ឧទាហរណ៍

ផែនដី

ជា​ពិភព​ដែល​យើង​រស់នៅ គឺ​ព្រះ​បាន​បង្កើត​ដោយ​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ទុក​ឲ្យ​មនុស្ស​ប្រើ​នៅ​គ្រា​ពិសោធន៍​ខាង​សាច់ឈាម​របស់​គេ។ អនាគត​ចុង​ក្រោយ​បង្អស់​នៃ​ផែនដី គឺ​ឲ្យ​បាន​សិរី​ល្អ ហើយ​ថ្កើងថ្កាន​ឡើង (គ. និង ស. ៧៧:១–២; ១៣០:៨–៩)។ ផែនដី​នឹង​បាន ក្លាយ​ទៅ​ជា​កេរមរតក​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដល់​ពួក​អ្នក​ដែល​បាន​រស់នៅ​សំណំ​នឹង​សិរី​ល្អ​ខាង​សេឡេស្ទាល (គ. និង ស. ៨៨:១៤–២៦)។ ពួក​គេ​នឹង​មាន​សេចក្ដី​អំណរ​ចំពោះ​វត្ត​មាន​នៃ​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា (គ. និង ស. ៧៦:៦២)។

បង្កើត​សម្រាប់​មនុស្ស 

បុណ្យ​អ៊ីស្ទ័រ

ចុង​បំផុត​ផែនដី

ប្រធានបទ​នានា គឺ​សរសេរ​ជា​អក្សរ​ធំ។

មាន​អត្ថន័យ​ខ្លីៗ អំពី​ប្រធានបទ​នីមួយៗ។

ប្រធានបទ​ខ្លះៗ មាន​ប្រធានបទ​រង។ ប្រធានបទ​រង​នោះ​សរសេរ​ជា​អក្សរ​ផ្ដេក។

សេចក្ដី​យោង​ខាង​បទ​ព្រះ​គម្ពីរ​ដែល​ទាក់​ទង​នឹង​គ្នា នោះ​ដាក់​នៅ​ក្នុង​វង់​ក្រចក។

ជួនកាល ព័ត៌មាន​ស្ដី​អំពី​មុខ​ប្រធាន​មួយ ពុំ​មាន​នៅ​ក្រោម​ប្រធានបទ​ដែល​អ្នក​មើល​នោះ​ទេ។ ពាក្យ​ផ្ដេក​សូម​មើល ប្រាប់​អ្នក​ឲ្យ មើល​ប្រធានបទ​ដែល​មាន​ព័ត៌មាន​នោះ។

ជួនកាល ប្រធានបទ​ផ្សេង​ទៀត​នៅ​ក្នុង​សេចក្ដី​ណែនាំ មាន​ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹង​ប្រធានបទ​ដែល​អ្នក​កំពុង​សិក្សា។ ពាក្យ​ផ្ដេក​សូម​មើល​ផង ប្រាប់​អ្នក​ឲ្យ​មើល​ប្រធានបទ​ទាំង​ឡាយ​នេះ​ដែល​ទាក់​ទង់​នឹង​គ្នា​ដែរ។

សេចក្ដី​យោង​នានា​ខាង​បទ​ព្រះ​គម្ពីរ ដែល​ជួយ​អ្នក​ឲ្យ​យល់​អត្ថន័យ នោះ​មាន​នៅ​ក្នុង​វង់​ក្រចក។

នៅ​ពីមុខ​សេចក្ដី​យោង​ខាង​បទ​ព្រះ​គម្ពីរ​នីមួយៗ​មាន​ពាក្យ​ស្រង់​ពី​បទ​ព្រះ​គម្ពីរ ឬ​ពាក្យ​សង្ខេប​ខ្លីៗ​អំពី​បទ​ព្រះ​គម្ពីរ​នោះ។

ពាក្យ​ផ្ដេក សូម​មើល (ឬ សូម​មើល​ផង) ត​ទៅ​ដោយ​រជ្ជុសញ្ញា (-) ប្រាប់​អ្នក​ថា​ព័ត៌មាន​នោះ​រក​ឃើញ​ក្នុង​ប្រធានបទ​រង (« ចុង​បំផុត​ផែនដី ») នៃ​ប្រធានបទ​ធំ (« ពិភពលោក »)។