ជំនួយ​ការសិក្សា
សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ


សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

ជា​អង្គការ​មួយ​របស់​ពួក​អ្នក​ជឿ ដែល​បាន​ទទួល​យក​ព្រះ​នាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដាក់​លើ​ខ្លួន ដោយ​សារ​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់។ ដើម្បី​ឲ្យ​បាន​ទៅ​ជា​សាសនាចក្រ​ពិត នោះ​ត្រូវ​ទៅ​ជា​សាសនាចក្រ​របស់​ព្រះ​អម្ចាស់ ត្រូវ​មាន​សិទ្ធិ​អំណាច សេចក្ដី​បង្រៀន ក្រឹត្យ​វិន័យ ពិធី​បរិសុទ្ធ​ទាំង​ឡាយ និង​ព្រះ​នាម​របស់​ទ្រង់ ហើយ​ត្រូវ​ត្រួតត្រា​តាម​រយៈ​ពួក​អ្នក​តំណាង ដែល​ទ្រង់​បាន​តាំង​ឡើង។