ជំនួយ​ការសិក្សា
មរមន, ពួក


មរមន, ពួក

មរមន ជា​ឈ្មោះ​ហៅ​លេង ដែល​ពួក​មនុស្ស​ក្រៅ​សាសនាចក្រ​ហៅ​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។ ឈ្មោះ​នេះ​បាន​មក​ពី​ព្រះ​គម្ពីរ​ដ៏​ពិសិដ្ឋ​មួយ ដែល​បាន​ចងក្រង​ដោយ​មរមន ជា​ព្យាការី​ពី​បុរាណ ហើយ​ដាក់​ឈ្មោះថា ព្រះ​គម្ពីរ​មរមន។ រីឯ​ឈ្មោះ​ដែល​ព្រះ​អម្ចាស់​ទ្រង់​ដាក់​ឲ្យ​សមាជិក​នៃ​សាសនាចក្រ គឺ « ពួក​បរិសុទ្ធ »។ ឈ្មោះ​ត្រឹម​ត្រូវ​នៃ​សាសនាចក្រ​គឺ សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។