ជំនួយ​ការសិក្សា
ភីលីព, សំបុត្រ​ដល់​ពួក


ភីលីព, សំបុត្រ​ដល់​ពួក

ជា​សំបុត្រ​មួយ​ច្បាប់ ដែល​ប៉ុល​បាន​សរសេរ​ទៅ​ពួក​បរិសុទ្ធ នៅ​ស្រុក​ភីលីព កាល​លោក​ជាប់​គុក​លើក​ទី​មួយ​នៅ​ក្រុង​រ៉ូម។ ឥឡូវ​នេះ គឺជា​គម្ពីរ​ភីលីព នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។

ជំពូក​ទី១ មាន​នូវ​ការ​សួរសុខទុក្ខ និង​ការ​បង្គាប់​របស់​ប៉ុល អំពី​ការ​សាមគ្គី ការ​បន្ទាប​ខ្លួន និង​ការ​ស៊ូទ្រាំ។ ជំពូក​ទី២ បញ្ជាក់​ថា មនុស្ស​ទាំង​អស់នឹង​ត្រូវ​ក្រាប​ថ្វាយ​ព្រះ​គ្រីស្ទ ហើយ​ថា​មនុស្ស​គ្រប់​រូប​ត្រូវ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន។ នៅ​ក្នុង​ជំពូក​ទី៣ ប៉ុល​បានពន្យល់​ប្រាប់​ថា លោក​បាន​លះបង់​ទាំង​អស់​ដើម្បី​ព្រះ​គ្រីស្ទ។ នៅ​ក្នុង​ជំពូក​ទី៤ ប៉ុល​បាន​អរគុណ​ដល់​ពួក​បរិសុទ្ធ​នៅ​ក្រុង​ភីលីព ចំពោះ​ជំនួយ​របស់​ពួក​គេ។