ការនិមិត្ត
ជាវិវរណៈដែលបើកសម្ដែងឲ្យឃើញអំពីព្រឹត្តិការណ៍ មនុស្ស ឬអ្វីណាមួយ តាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ។
ឧទាហរណ៍ទាំងឡាយអំពីការនិមិត្តសំខាន់ៗ មានដូចតទៅនេះ ៖ ការនិមិត្តរបស់អេសេគាល អំពីជំនាន់ចុងក្រោយបង្អស់ (អេសេ. ៣៧–៣៩), ការនិមិត្តរបស់ស្ទេផានអំពីព្រះយេស៊ូវឈរនៅខាងស្ដាំព្រះហស្តនៃព្រះ (កិច្ចការ ៧:៥៥–៥៦), វិវរណៈរបស់យ៉ូហានទាក់ទងទៅនឹងជំនាន់ចុងក្រោយបង្អស់ (វិវរ. ៤–២១), ការនិមិត្តរបស់លីហៃ និងនីហ្វៃអំពីដើមជីវិត (១ នីហ្វៃ ៨, ១០–១៤), ការនិមិត្តរបស់អាលម៉ា ជាកូនអំពីទេវតានៃព្រះអម្ចាស់ (ម៉ូសាយ ២៧), ការនិមិត្តរបស់បងប្រុសរបស់យ៉ារេឌ អំពីបណ្ដាជនទាំងអស់នៅលើផែនដី (អេធើរ ៣:២៥), ការនិមិត្តអំពីសិរីល្អទាំងឡាយ (គ. និង ស. ៧៦), ការនិមិត្តទាំងឡាយ ដែលបានប្រទានដល់យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី នៅក្នុងព្រះវិហារខឺតឡង់ (គ. និង ស. ១១០), ការនិមិត្តរបស់យ៉ូសែប អែហ្វ ស៊្មីធ អំពីសេចក្ដីប្រោសលោះនៃមនុស្សស្លាប់ (គ. និង ស. ១៣៨), ការនិមិត្តរបស់ម៉ូសេ អំពីព្រះ និងការបង្កបង្កើតទាំងឡាយរបស់ទ្រង់ (ម៉ូសេ ១), ការនិមិត្តរបស់ហេណុក អំពីព្រះ (ម៉ូសេ ៦–៧), ការនិមិត្តទីមួយរបស់យ៉ូសែប ស៊្មីធ (យ.ស.—ប្រវត្តិ ១)។