ជំនួយ​ការសិក្សា
សេដេគា


សេដេគា

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ជា​ស្ដេច​ចុង​ក្រោយ​បង្អស់​នៃ​យូដា (២ ពង្សាវ. ២៤:១៧–២០; ២៥:២–៧)។ សេដេគា​បាន​ដាក់​គុក​ព្យាការី​យេរេមា (យេរេ. ៣២:១–៥) ហើយ​យេរេមា​បាន​ព្យាករ​អំពី​ការ​ជាប់​ឃុំឃាំង​របស់​សេដេគា (យេរេ. ៣៤:២–៨, ២១)។ លីហៃ និង​គ្រួសារ​របស់​លោក​បាន​រស់​នៅ​ក្នុង​ក្រុង​យេរូសាឡិម ក្នុង​ឆ្នាំ​ទី ១ នៃ​រាជ្យ​សេដេគា (១ នីហ្វៃ ១:៤)។ ពួក​បុត្រា​របស់​សេដេគា ត្រូវ​គេ​ប្រហារ​ទាំង​អស់ នៅ​សល់​តែ​មួយ​គត់។ មូលេក​ជា​បុត្រ​ទ្រង់ បាន​រត់​រួច​ទៅ​អឌ្ឍគោល​ខាង​លិច (យេរេ. ៥២:១០; អោមណៃ ១:១៥; ហេលេ. ៨:២១)។