ជំនួយ​ការសិក្សា
ព្រះ​មែស៊ី


ព្រះ​មែស៊ី

ជា​ពាក្យ​ពី​ភាសា​អើរ៉ាម និង​ភាសា​ហេព្រើរ​មាន​ន័យ​ថា « អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង »។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គេ​ហៅ​ព្រះ​យេស៊ូវ​ថា​ជា​ព្រះ​គ្រីស្ទ គឺជា​ភាសា​ក្រេក​មាន​ន័យ​ដូច ព្រះ​មែស៊ី គឺ​មាន​ន័យ​ថា​ជា​ព្យាការី សង្ឃ ស្ដេច និង​ជា​អ្នក​រំដោះ​ដែល​ចាក់​ប្រេង​តាំង​ដែល​ពួក​សាសន៍​យូដា​ទន្ទឹង​ចាំ​យ៉ាង​អន្ទះអន្ទែង​ឲ្យ​យាង​មក។

ពួក​សាសន៍​យូដា​ជា​ច្រើន​បាន​រង់ចាំ​អ្នក​រំដោះ​ឲ្យ​រួច​ពី​អំណាច​ពួក​រ៉ូម ហើយ​ចំពោះ​ការ​ចម្រើន​នៃ​ប្រទេស​កាន់តែ​ច្រើន​ឡើង ហេតុ​នោះ​ហើយ បាន​ជា​កាល​ព្រះ​មែស៊ី​ទ្រង់​យាង​មក ពួក​អ្នក​ដឹកនាំ និង​មនុស្ស​ជា​ច្រើន​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់​ឡើយ។ មាន​តែ​ពួក​សុភាព​រាបសា និង​ពួក​ស្មោះត្រង់​ទេ ដែល​អាច​មើល​ឃើញ​ថា ព្រះ​យេស៊ូវ​ពី​ភូមិ​ណាសារ៉ែត គឺជា​ព្រះ​គ្រីស្ទ​ដ៏​ពិតមែន (អេសាយ ៥៣; ម៉ាថាយ ១៦:១៦; យ៉ូហាន ៤:២៥–២៦)។