ជំនួយ​ការសិក្សា
ហេលេមិន, កូន​ប្រុស​របស់​ហេលេមិន


ហេលេមិន, កូន​ប្រុស​របស់​ហេលេមិន

ជា​ព្យាការី ហើយ​ជា​អ្នក​កត់​បញ្ជី​ម្នាក់ នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ដែល​បាន​បង្រៀន​ប្រជាជន​នៃ​សាសន៍​នីហ្វៃ។ លោក​ជា​ចៅ​របស់​អាលម៉ា ដែល​ត្រូវ​ជា​កូន ហើយ​ជា​ឪពុក​របស់​នីហ្វៃ ដែល​បាន​ទទួល​អំណាច​លើ​អស់​ទាំង​វត្ថុ​ធាតុ (ហេលេ. ៥–១០)។ ហេលេមិន និង​នីហ្វៃ ជា​កូន​ប្រុស​របស់​លោក បាន​សរសេរ​គម្ពីរ​ហេលេមិន។

គម្ពីរ​ហេលេមិន 

ជំពូក​ទី ១–២ អធិប្បាយ​ប្រាប់​អំពី​គ្រា​បញ្ហា​ដ៏​ធំ​ខាង​រដ្ឋាភិបាល។ ជំពូក​ទី ៣–៤ កត់​ថា ហេលេមិន និង​មរ៉ូណៃហា ជា​មេ​ទ័ព​នៃ​កងទ័ព​នីហ្វៃ បាន​ទទួល​សេចក្ដី​សុខសាន្ត​មួយ​គ្រា​នៅ​ទី​បញ្ចប់។ ប៉ុន្តែ​ទោះ​ជា​មាន​ការ​ដឹកនាំ​ដោយ​ពួក​បុរស​ល្អ​ទាំង​នេះ ក៏​ដោយ គង់តែ​ប្រជាជន​នៅ​តែ​ទុច្ចរិត​ថែម​ទៀត។ នៅ​ជំពូក​ទី ៥–៦ នីហ្វៃ​បាន​លះបង់​ចោល​វេទិកា​ជំនុំ​ជំរះ ដូច​ជា​ជីតា​អាលម៉ា​បាន​ធ្វើ ដើម្បី​ទៅ​បង្រៀន​ប្រជាជន។ នៅ​គ្រា​មួយ ប្រជាជន​បាន​ប្រែ​ចិត្ត។ ប៉ុន្តែ​នៅ​ជំពូក​ទី ៦–១២ សាសន៍​នីហ្វៃ​បាន​ក្លាយ​ទៅ​ជា​ទុច្ចរិត។ ជំពូក​ចុង​ក្រោយ​បង្អស់ គឺ​ទី ១៣–១៦ មាន​ហេតុ​រឿង​ដ៏​អស្ចារ្យ​មួយ អំពី​ព្យាការី​ម្នាក់ ហៅថា សាំយូអែល សាសន៍​លេមិន ដែល​បាន​ប្រាប់​ទុកជាមុន អំពី​កំណើត និង​ការ​ឆ្កាង​ព្រះ​អង្គ​សង្គ្រោះ ហើយ​និង​ទី​សម្គាល់​ដែល​នឹង​ដៅ​អំពី​ហេតុការណ៍​ទាំង​នោះ។