ជំនួយ​ការសិក្សា
នគរ​ព្រះ ឬ​នគរ​ស្ថាន​សួគ៌


នគរ​ព្រះ ឬ​នគរ​ស្ថាន​សួគ៌

នគរ​ព្រះ​នៅ​លើ​ផែនដី គឺជា​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ (គ. និង ស. ៦៥)។ គោលបំណង​នៃ​សាសនាចក្រ គឺ​ដើម្បី​រៀបចំ​សមាជិក​ឲ្យ​រស់នៅ​រៀង​ដរាប​ត​ទៅ នៅ​ក្នុង​នគរ​សេឡេស្ទាល ឬ​នគរ​ស្ថាន​សួគ៌។ ប៉ុន្តែ​ជួនកាល គម្ពីរ​ហៅ​សាសនាចក្រ​ថា ជា​នគរ​ស្ថាន​សួគ៌​ដោយ​ឲ្យ​ន័យ​ថា សាសនាចក្រ​ជា​នគរ​ស្ថាន​សួគ៌​នៅ​លើ​ផែនដី។

សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺជា​នគរ​ព្រះ​នៅ​លើ​ផែនដី ប៉ុន្តែ​បច្ចុប្បន្ន​នេះ គឺ​គ្រាន់តែ​នគរ​ខាង​សាសនា​ប៉ុណ្ណោះ។ នៅ​សហស្សវត្ស នោះ​នគរ​ព្រះ​នឹង​ទៅ​ជា​នគរ​ទាំង​ខាង​នយោបាយ និង​ខាង​សាសនា​ផង។