ជំនួយ​ការសិក្សា
សាការី (សញ្ញា​ចាស់)


សាការី (សញ្ញា​ចាស់)

ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​បាន​ព្យាករ​នៅ​រវាង​ឆ្នាំ ៥២០ ម.គ.ស.។ លោក​បាន​រស់នៅ​សម័យ​ព្យាការី ហាកាយ (អែសរ៉ា ៥:១; ៦:១៤)។

គម្ពីរ​សាការី 

គម្ពីរ​នេះ​ត្រូវ​បាន​ទុកជា​ទី​សម្គាល់​ចំពោះ​ពាក្យ​ព្យាករណ៍ អំពី​ការងារ​បម្រើ​របស់​ព្រះ​គ្រីស្ទ​នៅ​លើ​ផែនដី និង​អំពី​ការ​យាង​មក​លើក​ទី​ពីរ​របស់​ទ្រង់ (សាការី ៩:៩; ១១:១២–១៣; ១២:១០; ១៣:៦)។ ជំពូក​ទី ១–៨ មាន​នូវ​ប្រជុំ​ការ​និមិត្ត​ទាំង​ឡាយ អំពី​អនាគត​នៃ​រាស្ត្រ​របស់​ព្រះ។ ជំពូក​ទី ៩–១៤ មាន​នូវ​ការ​និមិត្ត​ទាំង​ឡាយ​អំពី​ព្រះ​មែស៊ី អំពី​ថ្ងៃ​ចុង​ក្រោយ​បង្អស់ អំពី​ការ​ប្រមូល​ពួក​អ៊ីស្រាអែល អំពី​សង្គ្រាម​ចុង​ក្រោយ​បង្អស់ និង​អំពី​ការ​យាង​មក​លើក​ទី​ពីរ។