ជំនួយ​ការសិក្សា
យ៉ូសែប ស៊ីញ្ញ័រ ស៊្មីធ


យ៉ូសែប ស៊ីញ្ញ័រ ស៊្មីធ

ជា​ឪពុក​របស់​ព្យាការី​យ៉ូសែប ស៊្មីធ។ លោក​កើត​នៅ​ថ្ងៃ​ទី ១២ កក្កដា ១៧៧១។ លោក​បាន​រៀប​ការ​យក​លូស៊ី ម៉ាក ហើយ​គេ​ទាំង​ពីរ​មាន​កូន ៩ នាក់ (យ.ស.—ប្រវត្តិ ១:៤)។ យ៉ូសែប​បាន​ក្លាយ​ទៅ​ជា​អ្នក​ជឿ​យ៉ាង​ស្មោះត្រង់ ចំពោះ​ការ​សាង​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ ហើយ​ជា​អយ្យកោ​ទី​មួយ​ក្នុង​សាសនាចក្រ។ លោក​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ១៤ កញ្ញា ១៨៤០។