ជំនួយ​ការសិក្សា
នាង​យេសិបិល


នាង​យេសិបិល

ជា​ស្ត្រី​ទុច្ចរិត​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ មក​ពី​ស្រុក​ភីនីស៊ី។ ព្រះ​នាង​ជា​ភរិយា​នៃ​អ័ហាប់ (១ ពង្សាវ. ១៦:៣០–៣១), ជា​ស្ដេច​នៃ​អ៊ីស្រាអែល ដែល​បាន​សោយរាជ្យ​កាល​អេលីយ៉ា​ធ្វើ​ជា​ព្យាការី។

អាពាហ៍ពិពាហ៍​នៃ​ព្រះ​នាង​យេសិបិល​ទៅ​នឹង​អ័ហាប់ គឺជា​ហេតុការណ៍​តែ​មួយ​គត់ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រលំ​នគរ​អ៊ីស្រាអែល​ខាង​ជើង។ ព្រះ​នាង​យេសិបិល​បាន​ណែនាំ​ឲ្យ​មាន​ការ​ថ្វាយ​បង្គំ​រូប​ព្រះ​ដ៏​អាក្រក់​បំផុត​មក​ពី​ស្រុក​នាង​ចូល​ស្រុក​អ៊ីស្រាអែល មក​ជួស​ការ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា (១ ពង្សាវ. ១៨:១៣, ១៩)។