ជំនួយ​ការសិក្សា
មីកា


មីកា

ជា​ព្យាការី​ម្នាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ លោក​ជា​អ្នក​ស្រុក​ម៉ូរ៉ាស៊ីត-កាថ នៅ​ក្នុង​ទំនាប​ស្រុក​យូដា ហើយ​បាន​ព្យាករ កាល​ហេសេគាធ្វើ​ជា​ស្ដេច (មីកា ១:១–២)។

គម្ពីរ​មីកា 

មីកា​គឺជា​គម្ពីរ​តែ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ឲ្យ​ឈ្មោះថា ភូមិ​បេថ្លេហិម ជាទី​កន្លែង​ដែល​ព្រះ​មែស៊ី​នឹង​ប្រសូត​មក (មីកា ៥:២)។ នៅ​ក្នុង​គម្ពីរ​នេះ ព្រះ​អម្ចាស់​ទ្រង់​បាន​ទូន្មាន​ដល់​រាស្ត្រ​ទ្រង់ ហើយ​បាន​ដំណាល​អំពី​សេចក្ដី​សប្បុរស​របស់​ទ្រង់​ដល់​ពួក​គេ ទ្រង់​តម្រូវ​ពី​គេ​នូវ​សេចក្ដី​យុត្តិធម៌ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​បន្ទាប​រាបសា (មីកា ៦:៨)។