ជំនួយ​ការសិក្សា
លែង​លះ​គ្នា, ការ​លែង​លះ​គ្នា


លែង​លះ​គ្នា, ការ​លែង​លះ​គ្នា

ជា​ការ​បណ្ដាច់​អាពាហ៍ពិពាហ៍​ដោយ​អំណាច​ច្បាប់ ខាង​ស៊ីវិល ឬ​ខាង​សាសនា។ ស្រប​តាម​ព្រះ​គម្ពីរ​សញ្ញា​ថ្មី នោះ​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ការ​លះលែង​គ្នា​ក្រោម​លក្ខខណ្ឌ​ខ្លះៗ ពី​ព្រោះ​តែ​អំពើ​រឹងរូស​នៃ​ចិត្ត​មនុស្ស ប៉ុន្តែ​ដូចដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​ពន្យល់​ប្រាប់​ថា « ពី​ដើម​មក​មិនមែន​ដូច្នោះ​ទេ » (ម៉ាថាយ ១៩:៣–១២)។ គម្ពីរ​ឲ្យ​ដំបូន្មាន​ទាស់​នឹង​ការ​លះលែង​គ្នា​ទូ​ទៅ ហើយ​បង្គាប់​ឲ្យ​ប្ដី​ប្រពន្ធ​ស្រឡាញ់​គ្នា​ដោយ​សេចក្ដី​សុចរិត (១ កូរិន. ៧:១០–១២; គ. និង ស. ៤២:២២)។