ជំនួយ​ការសិក្សា
អេប្រាអិម


អេប្រាអិម

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺជា​កូន​ប្រុស​ទី​ពីរ​របស់​យ៉ូសែប និង​នាង​អាសន៉ាត់ (លោកុ. ៤១:៥០–៥២; ៤៦:២០)។ ខុស​ពី​ទំនៀម​ទម្លាប់​ធម្មតា អេប្រាអិម​បាន​ទទួល​ពរ​ខាង​សិទ្ធិ​កូន​ច្បង ជំនួស​ម៉ាន៉ាសេ ដែល​ជា​កូន​ប្រុស​ច្បង (លោកុ. ៤៨:១៧–២០)។ អេប្រាអិម​កើតជា​ឪពុក នៃ​ពូជ​អំបូរ​របស់​អេប្រាអិម។

ពូជ​អំបូរ​របស់​អេប្រាអិម 

អេប្រាអិម​ត្រូវ​បាន​ទទួល​សិទ្ធិ​កូន​ច្បង នៅ​ស្រុក​អ៊ីស្រាអែល (១ របា. ៥:១–២; យេរេ. ៣១:៩)។ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ នោះ​កម្ម​សិទ្ធិ និង​ភារកិច្ច​របស់​ពួក​គេ គឺ​កាន់​បព្វជិតភាព នាំសារ​អំពី​ដំណឹង​ល្អ​ដែល​បាន​សាង​ឡើង​វិញ​ទៅ​ដល់​ពិភពលោក ហើយ​លើក​ទង់ ដើម្បី​ប្រមូល​សាសន៍​អ៊ីស្រាអែល​ដែល​ខ្ចាត់ខ្ចាយ (អេសាយ ១១:១២–១៣; ២ នីហ្វៃ ២១:១២–១៣)។ ពួក​កូន​ចៅ​អេប្រាអិម​នឹង​បំពាក់​សិរី​ល្អ​ជា​មកុដ​ឲ្យ​ពួក​អ្នក​មក​ពី​ស្រុក​ខាង​ជើង​ទាំង​ឡាយ ដែល​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ (គ. និង ស. ១៣៣:២៦–៣៤)។

បន្ទះ​ឈើ​នៃ​អេប្រាអិម ឬ​យ៉ូសែប 

ជា​បញ្ជី​នៃ​ក្រុម​មួយ​ចេញ​ពី​ពូជ​អំបូរ​របស់​អេប្រាអិម ដែល​បាន​នាំ​ចេញ​ពី​ក្រុង​យេរូសាឡិម​ទៅ​អាមេរិក នៅ​ប្រហែល ៦០០ មុន គ.ស.។ បញ្ជី​នៃ​ក្រុម​នេះ​ហៅថា បន្ទះ​ឈើ​នៃ​អេប្រាអិម ឬ​យ៉ូសែប ឬ​ក៏​ព្រះ​គម្ពីរ​មរមន។ បន្ទះ​ឈើ​នេះ និង​បន្ទះ​ឈើ​នៃ​យូដា (ព្រះ​គម្ពីរ​ប៊ីប) ផ្សំ​ទី​បន្ទាល់​អំពី​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​អំពី​ដំណើរ​រស់​ឡើង​វិញ និង​អំពី​កិច្ចការ​ដ៏​ឧត្ដម​របស់​ទ្រង់ នៅ​ក្នុង​ចំណោម​ចំណែក​ទាំង​ពីរ​នេះ​ក្នុង​វង្ស​អ៊ីស្រាអែល។