ជំនួយ​ការសិក្សា
អែលឌើរ


អែលឌើរ

ពាក្យ អែលឌើរ ត្រូវ​យក​មក​ប្រើ​ច្រើន​បែប​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ពាក្យ​នេះ​តែងតែ​សំដៅ​ទៅ​លើ​ពួក​ចាស់ទុំ​នៅ​ក្នុង​ពូជ​អំបូរ តាម​ធម្មតា គឺជា​អ្នក​ដែល​ផ្ទុក​នូវ​កិច្ចការ​ខាង​រដ្ឋាភិបាល (លោកុ. ៥០:៧; យ៉ូស្វេ ២០:៤; នាង​រស់ ៤:២; ម៉ាថាយ ១៥:២)។ វ័យ និង​ការ​ពិសោធន៍​របស់​គេ​ធ្វើ​ឲ្យ​ពាក្យ​ទូន្មាន​គេ​មាន​តម្លៃ។ មុខងារ​របស់​គេ​មិន​ចាំ​បាច់​ជា​ការ​ហៅ​ខាង​បព្វជិតភាព​នោះ​ទេ។

ក៏​មាន​ពួក​អែលឌើរ​ដែល​បាន​តែងតាំង​ឡើង​ខាង​បព្វជិតភាព​ម៉ិលគីស្សាដែក​នៅ​សម័យ​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដែរ (និក្ខ. ២៤:៩–១១)។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ពួក​អែលឌើរ​បាន​ត្រូវ​ពោល​ដល់​ថា ជា​តំណែង​បព្វជិតភាព​មួយ​ក្នុង​សាសនាចក្រ (យ៉ាកុប [ព.ស.ថ.] ៥:១៤–១៥)។ នៅ​ចំណោម​ពួក​សាសន៍​នីហ្វៃ​ក៏​មាន​ពួក​អែលឌើរ​ដែល​បាន​តែងតាំង​ឡើង​ខាង​បព្វជិតភាព (អាលម៉ា ៤:៧, ១៦; មរ៉ូណៃ ៣:១)។ នៅ​ក្នុង​ការ​កាន់កាប់​ត្រួតត្រា​នេះ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី គឺជា​អែលឌើរ​មុនដំបូង ដែល​បាន​តែងតាំង​ឡើង (គ. និង ស. ២០:២–៣)។

ឥឡូវ​នេះ អែលឌើរ គឺជា​តំណែង​ប្រគល់​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព​ម៉ិលគីស្សាដែក​គ្រប់​រូប។ ឧទាហរណ៍ អ្នក​ផ្សាយ​សាសនា​បុរស ត្រូវ​ហៅថា អែលឌើរ។ ហើយ​សាវក​ក៏​ជា​អែលឌើរ​ម្នាក់ ហើយ​ជា​ការ​សមរម្យ​ក្នុង​ការ​ហៅ​ពួក​ក្រុម ១២ នាក់ ឬ​ពួក​ក្រុម ៧០ នាក់ តាម​តំណែង​នេះ (គ. និង ស. ២០:៣៨; ១ ពេត្រុស ៥:១)។ កាតព្វកិច្ច​នៃ​ពួក​អែលឌើរ​ដែល​បាន​តែងតាំង​ឡើង​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​រៀបរាប់​ប្រាប់​ក្នុង​វិវរណៈ​នៅ​ថ្ងៃ​ចុង​ក្រោយ (គ. និង ស. ២០:៣៨–៤៥; ៤២:៤៤; ៤៦:២; ១០៧:១២)។