ជំពូកទី ៦
នីហ្វៃសរសេរកិច្ចការទាំងឡាយនៃព្រះ — គោលបំណងរបស់នីហ្វៃ គឺទៅបញ្ចុះបញ្ចូលមនុស្សឲ្យមករកព្រះនៃអ័ប្រាហាំ ហើយបានសង្គ្រោះ។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ មិនរៀបរាប់អំពីពង្សាវតាររបស់ពួកអយ្យកោខ្ញុំ នៅក្នុងកផ្នែកនៃបញ្ជីរបស់ខ្ញុំទេ ក៏ដូចជានៅក្នុងពេលក្រោយៗដែរ ដែលខ្ញុំនឹងមិនរៀបរាប់អំពីពង្សសាវតារ នៅលើខផ្ទាំងទាំងឡាយ ដែលខ្ញុំកំពុងសរសេរនេះឡើយ ត្បិតពង្សសាវតារនោះមាននៅក្នុងបញ្ជី ដែលបានកត់ដោយគឪពុកខ្ញុំហើយ ហេតុដូច្នោះហើយ ខ្ញុំមិនសរសេរពីពង្សសាវតារនោះក្នុងបញ្ជីនេះឡើយ។
២ត្បិតល្មមហើយ ដែលខ្ញុំគ្រាន់តែនិយាយថា យើងជាពូជពង្សទាំងឡាយរបស់កយ៉ូសែបប៉ុណ្ណោះ។
៣ហើយវាមិនជាសំខាន់អ្វីដល់ខ្ញុំទេ ដែលខ្ញុំត្រូវរៀបរាប់ ជាពិសេស អំពីដំណើររឿងទាំងអស់របស់ឪពុកខ្ញុំ ត្បិតរឿងទាំងនោះ មិនអាចយកមកសរសេរនៅក្នុងកផ្ទាំងទាំងនេះបានឡើយ ព្រោះខ្ញុំចង់ទុកចន្លោះ សម្រាប់សរសេរនូវរឿងទាំងឡាយនៃព្រះវិញ។
៤ត្បិតភាពពារពេញនៃចេតនារបស់ខ្ញុំ គឺដើម្បីឲ្យខ្ញុំអាចកបញ្ចុះបញ្ចូលមនុស្ស ឲ្យខមករកព្រះនៃអ័ប្រាហាំ និងព្រះនៃអ៊ីសាក និងព្រះនៃយ៉ាកុប ហើយបានសង្គ្រោះ។
៥ហេតុដូច្នោះហើយ អ្វីៗដែលកផ្គាប់ចិត្តដល់មនុស្សលោក នោះខ្ញុំមិនសរសេរទេ ប៉ុន្តែខ្ញុំសរសេរអំពីអ្វីៗដែលសព្វព្រះហឫទ័យដល់ព្រះ ហើយគាប់ចិត្តដល់អស់អ្នកណា ដែលមិនមែនជារបស់ផងលោកិយនោះវិញ។
៦ហេតុដូច្នោះហើយ ខ្ញុំនឹងបញ្ជាដល់ពូជរបស់ខ្ញុំ ថាពួកគេមិនត្រូវឆ្លាក់នៅលើផ្ទាំងទាំងនេះ នូវអ្វីៗដែលគ្មានប្រយោជន៍ដល់កូនចៅមនុស្សឡើយ៕