ថ្នាក់​សិក្ខាសាលា
យ៉ារ៉ុម


សេចក្តី​ណែនាំ​មក​កាន់គម្ពីរយ៉ារ៉ុម

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

នៅ​ពេល​អ្នក​សិក្សា​គម្ពីរ​យ៉ារ៉ុម នោះ​អ្នក​នឹង​ឃើញ​ថា ព្រះ​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់​ដើម្បី​ប្រទាន​ពរជ័យ​ដល់​អ្នក​ទាំងឡាយ​ដែល​គោរព​បទបញ្ញតិ្ត​របស់​ទ្រង់ ។អ្នក​ក៏​នឹង​រៀន​ផងដែរ អំពី​កិច្ចប្រឹងប្រែង​របស់​ស្តេច​សាសន៍​នីហ្វៃ ព្យាការី គ្រូបង្រៀន និង សង្ឃ​ទាំងឡាយ​នៅ​សម័យ​របស់​យ៉ារ៉ុម​ក្នុង​ការ​ជួយ​ប្រជាជន​ឲ្យ​ប្រែចិត្ត និង ចៀស​ផុត​ពី​ការបំផ្លិចបំផ្លាញ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

យ៉ារ៉ុម ជា​កូន​ប្រុស​របស់​អេណុស បាន​សរសេរ​គម្ពីរ​នេះ ។យ៉ារ៉ុម​បាន​មាន​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង វិវរណៈ—ដូច​ជា​ឪពុក—និង តា​របស់​លោក​គឺ យ៉ាកុប និង តាទួត​របស់​លោក​គឺ​លីហៃ​ដែរ ( សូមមើលយ៉ារ៉ុម 1:2 ) ។នៅ​ពេល​លោក​បាន​បញ្ចប់​កំណត់ត្រា​របស់​លោក លោក​បាន​ប្រគល់​ផ្ទាំងតូច​របស់​នីហ្វៃ​ទៅ​កូនប្រុស​របស់​លោក​គឺ អោមណៃ ។

តើ​នៅ​ពេល​ណា និង នៅ​កន្លែង​ណា​ដែល​គម្ពីរនេះ​ត្រូវ​បាន​សរសេរ​ឡើង ?

គម្ពីរ​យ៉ារ៉ុម​គ្រប់​ដណ្តប់​សម័យកាល​ប្រមាណ​ជា 59 ឆ្នាំ ចាប់ពី​ប្រមាណ​ជា​ឆ្នាំ 420 មុន.គ.ស.ទៅឆ្នាំ 361 មុន.គ.ស. ( សូមមើលអេណុស 1:25; យ៉ារ៉ុម 1:13 ) ។គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​នៅ​ដែនដី​នីហ្វៃ ។