ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 4: ថ្ងៃ​ទី 1 នីហ្វៃ​ទី15


មេរៀនទី 4 ៖ ថ្ងៃ​ទី 1

នីហ្វៃទី1 15

សេចក្តីផ្តើម

នៅក្នុង នីហ្វៃទី115 អ្នក​នឹង​ឃើញ​ពី​ភាព​ផ្ទុយ​គ្នា​រវាង​កិច្ច​ប្រឹង​ប្រែង​របស់​នីហ្វៃ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន និង ការណ៍​ឥត​ជំនឿ​ទាំងឡាយ​របស់​បង​ប្រុស​លោក ។ ខណៈ​ដែល​អ្នក​សិក្សា​ជំពូក​នេះ សូម​ពិចារណា​អំពី​កិច្ច​ប្រឹង​ប្រែង​ដែល​អ្នក​កំពុង​ធ្វើ​ដើម្បី​ទទួល​បាន​ចម្លើយ​ទាំងឡាយ និង ការ​ដឹកនាំ​ពី​ព្រះ​អម្ចាស់ ។

នីហ្វៃទី1 15:1–11

ពួកបង​ប្រុស​របស់​នីហ្វៃ​បាន​ត្អូញ​ត្អែ​ថា ពួកគេ​មិន​អាច​យល់​ការ​និមិត្ត​របស់​លោក​លីហៃ​បាន​ឡើយ

សកម្មភាព​ជាច្រើន​តម្រូវ​ឲ្យ​មាន​ការប្រឹង​ប្រែង​ពី​​ខ្លួនយើង​សិន ពីមុន​ពេល​យើង​អាច​រីករាយ​នឹង​លទ្ធ​ផល​ទាំងឡាយ​បាន ។ សូម​គិត​ដល់​សកម្ម​ភាព​មួយ​ដែល​អ្នក​ចូល​រួម​ចំណែក—ដូច​ជា កិច្ចការនៅ​សាលា ការ​លេង​ឧបករណ៍តន្ត្រី កីឡាអត្តពល​កម្ម—ហើយ​ពិចារណាពី​ទំនាក់​ទំនង​រវាង​កិច្ចប្រឹង​ប្រែង​ដែល​អ្នក​ដាក់​ខ្លួន​អ្នក​ក្នុង​សកម្ម​ភាព​នេះ និង លទ្ធ​ផល​ទាំងឡាយ​ដែល​នឹង​ទទួល​បាន ។ សូម​រក​មើល​គំរូស្រដៀង​គ្នា​មួយ​ខណៈ​ដែល​អ្នក​សិក្សា​នីហ្វៃ​ទី1 15 ។ សូម​កត់​សម្គាល់ពី​របៀប​ដាក់​បញ្ចូល​កិច្ច​ប្រឹង​ប្រែងឲ្យ​ទាក់​ទង​ទៅនឹង​ការរៀន​ពី​សេចក្តី​ពិត​ខាង​វិញ្ញាណ និង ការ​ទទួល​បាន​វិវរណៈ​ពី​ព្រះ​អម្ចាស់ ។

បន្ទាប់​ពី​ការ​ព្យាយាម​ដើម្បី​យល់​ដឹងការ​និមិត្ត និង ការបង្រៀន​ទាំងឡាយ​របស់​ឪពុក​លោក នោះ​លោក​ក៏​ទទួល​បាននូវ​វិវរណៈ​ផ្ទាល់​ខ្លួន ហើយនីហ្វៃ​បាន​ត្រឡប់​ទៅ​កាន់​ត្រសាល​របស់ឪ​ពុក​លោកវិញ ។ នៅទី​នោះ លោក​បាន​ឃើញ​បង​ប្រុស​របស់​លោក​កំពុង​តែ​ប្រកែក​គ្នា ។ សូម​រក​មើល​នៅ​ក្នុង​នីហ្វៃ​ទី1 15:1–3 ហើយ​សូម​ស្វែងរក​​អ្វី​ៗ​ដែល​ពួកគេ​កំពុង​ពិភាក្សា ។

នៅ​ក្នុង​នីហ្វៃ​ទី1 15:6–7សូម​គូស​បន្ទាត់​ពីក្រោម​អ្វី​ដែល​បង្ក​បញ្ហា​ដល់​បង​ប្រុស​របស់​នីហ្វៃ ហើយ​បណ្តាល​ឲ្យ​ពួកគេ​ប្រកែក​គ្នា ។ យោង​ទៅ​តាមនីហ្វៃ​ទី1 15:3តើ​ហេតុ​អ្វី​បាន​ជា​​ពិបាក​សម្រាប់​ពួកគេ​ដើម្បី​យល់​នូវ​ការ​បង្រៀន​ទាំងឡាយ​របស់​លីហៃ ?

សូម​អាន​នីហ្វៃ​ទី1 15:8 ហើយ​សូម​គូស​បន្ទាត់​ពីក្រោម​សំណួរ​ដែល​នីហ្វៃ​បាន​សួរ​បងប្រុស​លោក ? ហេតុ​អ្វី​នេះ​គឺ​ជា​សំណួរ​ដែល​សម​ហេតុ​សម​ផល​សម្រាប់​នីហ្វៃ ​ដើម្បី​សួរ​បន្ទាប់​ពី​អ្វី​ដែល​លោក​ទើប​តែ​បាន​មាន​បទពិសោធន៍​នោះ ?

សូម​គូសបន្ទាត់​ពីក្រោម​ពាក្យ​ឆ្លើយ​តប​របស់​បង​ប្រុស​លោក​នៅក្នុង​នីហ្វៃ​ទី1 15:9 ។ ពាក្យថា ដ្បិត នៅក្នុង​ខ​នេះ​មាន​ន័យ​ថា ដោយ​សារ ។ ពាក្យ​ម្យ៉ាងទៀត បង​ប្រុស​របស់​នីហ្វៃបាន​ពន្យល់​ថា « យើង​មិន​បាន​ទូលសូម​​ដល់​ព្រះ​អម្ចាស់​ដោយសារ​ទ្រង់​មិន​បាន​មាន​បន្ទូល​មក​កាន់​យើង » ។

  1. សូម​គិត​ថា អ្នក​មាន​មិត្ត​ម្នាក់​ដែល​មិន​​ទូល​សុំ​ដល់​ព្រះ​អម្ចាស់​សម្រាប់​ការ​ដឹកនាំ​ដោយ​សារ​គាត់ ឬ នាង​មិន​ជឿ​ថា ទ្រង់​នឹង​ឆ្លើយ​តប ។ សូម​សិក្សានីហ្វៃទី1 15:11 ហើយ​សូម​ពិចារណា​ពាក្យ​ទូន្មាន​ដែល​នីហ្វៃ​បាន​និយាយ​ទៅ​កាន់​បង​ប្រុស​របស់​គាត់​អំពី​ការ​ទទួល​បាន​ចម្លើយ​ទាំង​ឡាយ​ពី​ព្រះ​អម្ចាស់ ។ បន្ទាប់​មក សូម​សរសេរ​សំបុត្រ​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មិត្ត​របស់​អ្នក​ឲ្យ​ទូល​សូម​ដល់​ព្រះ​ដោយ​សេចក្តី​ជំនឿ ។ សូម​ចែក​ចាយ​ពាក្យ​ទូន្មាន​របស់​នីហ្វៃ និង អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ការ​អធិស្ឋាន​នៅ​ក្នុង​សំបុត្រ​នេះ ។

គោល​ការណ៍​នៃ​ដំណឹង​ល្អ​មួយ​ដែល​យើង​អាច​រៀន​ពី​សកម្មភាព​របស់​នីហ្វៃ​ និង បង​ប្រុស​របស់​លោក និង បទពិសោធន៍​ទាំង​ឡាយ​គឺ​ថាបើសិន​យើង​ទូល​សុំ​ដល់ព្រះអម្ចាស់​ដោយ​សេចក្តី​ជំនឿ និង គោរព​ព្រះ​បញ្ញតិ​ទាំងឡាយ​របស់​ទ្រង់ នោះ​យើង​​នឹង​ត្រូវ​បាន​រៀប​ចំផ្លូវ​ដើម្បី​ទទួល​បាន​នូវ​វិវរណៈ​ និង ការដឹកនាំ​ដ៏​មហិមា​ជាង​នេះ​ពី​ទ្រង់ ។

  1. សូម​ជ្រើស​រើស​សំណួរ​មួយ​ខាង​ក្រោមនេះ ហើយ​ឆ្លើ​យ​វា​នៅក្នុង​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​នឹង​និយាយ​បែបណា​ដើម្បី​ជួយ​សមាជិក​ថ្មី​ក្នុង​សាសនា​ចក្រ​​ឲ្យ​យល់​ពី​អ្វី​ដែល​ត្រូវ​បាន​តម្រូវ​ឲ្យ​យើង​នៅ​ក្នុងរបៀប​ដើម្បី​បាន​បង្រៀន និង បាន​ដឹកនាំ​ដោយ​ព្រះ​អម្ចាស់ ?

    2. តើ​កិច្ច​ខិតខំ​របស់​អ្នក​ដើម្បី​រៀន​សេចក្តី​ពិត​ខាង​វិញ្ញាណ​ និង ស្វែងរក​ការដឹកនាំ​របស់​ព្រះ​អម្ចាស់​ដែល​មាន​ឥទ្ធិពល​លើ​សមត្ថភាព​ដើម្បី​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ និង យល់​ដឹង​ពី​ដំណឹង​ល្អ​ដោយ​របៀប​ណា ?

សូម​ចែក​ចាយ​ចម្លើយ​របស់​អ្នក​ពី​កិច្ច​ការ​ខាង​លើ​ជា​មួយ​ឪពុក ឬ ម្តាយ​ សមាជិកដទៃ​ទៀតក្នុង​​គ្រួសារ​ អ្នក​ដឹក​នាំក្នុង​សាសនាចក្រ ឬ គ្រូបង្រៀននៅ​ពេល​ណា​មួយ​ក្នុង​ថ្ងៃ​បន្ទាប់ ។ នៅពេលអ្នក​ធ្វើដូច្នេះ សូម​អញ្ជើញ​មនុស្ស​ម្នាក់​ដើម្បី​ចែក​ចាយ​បទពិសោធន៍​ជាមួយ​អ្នក​អំពី​ពេល​ដែល​គាត់​បាន​ដាក់​កិច្ច​ខិត​ខំ និង សេចក្តី​ជំនឿ​ក្នុង​ការ​ស្វែង​រកជំនួយ និង ការ​ដឹកនាំ​ពី​ព្រះ​វរបិតា​សួគ៌ ។

នីហ្វៃទី1 15:12–20

នីហ្វៃ​ពន្យល់​អំពី​ការ​ខ្ចាត់ខ្ចាយ និង ការ​ប្រមូល​សាសន៍​អ៊ីស្រាអែល

បងប្រុស​របស់​នីហ្វៃ​បាន​យល់​ច្រឡំ​អំពី​ការ​ព្យាករណ៍ និង ការ​បង្រៀន​របស់​លីហៃ​អំពី​ដើម​អូលីវ ​និង ពួក​សាសន៍​ដទៃ ( សូម​មើលនីហ្វៃ​ទី1 15:7 សូម មើល​នីហ្វៃ​ទី1 10:12–15 ផង​ដែរ ) ។ នីហ្វៃ​បាន​ពន្យល់​ថា ការខ្ចាត់​ខ្ចាយ​នៃ​មែក​កំណើត​ទាំង​ឡាយ​នៃ​ដើម​អូលីវ​គឺ​តំណាង​ឲ្យ​ការ​ខ្ចាត់​ខ្ចាយខាង​សាច់​ឈាម និង ខាង​វិញ្ញាណ​នៃ​វង្ស​អ៊ីស្រាអែល ( រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្តី​សញ្ញា​នៃ​ព្រះ ) ដោយ​សារ​តែ​ការ​មិន​គោរព​ប្រតិបត្តិ​របស់​ពួកគេ ។ នៅក្នុង​ស្ថាន​ភាព​នៃ​ការ​ខ្ចាត់​ខ្ចាយ​របស់​ពួកគេ ពួកគេបាន​បាត់​បង់​ការ​ចេះ​ដឹង​អំពី​ដំណឹង​ល្អ​ ព្រម​ទាំង​អត្ត​សញ្ញាណ​របស់​ពួកគេ​ជា​សមាជិក​នៃ​វង្ស​អ៊ី​ស្រាអែល ។ ជា​ផ្នែក​មួយ​នៃការ​ប្រមូល​នៃ​វង្ស​អ៊ីស្រាអែល​នៅ​ថ្ងៃ​ចុង​ក្រោយ នោះ​មនុស្ស​ទូទាំង​ពិភព​លោក​នឹង​ទទួល​ស្គាល់​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ ហើយ​នឹង​ដឹង​ថា ពួកគេ​គឺ​ជា​រាស្ត្រ​នៅក្នុង​សេចក្តី​សញ្ញា​នៃ​ព្រះ​អម្ចាស់ ( សូម​មើល នីហ្វៃ​ទី1 1514–15 ) ។

សូម​អាន នីហ្វៃ​ទី1 15:14 ហើយ​គូស​ចំណាំ​នូវ​អ្វី​ៗ​ដែល​សាសន៍អ៊ី​ស្រាអែល​បាន​ខ្ចាត់​ខ្ចាយ​នឹង​យល់​នៅ​ថ្ងៃ​ចុង​ក្រោយ ។

នីហ្វៃ​បាន​បង្រៀន​ថា អ្នក​ទាំងឡាយ​ណា​ដែល​ចូលរួម​ក្នុង​សាសនាចក្រ​គឺ ហាក់បីដូច​ជា​ពួក​គេ​នឹង​ត្រូវ​បាន​បំបៅ​ជាប់ « ទៅ​នឹងដើម​អូ​លីវ​ដ៏​ពិត » ( នីហ្វៃ​ទី1 15:16 ) ។ លោក​ក៏​មាន​ប្រ​សាសន៍​ផងដែរ​ថា ដូច​ជា​ការ​ខ្ចាត់​ខ្ចាយ​នៃ​វង្ស​អ៊ី​ស្រា​អែល ការ​បំបៅ ឬ ការ​ប្រមូល​នេះ​នឹង​កើត​ឡើង « តាមរយៈ​ពួក​សាសន៍​ដទៃ » ( នីហ្វៃ​ទី1 15:17 ) ។ វា​អាច​ជា​ជំនួយ​ដើម្បី​យល់​ដឹង​ថា « នៅក្នុង​ព្រះ​គម្ពីរ​សាសន៍​ដទៃមាន​ន័យ​ច្រើន​យ៉ាង ។ ជួន​កាល មាន​ន័យថា មនុស្ស​ក្រៅ​ពី​ពូជ​ពង្ស​អ៊ី​ស្រាអែល ជួនកាល ជា​មនុស្ស​ក្រៅពី​ពូជយូដា ហើយ​ជួនកាល ជាពួក​សាសន៍​ដែល​ឥត​មាន​ដំណឹងល្អ ទោះ​ជា​មាន​មនុស្ស​ខ្លះ​អាច​មាន​ឈាម​អ៊ីស្រាអែល​នៅ​ក្នុង​ចំណោម​ប្រជាជន​ក៏​ដោយ ។ ការ​ប្រើ​ពាក្យ​ក្រោយ​នេះ ជា​ពិសេស​ដែល​ជាលក្ខណៈអំពី​ពាក្យ​ដែល​ប្រើនៅ​ក្នុង​ព្រះ​គម្ពីរ​មរមន » ( សេចក្តី​ណែ​នាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ពួក​សាសន៍​ដទៃ » គេហទំព័រ scriptures.lds.org ) ។

រូបភាព
ការ​អធិស្ឋាន​របស់​យុវនារី

ព្រះ​អម្ចាស់​រក្សា​សេចក្តី​សន្យា​របស់​ទ្រង់ ហើយ​ចង​ចាំ​សេចក្តី​សញ្ញា​ទាំងឡាយ​របស់​ព្រះអង្គ​ជាមួយ​កូន​ចៅ​របស់​ទ្រង់ ។ ទ្រង់​មាន​ព្រះ​ទ័យ​ចង់​ឲ្យ​កូន​ចៅ​របស់​ទ្រង់​ទាំង​អស់​ទទួល​បាន​នូវ​ពរជ័យពី​ដំណឹង​ល្អ​ដ៏​អស់​កល្ប​ជានិច្ច ( សូម​មើល​នីហ្វៃ​ទី1 15:18 ) ។ កិច្ច​ខិត​ខំ​របស់​អ្នក​ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ​ជា​មួយ​មិត្ត​ភក្តិ​​ទាំង​ឡាយ​ និង គ្រួសារ​ ហើយ​និង​ការតាំង​ចិត្ត​របស់​អ្នក​ដើម្បី​បម្រើ​បេសកកម្ម​ដោយ​កិត្តិយស នឹង​ជួយ​បំពេញ​ការ​ព្យាករណ៍​របស់​លីហៃ ។

នីហ្វៃទី1 15:21–36

នីហ្វៃ​ឆ្លើយ​សំណួរ​ទាំងឡាយ​របស់​បងប្រុស​លោក​អំពី​ការ​និមិត្ត​របស់​លីហៃ​ចេញ​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​លោក

សេចក្តី​ដែល​នៅ​សេស​សល់​នៅក្នុង​នីហ្វៃ​ទី1 15 និយាយ​រួម​​ទៅ​លើ​សំនួរ​ទាំងឡាយ​ដែល​បង​ប្រុស​របស់​នីហ្វៃ​បាន​សួរ​លោក​អំពី​សុបិន​របស់​លីហៃ ។​ពួក​គេ​បាន​សួរ​ថា « ចុះ​តើ​ដំបង​ដែក​ដែល​ឪពុក​យើង​បាន​ឃើញ​ដែល​នាំ​ទៅ​ឯ​ដើមឈើ​នោះ​មាន​ន័យ​ដូច​ម្តេច ? » នីហ្វៃ​ទី1 15:23 សូម​អាន​ចម្លើយ​របស់​នីហ្វៃ​នៅ​ក្នុង នីហ្វៃ​ទី 1 15:24–25 ហើយ​សូម​រកមើល​ពរ​ជ័យ​ទាំងឡាយ​ដែល​បាន​សន្យា​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​ប្រុង​ស្តាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ ។ នៅក្នុង​សុន្ទរកថា​ខាង​ក្រោម​ពី​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន អំពីអំណាច​នៃ​ព្រះ​បន្ទូល​ដ៏​មាន​ព្រះចេស្តា​នៃ​ព្រះ សូម​គូស​បន្ទាត់​ពី​ក្រោម​ឃ្លា​ទាំងឡាយ​ដែល​មាន​ន័យ​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន ៖

  • « ព្រះ​បន្ទូល​នៃ​ព្រះមិន​ត្រឹម​តែ​នឹង​ដឹក​នាំ​យើង​ទៅ​កាន់​ផ្លែ​ឈើ​ដែល​គួរ​ឲ្យ​ប្រាថ្នា​ជាង​ផ្លែ​ណា​ៗទាំង​អស់នោះទេ ប៉ុន្តែ​នៅក្នុង​ព្រះ​បន្ទូល​នៃ​ព្រះ និង តាម​រយៈ​ព្រះបន្ទូល​នៃ​ព្រះ នោះ​យើង​អាច​រក​ឃើញ​អំណាច​ដើម្បី​ទប់​ទល់​នឹង​ការ​ល្បួង​ អំណាច​ដើម្បី​បង្អាក់​កិច្ច​ការ​សាតាំង និង ពួក​បេសកជន​របស់​វា​ទៀត​ផង » ។

  • ព្រះបន្ទូល​នៃ​ព្រះ … មាន​នូវ​អំណាច​ដើម្បី​ការ​ពារ​ពួក​បរិសុទ្ធ និង បំពាក់​ពួកគេ​ជាមួយ​ព្រះ​វិញ្ញាណ​ដើម្បី​ពួកគេ​អាច​ទប់​ទល់​នឹង​អំពើ​អាក្រក់ តោង​ជាប់​ទៅ​នឹង​អំពើ​ល្អ ហើយ​រក​ឃើញ​សេចក្តី​អំណរ​ក្នុង​ជីវិត​នេះ » ។

  • « ភាព​ជោគជ័យ​នៅក្នុង​សេចក្តី​សុចរិត អំណាច​ដើម្បី​ជៀស​វាង​ការ​បោក​បញ្ឆោត និង ទប់​ទល់​នឹង​ការ​ល្បួង ដឹក​នាំ​នៅក្នុង​ជីវិតរស់​នៅ​ប្រចាំ​ថ្ងៃ ជា​សះស្បើយ​សតិ​អារម្មណ៍—ទាំង​នេះ​គឺគ្រាន់​តែ​ជាការ​សន្យា​មួយ​ចំនួន​ដែល​ព្រះ​អម្ចាស់​បាន​ប្រទាន​ដល់​អ្ន​ក​ទាំង​ឡាយ​ណា​ដែល​នឹង​មក​រក​ព្រះ​បន្ទូល​របស់​ទ្រង់តែប៉ុណ្ណោះ ។ … បើទោះ​ជា​យើង​ឧស្សាហ៍​ព្យាយាមនៅក្នុង​កិច្ច​ការ​ដទៃ​ទៀត ពរ​ជ័យ​ដែល​បាន​ត្រៀម​ទុក​គឺ​ត្រូ​វបាន​រក​ឃើញ​នៅក្នុង​ព្រះ​គម្ពីរ គឺ​មាន​តែ​មក​រក​តាមរយៈ​ព្រះ​បន្ទូល​​នៃ​ព្រះអម្ចាស់ ហើយតោង​ជាប់​ទៅ​នឹង​វា​ នៅពេល​យើង​ធ្វើ​ដំណើរ​ឆ្លង​កាត់​អ័ព្ទនៃ​សេចក្តី​ងងឹត​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ដើមជីវិត » ( « The Power of the Word » Ensign ខែ ឧសភា ឆ្នាំ 1986 ទំព័រ 80,​82 ) ។

វា​គឺ​សំខាន់​ណាស់​ដែល​ថា យើង​កាន់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​តាម​រយៈ​ការ​សិក្សា​ព្រះ​គម្ពីរ​ ការអធិស្ឋាន និង ការ​ស្តាប់​ពួក​អ្នក​ដឹក​នាំ​ដែល​ទទួល​ការ​បំផុស​គំនិត ។

  1. នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​គូរ​ជា​រូប​បណ្ណ​ប្រកាស​តូច​មួយដែល​ផ្សាយ​អំពី​ព្រះ​បន្ទូល​នៃ​ព្រះ ។ សូម​ឲ្យ​ប្រាកដ​ថា មាន​រួម​ទាំង​ពរជ័យ​ទាំងឡាយ​ដែល​នីហ្វៃ​បាន​សន្យា​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​តោង​ជាប់​នឹង​ព្រះបន្ទូល​នៃ​ព្រះ ។ អ្នក​ក៏​អាច​ធ្វើ​បញ្ជី​រាយ​នាម​ធនធាន​ទាំងឡាយ​សម្រាប់​ការ​ស្វែង​រក​ព្រះ​បន្ទូល​នៃ​ព្រះ​ដែរ ។

រូបភាព
ការ​អាន​របស់​យុវជន

សូម​ពិចារណា​ការ​សរសេរ​គោល​ការណ៍​ខាង​ក្រោម​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរ​នីហ្វៃ​ទី1 15:24–25ការសិក្សា​ និង ការធ្វើ​តាម​ព្រះបន្ទូល​នៃ​ព្រះ​ជា​ប្រចាំ​ថ្ងៃ​នឹង​ពង្រឹង​ដល់​យើង​ប្រឆាំង​នឹង​ការ​ល្បួង​ទាំងឡាយ​របស់​សាតាំង ។

  1. ដើម្បី​ជួយ​ពង្រឹង​សក្ខី​ភាព​អ្នក​ចំពោះ​គោល​ការណ៍​នេះ ​សូម​ឆ្លើយ​សំណួរ​មួយ ឬ ពីរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖

    1. តើ​បទពិសោធន៍​អ្វី​ខ្លះ​ទាក់​ទង​ទៅ​នឹង​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​អ្នក​ដែល​បាន​ជួយ​អ្នក​ដឹង​ថា គោល​ការណ៍​នេះ​ពិត ?

    2. តើ​អ្នក​អាច​រក​ឃើញ​ដោយ​របៀបណា​ប្រសិន​បើ​គោល​ការណ៍នេះ​ពិត ?

នៅក្នុង​សុបិន​របស់​លីហៃ អ្នក​ទាំងឡាយណា​ដែល​តោង​ជាប់​ទៅ​នឹង​ដំបង​ដែក គឺ​ត្រូវ​បាន​នាំ​ដោយ​សុវត្តិភាព​ឆ្លង​កាត់អ័ព្ទ​នៃ​សេចក្តី​ងងឹត​ទៅ​កាន់​ដើមជីវិត ។ នៅ​ក្នុង​នីហ្វៃ​ទី 1 15:26 បង​ប្រុស​របស់​នីហ្វៃ​បាន​ស្នើលោកឲ្យ​ពន្យល់នូវ​អត្ថន័យ​​នៃទន្លេ​ទឹក​ដែលនៅ​ក្បែរ​នឹង​ដើមឈើ​ជីវិត ។ សូម​​មើល​នៅក្នុង​នីហ្វៃ​ទី1 15:27–29 ហើយ​សូម​ស្វែងរក​​អ្វី​ដែល​តំណាង​ឲ្យ​ទន្លេ​នោះ ។

សូម​អាន ​នីហ្វៃទី1 15:32–36 ។ តើ​ហេតុ​អ្វី​បង​ប្រុស​ទាំងឡាយ​របស់​នីហ្វៃ​មាន​បញ្ហា​ចំពោះ​ការ​បង្រៀន​ទាំង​អស់​នេះ ?

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖

    1. តើ​ផ្នែក​ណា​ខ្លះ​ដែល​ជា​ការ​សុបិន​របស់​លីហៃ និង ការ​បក​ស្រាយ​ពីការ​សុបិននោះ​របស់​នីហ្វៃ​បង្ហាញ​អំពី​សេចក្តី​ស្រលាញ់ និង កង្វល់​របស់​ព្រះ​សម្រាប់​បងប្រុស​របស់​នីហ្វៃ ?

    2. តើ​អ្នក​ឃើញ​នូវ​សេចក្តី​ស្រលាញ់ និង ​កង្វល់​របស់​ព្រះ​សម្រាប់​អ្នក​នៅ​ក្នុង​នីហ្វៃ​ទី1 15 ដោយ​របៀប​ណា?

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សានីហ្វៃ​ទី 1 15 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ (កាល​បរិច្ឆេទ) ។

    សម្រាប់​សំណួរ គំនិត និង​ ការយល់ដឹងបន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយគ្រូ​របស់​ខ្ញុំ ៖