ថ្នាក់​សិក្ខាសាលា
មេរៀនទី 12 ៖ ថ្ងៃទី 2 ម៉ូសាយ9–10


មេរៀនទី 12 ៖ ថ្ងៃទី 2

ម៉ូសាយ 9–10

សេចក្តីផ្ដើម

អំឡុង​រជ្ជកាល​របស់​ស្តេច បេនយ៉ាមីន ស៊ីនិព្វ​បាន​ដឹកនាំ​សាសន៍​នីហ្វៃ​មួយ​ក្រុម​ពី​សារ៉ាហិមឡា​ទៅ​តាំង​ទីលំនៅ​ក្នុង​ចំណោម​ពួកសាសន៍​លេមិន​ក្នុង​ដែនដី​នីហ្វៃ ។ដោយសារ​ស្តេច​សាសន៍​លេមិន​បាន​គ្រោង​នឹង​នាំ​ប្រជាជន​ស៊ីនិព្វ​ឲ្យធ្លាក់​ចូល​ក្នុង​សេវកភាព នោះ​ទ្រង់​អនុញ្ញាត​ឲ្យ​ពួកគេ​ស្នាក់នៅ ។សម្អប់ និង ប្រពៃណី​ខុសឆ្គង​របស់​ពួកសាសន៍​លេមិន​ចំពោះ​ពួកសាសន៍​នីហ្វៃ នៅ​ទីបំផុត​បាន​នាំ​ទៅ​រក​សង្គ្រាម ។នៅ​ពេល​ពួកសាសន៍​លេមិន​បាន​ព្យាយាម​នាំ​ពួក​គេ​ឲ្យ​ធ្លាក់ចូល​ក្នុង​សេវកភាព នោះ​ប្រជាជន​របស់​ស៊ីនិព្វ​បាន​បែរ​ទៅ​រក​ព្រះអម្ចាស់ដែល​ទ្រង់​បាន​ពង្រឹង​ដល់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​បណ្តេញ​ពួកសាសន៍​លេមិន​ចេញ​ពី​ដែនដី​របស់​ពួកគេ ។

ម៉ូសាយ 9:1–13

ស៊ីនិព្វ​ដឹកនាំ​ពួកសាសន៍​នីហ្វៃ​មួយ​ក្រុម​ត្រឡប់​ទៅ​ដែនដី​នីហ្វៃ

តើ​អ្នក​ធ្លាប់​ចង់​បាន​អ្វី​មួយ​ខ្លាំង​ជ្រុល​ពេក​ទេ ?ថ្ងៃ​នេះ អ្នក​នឹង​រៀន​អំពី​បុរស​ម្នាក់​ដែល​ចង់​បាន​អ្វី​មួយ​ខ្លាំង​ជ្រុល​ពេក និង លទ្ធផល​ទាំងឡាយ​នៃ​ការ​ប្រព្រឹត្ត​លើ​បំណងប្រាថ្នា​របស់​គាត់ ។

សូម​មើល​ផែនទី​នៃ​ការធ្វើ​ដំណើរ​ពី​មេរៀន​មុន ។តើ​អ្នក​ចងចាំ​ពី​ការធ្វើដំណើរ​របស់​អាំម៉ូន​នៅ​ពេល​ទ្រង់​បាន​រកឃើញ​លិមហៃ និង ប្រជាជន​របស់​ទ្រង់​ដែរ​ឬ​ទេ ?សូម​បើក​ព្រះគម្ពីរ​របស់​អ្នក​ទៅ​កាន់ម៉ូសាយ 7–8ហើយ​រកមើល​កាលបរិច្ឆេទ​នៅ​ពេល​ព្រឹត្តិការណ៍​ទាំងឡាយ​ក្នុង​ជំពូក​ទាំងនេះ​បាន​កើតឡើង ( អាច​រកឃើញ​នៅ​ចុង​ទំព័រ ឬ ក្បាល​ជំពូក ) ។សូម​ប្រៀបធៀប​កាលបរិច្ឆេទ​នេះ​ជាមួយ​នឹង​កាលបរិច្ឆេទ​ដែល​ទាក់ទង​នឹងម៉ូសាយ 9:1 ។តើ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​បើ​យើង​ត្រឡប់​ទៅ​គិត​ពី​ពេលវេលា​រវាង ម៉ូសាយ 8​និងម៉ូសាយ 9 ?

សូម​អាន​បុព្វកថា​របស់​មរមន​ទៅ​កាន់​បញ្ជី​របស់​ស៊ីនិព្វ​ពី​មុន​ដល់ម៉ូសាយ 9 ។

ស៊ីនិព្វ ជា​តា​របស់​លិមហៃ បាន​ដឹកនាំ​ពួកសាសន៍​នីហ្វៃ​មួយ​ក្រុម​ត្រឡប់​ទៅ​កាន់​ដែនដី​នីហ្វៃ ។គាត់​ចង់​បាន​អ្វីៗ​ហួស​ប្រមាណ​ដែល​គាត់​អាច​មិន​បាន​ពិចារណា​ថា តើ​បំណងប្រាថ្នា​របស់​គាត់​នឹង​ដឹកនាំ​ទៅ​កាន់​ទីណា ។សូម​អាន​ក្នុងម៉ូសាយ 9:1–4អំពី​អ្វី​ដែល​ស៊ីនិព្វ​បាន​ធ្វើ​ដើម្បី​ទទួល​បាន​អ្វី​ដែល​គាត់​ចង់​បាន ។( មាន​ចិត្តចង់​បាន « ហួស–ប្រមាណ » មានន័យ​ថា ចង់​បាន​ហួស​ហេតុ ឬ ចាប់​អារម្មណ៍​ហួស​ប្រមាណ​លើ​អ្វី​មួយ ) ។

ការ​ចង់​បាន​ហួស​ប្រមាណ​របស់​ស៊ីនិព្វ​បាន​នាំ​ឲ្យ​ស្តេច​លេមិន​អាច​បោក​បញ្ឆោត​គាត់​បាន ។សូម​អានម៉ូសាយ 9:5–7, 10ដើម្បី​ឃើញ​ពី​លទ្ធផល​នៃ​ការចង់​បាន​ហួស​ប្រមាណ​របស់​ស៊ីនិព្វ ។

  1. សូម​សរសេរ​ចម្លើយ​ទាំងឡាយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ស៊ីនិព្វ​មិន​បាន​នឹក​ឃើញ​ដល់​អ្វី​ដោយសារ​តែ​បំណងប្រាថ្នា​ហួស​ប្រមាណ​របស់​គាត់​ដើម្បី​ទទួល​បាន​ដែនដី​នីហ្វៃ ?

    2. តើ​គំរូ​សម័យ​ទំនើប​មួយ​ចំនួន​អ្វី​ខ្លះ ដែល​យុវវ័យ​មួយ​ចំនួន​អាច​មាន​បំណង​ចង់​បាន​ជាខ្លាំង ?

    3. តើ​អ្នក​គិត​ថា​អ្វី​ទៅ​ដែល​ជា​គ្រោះថ្នាក់​មក​ពី​ការយឺតយ៉ាវ​ក្នុង​ការចងចាំ​ព្រះអម្ចាស់នៅ​ពេល​អ្នក​ធ្វើ​ការ​ជ្រើសរើស​អ្វី​មួយ​ក្នុង​ជីវិត​របស់​អ្នក ?

12 ឆ្នាំ​ក្រោយ​មក ប្រជាជន​របស់​ស៊ីនិព្វ​បាន​រីកចម្រើន​ឡើង​ជាខ្លាំង ។ស្តេច​លេមិន​បាន​ព្រួយ​បារម្ភ​ថា ទ្រង់​នឹង​មិន​អាច​នាំ​ពួក​គេ​ឲ្យ​ធ្លាក់​ក្នុង​សេវកភាព​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​តាម​គ្រោងការ​ដើម​របស់​ទ្រង់ ដូច្នេះ​ទ្រង់​បាន​រៀបចំ​ប្រជាជន​របស់​ទ្រង់​ឲ្យ​ចេញទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ពួកគេ ( សូម​មើល ម៉ូសាយ 9:11–13 ) ។

ម៉ូសាយ 9:14–10:22

ពួក​សាសន៍​លេមិន​បាន​ប៉ុនប៉ង​នាំ​ប្រជាជន​របស់​ស៊ីនិព្វ​ឲ្យ​ធ្លាក់​ក្នុង​សេវកភាព

សូម​គូស​រង្វង់​ជុំវិញ​ចំណុច​ទាំងឡាយ​ណា​តទៅ​នេះ ដែល​អ្នក​ចង់​បាន​ការ​គាំទ្រ ឬ កម្លាំង​កាន់​តែ​ខ្លាំង​ក្នុង​ជីវិត​របស់​អ្នក ៖កិច្ចការ​សាលា ការទប់ទល់​នឹង​ការល្បួងភាព​ទំនាក់ទំនង​ជាមួយ​នឹង​មិត្តភក្ដិ ការដឹកនាំ ការងារ ភាពទំនាក់ទំនង​ជាមួយ​នឹង​សមាជិក​គ្រួសារ ការអភិវឌ្ឍន៍​ជំនាញ ទេពកោសល្យ និង សមត្ថភាព ។

នៅ​ពេល​អ្នក​សិក្សាម៉ូសាយ 9–10សូម​រកមើល​គោលការណ៍​មួយ​ដែល​នឹង​ជួយ​អ្នក​យល់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ចំណុច​ទាំងនេះ​ក្នុង​ជីវិត​របស់​អ្នក ។ម៉ូសាយ 9–10មាន​នូវ​បញ្ជី​មួយ​អំពី​សម័យកាល​ពីរ​ខុសគ្នា​នៅ​ពេល​ពួកសាសន៍​លេមិន​បាន​មក​ប្រយុទ្ធ​ប្រឆាំង​នឹង​ស៊ីនិព្វ ហើយ​និង​ប្រជាជន​របស់​លោក ។

  1. សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ដាក់​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ហើយ​ទុក​កន្លែង​ចន្លោះ​គ្រប់គ្រាន់​ពីក្រោម​ខគម្ពីរ​យោង​នីមួយៗ​ដើម្បី​សរសេរ​ចម្លើយ​មួយ ។សូម​សិក្សា​ខ​ដែល​បាន​ផ្តល់​ឲ្យ ហើយ​រកមើល​អ្វី​ដែល​ប្រជាជន​ស៊ីនិព្វ និង ពួកសាសន៍​លេមិន​បាន​ធ្វើ​ដើម្បី​បាន​កម្លាំង ។សូម​បំពេញ​តារាង​ជា​មួយ​ព័ត៌មាន​ដែល​អ្នក​រកឃើញ ។

តើ​ប្រជាជន​បាន​ធ្វើ​អ្វី​ដើម្បី​រៀបចំ​ខ្លួន ?

តើ​ពួកគេ​បាន​ធ្វើ​អ្វី​ដើម្បី​ដាក់​ទីទុកចិត្ត​លើ​ព្រះអម្ចាស់ ?

តើ​អ្វី​ទៅ​ជា​លទ្ធផល ?

ស៊ីនិព្វ និង ប្រជាជន​របស់​លោក

ម៉ូសាយ 9:14–16

ម៉ូសាយ 9:17

ម៉ូសាយ 9:18

ពួកសាសន៍​លេមិន

ម៉ូសាយ 10:6–8

ម៉ូសាយ 10:11

ម៉ូសាយ 10:19–20

  • តើ​អ្នក​អាច​ឃើញ​ភាពស្រដៀងគ្នា​អ្វី​ខ្លះ​ពី​របៀប​ដែល​ប្រជាជន​របស់​ស៊ីនិព្វ និង ពួកសាសន៍​លេមិន​បាន​ទៅច្បាំង​ក្នុង​ចម្បាំង​របស់​ពួកគេ ?

  • តើ​អ្នក​អាច​ឃើញ​ពី​ភាពខុសគ្នា​អ្វី​ខ្លះ​ពី​របៀប​ដែល​ប្រជាជន​របស់​ស៊ីនិព្វ និង ពួកសាសន៍​លេមិន​បាន​ទៅ​ច្បាំង​ក្នុង​ចម្បាំង​របស់​ពួកគេ ?

មេរៀន​មួយ​ដែល​យើង​រៀន​ពីម៉ូសាយ 9:17–18គឺ​ថាព្រះអម្ចាស់​នឹង​ពង្រឹង​យើង​នៅ​ពេល​យើង​ធ្វើ​គ្រប់​ការណ៍​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ហើយ​ដាក់​ទីទុកចិត្ត​របស់​យើង​លើ​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ចំណុច​អ្វី​ខ្លះ​នៅក្នុង​ជីវិត​ខ្ញុំ ដែល​ខ្ញុំ​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់​កាន់តែ​ខ្លាំងឡើង ហើយ​ទូលសុំ​ទ្រង់​ឲ្យ​ពង្រឹង​ខ្ញុំ ?

  2. សូម​គូស​ចំណាំ​បី​ជួរ​ដំបូង​គេ​នៃម៉ូសាយ 9:18 ។បន្ទាប់​មក សុំ​មនុស្ស​ពេញ​វ័យ​ម្នាក់​ដែល​អ្នក​ទុកចិត្ត ( ឪពុក ឬ ម្តាយ អ្នកដឹកនាំ​សាសនាចក្រ ឬ គ្រូបង្រៀន​ម្នាក់ ) ឲ្យ​ចែកចាយ​ពី​បទពិសោធន៍​មួយ​ដល់​អ្នក​អំពី​គ្រា​មួយ​នៅពេល​ដែល​គាត់​បាន​ទូល​សុំ​ជំនួយ​ពី​ព្រះអម្ចាស់ ហើយ​បាន​មាន​អារម្មណ៍​ថា​ទ្រង់​បាន​ពង្រឹង​ដល់​គាត់ ។សូម​ស្តាប់​មើល​នូវ​អ្វី ដែល​គាត់​បាន​ធ្វើ ដើម្បី​ទទួលបាន​នូវ​កម្លាំង​ពី​ព្រះអម្ចាស់ ។សូម​សរសេរ​ពី​អ្វី​ដែល​អ្នក​រៀន​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

តើ​អ្នក​ធ្លាប់​ខឹង​ជា​មួយ​នឹង​អ្នក​ណាម្នាក់ ហើយ​មាន​គំនុំ​គុំ​កួន—មាន​អារម្មណ៍​ថា អ្នក​មិន​អាច​អភ័យទោស​ឲ្យ ឬ បំភ្លេច​អ្វី​ដែល​មនុស្ស​ម្នាក់​នោះ​បាន​ធ្វើ​ដែរ​ឬ​ទេ ?តើ​អ្នក​ធ្លាប់​ស្គាល់​អ្នក​ណា​ម្នាក់ ដែល​ហាក់​ដូច​ជា​ស្អប់​អ្នក​ដែរ​ឬ​ទេ ?ពី​មុន​ពេល​ស៊ីនិព្វ និង ប្រជាជន​របស់​លោក​បាន​ចេញ​ទៅ​ច្បាំង​ជា​លើកទី​ពីរ ស៊ីនិព្វ​បាន​បង្រៀន​ប្រជាជន​របស់​លោក​ពី​មូលហេតុ​ដែល​ពួកសាសន៍​លេមិន​មាន​អារម្មណ៍​ពោរពេញ​ដោយ​គំនុំ​មក​លើ​ពួកសាសន៍​នីហ្វៃ ។នៅ​ពេល​អ្នក​សិក្សា​ពាក្យ​សម្តី​របស់​ស៊ីនិព្វ​ក្នុងម៉ូសាយ 10:11–18 វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ត្រូវ​បាន​គេ « ប្រព្រឹត្តខុស » លើ គឺ​ការមាន​អារម្មណ៍​ថា ត្រូវ​គេ​ប្រមាថ ឬ ត្រូវ​គេ​ប្រព្រឹត្ត​មិន​ស្មើភាព ឬ នៅក្នុង​របៀប​មួយ​ដែល​មិន​យុត្តិធម៌ ហើយ « ខឹង » គឺ​ជា​ការខឹង​យ៉ាង​ខ្លាំង ។សូម​សិក្សាម៉ូសាយ 10:11–18 ហើយ​រកមើល​ពី​មូលហេតុ​ដែល​កូនចៅ​របស់​លេមិន និង លេមយួល​បាន​បន្ត​ស្អប់​កូនចៅ​របស់​នីហ្វៃ ។សូម​គូស​ចំណាំ​ពាក្យប្រព្រឹត្ត​ខុសនិងខឹងនៅ​ពេល​អ្នក​អាន ។

សូម​សញ្ជឹងគិត​ពី​សំណួរ​ទាំងឡាយ​ខាង​ក្រោម ៖

  • តើ​ហេតុ​អ្វី​ពួកសាសន៍​លេមិន​ស្អប់​ពួកសាសន៍​នីហ្វៃ​ហួស​ប្រមាណ​យ៉ាង​ដូច្នេះ ?

  • តើ​អ្នក​ណា​ជា​អ្នក​ឈឺចាប់​នៅពេល​អ្នក​ខឹង ឬ បដិសេធ​មិន​អភ័យទោស ?

  • តើ​កំហឹង និង ការ​គុំកួន​អាច​ជះឥទ្ធិពល​លើ​គ្រួសារ​របស់​អ្នក ឬ កូនចៅ​របស់​អ្នក​នា​ពេល​អនាគត​យ៉ាង​ដូចម្តេច ?

សូម​អាន​បទពិសោធន៍​ខាង​ក្រោម​នេះ​ពី​អែលឌើរ ដូណល អិល. ហលស្ត្រម នៃ​គណៈប្រធាន​ពួកចិតសិប​នាក់ ហើយ​រកមើល​អ្វី​ដែល​លោក​បាន​ផ្តល់​ជា​អនុសាសន៍​ឲ្យ​យើង​ធ្វើ នៅ​ពេល​យើង​មាន​អារម្មណ៍​អន់ចិត្ត ឬ ខឹង​នឹង​នរណា​ម្នាក់ ៖

រូបភាព
អែលឌើរ ដូណល អិល ហលស្ត្រម

« ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​បាន​ពាំ​នូវ​ការឈឺចាប់​ផ្លូវ​ចិត្ត—ដែល​ក្លាយ​ទៅ​ជា​រឿង​សោកនាដកម្ម​មួយ ។គូស្វាមី​ភរិយា​វ័យ​ក្មេង​មួយគូ​ជិត​នឹងសម្រាល​កូន​ដំបូង​របស់​ពួកគេ ។ជីវិត​របស់​ពួកគេ​គឺ​ពោរពេញ​ដោយ​ក្តីសង្ឃឹម និង ក្ដី​រំភើប​អំពី​បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ ។អំឡុង​ពេល​សម្រាល​កូន ភាព​ស្មុគស្មាញ​ទាំងឡាយ​ក្នុង​ការសម្រាល​បាន​កើត​ឡើង ហើយ​ទារក​នោះ​បាន​ស្លាប់ ។ការឈឺ​ចាប់​ផ្លូវ​ចិត្ត​បាន​ក្លាយជា​ទុក្ខព្រួយ ទុក្ខព្រួយ​ក្លាយ​ជា​កំហឹង កំហឹង​ក្លាយ​ជា​ការស្តីបន្ទោស ហើយ​ការស្តីបន្ទោស​ក្លាយ​ជា​គំនុំ​លើ​វេជ្ជបណ្ឌិត ដែល​ពួកគេ​បាន​ទទួល​ខុសត្រូវ​ទាំងស្រុង​លើ​រឿង​នេះ ។ឪពុក​ម្តាយ និង សមាជិក​គ្រួសារ​ដទៃ​ទៀត​បាន​ចូលរួម​ពេញ​ទំហឹង​រួមគ្នា​ព្យាយាម​បំផ្លាញ​កេរ្តិ៍​ឈ្មោះ និង អាជីព​របស់​គ្រូពេទ្យ​នោះ ។នៅ​ពេល​ភាពជូរចត់ [ ភាសា​ល្វីងជូរចត់ ] បាន​បំផ្លាញ​គ្រួសារ​អស់​ជា​ច្រើន​ខែ នោះភាព​ល្វីញ​ជូរចត់​របស់​ពួកគេ​បាន​រីករាលដាល​ដល់​ព្រះអម្ចាស់ ។‹ តើ​ទ្រង់​អាច​បណ្តាល​ឲ្យ​រឿង​ដ៏​អាក្រក់​នេះ​កើតឡើង​ដោយ​របៀបណា ? ›ពួកគេ​បាន​បដិសេធ​កិច្ចប្រឹងប្រែង​ម្តង ហើយ​ម្តង ទៀត​របស់​ពួកអ្នក​ដឹកនាំ​សាសនាចក្រ និង សមាជិក​ទាំងឡាយ​ក្នុង​ការលួងលោម​ពួកគេ​ទាំង​ខាង​វិញ្ញាណ និងផ្លួវ​សតិ​អារម្មណ៍ ហើយ​នៅ​គ្រា​នោះ ពួកគេ​បាន​ផ្តាច់​ការទាក់ទង​ពី​សាសនាចក្រ ។ក្រុម​គ្រួសារ​នេះ​បួន​ជំនាន់​ត្រូវ​បាន​ទទួល​រង​ឥទ្ធិពល​មក​ដល់​ពេល​នេះ ។ជា​កន្លែង​ដែល​ពួកគេ​ធ្លាប់​មាន​សេចក្តី​ជំនឿ និង ការលះបង់​ចំពោះ​ព្រះអម្ចាស់ និង សាសនាចក្រ​របស់​ទ្រង់​នៅ​គ្រា​មួយ ហើយ​បែរ​ជា​គ្មាន​សកម្មភាព​ខាង​វិញ្ញាណ​ណា​មួយ​ពី​សំណាក់​សមាជិក​គ្រួសារ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍ ។ …

« លោកតា​លោកយាយ​ខាង​ឪពុក​របស់​ខ្ញុំ​មាន​កូន​ពីរ​នាក់ កូនប្រុស​ជា ( ឪពុក​របស់​ខ្ញុំ ) ហើយ​និង​កូនស្រី​ម្នាក់ ។… [ កូនស្រី​របស់​ពួក​គាត់ ] បាន​រៀបការ​នៅ​ឆ្នាំ 1946 ហើយ​បួន​ឆ្នាំ​ក្រោយ​មក គាត់​មាន​ទម្ងន់ ។… គ្មាន​នរណា​មា្នក់​បាន​ដឹង​ឡើយ​ថា គាត់​មាន​ទម្ងន់​ជា​កូន​ភ្លោះ​នោះ​ទេ ។ជា​អកុសល គាត់ និង កូនភ្លោះ​នោះ​បាន​ស្លាប់​អំឡុង​ពេល​សម្រាល ។

« លោកតា​លោកយាយ​របស់​ខ្ញុំ​ខូចចិត្ត​យ៉ាងខ្លាំង ។ទោះ​ជា​យ៉ាងណា ទុក្ខព្រួយ​របស់​ពួកលោក​បាន​បង្វែរ​ពួកលោក​ឲ្យ​ទៅ​រក​ព្រះអម្ចាស់ និង ដង្វាយធួន​របស់​ទ្រង់​ភ្លាម ។ដោយ​មិន​គិត​អំពី​មូលហេតុ​ដែល​ការណ៍​នេះ​កើតឡើង ហើយ​អ្នក​ដែល​ត្រូវ​ស្តីបន្ទោស នោះ​ពួកគេ​បានផ្តោត​លើ​ការរស់នៅ​ដោយ​សុចរិត ។ …

« ភាពស្មោះត្រង់​របស់ [ លោកតា​លោកយាយ ] បាន​មាន​ឥទ្ធិពល​មកលើ​កូនចៅ​ទាំង​បួន​ជំនាន់​ក្រោយ​ទៀត ជា​ពិសេស នៅ​ពេល​ប្រឈម​មុខ​នឹង​ការលំបាក ។និយាយ​ដោយ​ស្មោះ វា​បាន​មាន​ឥទ្ធិពល​មក​លើ​កូនប្រុស​របស់​ពួកគាត់ ( ជា​ឪពុក​របស់​ខ្ញុំ ) និង ម្តាយ​របស់​ខ្ញុំ​នៅ​ពេល​កូនស្រី​បង្កើត​របស់​ឪពុក​ម្តាយ​ខ្ញុំ ជា​កូនពៅ​របស់​ឪពុក​ម្តាយ​ខ្ញុំ បាន​ស្លាប់​ដោយសារ​ភាពស្មុគស្មាញ​ដែល​បណ្តាល​មកពី​ការសម្រាល​កូន ។… ដោយ​មាន​គំរូ​នេះ​ដែល​ពួកគាត់​បានឃើញ​ក្នុង​ជំនាន់​មុន ឪពុក​ម្តាយ​ខ្ញុំ​បាន​បែរ—ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការលួងលោម​ដោយ​ឥត​ស្ទាក់ស្ទើរ ។ …

« បើសិន​អ្នក​មាន​អារម្មណ៍​ថា គេ​បាន​ប្រព្រឹត្ត​ខុស​មក​លើ​អ្នក—ដោយ​នរណា​ម្នាក់ ( ជា​សមាជិក​គ្រួសារ មិត្តភក្តិ សមាជិក​ម្នាក់​ពី​សាសនាចក្រ អ្នក​ដឹកនាំ​សាសនាចក្រ ដៃ​គូ​ពាណិជ្ជកម្ម ) ឬ ដោយ​រឿង​អ្វី​មួយ ( មនុស្ស​ជា​ទីស្រលាញ់​បាន​ស្លាប់ បញ្ហា​សុខភាព បំរែ​បំរួល​ខាង​ហិរញ្ញាវត្ថុ ការរំលោភ​បំពាន និង ការញៀន​នានា )—សូម​ដោះស្រាយ​បញ្ហា​នោះ​ដោយ​ចំៗ ហើយ​ជាមួយ​នឹង​កម្លាំង​ទាំងអស់​ដែល​អ្នក​មាន ។… ហើយ​បែរទៅរក​ព្រះអម្ចាស់​ដោយ​មិន​ពន្យាពេល ។សូម​អនុវត្ត​សេចក្តី​ជំនឿ​ទាំង​អស់​ដែល​អ្នក​មាន ទៅ​លើ​ទ្រង់ ។សូម​ឲ្យ​ទ្រង់​ជួយ​រំលែក​បន្ទុក​របស់​អ្នក ។សូម​អនុញ្ញាត​ឲ្យ​ព្រះគុណ​របស់​ទ្រង់​សម្រាល​ទម្ងន់​របស់​អ្នក ។… កុំ​អនុញ្ញាត​ឲ្យ​កាលៈទេសៈ​លោកិយ​នេះ​កាត់ផ្តាច់​អ្នក​ខាង​វិញ្ញាណ​ឡើយ » ( « Turn to the Lord » EnsignLiahonaខែ ឧសភា ឆ្នាំ 2010 ទំព័រ 78–80 ) ។

សូម​កត់​ចំណាំ​ថា ទាំង​គំរូ​របស់​ពួកសាសន៍​លេមិន និង គ្រួសារ​របស់​គូស្វាមី​វ័យ​ក្មេង​មួយ​គូ​ដែល​បាន​បាត់​បង់​កូន​ដំបូង​របស់​ពួកគេ នោះ​កំហឹង និង ការអន់ចិត្ត​បាន​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត ។

  1. សូម​គិត​ពី​គ្រា​មួយ តើ​នៅ​ពេល​ណា​ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ត្រូវ​បាន​គេ​ប្រព្រឹត្ត​ខុស​លើ ឬ ខឹង​នឹង​នរណា​ម្នាក់ ?តើ​អ្នក​មាន​អារម្មណ៍​បែប​នោះ​ខ្លះ​ទេ​នៅ​ពេល​ថ្មីៗ​នេះ ?សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ខ្ញុំ​អាច​ទទួល​ជំនួយ​ដោយ​របៀប​ណាក្នុង​កិច្ចខិតខំ​របស់​ខ្ញុំ​ដើម្បី​អភ័យទោស ?

    2. តើ​ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​របស់​លោកតា​លោកយាយ​របស់​អែលឌើរ ហលស្ត្រម ហើយ​អនុវត្ត​តាម​ដំបូន្មាន​របស់​លោក​ក្នុង​កថាខណ្ឌ​ចុងក្រោយ​នៃ​ការដកស្រង់​ក្នុង​ជីវិត​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ដោយ​របៀបណា ?

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 9–10 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖