ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 13 ៖ ថ្ងៃទី 4 ម៉ូសាយ 25


មេរៀនទី 13 ៖ ថ្ងៃទី 4

ម៉ូសាយ 25

សេចក្តីផ្ដើម

ដូច​មាន​កត់ត្រា​ក្នុងម៉ូសាយ 25ប្រជាជន​របស់​លិមហៃ និង អ្នក​ដើរ​តាម ​អាលម៉ា​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សារ៉ាហិមឡា​ដើម្បី​រួបរួម​គ្នា​ដោយ​សុវត្ថិភាព ​ក្រោម​ការគ្រប់គ្រង​របស់​ស្តេច​ម៉ូសាយ ។នៅពេល​ក្រុម​ពួកសាសន៍​នីហ្វៃ​ទាំងនេះ ​បាន​ជួបជុំ​គ្នា នោះ​ពួកគេ​បាន​ទទួល​ស្គាល់​សេចក្ដី​ល្អ​របស់​ព្រះ និង ព្រះចេស្តា​របស់​ទ្រង់​ក្នុង​ការ​រំដោះ​ពួកគេ ។ពួកគេ​បាន​បង្កើត​សាសនាចក្រ​រួមគ្នា​ផងដែរ ។នៅពេល​អ្នក​សិក្សា​មេរៀន​នេះ អ្នក​អាច​ទទួល​ប្រយោជន៍​ពី​ការគិត​អំពី​របៀប​ដែល​អ្នក​បាន​ឃើញ​សេចក្ដី​ល្អ​របស់​ព្រះ​ក្នុង​ជីវិត​របស់​អ្នក និង ពរជ័យ​ទាំងឡាយ មក​ពី​ការធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​ដ៏​ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

ម៉ូសាយ 25:1–13

អ្នក​ទាំងឡាយ​ដែល​បាន​ជួបជុំ​គ្នា​នៅ​សារ៉ាហិមឡា រួបរួម​គ្នា ហើយ​ត្រូវបាន​ស្គាល់​ថា​ជា​ពួកសាសន៍​នីហ្វៃ

សូម​អាន​រឿង​ខាងក្រោម​នេះ​ អំពី​យុវនារី​ម្នាក់​ដែល​ត្រូវ​បាន​ការពារ​ដោយ​ការស្តាប់​តាម​ព្រះវិញ្ញាណ​ ខណៈកំពុង​ឡើង​ភ្នំ​ជាមួយ​ក្រុម​យុវនារី​របស់​នាង ៖

« នៅតាម​ផ្លូវ​ត្រឡប់​មកវិញ ខ្ញុំ​បានដើរ​ជាមួយ​ក្រុម​ដែល​មាន​យុវនារី​ប្រាំ​នាក់ និង អ្នក​ដឹកនាំ​របស់​យើង ដើរ​យឺតៗ ។ពួកគេ​រវល់​តែ​ថត​រូប ដូច្នេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ទៅ​មុន ។ខណៈដែល​ខ្ញុំ​ដើរ​ចុះ​តាម​ជំរាល​ភ្នំ ខ្ញុំ​បាន​ឮ​សំឡេង​សត្វគោ [ ដែល​សំឡេង​នោះ​ហាក់​ដូច​ជា​វាកំពុង​តែ​ជិត​ងាប់ហើយ ] ។មាន​សំឡេង​ព្រមាន​ដ៏​ម៉ឺងម៉ាត់​មួយ តែ​តូច​រហៀង ​បាន​ប្រាប់​ថា ‹ ចូរ​ត្រឡប់​ក្រោយ​វិញ › ។ខ្ញុំ​ស្ទើរតែ​មិន​យកចិត្ត​ទុក​ដាក់​នឹង​សំឡេង​នោះ ប៉ុន្តែ​សំឡេង​នោះ​បាន​លេច​ឡើង​ម្តងទៀត ។នៅលើក​នេះ ខ្ញុំ​បាន​ស្តាប់​តាម ហើយ​បាន​ត្រឡប់​ទៅកាន់​ក្រុម​វិញ ។នៅពេល​យើង​ចាប់ផ្តើម​ដើរ​ចុះក្រោម យើង​បាន​ឃើញ​ក្របី​ខ្មៅ​ដ៏​ធំ​ពីរ​ក្បាល​ដើរ​យ៉ាងលឿន និងយ៉ាង​កម្រោល​មក​លើ​ភ្នំ ។ក្របី​ធំ​ជាងគេ ​បាន​ចាប់ផ្ដើម​ទន្រ្ទាន់ជើង​លើ​ដី ពេល​វា​សម្លឹង​មក​កាន់​យើង ។… យើង​ភ័យ​ខ្លាច​ក្នុង​ចិត្ត​ជាខ្លាំង ប៉ុន្តែ​អ្នកដឹកនាំ​បព្វជិតភាព​របស់យើង ​បាន​បង្អាក់​វា ហើយ​យើង​អាច​ឡើង​លើ​របង​ទៅទី​សុវត្ថិភាព​បាន ។

« នៅពេល​យើង​បាន​ចូល​ជំរុំ​ម្ដងទៀត ខ្ញុំ​បាន​ដឹង​ថា ប្រសិនបើ​ខ្ញុំ​មិន​បាន​ស្ដាប់​តាម​ការព្រមាន​ពី​ព្រះវិញ្ញាណ​ទេ នោះ​ខ្ញុំ​អាច​ត្រូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ឬ អាច​ដល់​ស្លាប់​ផង ។ខ្ញុំ​ដឹង​ថា ព្រះវរបិតា​សួគ៌​យក​ចិត្ត​ទុកដាក់​លើ​ខ្ញុំ ហើយ​បាន​ការពារ​ខ្ញុំ​ឲ្យ​មាន​សុវត្ថិភាព ។ខ្ញុំ​ពិត​ជា​មាន​អំណរគុណ​ខ្លាំង​ណាស់​ដល់​ព្រះអម្ចាស់​សម្រាប់​ការព្រមាន​នោះ ។បទពិសោធន៍​នេះ​ បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ ហើយ​បាន​ឲ្យ​ខ្ញុំ​ស្រឡាញ់​ព្រះអម្ចាស់​កាន់តែ​ខ្លាំង​ឡើង » ( Marissa W., “Turn Back,New Era,ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 47 ) ។

តើ​ការ​ស្តាប់ និង ការឮ​ពី​បទពិសោធន៍​របស់​មនុស្ស​ដទៃ ​ដែល​បង្ហាញ​សេចក្តី​ល្អ និង អំណាច​នៃ​ព្រះ​ក្នុង​ជីវិត​របស់​ពួកគេ ជួយ​ពង្រឹង​អ្នក​ដោយ​របៀបណា ?

រូបភាព
រូបភាព​ការ​ធ្វើដំណើរ

នៅពេល​ប្រជាជន​របស់​លិមហៃ និង ប្រជាជន​របស់​អាលម៉ា​ បាន​រួបរួម​គ្នា​ជាមួយ​ប្រជាជន​ក្នុង​សារ៉ាហិមឡា នោះ​ស្តេច​ម៉ូសាយ​បាន​បញ្ជា​ឲ្យ​គេ​អាន​បញ្ជី​ទាំងឡាយ​របស់​ពួកគេ​ទៅដល់​ប្រជារាស្ត្រ​ទាំងអស់ ( សូម​មើលម៉ូសាយ 25:1–6 ) ។សូម​ពិនិត្យ​មើល​ក្នុងម៉ូសាយ 25:7អំពី​របៀប​ដែល​ប្រជាជន​របស់​ស្តេច​ម៉ូសាយ ​បាន​ឆ្លើយតប នៅពេល​ពួកគេ​បាន​ស្តាប់​ដំណើរ​រឿង​ស្តី​ពី​ទំនាក់ទំនង​របស់​ព្រះ​ជាមួយ​នឹង​ប្រជាជន​ទាំងនេះ ។

  1. សម្រាប់​ខ​នីមួយៗ​នៃ​ខគម្ពីរ​ទាំង​បួន​នេះ​ក្នុងម៉ូសាយ 25:8–11សូម​កត់ត្រា​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​ការឆ្លើយតប​របស់​ប្រជាជន ​នៅពេល​ពួកគេ​បាន​ឮ​ដំណើរ​រឿង​នៃ​បងប្អូន​របស់​ពួកគេ ។ឧទាហរណ៍​ក្នុងម៉ូសាយ 25:8នៅពេល​ពួកគេ​បាន​ឃើញ អ្នក​ដែល​ត្រូវបាន​ដោះ​ឲ្យរួច​ផុត​ចេញពី​សេវកភាព​នៃ​ពួកសាសន៍​លេមិន នោះ​ប្រជាជន « មាន​សេចក្តី​សោមនស្ស​ជា​អតិបរមា » ។

    1. ម៉ូសាយ 25:8

    2. ម៉ូសាយ 25:9

    3. ម៉ូសាយ 25:10

    4. ម៉ូសាយ 25:11

សូម​ពិចារណា​ក្នុង​ការសរសេរ​នូវ​គោលការណ៍​ខាង​ក្រោមនេះ ​នៅ​គែមទំព័រ​ព្រះគម្ពីរ​របស់​អ្នក ​ក្បែរ​នឹងម៉ូសាយ 25:8–11 ៖ តាមរយៈ​ការសិក្សា​បញ្ជី​ទាំងឡាយ​ស្តី​ពី​ទំនាក់ទំនង​របស់​ព្រះ​ជា​មួយ​នឹង​អ្នកដទៃ នោះ​យើង​អាច​មាន​អារម្មណ៍​នៃ​សេចក្តី​អំណរ និង ការដឹងគុណ​សម្រាប់​សេចក្តី​ល្អ​នៃ​ព្រះ ។

សូម​គិត​ពី​ប្រភព​ធនធាន​ណា​ដែលអាច​មាន ដែល​អ្នក​អាច​រៀន​ពី​អ្នក​ដទៃ​ ដែល​ធ្លាប់ស្គាល់​សេចក្តី​ល្អ​នៃ​ព្រះ ។ប្រភពធនធាន​ទាំងនេះ​អាច​រួមមាន​ទាំង ​ព្រះគម្ពីរ ប្រវត្តិ​សាសនាចក្រ ទស្សនាវដ្តី​សាសនាចក្រ សុន្ទរកថា​នៃ​សន្និសីទ​ទូទៅ កំណត់​ត្រា​ពង្សប្រវត្តិ​របស់​អ្នក ការប្រជុំ​ទីបន្ទាល់ និង ថ្នាក់​សាសាថ្ងៃ​អាទិត្យ និង ថ្នាក់​បព្វជិតភាព ឬ ថា្នក់​យុវនារី ។សូម​គិត​ពី​គ្រា​មួយ​ នៅពេល​អ្នក​បាន​រៀន​ពី​សេចក្តី​ល្អ​នៃ​ព្រះ​ចេញ​មក​ពី​ប្រភពធនធាន​ទាំងនេះ ។បន្ទាប់មក សូម​ពិចារណា​ពី​ចម្លើយ​ទាំងឡាយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ខ្ញុំ​ធ្លាប់​មាន​បទពិសោធន៍​មួយ​ដែល​ថា ការសិក្សា​អំពី​សេចក្តី​ល្អ​របស់​ព្រះ​ជាមួយ​អ្នក​ដទៃ ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​នៃ​សេចក្តី​អំណរ ឬ អំណរគុណ​ឬទេ ?

  • បើសិន​ខ្ញុំ​បាន​សិក្សា​ជាទៀងទាត់​នូវ​បទពិសោធន៍​ទាំងឡាយ​នៃ​សេចក្តីល្អ​របស់​ព្រះ​ក្នុង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​នឹង​អ្នកដទៃ—មិនថា​ក្នុង​ព្រះគម្ពីរ ឬ ប្រភព​ដទៃ​ទៀត តើ​អាច​មាន​ឥទ្ធិពល​ដ៏​យូរ​អង្វែង​អ្វី​ខ្លះ ?

នៅ​សប្តាហ៍​ខាងមុខ​នេះ សូម​ពិចារណា​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភពធនធាន​មួយ ​ចេញ​ពី​ប្រភពធនធាន​ទាំងឡាយ ​ដែល​អ្នក​បាន​គិត ​ស្តីអំពី​រឿង​នៃ​សេចក្តី​ល្អ​មួយ​របស់​ព្រះ ​ដែល​ធ្វើ​ឲ្យ​អ្នក​ពេញ​ដោយ​ការស្ងើច ការអស្ចារ្យ សេចក្តី​អំណរ ឬ អំណរគុណ ។អ្នក​អាច​សរសេរ​អំពី​អ្វី​ដែល​អ្នក​បានរៀន និង របៀប​ដែល​វា​មាន​ឥទ្ធិពល​មកលើ​អ្នក នៅ​ក្នុង​កំណត់ហេតុ​ផ្ទាល់​របស់​អ្នក ។អ្នក​ក៏​អាច​ប្រើ​រឿង​នេះ​ក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ​ដើម្បី​បង្រៀន​គ្រួសារ​របស់​អ្នក​ អំពី​សេចក្តី​ល្អ​របស់​ព្រះ ឬ អ្នក​អាច​ចែកចាយ​រឿង​នេះ​ជាមួយ​សិស្ស​ថ្នាក់​សិក្ខាលាលា ឬ ជា​មួយ​មិត្តភក្ដិ ។

ម៉ូសាយ 25:14–24

អាលម៉ា​ បង្កើត​សាសនាចក្រ​ទាំងឡាយ​នៃ​ព្រះ​នៅ​ទូទាំង​ដែនដី​នៃ​ពួកសាសន៍​នីហ្វៃ

បន្ទាប់ពី​ម៉ូសាយ​បាន​បញ្ចប់​ការនិយាយ និង ការអាន​បញ្ជី​ទាំងឡាយ​ទៅ​កាន់​ប្រជាជន នោះ​អាលម៉ា​បាន​និយាយ​ទៅ​កាន់​ពួកគេ ។សូម​អានម៉ូសាយ 25:14–16ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន ។សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​ក្នុង​សៀវភៅ​សិក្សា​នេះ ៖

  • តើ​អ្វី​ដែល​អាលម៉ា ​បានបង្រៀន គឺជា​សេចក្តី​សង្ខេប​ដ៏​ត្រឹមត្រូវ​មួយ​នៃ​បទពិសោធន៍​របស់​ប្រជាជន​លិមហៃ​ ព្រមទាំង​អ្នក​ដើរ​តាម​អាលម៉ា​យ៉ាង​ដូច​ម្ដេច​ខ្លះ ?

  • តើ​អ្នក​គិត​ថា ហេតុអ្វី​ពាក្យសម្តី​របស់​អាលម៉ា​ ​មាន​សារៈសំខាន់​សម្រាប់​ប្រជាជនស្ដាប់​ឮ បន្ទាប់​ពួកគេ​បាន​ឮ​ប្រវត្តិ​នៃ​ប្រជាជន​របស់​ស៊ីនិព្វ​រួច​ហើយនោះ ?

ពី​មុន​អាន​បន្ថែម​ទៀត​ក្នុងម៉ូសាយ 25សូម​គិត​អំពី​គ្រា​មួយ នៅពេល​អ្នក​បាន​ចូលរួម​ក្នុង​វួដ ឬ សាខា​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មួយ ផ្សេងពី​វួដ ឬ សាខា​ផ្ទាល់​របស់​អ្នក ។សូម​គិត​អំពី​ភាព​ស្រដៀងគ្នា​ទាំងឡាយ​ ដែល​អ្នក​បាន​អង្កេត​ឃើញ​រវាង​វួដ ឬ សាខា​របស់​អ្នក​ផ្ទាល់ និង វួដ ឬ សាខា​ដែល​អ្នក​បានទៅ​ចូលរួម​នោះ ។

សូម​អានម៉ូសាយ 25:17–22ហើយ​រកមើល​ពី​របៀប​ដែល​សាសនាចក្រ ត្រូវ​បាន​គ្រប់​គ្រប់នៅ​ក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​ ក្នុង​សម័យ​របស់​អាលម៉ា ។សេចក្ដី​យោង​ដល់ « សាសនាចក្រ​ទាំងអស់ » ក្នុង ម៉ូសាយ 25:21គឺ​ស្រដៀង​ទៅ​នឹង​របៀប​ដែល​យើង​សំដៅ​លើ​វួដ និង សាខា​ទាំងឡាយ​ ក្នុង​សាសនាចក្រ​ពេល​បច្ចុប្បន្ន​នេះ​ដែរ ។ដូច​ជា​សម័យ​របស់​អាលម៉ា​ដែរ ព្រះ​ហៅ​ពួក​អ្នកដឹកនាំ​ ឲ្យ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅ​ពេល​បច្ចុប្បន្ន​នេះ ។

រូបភាព
ការ​ប្រជុំ​សាក្រាម៉ង់

ក្នុងម៉ូសាយ 23:16អ្នក​បាន​រៀន​ថា អាលម៉ា « ជា​សង្ឃ​ជាន់​ខ្ពស់​របស់​ពួកគេ » ហើយ« ជា​អ្នក​បង្កើត​សាសនាចក្រ​របស់​ពួកគេ​ឡើង » ( ម៉ូសាយ 23:16 ) ។ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ពន្យល់​ថា ៖ « ក្រុម​សំខាន់​នៃ​ពួកសាសន៍​នីហ្វៃ​ ដែល​នៅ​ក្រោម​ស្តេច​ម៉ូសាយ​ទីពីរ គឺ​បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដើម​លើ​ដែនដី​សារ៉ាហិមឡា ។សេចក្តី​យោង​ដែល​ថ្លែង​ថា អាលម៉ា ​គឺ​ជា​អ្នក​បង្កើត​សាសនាចក្រ​របស់​ពួកគេ​ឡើង គឺ​សំដៅ​ទៅលើ​តែ​ជន​ភៀសខ្លួន​ដែល​បាន​ភៀសខ្លួន​ពី​ដែនដី​នៃ​កេរ្តិ៍អាករ​ដំបូង​គេ​របស់​ពួកសាសាន៍​នីហ្វៃ​តែ​ប៉ុណ្ណោះ ។បន្ទាប់​ពី​ពេលនោះ ពួកគេ​បាន​រក​ផ្លូវ​ត្រឡប់​ទៅកាន់​ក្រុម​សំខាន់​នៃ​សាសនាចក្រ​វិញ ហើយ​អាលម៉ា​ ត្រូវ​បាន​ញែក​ចេញ​ជា​សង្ឃ​ជាន់​ខ្ពស់​ ឲ្យ​មើល​លើ​សាសនាចក្រ​នៅ​ទូទាំង​ដែនដី ​ដែល​បាន​កាន់កាប់​ដោយ​ពួកសាសន៍​នីហ្វៃ » ( Answers to Gospel Questions, comp. Joseph Fielding Smith Jr., 5 vols ។[1957–66], 3:39-40 )។

  1. សូម​សរសេរ​ចម្លើយ​ខ្លីៗ​ចំពោះ​សំណួរ​នីមួយៗ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​សាសនាចក្រ​សាសន៍​នីហ្វៃ​ ប្រហាក់ប្រហែល​នឹង​សាសនាចក្រ​នាពេល​បច្ចុប្បន្ន​តាម​លក្ខណៈ​ណា​ខ្លះ ?

    2. តើ​អ្នក​គិត​ថា ហេតុ​អ្វី​វា​សំខាន់​ដែល​ពួកអ្នក​ដឹកនាំទាំង​នោះ​ គឺត្រូវបាន​ហៅ​ដោយ​អាលម៉ា ដែល​ជា​អ្នក​មាន​សិទ្ធ​អំណាច​ពី​ព្រះដូច្នេះ ?

    3. តើ​ហេតុអ្វី​វា​សំខាន់​សម្រាប់​ពួក​អ្នក​ដឹកនាំ ​ដើម្បី​បង្រៀន​សេចក្តី​ពិត​ដូចគ្នា​នេះ ទៅកាន់​សមាជិក​សាសនាចក្រ​ទាំងអស់​នៅ​ទូទាំង​ពិភពលោកដូច្នេះ ?

នៅពេល​អ្នក​អានម៉ូសាយ 25:23–24សូម​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​អំពី​អ្នក​ទាំងឡាយ​ដែល​បាន​ចូលរួម​ក្នុង​សាសនាចក្រ​ព្រះគ្រីស្ទ ដែលក៏​ពិពណ៌នាអំ​ពី​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះអម្ចាស់​បច្ចុប្បន្ននេះ​ផងដែរនោះ ។គោលការណ៍​មួយ​ដែល​យើង​រៀន​មកពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា ៖ នៅពេល​យើង​យក​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​មក​ដាក់​លើខ្លួនយើង ហើយ​រស់នៅ​ស្របតាម​ នោះ​ព្រះអម្ចាស់​នឹង​ចាក់​ព្រះវិញ្ញាណ​របស់​ទ្រង់​មកលើ​យើង ។

  1. សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ឃ្លា​ទាំងឡាយ​ក្នុងម៉ូសាយ 25:23–24ដែល​ពិពណ៌នា​អំ​ពី​សមាជិកសាសនាចក្រ​សាសន៍​នីហ្វៃ​ ក៏អនុវត្ត​ចំពោះ​សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​នៅ​ពេល​បច្ចុប្បន្ន​នេះ​យ៉ាង​ដូចម្តេច ?

    2. តើ​ការចងចាំ​ថា អ្នក​បាន​លើក​ដាក់​លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​បែបណា​លើ​ការគិត​របស់​អ្នក និង ការជ្រើសរើស​ប្រចាំ​ថ្ងៃ​របស់​អ្នក ?

សូម​កត់សម្គាល់​ក្នុងម៉ូសាយ 25:24ថា ៖ « ព្រះអម្ចាស់​បាន​ស្រោច​ព្រះវិញ្ញាណ​មកលើ » ប្រជារាស្ត្រ​របស់​ទ្រង់ ។អែលឌើរ យ៉ូសែប ប៊ី.វ៉ឺតលីន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​គូស​បញ្ជាក់​ពី​តម្លៃ​នៃ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រាប់​សមាជិកសាសនាចក្រ​ទាំងឡាយ​ថា ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែលជា​សិទ្ធិ​ដើម្បី​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន គឺ​ទទួល​បាន​តែ​ក្នុង​លក្ខខណ្ឌ​នៃ​សេចក្តី​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការជ្រមុជ និង ការដាក់ដៃ​លើ​ក្បាល ​ដោយ​អ្នក​បម្រើ​ដែល​បាន​ទទួល​ការអនុញ្ញាត ​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក​ប៉ុណ្ណោះ ។វា​គឺជា​អំណោយទាន​ដែល​មាន​តម្លៃ​បំផុត ​ដែល​ផ្តល់​ឲ្យ​សម្រាប់​តែ​សមាជិក​ទាំងឡាយដែល​សក្តិសម​ក្នុង​សាសនាចក្រ​នៃ​ព្រះអម្ចាស់តែ​ប៉ុណ្ណោះ ។

« … វា​គឺ​ជា​ប្រភព​នៃ​ទីបន្ទាល់ និង អំណោយ​ទាន​ទាំងឡាយ​ខាង​វិញ្ញាណ ។ព្រះវិញ្ញាណ​បំភ្លឺ​គំនិត បំពេញក្នុង​ព្រលឹង​របស់​យើងដោយ​សេចក្តី​អំណរ​ បង្រៀន​យើង​គ្រប់​ការណ៍​ទាំងអស់ ហើយ​នាំ​ឲ្យ​យើង​ចងចាំ​ឡើងវិញ​នូវ​ចំណេះដឹង​ដែល​យើង​បាន​ភ្លេច ។ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏ ‹ នឹងបង្ហាញ​ដល់ [ យើង ] នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​យើង​ត្រូវ​ធ្វើ › [ នីហ្វៃទី2 32:5 ] » ( “The Unspeakable Gift,Ensignលីអាហូណាខែ ឧសភា ឆ្នាំ 2003 ទំព័រ 26 ) ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាង​ក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការចូលរួម​របស់​អ្នក​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍មក​ពី​ព្រះវិញ្ញាណ​តាម​របៀប​ណាខ្លះ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្កើន​ភាព​ស្មោះត្រង់ និង សកម្មភាព​សុចរិត​របស់​អ្នក ​ដើម្បី​អ្នក​អាច​មាន​អារម្មណ៍​កាន់​តែ​ខិត​ទៅ​ជិត​ព្រះវិញ្ញាណ ?

សូម​ស្វែង​រក​ឱកាស​មួយ​ ដើម្បី​ចែកចាយ​ជាមួយ​នឹង​អ្នក​ណា​ម្នាក់អំ​ពី​របៀប​ដែល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក ។ពរជ័យ​ទាំងឡាយ​ ដែល​អ្នក​បាន​ទទួល​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​កើនឡើង​នៅពេល​អ្នក​ព្យាយាម​មាន​ភាពសក្តិសម​នឹង​ភាព​ជា​ដៃគូ​របស់​ទ្រង់ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 25 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖