ថ្នាក់​សិក្ខាសាលា
មេរៀនទី 11 ៖ ថ្ងៃទី 4 ម៉ូសាយ 5–6


មេរៀនទី 11 ៖ ថ្ងៃទី 4

ម៉ូសាយ 5–6

សេចក្តីផ្ដើម

ម៉ូសាយ 5មាន​រួមទាំង​សុន្ទរកថា​របស់​ស្តេច​បេនយ៉ាមីន ទៅ​កាន់​ប្រជារាស្ត្រ​របស់​ទ្រង់​ដែល​បាន​ចាប់ផ្តើម​ក្នុងម៉ូសាយ 2 ។ដោយសារ​តែ​សេចក្តី​ជំនឿ​របស់​ពួកគេ​លើ​បន្ទូល​របស់​ស្តេច​បេនយ៉ាមីន នោះ​មនុស្ស​បាន​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​ដួងចិត្ត ។ពួកគេ​បាន​ចូល​ក្នុង​សេចក្តី​សញ្ញា​មួយ​ជាមួយ​ព្រះ ហើយ​យក​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​មកដាក់​លើ​ខ្លួន​ពួកគេ ។ដូច​មាន​កត់ត្រា​ក្នុង ម៉ូសាយ 6ស្តេច​បេនយ៉ាមីន​បាន​ផ្ទេរ​អំណាច​គ្រប់គ្រង​លើ​នគរ​របស់​ទ្រង់​ទៅឲ្យ​បុត្រា​របស់​ទ្រង់​គឺ​ម៉ូសាយ ហើយ​ម៉ូសាយ​បាន​គ្រប់គ្រង​ដោយ​សុចរិត ដោយ​ធ្វើតាម​គំរូ​របស់​ឪពុក​លោក ។

ម៉ូសាយ 5:1–4

ប្រជារាស្ត្រ​របស់​ស្តេច​បេនយ៉ាមីន​បាន​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​យ៉ាងធំ ។

សូម​គិត​អំពី​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​ធ្លាប់​ប្រាថ្នា​ថា អ្នក​អាច​ផ្លាស់ប្តូរ​អ្វី​មួយ​ក្នុង​ខ្លួន​អ្នក​ផ្ទាល់​ដែរ​ឬ​ទេ ?តើ​អ្នក​បាន​ធ្វើ​អ្វី​ពី​វា ?

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពិពណ៌នា​ពី​ភាព​ចាំបាច់​សម្រាប់​យើង​ម្នាក់ៗ​ដើម្បី​មាន​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​យ៉ាងធំ​ក្នុង​ជីវិត​រស់​នៅ​របស់​យើង ៖ « សារៈសំខាន់​នៃ​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​តម្រូវ​ឲ្យ​មាន​ការផ្លាស់ប្តូរ​នូវ​មូលដ្ឋាន​គ្រឹះ និង ការផ្លាស់ប្តូរ​ជា​អចិន្ត្រៃ​នៃ​ធម្មជាតិ​របស់​យើង​នេះ​ឯង ដែល​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការពឹងផ្អែក​លើ ‹ បុណ្យគុណ និង សេចក្តី​មេត្តា​ករុណា និង ព្រះគុណ​នៃ​ព្រះមែស៊ី​ដ៏បរិសុទ្ធ ›( នីហ្វៃទី2 2:8 ) ។នៅពេល​យើង​ជ្រើសរើស​ធ្វើតាម​ចៅហ្វាយ នោះ​យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្តូរ—ដើម្បី​កើត​ជា​ថ្មី​ម្តងទៀត​ខាងវិញ្ញាណ » ( « Ye Must Be Born Again » EnsignLiahonaខែ ឧសភា ឆ្នាំ 2007 ទំព័រ 20 ) ។

អ្នក​អាច​ចង់​សរសេរ​ឃ្លា​តទៅ​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរម៉ូសាយ 5:2 ៖ « នៅពេល​យើង​ជ្រើសរើស​ធ្វើតាម​លោក​ចៅហ្វាយ ( ព្រះអម្ចាស់ ) នោះ​យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្តូរ » ។

តើ​អ្នក​គិត​ថា តាម​របៀប​ណា​ខ្លះ ដែល​យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្តូរ​នៅពេល​យើង​ជ្រើសរើស​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ ?

សូម​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សេចក្តី​សង្ខេប​នៃ​ជំពូកនៅម៉ូសាយ 3និង​ម៉ូសាយ 4ដើម្បី​រំលឹក​ពី​ការផ្តោត​ជា​ចម្បង​ទាំងឡាយ​នៃ​សុន្ទរកថា​របស់​ស្តេច​បេនយ៉ាមីន ។នៅ​ចុង​បញ្ចាប់​នៃ​ទេសនកថា​របស់​ទ្រង់ សេ្តច​បេនយ៉ាមីន​បាន​សួរ​ប្រជារាស្ត្រ​ថា តើ​ពួកគេ​បាន​ជឿ​លើ​បន្ទូល​ទាំងឡាយ​ដែល​ទ្រង់​បាន​បង្រៀន​ពួកគេ​អំពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬទេ ( សូម​មើលម៉ូសាយ 5:1 ) ។សូន​អានម៉ូសាយ 5:2–4ហើយ​រកមើល​អ្វី​ដែល​បាន​ផ្លាស់ប្តូរ​ក្នុង​ដួងចិត្ត​នៃ​ប្រជាជន​បន្ទាប់​ពី​ពួកគេ​បាន​ស្តាប់​ពាក្យ​សំដី​ស្តេច​របស់​ពួកគេ ។នៅ​ពេល​អ្នក​អាន វា​នឹង​ផ្តល់​ជា​ប្រយោជន៍​ក្នុង​ការ​ដឹង​ថាពាក្យ « បំណង » ( ម៉ូសាយ 5:2 ) សំដៅ​លើ​អាកប្បកិរិយា បំណង​ប្រាថ្នា ឬ និស្ស័យ​របស់​បុគ្គល​ម្នាក់ៗ ។

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

សូម​អាន​សេចក្ដី​ថ្លែង​ការណ៍​តទៅ​នេះ​ពី​អែលឌើរ ដាវីឌ អេ បែដណា ៖ ដំណឹងល្អ​នៃ​យេស៊ូវគ្រីស្ទ​មាន​អ្វីៗ​ផ្សេងទៀត​ជាច្រើន​ក្រៅពី​ការ​ចៀសវាង ការយកឈ្នះ និង ការលាង​ជម្រះ​ពី​អំពើ​បាប និង ឥទ្ធិពល​អាក្រក់​ក្នុង​ជីវិត​រស់នៅ​របស់​យើង ។ វា​ក៏​តម្រូវ​ឲ្យមាន​ជា​ចាំបាច់​នូវ​ការធ្វើ​អំពើ​ល្អ ជា​មនុស្ស​ល្អ និង ក្លាយខ្លួន​កាន់តែ​ប្រសើរ ។… ដើម្បី​ឲ្យ​ដួងចិត្ត​មាន​ការផ្លាស់ប្តូរ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដូចជា ‹ យើង​ខ្ញុំ​ពុំ​មាន​បំណង​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀតឡើយ ប៉ុន្តែ​ចង់​ប្រព្រឹត្ត​អំពើ​ល្អ​ជានិច្ច​វិញ › ( ម៉ូសាយ 5:2 )វា​គឺជា​ទំនួល​ខុសត្រូវ​ចំពោះ​សេចក្តី​សញ្ញា​ដែល​យើង​បាន​ទទួល​ដូច​គ្នា​ទៅនឹង​ប្រជារាស្ត្រ​របស់​ស្តេច​បេនយ៉ាមីន​ដែល​បាន​ធ្វើ​សញ្ជឹងដែរ ។ការផ្លាស់ប្ដូរ​យ៉ាង​ធំ​នេះ​មិន​មែន​ជា​លទ្ធផល​សាមញ្ញ​មកពី​ការខិតខំ​ធ្វើការ ឬ ការបង្កើត​នូវ​ការដាក់កំហិត​ផ្ទាល់ខ្លួន​ដ៏​អស្ចារ្យ​នោះ​ទេ ។ប៉ុន្ដែ​វា​ជា​លទ្ធផល​នៃ​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​នៅក្នុង​បំណងប្រាថ្នា ការជំរុញ និង ធម្មជាតិ​របស់​យើង​ដែល​ធ្វើ​ឲ្យទៅរួច​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ ។គោលបំណង​ខាង​វិញ្ញាណ​របស់​យើង​គឺ​ត្រូវ​យកឈ្នះ​ទាំង​អំពើ​បាប និង ចំណង់​ចង់​ធ្វើ​បាប » ( « Clean Hands and a Pure Heart » Ensignខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 81–82 ) ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​ក្នុង​សៀវភៅ​កំណត់ហេតុ​ការ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ដើម្បី​មាន​បទពិសោធន៍​ពី « ការផ្លាស់ប្តូរ​យ៉ាងធំ » ក្នុង​ដួងចិត្ត មានន័យ​យ៉ាង​ណា ? ( ម៉ូសាយ 5:2 ) ។

    2. នៅ​ពេល​យើង​ជ្រើសរើស​ដើម្បី​ធ្វើតាម​ព្រះយេស៊ូវគ្រីស្ទ តើ​ហេតុ​អ្វី​យើង​ត្រូវការ​ផ្លាស់ប្តូរ​ចំណង​របស់​យើង មិន​ត្រឹមតែ​ឥរិយាបទ​របស់​យើង ?

    3. តើ​អ្នក​គិត​ថា ហេតុអ្វី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ចាំបាច់​សម្រាប់​ការផ្លាស់ប្តូរ​មួយ​ដែល​កើតឡើង​ក្នុង​ខ្លួន​យើង ?

សូម​សិក្សាម៉ូសាយ 5:2, 4រកមើល​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ​ដែល​បណ្តាលឲ្យ​មាន​ការផ្លាស់​យ៉ាងធំ​ក្នុង​ចិត្ត ។អ្នក​អាច​គូស​ចំណាំ​រឿង​ទាំង​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។សូម​ចងចាំ​ថា បន្ទូល​របស់​ស្តេច​បេនយ៉ាមីន​គឺ​រៀបរាប់​អំពី​អំណាច​នៃ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រជាជន​បាន​មាន​សេចក្តី​ជំនឿ​យ៉ាង​ខ្លាំង​លើ​បន្ទូល​ទាំងនេះ ។

គោលការណ៍​មួយ​ដែល​យើង​រៀន​ពី​ខ​ទាំងនេះ​គឺ​ថា ៖ នៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​មាន​បទពិសោធន៍​ពី​ការផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​ដួងចិត្ត ។

  1. ផ្អែក​លើ​ការសិក្សា​នៃម៉ូសាយ 5:1–4ហើយ​និង​គោលការណ៍​ខាង​លើ សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ​កាន់​តែ​ខ្លាំង​ថែមទៀត​លើ​ព្រះអង្គ​សង្គ្រោះ ។តើ​យើង​អាច​ធ្វើ​ការណ៍​ជាក់លាក់​អ្វី​ខ្លះ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​នេះ ដើម្បី​អនុវត្ត​សេចក្តី​ជំនឿ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​អ្នក​អាច​លើក​ទឹក​ចិត្ត និង រក្សា​ការផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​ដួងចិត្ត​ក្នុង​ជីវិត​របស់​អ្នក ?

ម៉ូសាយ 5:5–15

ប្រជារាស្ត្រ​របស់​ស្តេច​បេនយ៉ាមីន បាន​ចូលទៅ​ក្នុង​សេចក្តី​សញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថ្មី

បន្ទាប់ពី​ប្រជារាស្ត្រ​របស់​ស្តេច​បេនយ៉ាមីន បាន​មាន​បទពិសោធន៍​ពី​ការផ្លាស់ប្តូរ​យ៉ាង​ធំ​ក្នុង​ដួងចិត្ត នោះ​ពួកគេ​បាន​មាន​បំណង​ចូលទៅ​ក្នុង​សេចក្តី​សញ្ញា​ជាមួយ​ព្រះអម្ចាស់ ។សូម​រកមើល​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ក្នុងម៉ូសាយ 5:5ដែល​បង្ហាញ​ពី​កម្រិត​នៃ​ការតាំងចិត្ត​ដែល​ប្រជារាស្ត្រ​របស់​ស្តេច​បេនយ៉ាមីន បាន​មាន​ក្នុង​ការឆ្ពោះ​ទៅរក​ការធ្វើ​សេចក្តី​សញ្ញា និង រក្សា​សេចក្តី​សញ្ញា​នេះ ។

នៅ​ពេល​អ្នក​ចុះ​សេចក្តី​សញ្ញា​ជាមួយ​នឹង​ព្រះ ទ្រង់​កំណត់​លក្ខខណ្ឌ​ទាំងឡាយ​សម្រាប់​សេចក្តី​សញ្ញា ហើយ​យើង​យល់ព្រម​នឹង​លក្ខខណ្ឌ​ទាំងនោះ ។បន្ទាប់​មក ព្រះ​សន្យា​នឹង​យើង​នូវ​ពរជ័យ​ច្បាស់លាស់​ចំពោះ​ការគោរព​ប្រតិបត្តិ​របស់​យើង ( សូម​មើលគ.និង ស. 82:10 ) ។ការចុះ​សេចក្តី​សញ្ញា​គឺ​ជា​វិធី​តែមួយ​គត់​ដែល​យើង​បង្ហាញ​ព្រះអម្ចាស់​ថា យើង​មាន​ភាព​ស្មោះត្រង់​នៅ​ក្នុង​បំណងប្រាថ្នា​របស់​យើង​ដើម្បី​បម្រើ​ដល់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ឃ្លា​អ្វី​ខ្លះ​ក្នុងម៉ូសាយ 5:5ដែល​រំឭក​អ្នក​ពី​សេចក្តី​សន្យា​ដែល​យើង​រំឭក​ក្នុង​គ្រា​នីមួយៗ​ដែល​យើង​ទទួល​ពិធី​សាក្រាម៉ង់ ?

    2. តើ​អ្នក​គិត​ថា ការចុះ​សេចក្តី​សញ្ញា និង ការរក្សា​សេចក្តី​សញ្ញា​ជួយ​អ្នក​ឲ្យ​រក្សា​បាន​នូវ « ការផ្លាស់ប្តូរ​ដួងចិត្ត » ដ៏ធំ​ដោយ​របៀប​ណា ?

សូម​ត្រឡប់​ទៅមើលម៉ូសាយ 1:11–12 ។គោលបំណង​មួយ​ក្នុង​គោលបំណង​នានា​របស់​ស្តេច​បេនយ៉ាមីន​ក្នុង​ការប្រមូល​ផ្ដុំ​ប្រជារាស្ត្រ​របស់​ទ្រង់គឺ​ត្រូវ​ផ្តល់​ឲ្យ​នូវ​ឈ្មោះ​ថ្មី ។សូម​អានម៉ូសាយ 5:6–7ហើយ​គូស​ចំណាំ​លើ​ឈ្មោះ​ដែល​ស្តេច​បេនយ៉ាមីន បាន​ផ្តល់​ឲ្យ​ប្រជារាស្ត្រទ្រង់​បន្ទាប់ពី​ពួកគេ​បាន​ចុះ​សេចក្តី​សញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះអម្ចាស់ ។

ខ​ទាំងនេះ​បង្រៀន​ពី​គោលការណ៍​នេះ ៖ យើងលើក​ដាក់​លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។ សូម​អានម៉ូសាយ 5:8–14ហើយ​រកមើល​មូលហេតុ​ដែល​វា​ចាំបាច់​សម្រាប់​យើង​ក្នុង​ការ​លើក​ដាក់លើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​មាន​ពរជ័យ​អ្វី​ខ្លះ​ពី​ការមាន​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដាក់​ក្នុង​ដួង​ចិត្ត​យើង ?

តើ​អ្វី​ដែល​អាច​បណ្តាល​ឲ្យ​ព្រះនាម « ត្រូវ​លប់​ចេញ » ពី​ចិត្ត​របស់​អ្នក ឬ ចិត្ត​របស់​នរណា​ម្នាក់ ?

សូម​អានម៉ូសាយ 5:15ហើយ​រកមើល​សេចក្តី​សន្យា​ដែល​ព្រះអម្ចាស់​ធ្វើ​ជាមួយ​ពួក​អ្នក​ដែល​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​របស់​ពួកគេ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​អារម្មណ៍​របស់​អ្នក​នៅពេល​អ្នក​គិត​អំពី​ការមាន​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​ចារ​ក្នុង​ដួង​ចិត្ត​របស់​អ្នក ។សូម​សរសេរ​មូលហេតុ​មួយ ឬ ច្រើន​ជាង​នោះ ដែល​អ្នក​ចង់​រក្សា​ព្រះនាម​នេះ ហើយ​នឹង​មិន​ដែល​ចង់​ឲ្យ​បាត់បង់​ព្រះនាម​នេះ ។

ម៉ូសាយ 6:1–7

ម៉ូសាយ​ចាប់​ផ្តើម​គ្រង​រាជ្រ​ជា​ស្តេច

សូម​អានម៉ូសាយ 6:3ហើយ​រកមើល​អ្វី​ដែល​ស្តេច​បេនយ៉ាមីន​បាន​ធ្វើ​ពី​មុន​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ ។

តើ​ស្តេច​បេនយ៉ាមីន​បាន​ធ្វើ​អ្វី ដើម្បី​ជួយ​ប្រជារាស្ត្រ​របស់​ទ្រង់​ឲ្យ​ចងចាំ​សេចក្តី​សញ្ញា​ដែល​ពួកគេ​បាន​ធ្វើ ?

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​ទុក​នូវ​របៀប​ដែល​ពួកអ្នកដឹកនាំ​បព្វជិតភាព និង គ្រូបង្រៀន​ជួយ​អ្នក​រក្សា​សេចក្តី​សញ្ញា​របស់​អ្នក ។

ស្តេច​បេនយ៉ាមីន បាន​សុគត​ក្នុង​រយៈពេល​បី​ឆ្នាំ​បន្ទាប់​ពី​ទ្រង់​បាន​ផ្តល់​សុន្ទរកថា​របស់​ទ្រង់ ។សូម​អានម៉ូសាយ 6:6–7 ហើយ​រកមើល​របៀប​ដែល​ស្តេច​ម៉ូសាយ​បាន​ធ្វើតាម​គំរូ​របស់​បិតា​ទ្រង់​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ដ៏​សុចរិត​ម្នាក់ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 5–6 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖