ថ្នាក់​សិក្ខាសាលា
មេរៀនទី 3 ៖ ថ្ងៃ​ទី 4 នីហ្វៃ​ទី1 12–14


មេរៀនទី 3 ៖ ថ្ងៃ​ទី 4

នីហ្វៃទី1 12–14

សេចក្តីផ្តើម

ដំណើរ​រឿង​អំពីការ​និមិត្ត​របស់​នីហ្វៃដែល​ចាប់​ផ្តើម​នៅក្នុងនីហ្វៃ​ទី1 11​បន្ត​ទៅកាន់​នីហ្វៃទី 1 12–14 ។ នៅក្នុង​ការ​និមិត្ត​របស់​នីហ្វៃ លោក​បាន​ឃើញ​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​ខ្លាច មាន​រួមទាំង​ការបំផ្លិច​បំផ្លាញ​ទាំងស្រុង​នៃ​ពូជ​ពង្ស​របស់​លោក ។​លោក​បាន​ឃើញ​ពួក​ទុច្ចរិត​បាន​ដក​យក​នូវ​សេចក្តីពិត​ដ៏​ច្បាស់លាស់ និង ពិសេសៗ​ចេញ​ពី​ព្រះគម្ពីរបរិសុទ្ធ ដែល​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​អាច​បង្អាក់​ផ្លូវ​ខាង​វិញ្ញាណ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​និមិត្តរ​បស់​នីហ្វៃ​បាន​ប្រទាន​ឲ្យ​លោក​នូវ​មូល​ហេតុ​សម្រាប់​ក្តី​សង្ឃឹមដ៏​រឹងមាំ​នាពេល​អនាគត ។ លោក​បាន​ឃើញ​លោក​កូឡឹម​ប៊ឺស និង ការ​ធ្វើ​និគម​កិច្ចនៃ​ទ្វីប​អាមេរិក ។ លោក​បាន​ឃើញ​ថា ព្រះ​អម្ចាស់​នឹង​រៀបចំផ្លូវ​សម្រាប់​ការ​ស្តារដំណឹង​ល្អ​ឡើងវិញ មានរួម​ទាំង​ការ​ស្តារឡើង​វិញ​នូវ​សេចក្តីពិត​ដ៏​ច្បាស់លាស់ និង ពិសេសៗជាច្រើនដែល​ត្រូវ​បាន​បាត់​បង់ ។ នីហ្វៃ​បាន​ធ្វើ​ទីបន្ទាល់​ថា នៅថ្ងៃ​ចុងក្រោយ ព្រះ​អម្ចាស់​នឹង​ជួយ និង ការពារ​ដល់​អ្នក​ទាំង​ឡាយ​ណាដែល​រស់​នៅ​ដោយ​សុចរិត ។ នៅពេល​អ្នក​សិក្សានីហ្វៃ​ទី 1 12–14 សូម​ពិចារណា​នៅក្នុង​ជីវិត​របស់​អ្នក​អំពី​សារៈសំខាន់​នៃសេចក្តីពិត​ដ៏​ច្បាស់លាស់ និង ពិសេសៗ​ដែល​ត្រូវ​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរ​មរមន និង ព្រះគម្ពីរ​ដទៃ​ទៀត​នៅថ្ងៃ​ចុងក្រោយ ។ នៅពេល​អ្នក​ព្យាយាម​រស់​នៅ​ដោយសុចរិត និង គោរព​តាម​សេចក្តីសញ្ញា​ទាំងឡាយ​ដែល​ធ្វើ​ជាមួយ​នឹង​ព្រះ នោះ​អ្នក​ក៏​អាច​ឈ្នះ​លើ​អំពើ​អាក្រក់​ផង​ដែរ ។

នីហ្វៃទី1 12

នីហ្វៃ​ឃើញ​អំពីអនាគត​របស់​សាសន៍​នីហ្វៃ និង សាសន៍​លេមិន

នៅក្នុង​នីហ្វៃ​ទី1 12 នីហ្វៃ​បាន​ពិពណ៌នា​អំពី​អ្វីៗ​ដែល​លោក​បាន​ឃើញ​អំពី​ពូជ​ពង្ស​របស់​លោក​នាពេល​អនាគត និង របៀប​ដែល​ពួកគេនឹង​ត្រូវ​បាន​ទទួលរង​ឥទ្ធិពល​ទាំងឡាយ​ដែល​តំណាង​ឲ្យ​អ័ព្ទ​នៃ​សេចក្តីងងឹត និង អគារ​ដ៏ធំ ហើយទូលាយ ។ លោក​បាន​ប្រើ​ប្រាស់​ពាក្យ​ពូជគឺ​សំ​ដៅ​ដល់​ពូជពង្ស​ទាំងឡាយ ។

នីហ្វៃ​បាន​ឃើញ​ថា ពូជពង្ស​មួយ​ចំនួន​របស់​លោក​នឹង​ទទួល​បាន​នូវ​ពរជ័យ​ទាំង​អស់​នៃ​ដង្វាយ​ធួន ។ ទោះ​ជា​អញ្ចឹង​ក៏ដោយ ក៏​លោកបាន​​ឃើញ​ថា ពូជ​ពង្ស​របស់​លោក​នឹង​ត្រូវ​បំផ្លាញ​ចោលទាំង​ស្រុង​ដោយ​ពួក​សាសន៍​លេមិន ។ សូម​អាន នីហ្វៃ​ទី1 12:19 ហើយ​សូម​គូស​បន្ទាត់​ពី​ក្រោម​មូល​ហេតុ​ទាំងឡាយ​ដែលពួកសាសន៍​នីហ្វៃ​ត្រូវ​បំផ្លាញ​ចោល ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ការពារ​ប្រឆាំង​នឹង​សេចក្តីឆ្មើង​ឆ្មៃ និង ជៀស​វាង​ពី​ការ​ល្បួង​ទាំងឡាយ​​របស់​អារក្ស ។

នីហ្វៃ​ទី1 13:1–9

នីហ្វៃ​ឃើញ​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម

សូម​គូស​រង្វង់​ជុំវិញ​ឈ្មោះ​កីឡា​ទាំង​ឡាយ​ខាង​ក្រោម​នេះ​ដែល​អ្នក​បាន​លេង ឬ បាន​ទស្សនា ហើយ​សូម​បន្ថែម​ឈ្មោះ​កីឡា​ផ្សេង​ទៀត​ដែល​អ្នក​បាន​លេង ឬ បាន​ទស្សនា ៖

  • កីឡាបាល់​ទាត់

  • កីឡា​ក្រិកកែត

  • កីឡាបាល់បោះ

  • កីឡា​បាល់​បេហ្ស័ប័ល

  • កីឡាពីង​ប៉ុង

  • កីឡា​ធិននីស

  • កីឡា​បាល់​ឱប

  • កីឡា​វាយ​កូន​បាល់​លើ​ទឹកកក

  • កីឡាបាល់​ទះ

  • កីឡាបាល់ទាត់​អាមេរិកាំង

នៅក្នុង​កីឡា​អ្នក​អាជីព ជា​ញឹកញាប់ ក្រុម​ទាំងឡាយ សិក្សា​ពី​គូរ​ប្រកួត និង យុទ្ធសាស្ត្រ​លេង​ពី​អតីត​កាល​របស់​គូ​ប្រយុទ្ធ ពី​មុន​ពេល​ដែល​ពួកគេ​ប្រកួត​គ្នា ។ ការ​យល់​ដឹង​អំពី​គោបំណង​របស់​គូ​ប្រកួត វិធីសាស្ត្រ និង យុទ្ធសាស្ត្រទាំងឡាយ​អាច​ជួយ​យើង​ឲ្យ​រៀបចំ​ដើម្បីការពារខ្លូនយើង​យក​ឈ្នះ​លើ​ពួកគេ ។

នៅក្នុង នីហ្វៃ​ទី1 13 នីហ្វៃ​បាន​ពិពណ៌នាអំពីអ្វី​​ដែល​លោកបានឃើញ​ពី​អ្នក​ទាំង​ឡាយ​ណា​ដែល​នឹងប្រឆាំង​នឹង​សាសនាចក្រ​នៃ​ព្រះ​នៅថ្ងៃ​ចុង​ក្រោយ ។ សូម​អាន​នីហ្វៃ​ទី 1 13:1–6 ហើយ​សូម​រកមើល​អ្វី​ដែល​នីហ្វៃ​បាន​ឃើញ​ថា នឹង​ត្រូវ​បាន​ បង្កើត​ឡើង​នៅក្នុង​ចំណោមពួក​សាសន៍​ដទៃ និង អ្វីដែល​ទេវតា​​បាន​ប្រាប់​អំពី​វា ។

រូបភាព
អែលឌើរ ព្រូស អរ. ម៉ាក់ខនគី

« សាសនាចក្រ​ដ៏​ធំ និង គួរ​ខ្ពើម​ឆ្អើម » នេះ​ដែល​នីហ្វៃ​បាន​ឃើញ មិន​មែន​តំណាង​ឲ្យ​ក្រុម​ពិសេស​មួយ និកាយ ឬ សាសនាចក្រណា​មួយ​នោះ​ទេ ។ អែលឌើរ ព្រូស អ. ម៉ាក់ខនគី នៃ​កូរ៉ុមនៃពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់​ថា វាជា « ការ​រៀប​ចំឡើង​…ទាំង​អស់​នៃ​ឈ្មោះ ឬ តាមលក្ខណៈ​ណា​ក៏ដោយ…ដែល​រៀប​ចំ​ឡើង​ដើម្បី​នាំ​យក​មនុស្ស​ទាំ​ងអស់​ក្នុង​គោល​បំណង​មួយ​ដើម្បីនាំ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ និង ក្រិត្យ​វិន័យ​របស់​ទ្រង់ ហើយ​មាន​ន័យ​ថា​គឺ​ឃ្លាត​ឆ្ងាយ​ពីសេចក្តីសង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ »( Mormon Doctrine [ ឆ្នាំ 1966 ] ការបោះ​ពុម្ភ​លើក​ទី 2 ទំព័រ 137–38 ) ។ អ្នក​អាច​ចង់​សរសេរ​ការ​ពន្យល់​របស់​អែល​ឌើរ ម៉ាក់ខនគី នៅជាប់នឹង​នីហ្វៃ​ទី1 13:4–6 ។

សូម​អាននីហ្វៃទី1 13:8–9 ហើយ​សូម​ស្វែងរក បំណង​ប្រាថ្នា និង មូលហេតុ​នៃ​សាសនាចក្រ​ដ៏ធំ និង គួរ​ខ្ពើម​ឆ្អើម ។

  1. សូម​ឆ្លើយ​នឹង​សំនួរ​ខាង​ក្រោម​នៅក្នុងសៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​ថា​ ហេតុ​អ្វី​បាន​ជាវា​សំ​ខាន់​ដើម្បី​ដឹង​ថា សាតាំង​រៀប​ចំ​កម្លាំង​របស់​វា​ដើម្បី​នាំ​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ចេញ​ពី​ព្រះ​ និង ក្រិត​វិន័យ​របស់​ទ្រង់ ?

នៅពេល​អ្នក​សិក្សា​បន្ថែម​ទៀត​នៅក្នុងនីហ្វៃ​ទី1 13 នោះ​អ្នក​នឹង​រក​ឃើញ​នូវ​វិធី​មួយ​ដែល​សាសនា​ចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើមបាន​ព្យា​យាម​រារាំង​អ្នក​ទាំងឡាយ​ ណា​ដែល​កំពុង​ស្វែង​រក​ព្រះ​អង្គ​សង្គ្រោះ ។

នីហ្វែ​ទី 1 13:10–42

នីហ្វៃ​មើល​ឃើញ​ពី​សាសន៍​ដទៃ​នៅ​ពេល​អនាគត​ដែល​មាន​ទាំង​ព្រះ​គម្ពី​របរិសុទ្ធ និង ព្រះ​គម្ពីរ​មរមន ហើយ​និង មាន​ព្រះ​គម្ពីរ​ជា​ច្រើន​ទៀត​នៅ​ថ្ងៃ​ចុង​ក្រោយ

ដើម្បី​ប្រឆាំង​ទៅ​នឹង​ឥទ្ធិពល​នៃ​សាសនា​ចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម នោះព្រះ​អម្ចាស់​បាន​រៀប​ចំ​ផ្លូវ​ឲ្យ​មាន​ការ​ស្តារ​ឡើយ​វិញ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់ ។ នៅ​ក្នុង ​នីហ្វៃ​ទី1 13 ​នីហ្វៃ​បាន​ឃើញ​ជា​មុន​នូវ​ព្រឹត្តិការណ៍​ទាំង​ឡាយ​ដូច​ជា​​លោក​កូឡឹម​បឺស និង ការ​ធ្វើ​ដំណើរ​នានា​នៃ​ក្រុម​និយាក​សាសនា​មក​កាន់ដែន​ដី​សន្យា​ដោយសារ​តែ « ព្រះ​វិញ្ញាណ​នៃ​ព្រះ … បានយាង​មក [ បានគង់​នៅជាមួយ ឬ បានធ្វើ​ការ ] សណ្ធិត​លើ​ [ ពួកគេ ] » ( សូម​មើលនីហ្វៃ​ទី1 13:12–13) ។ លោក​ក៏​បាន​ឃើញ​ជា​មុន​នូវ​សង្គ្រាម​អាមេរិក​កាំង​ដើម្បី​ឯក​រាជ្យ—នៅ​ពេល « ពួកសាសន៍​ដទៃ​ដែល​រួច​ផុត​ពី​ការ​ជាប់​ឃុំ​ឃាំង » បាន​វាយ​ប្រឆាំង​នឹង « មាតា​នៃ​ពួកសាសន៍​ដទៃ​របស់​ពួកគេ​ [ ដែល ] បាន​ប្រមូល​គ្នា​… ប្រឆាំង​នឹង​ពួកគេ » ប៉ុន្តែ​ពួកគេ​ត្រូវ​បាន « ដោះ​លែង​ដោយ​ព្រះ​ចេស្តា​នៃព្រះ ឲ្យ​រួចផុត​ពី​កណ្តាប់​ដៃ​នៃ​គ្រប់​អស់​ទាំង​សាសន៍​ផ្សេង​ៗ » ( សូម​មើល នីហ្វៃ​ទី1 13: 16–19 ) ។

រូបភាព
បទគម្ពីរ​

សូម​អាន នីហ្វៃ​ទី1 13:20–23 ហើយ​សូម​រកមើល​ព្រះ​គម្ពីរ​ដែល​នីហ្វៃ​បាន​ឃើញ​ពួក​ធ្វើ​អាណា​និគម​ដល់​សាសន៍​ដទៃ​ដំបូង​គេ ​នៅ​ដែនដី​សន្យា​បាន​នាំ​ចេញ​មក​ក្នុង​ចំណោម​ពួកគេ ។

សូម​សរសេរ​ពាក្យ « ព្រះ​គម្ពីរ​បរិសុទ្ធ » នៅ​ក្បែរ​នឹង​ខគម្ពីរនីហ្វៃ​ទី1 13:20 ក្នុង​ព្រះ​គម្ពីរ​របស់​អ្នក ។ នីហ្វៃ​បាន​ពន្យល់​ថា ព្រះ​គម្ពីរ​បរិសុទ្ធ​នឹង​មាន « ប្រយោជន៍​ដ៏​ធំ » ដល់​យើង ( នីហ្វៃ​ទី1 13:23 ) ហើយ​ថា​នៅ​ពេល​ដែលព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរ​ដើម​ដំបូង « វា​មាន​នូវ​ភាព​ពេញ​លេញ​នៃ​ដំណឹង​ល្អ​របស់​ព្រះ​អម្ចាស់ » ( នីហ្វៃ​ទី1 13:24 ) ។ សូម​ប្រើ នីហ្វៃ​ទី1 13:26–27, 29 ដើម្បី​បំពេញ​ចន្លោះ​ទាំងឡាយ​នៅ​ក្នុង​សេចក្តី​សង្ខេប​ខាង​ក្រោម ៖

សាសនា​ចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើមបាន​ដក​យក​ចេញ « ភាគ​ជាច្រើន​ដែល​ជា ហើយ​ជា​ច្រើន​បំផុត ហើយ​ថែម​ទាំង​ជា​ច្រើន​ទៀត​ផងដែរ នៃ​ព្រះ​អម្ចាស់​ដែល​ពួកគេ​បាន​ដក​ចេញ » ពី​ព្រះ​គម្ពីរ​បរិសុទ្ធ (  នីហ្វៃ​ទី1 13:26 ) ។ ពួកគេ​បាន​ដក​យក​ចេញ​សេចក្តី​ទាំង​នេះដើម្បី » ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដើម្បី​ពួកគេ​អាច ភ្នែក​ទាំងឡាយ និង ចិត្ត​ទាំង​ឡាយ​នៃ​កូន​ចៅ​មនុស្ស » (នីហ្វៃទី1 13:27) ។ ពី​ព្រោះ​មក​ពី​សេចក្តី​ទាំង​នេះត្រូវ​បាន​បាត់​បង់ « មនុស្ស​ជា​ច្រើន​លើស​លុប​ត្រូវ  » (  នីហ្វៃ​ទី1 13:29 ) ។

សូម​អាន​សេចក្តី​សង្ខេប​ខាង​លើ​ឡើង​វិញ បន្ទាប់​ពី​អ្នក​បាន​បំពេញ​ចន្លោះ​ទាំង​នេះ ។

គោល​បំណង​មួយ​នៃ​គោល​បំណង​ទាំងឡាយ​របស់​សាសនាចក្រ​ដ៏ធំ ហើយ​គួរ​ខ្ពើមឆ្អើម​គឺ​ត្រូវ​ « បង្ខូច​ផ្លូវ​ដ៏​ត្រឹមត្រូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ » ( នីហ្វៃទី1 13:27 ) ដក​យក​សេចក្តីពិត​ដ៏​ច្បាស់ និង ពិសេស​ៗជាច្រើន ។ « ដើម្បី​បង្ខូច » គឺ​ត្រូវ​ធ្វើ​ឲ្យ​បង្វែរ​ផ្ទុយ​ពី ឬ ចេញ​ឆ្ងាយ​ពី​អ្វី​ដែល​ត្រឹម​ត្រូវ ។ សូម​គិត​អំពី​ផល​វិបាក​អវិជ្ជមាន​ទាំងឡាយ​ពី​ការ​បង្វែរ និង ចេញ​ឆ្ងាយ​ពី​ផ្លូវ​ដ៏​ត្រឹមត្រឹម​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ។

សូម​ប្រើ​ព្រះគម្ពីរ​របស់​អ្នក​ដើម្បី​ឆ្លើយ​នឹង​សំណួរ​ទាំងឡាយ​ខាង​ក្រោម ៖

  • យោង​ទៅ​តាម នីហ្វៃ​ទី​1 13:34 ដោយ​សារ​តែ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ តើ​ព្រះ​អម្ចាស់​នឹង​នាំ​អ្វី​ចេញ​មក ? ( វា​ជា​ជំនួយ​ដើម្បី​ដឹង​ពី​ចំណង​ជើង​ថា « កូន​ចៀម » គឺ​សំដៅ​ដល់​ព្រះ​អង្គ​សង្គ្រោះ ព្រះ​យេស៊ូវ​គ្រីស្ទ ) ។

  • នៅ​ក្នុង​ នីហ្វៃ​ទី1 13:35–36 តើព្រះ​អង្គ​សង្គ្រោះ​បាន​មាន​បន្ទូល​ពី​អ្វី​ដែល​នឹង​ត្រូវ​បាន​លាក់​ទុក​ដើម្បី​ឲ្យ​បាន​ចេញ​មក​ដល់​ពួក​សាសន៍​ដទៃ ?

  • នៅ​ក្នុង​នីហ្វៃ​ទី1 13:36តើ​ទេវតា​មាន​បន្ទូលដល់​អ្វី​ដែល​ត្រូវបាន​សរសេរ​នៅក្នុង​បញ្ជីដែល​ត្រូវ​បាន​លាក់​ទុកក្នុង—ព្រះ​គម្ពីរ​មរមន ?

  • លើស​ពី​ព្រះ​គម្ពីរ​មរមន តើ « ព្រះ​គម្ពី​រអ្វី​ផ្សេង​ៗ​ទៀត » ដែល​អាច នីហ្វៃ​ទី 1 13:39​ពោល​សំដៅ​ទៅ​លើនោះ ?

សូម​អាន ​នីហ្វៃ​ទី1 13:40–41 ហើយ​សូម​គូស​បន្ទាត់​ពី​ក្រោម​អ្វី​ដែល​ព្រះ​គម្ពីរ​មរមន និង « ព្រះ​គម្ពីរ​ផ្សេង​ទៀត » ទាំងនេះ​នឹង​បង្ហាញ​ដល់​មនុស្ស​គ្រប់​រូប​ទាំង​អស់ ។ វា​ជាការ​សំខាន់​ដើម្បី​កត់​សម្គាល់​ថា យើង​ត្រូវ​តែ​មក​រក​ព្រះ​អង្គ​សង្គ្រោះ​ « ស្រម​តាម​ព្រះ​បន្ទូល​ទាំងឡាយដែល​នឹង​ត្រូវ​បាន​តាំងឡើង​ដោយព្រះ​ឱស្ធ​នៃ​កូន​ចៀម » (នីហ្វៃ​ទី1 13:41) —បទគម្ពីរ​ទាំងឡាយ ។

តាមរ​យៈការ​និមិត្ត​របស់​នីហ្វៃ​នៅ​ក្នុង​ផ្នែក​នេះ យើង​រៀន​ថា ព្រះ​គម្ពីរ​មរមន​ និង ព្រះ​គម្ពីរ​ថ្ងៃ​ចុងក្រោយ ​ស្តារ​ឡើង​វិញ​នូវ​សេចក្តី​ពិត​ដ៏​ច្បាស់​លាស់​ និង ពិសេសៗ​ដែល​បាន​ជួយ​យើង​ឲ្យ​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​រាជ្យ​បុត្រា​នៃ​ព្រះ ហើយ​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​មក​រក​ទ្រង់ ។

  1. ចូរ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖

    1. តើ​សេចក្តីពិត​ដ៏​ច្បាស់​លាស់​ និង ពិសេសៗ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន និង ព្រះ​គម្ពីរ​ទាំងឡាយ​នៃ​ថ្ងៃ​ចុង​ក្រោយ​ផ្សេងទៀត​បាន​មាន​ឥទ្ធិពល​លើ​សក្ខីភាព​របស់​អ្នក​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាង​ដូច​ម្តេច ?

    2. តើ​សេចក្តី​ពិត​ទាំង​នេះ​បាន​ជួយ​អ្នក​ឲ្យ​យល់​ និង រស់​នៅ​តាម​ដំណឹង​ល្អ​របស់​ទ្រង់​បាន​ដោយ​របៀបណា ?

សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​វាយ​តម្លៃ​ថា តើ​ការ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក​កំពុង​ជួយ​អ្នក​ឲ្យ​ខិត​កាន់​តែ​ជិត​ព្រះ​អង្គ​សង្គ្រោះ​បាន​ល្អ​ប៉ុណ្ណា ។

នីហ្វៃទី1 14:1–17

នីហ្វៃ​ឃើញ​ចម្បាំងរវាង​សាសនាចក្រដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម និង សាសនាចក្រនៃ​កូន​ចៀមនៃ​ព្រះ

នៅក្នុង នីហ្វៃ​ទី1 14 យើង​អាន​អំពី​ចម្បាំង​មួយ​រវាង​សាសនាចក្រ​ដ៏ធំ ហើយគួរ​ខ្ពើម​ឆ្អើម និង សាសនាចក្រ​នៃ​កូន​ចៀម​​នៃ​ព្រះ ។ សូម​អាន ​នីហ្វៃ​ទី1 14:10–13 ហើយ​សូមរកមើលថា តើសាសនា​ចក្រ​ណា​មួយ​ដែល​មាន​មនុស្ស​ច្រើនជាង ។ សូម​កត់សម្គាល់​នៅ​ក្នុង នីហ្វៃ​ទី1 14:12 អំពី​មូល​ហេតុ​ដែល​ចំនួន​នៃ​សមាជិក​ដែល​គាំ​ទ្រសាសនាចក្រ​នៃ​កូន​ចៀម​នឹង​មាន​ចំនួន​តិច​ជាង និង ​អំពី​មូលហេតុដែល​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​អាច​ប្រមូល​បាន​មនុស្ស​ដ៏​ច្រើន ។

តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​បើសិន​អ្នក​មាន​គ្នា​ច្រើន​ជាង ហើយ​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​មួយ ? សូម​អាន នីហ្វៃ​ទី1 14:14 ហើយ​សូម​គូស​បន្ទាត់​ពី​ក្រោម​ឃ្លា​ទាំង​ឡាយ​ដែល​បង្ហាញ​អំពី​ជំនួយ​ដែល « ពួក​បរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូន​ចៀម » និង « រាស្ត្រ​ដែល​នៅ​ក្នុង​សេចក្តី​សញ្ញា​នៃ​ព្រះ​អម្ចាស់ » នឹង​ទទួល​ខណៈដែល​ពួកគេ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​អាក្រក់ ។

គោល​ការណ៍​នៃ​ដំណឹង​ល្អ​ដ៏​សំខាន់​មួយ​ដែល​ត្រូវ​បាន​បង្រៀន​នៅក្នុង​នីហ្វៃ​ទី1 14:1​–17​គឺ​ថានៅពេល​យើង​រស់​នៅ​ដោយ​សុចរិត ហើយ​រក្សា​សេចក្តី​សញ្ញា​ទាំងឡាយ​របស់​យើង នោះ​អំណាច​នៃ​ព្រះ​នឹង​ជួយ​យើង​ឈ្នះ​លើ​អំពើ​អាក្រក់ ។

  1. សូម​សរសេរ​កថាខ័ណ្ឌខ្លី​មួយ​នៅក្នុងសៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នកដោយពន្យល់​ពី​របៀប​ធ្វើ​ជា​រាស្ត្រម្នាក់​ក្នុង​ចំណោម​ « រាស្ត្រនៃ​សេចក្តី​សញ្ញា​នៃ​ព្រះ​អម្ចាស់ » ហើយ​ត្រូវ​បាន​« ប្រដាប់​អាវុធ​ដោយ​សេចក្តី​សុចរិត » ( រស់​នៅ​ដោយ​សុចរិត ) បាន​ជួយ​អ្នក​ឲ្យ​ឈ្នះ​លើ​ការ​ល្បួង​ទាំងឡាយ​ដែល​អាច​នាំ​អ្នក​ឃ្លាតឆ្ងាយ​ពី​ព្រះ និង ក្រិត​វិន័យ​ទាំងឡាយ​របស់​ទ្រង់ ។

នីហ្វៃ​បាន​ឃើញ​ថា នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​ អ្នក​ទាំង​ឡាយ​ណា​ដែល​គាំ​ទ្រ​សាសនា​ចក្រដ៏ធំ​ ហើយ​គួរ​ខ្ពើម​ឆ្អើម​នឹង​ជួប​ប្រ​ទះ​នូវ « បំផ្លិច​បំ​ផ្លាញ​ដ៏ទាំងស្រុង​របស់​ពួកគេ » ( នីហ្វៃ​ទី1 14:3 ) ។ អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា នគរ​របស់​ព្រះ​នឹង​ឈ្នះ​នៅ​ថ្ងៃ​ចុង​ក្រោយ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​នីហ្វៃ​ទី1 12–14 ហើយ​បានបញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង​ ការយល់ដឹងបន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយគ្រូ​របស់​ខ្ញុំ ៖