ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 3 ៖ ថ្ងៃ​ទី 2 នីហ្វៃ​ទី1 8


មេរៀន​ទី 3 ៖ ថ្ងៃ​ទី 2

នីហ្វៃទី1 8

សេចក្តីផ្តើម

នៅក្នុងនីហ្វៃ​ទី1 8 យើង​បាន​អាន​អំពី​ការនិមិត្ត​របស់​លោក​លីហៃ​ស្តី​អំពី​ដើម​ឈើ​ជីវិត ។ លោក​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តី​អំណរ​ដ៏​មហិមា នៅ​ពេល​លោក​ទទួល​ទាន​ផ្លែ​ឈើ​នោះ ដែល​តំណាង​ឲ្យ​ពរ​ជ័យ​ទាំងឡាយ​នៃ​ដង្វាយ​ធួន ។ ហើយ​លោក​បាន​ឃើញ​ហ្វូង​មនុស្ស​ជា​ច្រើន​ក្រុម​ដែល​បាន​ឆ្លើយ​តប​ផ្សេង​គ្នា​ពី​ដើមឈើ និង ផ្លែ​របស់​វា ។ ដើម្បី​ជួយ​អ្នករៀប​ចំ​មេរៀន​នេះ អ្នក​អាច​ច្រៀង ឬ អាន​ពាក្យ​ទាំង​នេះ « ដំបង​ដែក» ( ទំនុក​តម្កើង )លេខ 172 ។​ នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​អំពី​របៀប​ដែល​ដង្វាយ​ធួន​បាន​នាំ​មក​នូវ​សេចក្តី​អំណរ​ដ៏​មហិមា​ដល់​អ្នក និង អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​នៅ​ពេល​នេះ និង​សម្រាប់​​ពេល​អនាគត​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងអស់​ដែល​បាន​មក​ពី​ដដ្វាយ​ធួន ។ សូម​សញ្ចឹង​គិត​អំពី​អ្វី ដែល​ជា​​ឧបសគ្គ ដែល​អ្នក​អាច​យក​ឈ្នះ​ដើម្បី​ទទួល​ពរ​ជ័យ​ទាំងនេះ ។

នីហ្វៃទី1 8:1–18

លោក​លីហៃ​ទទួលទាន​ផ្លែឈើ​នៃ​ជីវិត ហើយ​បបួល​គ្រួសារ​របស់​លោក​ឲ្យ​ទទួល​ទាន​ដែរ

សូម​គិត​ដល់​គ្រា​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក នៅ​ពេល​មួយ​ដែល​បាន​អ្នក​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រលាញ់​របស់​ព្រះអម្ចាស់​ដែល​មាន​មក​លើ​អ្នក​ដោយ​ផ្ទាល់ ។ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​ធ្វើ​ការជ្រើស​រើស ដែល​នឹង​មាន​ឥទ្ធិពល​លើ​ការ​ខិត​ទៅ​ជិត​ព្រះអម្ចាស់ និង សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​អារម្មណ៍​នូវ​សេចក្តី​ស្រលាញ់​របស់​ទ្រង់ ។ ខណៈ​ដែល​អ្នក​សិក្សានីហ្វៃ​ទី1 8 សូម​រក​មើល​នូវ​អ្វី​ដែល​គ្រូ​បង្រៀន​ឲ្យ​អ្នក​ធ្វើ និង អ្វី​ដែល​អ្នក​គួរ​ជៀសវាង ដើម្បី​ឲ្យ​អ្នក​អាច​ខិត​ទៅ​ជិត​ព្រះ​អម្ចាស់ និង ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រលាញ់​របស់​ទ្រង់​កាន់​តែ​មាន​អំណាច​នៅក្នុង​ជីវិត​របស់​អ្នក ។

សូម​អាន​នីហ្វៃ​ទី1 8:2 ហើយ​រកមើល​អ្វី​ដែល​លោក​លីហៃ​បាន​មាន​បទពិសោធន៍​អំឡុង​ពេល​នៅ​ទីរហោ​ស្ថាន ។ សូម​អាន​នីហ្វៃ​ទី 1 8:5–12 ហើយ​រកមើល​អ្វី​ដែល​លេច​ឡើង​ជា​រូបភាព​នៅ​ចំកណ្តាល ឬ ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៃ​សុបិន​របស់​លោក​លីហៃ ។​

រូបភាព
សុបិន​របស់​លីហៃ​ស្តី​អំពី​ដើម​ជីវិត

បន្ទាប់​ពី​រកមើល​រូបភាព​នៅ​ចំ​កណ្តាល សូម​ធ្វើ​បញ្ជី​ពាក្យ និង ​ឃ្លា​មួយ​ចំនួន​ដែលលីហៃ​បាន​ប្រើប្រាស់​ដើម្បី​ពិពណ៌នា​អំពី​ផ្លែ​ឈើ​នៅ​ក្នុង នីហ្វៃ​ទី 1 8:10–11 ។

ជា​ញឹកញាប់ ព្រះអម្ចាស់​ប្រើប្រាស់​វត្ថុ​ដែល​យើង​ស្គាល់ និមិត្តរូប​ដើម្បី​ជួយ​យើង​យល់​អំពី​សេចក្តីពិត​ដ៏​នៅ​អស់​កល្បជានិច្ច ។ ដើម្បី​ជួយ​អ្នក​ស្គាល់​ពីអ្វី​ដែល​តំណាង​ឲ្យ​ដើមឈើ និង ផ្លែឈើ​នៅក្នុង​សុបិន​របស់​លីហៃ សូម​អាន​សេចក្តី​ថ្លែង​ការណ៍​ខាង​ក្រោម​របស់​អែល​ឌើរ នែល អេ ម៉ាក់ស្វែល នៃ​កូរ៉ុម​នៃ​ពួកសាវក​​ដប់ពីរនាក់ ៖ « ដើម​ឈើ​ជីវិត​…គឺ​ជា​សេចក្តី​ស្រលាញ់​នៃ​ព្រះ ( សូម​មើលនីហ្វៃទី1 11:25 ) ។ សេក្តី​ស្រលាញ់​របស់​ព្រះ​សម្រាប់​កូន​ចៅ​របស់​ទ្រង់ គឺ​ត្រូវ​បាន​បង្ហាញ​ឡើង​យ៉ាង​ជ្រាលជ្រៅ​បំផុត​នៅក្នុង​អំណោយ​ទាន​របស់​ទ្រង់ នៃ​ព្រះយេស៊ូវ ជា​ព្រះប្រោស​លោះ ៖ ‹ ព្រះទ្រង់​ស្រលាញ់​មនុស្ស​លោក ដល់​ម្ល៉េះបាន​ជាទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែមួយ ›( សូម​មើលយ៉ូ​ហាន 3:16 ) ។ ដើម្បី​ទទួល​ទាន​សេចក្តី​ស្រលាញ់​របស់​ព្រះ​គឺ ត្រូវ​ទទួល​ទាន​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ និង ការ​រួច​ពី​ទោស​ទាំងឡាយ [ មានសិទ្ធិ​សេរីភាព​ពី​ការ​បង្ខាំង ឬ អំពើ​បាប ] ហើយ​នាំ​មក​នូវ​សេចក្តី​អំណរ​វិញ » ( « Lessons from Laman and Lemuel » Ensign ខែ វិច្ឆិកា ឆ្នាំ 1999 ទំព័រ 8 ) ។

ដើម្បី​ជួយ​អ្នក​ឲ្យ​ស្គាល់​ពី​គោលការណ៍​នៃ​ដំណឹង​ល្អ​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​នីហ្វៃ​ទី1 8:10–12 សូម​គូស​បន្ទាត់​ពី​ក្រោម​ខគម្ពីរ​បស់​អ្នក​អំពី​អ្វី​ដែល​លីហៃ​បាន​ធ្វើ​ជា​មួយ​នឹង​ផ្លែ​ឈើ​នោះ​នៅ​ក្នុងនីហ្វៃទី1 8:11 ហើយ​គូស​បន្ទាត់​ពីក្រោម​លទ្ធផល​ទាំងឡាយ​នៅក្នុង​នីហ្វៃ​ទី 1 8:12 ។ សូម​គិត​អំពី​របៀប​ទាំងឡាយ​ដែល​អ្នក​អាច « ទទួលទាន » ដង្វាយ​ធួន​ដូច​ជា​លីហៃ « ទទួលទាន » ផ្លែ​ឈើ ។

បទពិសោធន៍​របស់​លីហៃ​បាន​បង្ហាញ​ថា ការ​មករក​ព្រះយេស៊ូវគ្រីស្ទ និង ការទទួលទាន​ដង្វាយ​ធួន​របស់​ទ្រង់​គឺ​នាំ​មក​នូវ​សុភមង្គល និង សេចក្តី​អំណរ ។

  1. សូម​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​នៅ​ពេល​ណា​ដែល ដង្វាយ​ធួន​របស់​ព្រះ​អង្គសង្គ្រោះ​បាន​នាំ​មក​នូវ​សុភមង្គល និង សេចក្តី​អំណរ​ចូល​មក​ក្នុង​ជីវិត​អ្នក ?

សូម​ពិចារណា​អំពី​មូល​ហេតុ​ដែល​យើង ក៏​ដូច​ជា​លីហៃ​ដែរ គឺ​គួរ​តែ​មាន​បំណង​​ចង់​ឲ្យ​​គ្រួសារ​ និង​មិត្ត​ភក្តិ​របស់​យើង​ទទួល​បទពិសោធន៍​ពី​ពរជ័យ​នៃ​ដង្វាយ​ធួន ​បន្ទាប់​ពី​យើង​បាន​ទទួល​បទពិសោធន៍អំពី​ការណ៍​ទាំងនោះ​ហើយ ។​ សូមអាន នីហ្វៃទី1 8:3–4,13–18 ហើយ​រក​មើល​របៀប​ដែល​សមាជិក​ក្នុង​គ្រួសារ​របស់​លីហៃ​មាន​ប្រត្តិកម្ម​តប​ត​ទៅ​នឹង​ការ​អញ្ជើញ​ឲ្យ​ទទួល​ទាន​ផ្លែ​ឈើ​នៃ​ដើម​ឈើ​ជីវិត ។

យើង​មិន​អាច​សម្រេច​ចិត្ត​ថា តើ​អ្នក​ផ្សេង​ទៀត​នឹង​ជ្រើសរើស​ដើម្បីទទួលទាន​សេចក្តី​ស្រលាញ់​របស់​ព្រះ​ដែរ​ឬ​អត់​នោះទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ក៏​អាច​អញ្ជើញ និង លើក​ទឹកចិត្ត​ពួកគេ​ដូច​ជា​លីហៃ​បាន​ធ្វើ​ផង​ដែរ ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​អញ្ជើញ និង លើកទឹកចិត្ត​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ឲ្យ​មករ​ក​ព្រះ​គ្រីស្ទ ហើយ​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយ​ធួន ។

នីហ្វៃ1 8:19–35

លីហៃ​ឃើញ​ភាព​ជោគ​ជ័យ​របស់​មនុស្ស​មួយ​ចំនួន និង ភាព​បរាជ័យ​របស់​មនុស្ស​ផ្សេងទៀត​នៅ​ពេល​ដែល​ពួកគេ​តម្រង់​ទៅ​ឯ​ដើម​ឈើ​ជីវិត ហើយ​ទទួល​ទាន​ផ្លែ​ឈើ​នោះ​

ក្រោយ​មក នៅ​ក្នុង​នីហ្វៃ​ទី1 អ្នក​នឹង​អាន​អំពី​របៀប​ដែល​នីហ្វៃ ក៏​ត្រូវ​បាន​បើក​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​និមិត្ត​អំពី​ដើម​ជីវិត​ផងដែរ ។ លោក​បាន​កត់ត្រា​ពី​អ្វី ដែល​ជា​អត្ថន័យ​នៃ​និមិត្តរូប និង រូបភាព​ផ្សេង​ៗ​នៅក្នុង​ការនិមិត្ត​នោះ ។ សូម​ប្រើ​ប្រាស់​តារាង​ខាងក្រោម​នេះ​ដើម្បី​រកមើល​អំពី​និមិត្ត​រូប និង ការ​បកស្រាយ​ទាំងឡាយ​របស់​វា ។ សូម​ស្វែង​រក​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​អ្នក​ដើម្បី​បំពេញ​លំហាត់​ខាងក្រោម​នេះ ។ អ្នក​បាន​សិក្សា និង រៀន​រួចហើយ​អំពី​ការ​បកស្រាយ​នៃ​និមិត្ត​រូប​ពីរ​ដំបូង ។

និមិត្ត​រូប​មក​ពី​សុបិន​របស់​លីហៃ

ការ​បកស្រាយ​នៃ​និមិត្ត​រូប​ដែល​ប្រទាន​ឲ្យ​នីហ្វៃ

ដើម​ឈើ ( សូម​មើល នីហ្វៃ​ទី1 8:10 វា​ត្រូវ​បាន​ហៅ​ថា​ជា​ដើមឈើ​ជីវិត​នៅក្នុង​នីហ្វៃ​ទី1 15:22 )

សេចក្តី​ស្រលាញ់​នៃ​ព្រះ ( សូម​មើល​ នីហ្វៃ​ទី 1 11:25 )

ផ្លែ​នៃ​ដើមឈើ​នោះ ( សូម​មើល នីហ្វៃ​ទី1 8:12 )

អំណោយ​ទាន​ដ៏​មហិមា​បំផុត​នៃ​អំណោយ​ទាន​របស់​ព្រះ—ពរជ័យ​នៃ​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( សូម​មើលនីហ្វៃ​ទី1 15:36 )

ទន្លេ​នៃ​ទឹក ( កខ្វក់ ) ( សូម​មើលនីហ្វៃទី 1 8:13 )

( សូមមើល នីហ្វៃទី1 12:16; 15:27 )

ដំបង​ដែក ( សូម​មើល ​នីហ្វៃ​ទី 1 8:19 )

( សូមមើលនីហ្វៃ​ទី1 11:25; 15:23–24 )

អ័ព្ទ​នៃ​សេចក្តី​ងងឹត ( សូមមើល ​នីហ្វៃ​ទី 1 8:23 )

( សូម​មើល នីហ្វៃទី 1 12:17 )

អគារ​ដ៏​ធំ និង ទូលាយ​មួយ ( សូមមើលនីហ្វៃ​ទី1 8:26 )

( សូម​មើលនីហ្វៃ​ទី1 11:36; 12:18 )

វា​អាច​ជា​ការ​មាន​ប្រយោជន៍​ដើម្បី​គូស​ចំណាំពី​ក្រោម​ខគម្ពីរ​របស់​អ្នក ដោយ​សរសេរ​នូវ​ការ​បកស្រាយ​នៃ​និមិត្តរូប​និមួយ​ៗ ( ចម្លើយ​នៅក្នុង​តារាង​ទីពីរ​នៃ​តារាង​ខាង​លើ ) ក្បែរ​ទៅ​នឹង​ខគម្ពីរ​មួយ ឬ ​ខគម្ពីរជា​ច្រើន​ដែល​និមិត្តរូប​​ត្រូវ​បាន​បញ្ជាក់​ប្រាប់ ( ខគម្ពីរ​ទាំងឡាយ​នៅក្នុង​តារាង​​ទីមួយ​នៃ​តារាង ) ។

នៅពេល​អ្នក​អាន​ការ​ដកស្រង់​ខាង​ក្រោម​នេះ​របស់​ប្រធាន​ ប៊យដ៍ ឃេ. ផាកកឺ នៃ​កូរ៉ុម​​នៃ​ពួក​សាវក​​ដប់ពីរ​នាក់​ សូម​គូស​បន្ទាត់​ពី​ក្រោម​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍ស្តី​អំពី​មូល​ហេតុ​ដែល​វា​សំខាន់​សម្រាប់​យើង​ដើម្បី​សិក្សា​សុបិន​របស់​លីហៃ ៖

« អ្នក​ប្រហែល​ជា​គិត​ថា សុបិន​ ឬ ការ​និមិត្ត​របស់​លីហៃ​មិន​មានន័យ​ពិសេស​អ្វី​សម្រាប់​អ្នក​នោះ​ទេ ប៉ុន្តែ​វា​ពិត​ជា​មាន​ន័យ ។ អ្នក​នៅ​ក្នុង​ការសុបិន​នោះ ហើយ​យើង​ទាំង​អស់គ្នា​ក៏​នៅក្នុង​សុបិន​នោះ​ដែរ ។ …

« សុបិន ឬ ការ​និមិត្ត​របស់​លីហៃ​អំពី​ដំបង​ដែក​គឺ​មាន​នៅ​ក្នុង​សុបិន ហើយ​មាន​គ្រប់​ការណ៍​ទាំង​អស់​ដែល​ពួក​បរិ​សុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​តែ​យល់​ដឹង​នៅ​ក្នុង​ជីវិត​សាកល្បងនេះ » ( « Finding Ourselves in Lehi’s Dream »Ensign​ខែ សីហា ឆ្នាំ 2010 ទំព័រ 22 ) ។

នៅ​ពេល​អ្នក​សិក្សា​សេចក្តី​ដែល​នៅ​សេស​សល់​នៅ​ក្នុង​ នីហ្វៃ​ទី1 8 សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​កំពុង​រៀនអាច​ជួយ​អ្នក « យល់​អំពី​ជីវិត​សាកល្បង​នេះ » យ៉ាង​ណា ។ សូម​អាន​នីហ្វៃទី 1 8:21–33 សូម​រក​មើល​ពី​របៀប​ដែលទន្លេ អ័ព្ទ​នៃ​សេចក្តី​ងងឹត អគារ​ដ៏​ធំ និង ទូលាយ​មួយ បាន​រារាំង​មនុស្ស​ដែល​មាន​នៅក្នុង​សុបិន​របស់​លីហៃ​ពីការ​ទទួល​ទាន​ ឬ​ សប្បាយ​រីករាយ​នឹង​ផ្លែ​នៃ​ដើម​ឈើ​ជីវិត ។ អ្នក​អាច​ពិចារណា​អំពី​ការ​គូស​ចំណាំ​ពាក្យ​ និង ឃ្លា​សំខាន់​ៗ​នៅក្នុង​ព្រះ​គម្ពីរ​​របស់​អ្នក​ដែល​សំដៅ​ដល់​​ឧបសគ្គ​ទាំង​នេះ និង លទ្ធផល​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស ។

តើ​មាន​ឧបសគ្គ​អ្វី​ខ្លះ​ដែល​លីហៃ​បាន​ឃើញ មាន​ក្នុង​ជីវិត​របស់​ពួក​យើង​នៅ​ពេល​សព្វ​ថ្ងៃ​នេះ ? សូម​គូស​បន្ទាត់​ពីក្រោម​ឧបសគ្គ​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​អ្នក​បានយល់​ឃើញ​ថា បាន​រារាំង​​មនុស្ស​ណាម្នាក់​ពី​ការ​មក​រក​ព្រះ​អង្គ​សង្គ្រោះ និង ​ការ​ទទួល​អារម្មណ៍​នៃ​សេចក្តី​អំណរ ៖ រូបអាសគ្រាម ការ​ស្វែង​រក​​ការទទួល​ស្គាល់ ឬ ការ​សរសើរ​ពី​មនុស្សដទៃ ការ​ញៀន ភាព​អាត្មានិយម សេចក្តី​លោភលន់ ការ​ច្រណែននឹង​អ្នក​ដទៃ ការ​ខកខាន​ក្នុង​ការអធិស្ឋាន​ និង សិក្សា​ព្រះគ​ម្ពីរ ការ​ប្រើប្រាស់​ឧបករណ៍​កម្សាន្ត​អេឡិច​ត្រូនិច​ហួស​ហេតុ ការចូលរួម​ក្នុងសកម្មភាព​ ឬ​ លេង​កីឡា​ណាមួយច្រើន​ពេក​ ការមិន​ស្មោះត្រង់ និង ការ​ធ្វើ​តាម​មនុស្ស​ផ្សេង​ណា​ម្នាក់ ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ​ចំនួន​ផ្សេង​ទៀត​នា​សម័យ​ទំនើប​នេះ​ដែល​ជា​ផ្នែក​នៃ​ឧបសគ្គ​ទាំង​នេះ ។

គោល​ការណ៍​នៃ​ដំណឹង​ល្អ​ខា​ង​ក្រោម​នេះ​ គឺ​ជា​របៀប​មួយ​ដែល​​សង្ខេប​​នូវ​អ្វីៗដែល​អ្នក​អាច​រៀន​ពី​ការ​សិក្សា​អំពី​ឧបសគ្គ​ទាំងឡាយ​នៅក្នុង​នីហ្វៃ​ទី1 8:21–33 ៖ ការឆ្មើងឆ្មៃ លោកិយ និង​ ការ​បណ្តោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​ការ​ល្បួង ​អាច​រារាំង​អ្នក​ពីការ​ទទួល​បាន​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ​សេចក្តីសង្ខេប​ពី​ខាង​លើ និង អារម្មណ៍​របស់​អ្នក​អំពី​សេចក្តី​ពិត​ដ៏​ពេញលេញ និង របៀប​នានា​ដែល​វា​អាច​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

សូម​ពិចារណា​ពីរបៀប​ដែល​ភាព​កខ្វក់​នៃ​លោកិយ ការ​ល្បួង​ទាំង​ឡាយ​របស់​សាតាំង និង​ សេចក្តី​ឆ្មើង​ឆ្មៃ​នៃ​លោកិយនេះ​អាច​កំពុង​រារាំង ឬ ពន្យឺត​ការ​រីក​ចំរើន​ខា​ង​វិញ្ញាណ​របស់​អ្នកដោយ​របៀបណា ។​

សូម​សិក្សា​ នីហ្វៃ​ទី1 8:21–33ម្តង​ទៀត ។ នៅ​ពេល​នេះ សូម​រក​មើល​ចម្លើយ​ទាំងឡាយ​សម្រាប់​សំណួរ​ទាំងឡាយ​ខាង​ក្រោម​នេះ ៖

  • តើ​ដំបង​ដែក ( ដែល​ជា​ព្រះបន្ទូល​នៃ​ព្រះ—ដែល​មាន​រួម​ទាំង​ព្រះ​គម្ពីរ ពាក្យ​សម្តី​ដែល​ពោរពេញ​ដោយ​ការ​បំផុស​គំនិត​របស់​ពួកព្យាការី និង ពួក​អ្នក​ដឹកនាំ ព្រម​ទាំង​វិវរណៈ​ផ្ទាល់​ខ្លួន ) មាន​សារៈសំខាន់​​យ៉ាងណាចំ​ពោះ​អ្នក​ទាំង​ឡាយ​ដែល​បានទទួល​ទាន​ផ្លែ​ឈើ​បាន​សម្រេចនោះ ?

  • តើឃ្លា​អ្វីទៅ​នៅក្នុង​នីហ្វៃ​ទី 1 8:30 ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​ព្រះ​បន្ទូល​នៃព្រះ​ដឹក​នាំយើង​​ទៅរក​ដើម​ឈើ​ជីវិត​​ប្រ​កប​ដោយ​សុវត្តិ​ភាព ?

  1. សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក អំពី​របៀប​ដែល​ព្រះបន្ទូល​នៃ​ព្រះ​អាច​ដឹក​នាំ និង ជួយ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ល្បួង ។

ខ​គម្ពីរ​ទាំង​នេះ​បង្រៀន​អំពី​គោល​ការណ៍នៃ​ដំណឹង​ល្អ​ដូច​ខាង​ក្រោម​នេះ ៖ បើ​យើង​តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​ព្រះបន្ទូល​នៃ​ព្រះ​នឹង​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការ​ល្បួង និង ឥទ្ធិពល​នៃ​លោកិយ ។​ ការ​តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​ជួយ​យើង​ឲ្យ​រីក​ចម្រើន​កាន់​តែ​ខិត​ជិត​ព្រះអម្ចាស់ និង ទទួល​បាន​នូវ​ពរជ័យ​នៃ​ដង្វាយ​ធួន ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​មើល​ឃើញ​ពី​ភស្តុង​តាង​នៃ​គោលការណ៍ទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់អ្នក សូម​ឆ្លើយ​នឹង​សំណួរ​មួយ ឬ ទាំង​ពីរ​ខាង​ក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖

    1. តើ​នៅ​ពេល​ណា​ដែល ព្រះ​បន្ទូល​នៃ​ព្រះ​បាន​ដឹកនាំ​អ្នក និង បាន​ជួយ​អ្នក​ឲ្យ​រួច​ផុត​ពីការ​ល្បួង ភាពឆ្មើង​ឆ្មៃ ឬ ពីលោកិយ ?

    2. តើ​នៅ​ពេលណា​ដែល​ព្រះ​បន្ទូល​នៃ​ព្រះ​បាន​ជួយ​អ្នក​ឲ្យ​កាន់​តែ​ខិត​ទៅ​ជិត​ព្រះអង្គ​សង្គ្រោះ ?

លីហៃ​បាន​ទូន្មាន​ដល់​​គ្រួសារ​របស់​លោក « ដោយ​អស់​ទាំង​អារម្មណ៍​របស់​មេបាដ៏​ទន់​ភ្លន់ម្នាក់ ដើម្បី​ឲ្យពួកគេ​ប្រុង​ស្តាប់​តាម​ពាក្យ​ទាំង​ឡាយ​របស់​លោក » ( នីហ្វៃ​ទី1 8:37 ) ។ លោក​បាន​មាន​បំណង​ចង់​ឲ្យ​ពួក​គេ មាន​បទពិសោធន៍​នៃ​សេចក្តី​អំណរ និង ពរជ័យ​នៃ​ដង្វាយ​ធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដូច​ជា​លោក​បាន​ទទួល​ដែរ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ​គោលដៅ​មួយ​ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​ព្រះបន្ទូល​នៃ​ព្រះ​របស់​អ្នក​មាន​ភាព​រីក​ចម្រើន​ឡើង ។

នៅពេល​អ្នក​ធ្វើ​តាម និង តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ នោះ​អ្នក​អាច​ឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ​ដែល​នឹង​រារាំង​អ្នក​ពី​ការ​ទទួល​ទាន​ដង្វាយ​ធួន និង ការ​ទទួល​បាន​សេចក្តី​អំណរ​យ៉ាង​ពិតប្រាកដ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃ​ទី1 8 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ (កាល​បរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង​ ការយល់ដឹងបន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយគ្រូ​របស់​ខ្ញុំ ៖