ជំពូកទី ១២
នីហ្វៃបានឃើញនៅក្នុងការនិមិត្ត អំពីដែនដីសន្យា អំពីសេចក្ដីសុចរិត, សេចក្ដីទុច្ចរិត, និងការរលំនៃបណ្ដាជននៅទីនោះ អំពីការយាងមកនៃកូនចៀមនៃព្រះ ក្នុងចំណោមពួកគេ អំពីពួកសិស្ស១២នាក់ និងពួកសាវក១២នាក់ ដែលនឹងជំនុំជំរះនៃសាសន៍អ៊ីស្រាអែល អំពីភាពដ៏គួរឲ្យខ្ពើម និងប្រឡាក់កខ្វក់របស់អស់អ្នកណា ដែលចុះអន់ថយក្នុងការឥតជំនឿ។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏ ហើយចូរមើលពូជអ្នក និងពូជបងៗរបស់អ្នកដែរ។ ហើយខ្ញុំក៏មើល ហើយបានឃើញកដែនដីសន្យា ហើយខ្ញុំឃើញហ្វូងមនុស្ស មែនហើយ គឺមានចំនួនជាច្រើនដូចខ្សាច់នៅមាត់សមុទ្រ។
២ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញមនុស្សទាំងហ្វូងប្រមូលគ្នា មកធ្វើចម្បាំងរវាងគ្នានឹងគ្នា ហើយខ្ញុំបានទាំងឃើញសង្គ្រាម និងពាក្យចចាមអារាមអំពីកសង្គ្រាមទាំងឡាយ និងការកាប់សម្លាប់ដោយដាវយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមសាសន៍ខ្ញុំ។
៣ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញតំណមនុស្សជាច្រើនបានស្លាប់ទៅ ដោយសារសង្គ្រាមទាំងឡាយ និងការទាស់ទែងគ្នាទាំងឡាយនៅលើដែនដីនោះ ហើយខ្ញុំបានឃើញក្រុងជាច្រើន មែនហើយ គឺច្រើនរហូតដល់ខ្ញុំមិនអាចរាប់បាន។
៤ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំឃើញកអ័ព្ទនៃខសេចក្ដីងងឹតនៅលើផ្ទៃដែនដីសន្យា ហើយខ្ញុំឃើញផ្លេកបន្ទោរ ហើយខ្ញុំឮផ្គរលាន់ និងផែនដីកក្រើក ហើយនឹងសូរស័ព្ទអឺងកងគ្រប់បែបយ៉ាង ហើយខ្ញុំបានឃើញផែនដី និងថ្មទាំងឡាយប្រេះបែកចេញ ហើយខ្ញុំបានឃើញភ្នំទាំងឡាយរលំបែកទៅជាដុំ ហើយខ្ញុំបានឃើញផ្ទៃដីទំនាបបែកចេញពីគ្នា ហើយខ្ញុំឃើញទីក្រុងជាច្រើនគលិចចុះ ហើយខ្ញុំបានឃើញទីក្រុងជាច្រើនដែលត្រូវភ្លើងឆេះ ហើយខ្ញុំបានឃើញក្រុងជាច្រើនរលំខ្ចាត់ខ្ចាយទៅលើដី មកពីការកក្រើកផែនដី។
៥ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំបានឃើញរឿងទាំងនេះហើយ នោះខ្ញុំបានឃើញកចំហាយនៃសេចក្ដីងងឹត គឺចំហាយនោះហុយចេញពីលើផ្ទៃផែនដី ហើយមើលចុះ ខ្ញុំបានឃើញមនុស្សទាំងហ្វូងដែលមិនរលំដួល ដោយសារការជំនុំជំរះដ៏មហិមា និងគួរឲ្យស្ញើបខ្លាចរបស់ព្រះអម្ចាស់។
៦ហើយខ្ញុំបានឃើញផ្ទៃមេឃបើកចំហ ហើយកកូនចៀមនៃព្រះ ទ្រង់យាងចុះមកពីលើមេឃ ហើយទ្រង់បានយាងចុះមក ហើយបង្ហាញរូបអង្គទ្រង់ដល់ពួកគេ។
៧ហើយខ្ញុំក៏បានឃើញ ហើយធ្វើបន្ទាល់ដែរថា ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកសណ្ឋិតលើមនុស្សក១២នាក់ទៀត ហើយពួកគេត្រូវបានតែងតាំងដោយព្រះ ហើយត្រូវបានរើស។
៨ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏ សិស្ស១២នាក់នៃកូនចៀម ដែលត្រូវបានរើស ដើម្បីធ្វើការងារបម្រើដល់ពូជអ្នក។
៩ហើយលោកមានបន្ទូលមកខ្ញុំថា ៖ តើអ្នកចាំពួកសាវកក១២នាក់នៃកូនចៀមឬទេ? មើលន៏ ពួកគេនោះហើយ ដែលនឹងខជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ពូជ ហេតុដូច្នោះហើយ ពួកអ្នកធ្វើការងារបម្រើ១២នាក់ពីពូជអ្នក នឹងត្រូវបានទទួលការជំនុំជំរះពីពួកគេ ត្បិតអ្នករាល់គ្នាជាវង្សអ៊ីស្រាអែល។
១០ហើយពួកអ្នកធ្វើការងារបម្រើក១២នាក់ដែលអ្នកបានឃើញនោះ នឹងជំនុំជំរះពូជអ្នក។ ហើយមើលចុះ ពួកគេជាអ្នកសុចរិតរហូតតទៅ ត្បិតដោយសារសេចក្ដីជំនឿរបស់ពួកគេ ដែលជឿដល់កូនចៀមនៃព្រះ នោះខសំលៀកបំពាក់របស់ពួកគេនឹងត្រូវលាងជំរះ ឲ្យបានស ដោយលោហិតរបស់ទ្រង់។
១១ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏! ហើយខ្ញុំក៏មើល ហើយបានឃើញមនុស្សកបីតំណបានស្លាប់ទៅនៅក្នុងសេចក្ដីសុចរិត ហើយសំលៀកបំពាក់របស់គេសោត សដូចកូនចៀមនៃព្រះ។ ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ សំលៀកបំពាក់ទាំងនេះបានលាងជំរះឲ្យស ដោយលោហិតនៃកូនចៀម ដោយសារសេចក្ដីជំនឿរបស់ពួកគេដែលជឿដល់ទ្រង់។
១២ហើយខ្ញុំ នីហ្វៃ ក៏បានឃើញមនុស្សជាច្រើនក្នុងតំណកទីបួនបានស្លាប់ទៅនៅក្នុងសេចក្ដីសុចរិតដែរ។
១៣ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញពួកបណ្ដាជននៅលើផែនដីប្រមូលរួមគ្នា។
១៤ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏ ពូជអ្នក និងពូជបងៗរបស់អ្នកដែរ។
១៥ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំក៏មើល ហើយបានឃើញមនុស្សនៃពូជខ្ញុំ ប្រមូលគ្នាទាំងហ្វូង ទៅកទាស់នឹងពូជបងៗរបស់ខ្ញុំ ហើយពួកគេប្រមូលគ្នា ដើម្បីទៅធ្វើចម្បាំង។
១៦ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏ ប្រភពទឹកទឹកកកខ្វក់ដែលឪពុកអ្នកបានឃើញមកនោះ មែនហើយ គឺជាខទន្លេដែលលោកបាននិយាយផងដែរ ហើយជម្រៅរបស់វា គឺជាជម្រៅនៃគស្ថាននរក។
១៧ហើយកអ័ព្ទនៃសេចក្ដីងងឹត គឺជាការល្បួងរបស់អារក្ស ដែលធ្វើឲ្យភ្នែកទាំងឡាយខខ្វាក់ ហើយធ្វើឲ្យចិត្តទាំងឡាយកូនចៅមនុស្សរឹងរូស ហើយនាំពួកគេទៅតាមផ្លូវទូលាយទាំងឡាយ ដើម្បីឲ្យពួកគេវិនាស ហើយគវង្វេងបាត់ទៅ។
១៨ហើយកអគារដ៏ធំ ហើយទូលាយ ដែលឪពុកអ្នកបានឃើញមកនោះ គឺជាខគំនិតដ៏ឥតប្រយោជន៍ និងជាគសេចក្ដីឆ្មើងឆ្មៃនៃកូនចៅមនុស្ស។ ហើយឃជង្ហុកមួយយ៉ាងធំ ហើយគួរឲ្យស្ញែងខ្លាចនោះបំបែកពួកគេ មែនហើយ គឺជាព្រះបន្ទូលនៃងសេចក្ដីយុត្តិធម៌របស់ព្រះដ៏នៅអស់កល្បជានិច្ច និងព្រះមែស៊ី ជាកូនចៀមនៃព្រះ ដែលព្រះជាព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ធ្វើបន្ទាល់ តាំងពីកំណើតលោកិយមករហូតដល់ពេលនេះ ហើយតាំងពីពេលនេះជារៀងដរាបតទៅ។
១៩ហើយខណៈដែលទេវតាមានបន្ទូលនូវពាក្យទាំងនេះ នោះខ្ញុំក៏មើល ហើយបានឃើញពូជបងៗរបស់ខ្ញុំបានទាស់នឹងពូជខ្ញុំ ស្របតាមពាក្យរបស់ទេវតា ហើយមកពីសេចក្ដីឆ្មើងឆ្មៃនៃពូជខ្ញុំ និងកសេចក្ដីល្បួងទាំងឡាយរបស់អារក្ស នោះខ្ញុំបានឃើញថា ពូជបងៗរបស់ខ្ញុំ បានខឈ្នះលើប្រជាជននៃពូជខ្ញុំ។
២០ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានមើល ហើយបានឃើញថា ប្រជាជននៃពូជបងៗរបស់ខ្ញុំបានឈ្នះលើពូជខ្ញុំ ហើយពួកគេដើរទាំងហ្វូងៗនៅលើផ្ទៃដែនដី។
២១ហើយខ្ញុំបានឃើញពួកគេប្រមូលគ្នាទាំងហ្វូង ហើយខ្ញុំបានឃើញសង្គ្រាម និងពាក្យចចាមអារ៉ាម អំពីសង្គ្រាមទាំងឡាយក្នុងចំណោមពួកគេ ហើយខ្ញុំបានឃើញតំណមនុស្សជាច្រើនបានស្លាប់ទៅនៅក្នុងកសង្គ្រាម និងពាក្យចចាមអារាមអំពីសង្គ្រាមទាំងឡាយ។
២២ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលចុះ ពួកមនុស្សទាំងនេះ នឹងកចុះអន់ថយក្នុងការឥតជំនឿ។
២៣ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញថា បន្ទាប់ពីពួកគេបានចុះអន់ថយ ក្នុងការឥតជំនឿ នោះពួកគេបានក្លាយទៅជាកមនុស្សខ្មៅ ហើយគួរស្អប់ខ្ពើម និងខកខ្វក់ ពោរពេញទៅដោយគការខ្ជិលច្រអូស និងការគួរខ្ពើមឆ្អើមគ្រប់បែបយ៉ាង៕