ជំពូកទី ១២
ព្រះយេស៊ូវហៅ ហើយប្រគល់ភារកិច្ចឲ្យពួក១២នាក់ — ទ្រង់ថ្លែងទៅកាន់ពួកសាសន៍នីហ្វៃ នូវសេចក្ដីថ្លែងមួយ ប្រហាក់ប្រហែលនឹងបទបង្រៀននៅលើភ្នំ — ទ្រង់ថ្លែងបទជូនពរទាំងឡាយ — បទបង្រៀនរបស់ទ្រង់ខ្ពស់ជាង ហើយមានអាទិភាពទៅលើក្រឹត្យវិន័យលោកម៉ូសេ — មនុស្សលោកត្រូវបានបញ្ជាឲ្យបានល្អឥតខ្ចោះដូចជាទ្រង់ និងព្រះវរបិតារបស់ទ្រង់ បានល្អឥតខ្ចោះដែរ — ចូរប្រៀបធៀបនឹងគម្ពីរម៉ាថាយ ៥។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទាំងនេះទៅកាន់នីហ្វៃ និងទៅកាន់ពួកអ្នកដែលត្រូវបានហៅហើយ (ឥឡូវនេះ ចំនួនមនុស្សដែលត្រូវបានហៅ ហើយបានទទួលអានុភាព និងសិទ្ធិអំណាចឲ្យធ្វើបុណ្យជ្រមុជទឹក នោះមានក១២នាក់) ហើយមើលចុះ ទ្រង់ហុចព្រះហស្តទៅមុខឆ្ពោះទៅហ្វូងមនុស្ស ហើយមានព្រះបន្ទូលទៅកាន់ពួកគេថា ៖ ខមានពរហើយអ្នករាល់គ្នា បើសិនជាអ្នករាល់គ្នាស្ដាប់បង្គាប់តាមពាក្យសម្ដីនៃពួក១២នាក់នេះ ដែលយើងបានគរើសពីចំណោមអ្នករាល់គ្នាមកដើម្បីធ្វើការងារបម្រើដល់អ្នក ហើយដើម្បីធ្វើជាពួកអ្នកបម្រើរបស់អ្នក ហើយចំពោះពួកគេនេះហើយដែលយើងបាន ប្រទានអំណាច ដើម្បីឲ្យគេអាចធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ហើយបន្ទាប់ពីអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជដោយទឹក ហើយមើលចុះ យើងនឹងធ្វើបុណ្យជ្រមុជឲ្យអ្នកដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះមានពរហើយ អ្នករាល់គ្នា បើសិនជាអ្នករាល់គ្នាជឿដល់យើង ហើយទទួលបុណ្យជ្រមុជទឹក ក្រោយពីអ្នករាល់គ្នាបានឃើញយើង ហើយដឹងថា យើងមានព្រះជន្មរស់នៅ។
២ហើយម្យ៉ាងទៀត មានពរលើសលែងទៅទៀត ពួកអ្នកដែលនឹងកជឿដល់ពាក្យសម្ដីរបស់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នានឹងធ្វើទីបន្ទាល់ថា អ្នករាល់គ្នាបានឃើញយើង ហើយថា អ្នករាល់គ្នាដឹងថាយើងមានព្រះជន្មរស់នៅ។ មែនហើយ មានពរហើយ ពួកអ្នកដែលនឹងជឿដល់ពាក្យសម្ដីរបស់អ្នករាល់គ្នា ហើយខចុះទៅក្នុងជម្រៅនៃភាពទន់ទាប ហើយទទួលបុណ្យជ្រមុជទឹក ត្បិតពួកគេនឹងបានមករកគដោយភ្លើង និងដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងបានទទួលការផ្ដាច់បាបទាំងឡាយរបស់គេ។
៣មែនហើយ មានពរហើយ អស់អ្នកដែលមានកសេចក្ដីកម្សត់ខាងឯវិញ្ញាណ ដែលបានខមករកយើង ត្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ។
៤ហើយម្ដងទៀត មានពរហើយ អស់អ្នកដែលយំសោក ត្បិតអ្នកទាំងនោះនឹងបានសេចក្ដីកម្សាន្ដចិត្ត។
៥ហើយមានពរហើយ អស់អ្នកដែលកស្លូតត្រង់ ត្បិតអ្នកទាំងនោះនឹងគ្រងខផែនដីជាមរតក។
៦ហើយមានពរហើយ អស់អ្នកដែលកស្រេកខឃ្លាននូវគសេចក្ដីសុចរិត ត្បិតអ្នកទាំងនោះនឹងបានពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ។
៧ហើយមានពរហើយ អស់អ្នកដែលមានកចិត្តមេត្តាករុណា ត្បិតអ្នកទាំងនោះនឹងបានទទួលសេចក្ដីមេត្តាករុណាវិញ។
៨ហើយមានពរហើយ អស់អ្នកដែលមានចិត្តកបរិសុទ្ធ ត្បិតអ្នកទាំងនោះនឹងខបានឃើញព្រះ។
៩ហើយមានពរហើយ អស់អ្នកដែលកផ្សះផ្សាគេ ត្បិតអ្នកទាំងនោះនឹងបានហៅថាជាខកូនរបស់ព្រះ។
១០ហើយមានពរហើយ អស់អ្នកដែលត្រូវគេកបៀតបៀនដោយព្រោះនាមយើង ត្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ។
១១ហើយអ្នករាល់គ្នាមានពរហើយ ក្នុងកាលដែលគេជេរអ្នករាល់គ្នា និងបៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងអំពើអាក្រក់ទាស់នឹងអ្នករាល់គ្នាដោយព្រោះយើង
១២ត្បិតអ្នករាល់គ្នានឹងមានអំណរដ៏ធំ ហើយរីករាយជាអតិបរមា ត្បិតអ្នករាល់គ្នានឹងមានករង្វាន់ដ៏ធំនៅស្ថានសួគ៌ ត្បិតពួកគេបានបៀតបៀនពួកព្យាការី ដែលនៅមុនអ្នករាល់គ្នាបែបដូច្នោះដែរ។
១៣ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា យើងឲ្យអ្នករាល់គ្នាធ្វើជាកអំបិលនៃផែនដី ប៉ុន្តែបើអំបិលបាត់ជាតិប្រៃហើយនោះ តើផែនដីនឹងយកអ្វីដើម្បីធ្វើឲ្យប្រៃឡើងវិញបាន? ពេលនោះ អំបិលគ្មានប្រយោជន៍ទៀតសោះ មានតែត្រូវបោះបង់ចោលទៅក្រៅ ហើយឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ។
១៤ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា យើងឲ្យអ្នករាល់គ្នាធ្វើជាពន្លឺនៃប្រជាជននេះ ទីក្រុងមួយណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ។
១៥មើលចុះ តើមនុស្សអុជកទៀន ហើយដាក់នៅក្រោមថាំងឬ? ទេ ប៉ុន្តែដាក់នៅលើជើងទៀនវិញ នោះទើបនឹងឲ្យពន្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា។
១៦ដូច្នេះ ចូរឲ្យកពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខប្រជាជននេះ ដើម្បីឲ្យគេអាចឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌។
១៧កុំឲ្យគិតស្មានថា យើងមកដើម្បីបំផ្លាញក្រឹត្យវិន័យ ឬសេចក្ដីព្យាករណ៍នៃពួកព្យាការីចោលឡើយ។ យើងមិនមែនមកដើម្បីបំផ្លាញទេ តែដើម្បីបំពេញវិញ។
១៨ត្បិតយើងប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើមួយ ឬក្បៀសមួយនៅក្នុងកក្រឹត្យវិន័យត្រូវកន្លងបាត់ឡើយ ប៉ុន្តែនៅក្នុងយើងនឹងបានបំពេញសព្វគ្រប់វិញ។
១៩ហើយមើលចុះ យើងបានប្រទានដល់អ្នករាល់គ្នានូវក្រឹត្យវិន័យ និងបញ្ញត្តិទាំងឡាយ នៃព្រះវរបិតារបស់យើង ដើម្បីឲ្យអ្នករាល់គ្នាជឿដល់យើង ហើយដើម្បីឲ្យអ្នករាល់គ្នាប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយមករកយើងដោយចិត្តកសង្រេង និងវិញ្ញាណទន់ទាប។ មើលចុះ អ្នករាល់គ្នាមានព្រះបញ្ញត្តិទាំងឡាយនៅពីមុខអ្នក ហើយខក្រឹត្យវិន័យ ត្រូវបានបំពេញសព្វគ្រប់ហើយ។
២០ដូច្នេះ ចូរមករកយើងចុះ ហើយអ្នករាល់គ្នានឹងបានសង្គ្រោះ ត្បិតយើងប្រាប់អ្នករាល់គ្នាជាប្រាកដថា លើកលែងតែអ្នករាល់គ្នាកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ដែលយើងបានបញ្ជាដល់អ្នកក្នុងពេលនេះ បើពុំនោះសោតទេ អ្នករាល់គ្នានឹងគ្មានមធ្យោបាយណា ដែលអាចចូលទៅឯនគរស្ថានសួគ៌បានឡើយ។
២១អ្នករាល់គ្នាបានឮសេចក្ដីដែលមនុស្សពីបុរាណបានថ្លែង ហើយបានចែងទុកនៅចំពោះអ្នករាល់គ្នាដែរថា កុំសម្លាប់មនុស្សឲ្យសោះ ហើយអ្នកណាដែលកសម្លាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះនៃព្រះហើយ។
២២ប៉ុន្តែយើងប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូនរបស់ខ្លួន នោះក្រែងត្រូវជាប់ជំនុំជំរះរបស់ទ្រង់ដែរ។ ហើយអ្នកណាដែលស្ដីបងប្អូនខ្លួនថា « អាចោរម្សៀត » នោះក្រែងត្រូវពួកក្រុមជំនុំធ្វើទោស ហើយអ្នកណាដែលនិយាយថា « អាឆ្កួត » នោះក្រែងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។
២៣ដូច្នេះ បើអ្នករាល់គ្នាមករកយើង ឬក៏មានបំណងចង់មករកយើង តែចាំថា បងប្អូនរបស់អ្នកមានរឿងអ្វីទាស់នឹងអ្នក —
២៤ចូរអ្នកទៅរកបងប្អូនអ្នក ហើយកផ្សះផ្សាជាមួយនឹងបងប្អូនអ្នកជាមុនសិន រួចហើយ ទើបមករកយើងដោយអស់ពីដួងចិត្ត ទើបយើងនឹងទទួលអ្នក។
២៥ចូរអ្នករាល់គ្នាព្រមព្រៀងជាមួយនឹងអ្នកដើមចោទអ្នកជាប្រញាប់ ដែលអ្នកកំពុងដើរតាមផ្លូវជាមួយគ្នា ក្រែងគេនឹងចាប់អ្នកក្នុងពេលណាមួយ ហើយអ្នកនឹងត្រូវគេដាក់ទៅក្នុងគុក។
២៦ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនឹងចេញពីទីនោះពុំរួចឡើយ លុះត្រាតែអ្នកបង់មួយស៊ីណាញជាមុនសិន ហើយនៅពេលអ្នកនៅក្នុងគុក តើអ្នកអាចសងគេតែមួយកស៊ីណាញបានឬទេ? ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ទេ។
២៧មើលចុះ មនុស្សពីបុរាណបានចែងទុកមកថា កុំឲ្យកផិតឲ្យសោះ។
២៨ប៉ុន្តែយើងប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានកតម្រេកសម្រើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្ដីផិតនៅក្នុងចិត្តខ្លួនហើយ។
២៩មើលចុះ យើងឲ្យបញ្ញត្តិមួយដល់អ្នករាល់គ្នាថា ចូរកុំឲ្យអ្នករាល់គ្នាទ្រាំបណ្ដោយឲ្យអ្វីមួយនៃសេចក្ដីទាំងនេះ ចូលទៅក្នុងកចិត្តរបស់អ្នកបានឡើយ។
៣០ត្បិតអី ជាការប្រសើរ បើអ្នករាល់គ្នាត្រូវបដិសេធខ្លួននូវអំពើទាំងនេះ ហើយលើកលីកឈើឆ្កាង ជាជាងអ្នករាល់គ្នាត្រូវបោះចោលទៅក្នុងស្ថាននរក។
៣១សេចក្ដីបានចែងទុកមកថា អ្នកណាដែលចង់លែងប្រពន្ធ នោះមានតែឲ្យកសំបុត្រលះលែងដល់នាង។
៣២ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលកលែងប្រពន្ធដោយពុំមែនមកពីប្រពន្ធខផិតប្ដី នោះឈ្មោះថា បានធ្វើឲ្យនាងគប្រព្រឹត្តអំពើកំផិត ហើយបើនរណាយកស្រីដែលប្ដីលែងធ្វើជាប្រពន្ធ អ្នកនោះបានប្រព្រឹត្តសេចក្ដីកំផិតដែរ។
៣៣ហើយម្យ៉ាងទៀត មានសេចក្ដីចែងទុកមកថា កុំឲ្យស្បថកុហកឡើយ ប៉ុន្តែត្រូវធ្វើឲ្យសម្រេចតាមគ្រប់ទាំងកសេចក្ដីដែលស្បថនឹងព្រះអម្ចាស់
៣៤ប៉ុន្តែប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា កុំឲ្យកស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្ដី ព្រោះជាបល្ល័ង្កនៃព្រះ
៣៥ទោះនឹងផែនដីក្ដី ព្រោះជាកំណល់កល់ព្រះបាទទ្រង់
៣៦ក៏កុំឲ្យស្បថនឹងក្បាលអ្នកដែរ ពីព្រោះអ្នកពុំអាចធ្វើសក់មួយសរសៃត្រឡប់ទៅជាស ឬខ្មៅបានឡើយ
៣៧ប៉ុន្តែត្រូវចេញសម្ដីថា មែនមែន ទេទេ ប៉ុណ្ណោះ ព្រោះសេចក្ដីណា ដែលលើសអំពីនោះទៅ គឺជាអាក្រក់។
៣៨ហើយមើលចុះ សេចក្ដីបានចែងទុកមកថា កភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ។
៣៩ប៉ុន្តែយើងប្រាប់អ្នករាល់គ្នាថា កុំឲ្យកតតាំងនឹងអំពើអាក្រក់ឡើយ ប៉ុន្តែបើអ្នកណាទះកំផ្លៀងស្ដាំនៃអ្នក នោះត្រូវខបែរកំផ្លៀងម្ខាងទៅឲ្យទៀត
៤០ហើយបើអ្នកណាប្ដឹងយកអាវខ្លីរបស់អ្នកទៅដល់ច្បាប់ នោះត្រូវបើកឲ្យគេយកទាំងអាវវែងរបស់អ្នកផង
៤១ហើយបើអ្នកណាបង្ខំអ្នកឲ្យទៅអស់មួយយោជន៍ នោះចូរទៅជាមួយនឹងគេដល់ពីរយោជន៍ផង។
៤២ចូរកឲ្យដល់អ្នកណាដែលសូម ហើយកុំឲ្យគេចចេញពីអ្នកណាដែលចង់ខ្ចីអ្នកឡើយ។
៤៣ហើយមើលចុះ សេចក្ដីបានចែងទុកមកដែរថា ចូរស្រឡាញ់អ្នកជិតខាងឯង តែស្អប់ខ្មាំងសត្រូវឯងវិញ
៤៤ប៉ុន្តែមើលចុះ យើងប្រាប់អ្នករាល់គ្នាថា ត្រូវស្រឡាញ់កពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណា ដែលប្រទេចផ្ដាសាអ្នក ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវខអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ
៤៥ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ។
៤៦ដូច្នេះសេចក្ដីទាំងឡាយនៃមនុស្សពីបុរាណ ដែលនៅក្នុងក្រឹត្យវិន័យ នោះត្រូវបានបំពេញសព្វគ្រប់នៅក្នុងយើង។
៤៧សេចក្ដីទាំងឡាយពីកបុរាណ បានចប់សព្វគ្រប់ ហើយអ្វីៗទាំងអស់បានក្លាយទៅជាថ្មី។
៤៨ដូច្នេះយើងចង់ឲ្យអ្នករាល់គ្នាបានកល្អឥតខ្ចោះដូចជាយើង ឬដូចជាព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ល្អឥតខ្ចោះដែរ៕