ជំពូកទី ១៣
ព្រះយេស៊ូវបង្រៀនពួកសាសន៍នីហ្វៃនូវការអធិស្ឋានដល់ព្រះអម្ចាស់ — ពួកគេត្រូវប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានសួគ៌ — ពួកដប់ពីរនាក់ត្រូវបានបញ្ជាកុំឲ្យគិតដល់វត្ថុទាំងឡាយខាងសាច់ឈាម នៅពេលពួកគេធ្វើការងារបម្រើ — ចូរប្រៀបធៀបនឹងគម្ពីរម៉ាថាយ ៦។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ប្រាកដមែន យើងប្រាប់ជាប្រាកដថា យើងចង់ឲ្យអ្នករាល់គ្នាកធ្វើទានដល់អ្នកក្រខ្សត់ ប៉ុន្តែ ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នាធ្វើទាននៅមុខមនុស្សឲ្យតែគេឃើញឡើយ បើធ្វើដូច្នោះ នោះអ្នករាល់គ្នាគ្មានរង្វាន់នៅនឹងព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ទេ។
២ដូច្នេះកាលណាអ្នកធ្វើទាន នោះកុំឲ្យផ្លុំត្រែនៅមុខអ្នកដូចពួកមានពុតដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវដើម្បីឲ្យបានមនុស្សលោកកសរសើរខ្លួននោះឡើយ។ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ។
៣ប៉ុន្តែកាលណាអ្នកធ្វើទាន នោះកុំឲ្យដៃឆ្វេងដឹងការដែលដៃស្ដាំធ្វើឡើយ
៤ដើម្បីឲ្យទានរបស់អ្នកបានស្ងាត់កំបាំង នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសម្ងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។
៥ហើយកាលណាអ្នកកអធិស្ឋានកុំឲ្យធ្វើដូចមនុស្សមានពុត ដែលចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ ហើយនៅជ្រុងផ្លូវឲ្យមនុស្សលោកឃើញនោះឡើយ។ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ។
៦តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នកដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។
៧តែកាលណាអ្នកអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ត្បិតគេស្មានថា ព្រះទ្រង់នឹងស្ដាប់គេ ដោយគេពោលពាក្យជាច្រើន។
៨ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយ ត្បិតព្រះវរបិតានៃអ្នក ទ្រង់កជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង។
៩ដូច្នេះ ចូរកអធិស្ឋានខបែបយ៉ាងនេះវិញថា ៖ ឱគព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ។
១០សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
១១ហើយសូមអត់ទោសសេចក្ដីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។
១២ហើយសូមកុំកនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចផុតពីសេចក្ដីអាក្រក់វិញ។
១៣ត្បិតរាជ្យ ព្រះចេស្ដា និងសិរីល្អជារបស់ផងទ្រង់នៅអស់កល្បជានិច្ច។ អាម៉ែន។
១៤ត្បិតបើអ្នករាល់គ្នាកអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ
១៥តែបើអ្នករាល់គ្នាមិនអត់ទោសចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោសចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ។
១៦ជាម្យ៉ាងទៀត កាលណាអ្នករាល់គ្នាកតម នោះកុំឲ្យធ្វើទឹកមុខក្រៀមដូចជាមនុស្សមានពុតឡើយ ត្បិតគេក្លែងទឹកមុខស្រងូតឲ្យមនុស្សលោកឃើញថាគេតម។ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ។
១៧តែឯអ្នក កាលណាអ្នកតម នោះចូរឲ្យលាបគ្រឿងក្រអូបនៅលើក្បាល ហើយលប់មុខចេញ
១៨ដើម្បីកុំឲ្យមនុស្សលោកឃើញថា អ្នកតមឡើយ គឺឲ្យព្រះវរបិតានៃអ្នក ដែលគង់នៅកទីលាក់កំបាំងបានឃើញវិញ នោះព្រះវរបិតានៃអ្នកដែលទ្រង់ទតឃើញនៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។
១៩កុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ
២០តែត្រូវប្រមូលកទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង។
២១ពីព្រោះសម្បត្តិទ្រព្យរបស់អ្នក ស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ។
២២ឯកពន្លឺរបស់រូបកាយ គឺជាភ្នែក ដូច្នេះបើភ្នែកអ្នកស្មោះស្ម័គ្រទាំងស្រុង នោះរូបកាយអ្នកទាំងមូលនឹងបានពោរពេញដោយពន្លឺ។
២៣តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូល នឹងបានពោរពេញដោយភាពងងឹតសូន្យ។ ដូច្នេះបើពន្លឺដែលនៅក្នុងខ្លួនអ្នកជាសេចក្ដីងងឹតហើយ ចុះសេចក្ដីងងឹតនោះនឹងបានជាខ្លាំងអំបាលម៉ានទៅហ្ន៎។
២៤គ្មានអ្នកណាអាចនឹងកបម្រើចៅហ្វាយពីរនាក់បានទេ ត្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងមួយ ហើយមើលងាយមួយ។ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ។
២៥ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ នោះទ្រង់បានទតមើលទៅពួក១២នាក់ដែលទ្រង់បានរើស ហើយមានព្រះបន្ទូលទៅកាន់ពួកគេថា ៖ ចូរចងចាំនូវពាក្យដែលយើងបាននិយាយនេះចុះ។ ត្បិតមើលចុះ អ្នករាល់គ្នាជាអ្នកដែលយើងបានរើសដើម្បីធ្វើការងារកបម្រើដល់ប្រជាជននេះ។ ដូច្នេះ យើងប្រាប់អ្នករាល់គ្នាថា ខកុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬរូបកាយដែលនឹងស្លៀកពាក់អ្វីនោះឡើយ។ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី?
២៦មើលចុះ ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ទ្រង់ចិញ្ចឹមវា។ ឯអ្នករាល់គ្នា តើគ្មានតម្លៃលើសជាងសត្វទាំងនោះទេឬអី?
២៧ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណា ដែលអាចនឹងបន្ថែមកម្ពស់ខ្លួនមួយហត្ថ ដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ?
២៨ហើយពីដំណើរសំលៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអី? ចូររំពឹងគិតតែផ្កាឈូកនៅក្នុងបឹង ដែលវាដុះយ៉ាងដូចម្ដេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ
២៩តែយើងប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្ដីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គដូចជាផ្កាមួយនោះផង។
៣០ហេតុដូច្នោះហើយ រីឯតិណជាតិដែលដុះនៅវាលក្នុងថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេដុតក្នុងជើងក្រាន បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះតើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី បើអ្នករាល់គ្នាមិនមែនជាមនុស្សមានសេចក្ដីជំនឿតិច?
៣១ដូច្នេះកុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ។
៣២ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយថា អ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ។
៣៣ចូរអ្នកស្វែងរកកនគរនៃព្រះ និងសេចក្ដីសុចរិតរបស់ទ្រង់ជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
៣៤ដូច្នេះកុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយចំពោះការរបស់ថ្ងៃនោះឯង។ សេចក្ដីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ៕