ជំពូកទី ២៤
ទូតរបស់ព្រះអម្ចាស់នឹងរៀបចំផ្លូវថ្វាយដល់ការយាងមកជាលើកទីពីរ — ព្រះគ្រីស្ទនឹងអង្គុយជំនុំជំរះ — សាសន៍អ៊ីស្រាអែលត្រូវបានបញ្ជាឲ្យថ្វាយដង្វាយមួយភាគដប់ និងដង្វាយទាំងឡាយ — សៀវភៅរំឭកបានកត់ទុក — ចូរប្រៀបធៀបនឹងគម្ពីរម៉ាឡាគី ៣។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានបញ្ជាឲ្យពួកគេសរសេរទុកនូវពាក្យទាំងឡាយ ដែលព្រះវរបិតា ទ្រង់បានប្រទានឲ្យម៉ាឡាគី ដែលទ្រង់នឹងប្រាប់ដល់គេ។ ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីគេបានកត់ហើយ នោះទ្រង់ក៏ពន្យល់ប្រាប់ពាក្យទាំងនោះ ហើយនេះគឺពាក្យទាំងឡាយ ដែលទ្រង់បានប្រាប់ទៅគេថា ៖ ព្រះវរបិតាទ្រង់មានព្រះបន្ទូលទៅម៉ាឡាគីដូច្នេះថា — មើលចុះ យើងចាត់កទូតយើងឲ្យទៅគាត់នឹងរៀបចំផ្លូវនៅមុខយើង ហើយព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នោះទ្រង់នឹងយាងមកដល់ព្រះវិហារបរិសុទ្ធរបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បានទាំងនោះ មើលន៏ ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
២តែមានអ្នកឯណាធន់កនៅបានក្នុងកាលដែលទ្រង់យាងមកនោះ តើអ្នកណានឹងឈរនៅក្នុងកាលដែលទ្រង់លេចមក? ត្បិតទ្រង់ប្រៀបដូចជាភ្លើងរបស់ខជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក។
៣ហើយទ្រង់នឹងគង់ចុះ ដូចជាជាងសំរង ហើយនឹងដេញអាចម៍ប្រាក់ ហើយទ្រង់នឹងសំអាតកពួកកូនចៅលេវី ហើយសំរងគេដូចជាមាស ហើយនិងប្រាក់ នោះគេនឹងខថ្វាយដង្វាយដល់ព្រះអម្ចាស់ដោយសេចក្ដីសុចរិត។
៤គ្រានោះ ដង្វាយរបស់ពួកយូដា និងក្រុងយេរូសាឡិម នឹងទៅជាទីគាប់ដល់ព្រះហឫទ័យនៃព្រះអម្ចាស់ ដូចកាលពីដើម គឺដូចកាលពីចាស់បុរាណនោះ។
៥ហើយយើងនឹងមកជិតអ្នករាល់គ្នាដើម្បីនឹងជំនុំជំរះ ហើយយើងនឹងធ្វើជាសាក្សីយ៉ាងរហ័សទាស់នឹងពួកមន្តអាគម ហើយទាស់នឹងពួកកំផិត ហើយទាស់នឹងពួកដែលស្បថបំពាន ហើយទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិន ស្រីមេម៉ាយ និងកមនុស្សកំព្រាផង ហើយដែលបែរចេញពីពួកអ្នកចម្លែក ហើយឥតកោតខ្លាចដល់យើងដែរ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
៦ត្បិតយើង គឺព្រះអម្ចាស់ យើងមិនប្រែប្រួលឡើយ ហេតុនោះ ឱពួកកូនចៅយ៉ាកុបអើយ អ្នករាល់គ្នាមិនបានត្រូវវិនាសទេ។
៧អ្នករាល់គ្នាបានកបោះបង់ចោលពិធីបរិសុទ្ធរបស់យើង ចាប់តាំងពីគ្រាពួកអយ្យកោរៀងមក ឥតកាន់តាមឡើយ។ ព្រះអម្ចាស់នៃពួកពលបរិវារទ្រង់បង្គាប់ថា ចូរខវិលមកឯយើងវិញចុះ នោះយើងនឹងត្រឡប់មកអ្នកដែរ។ តែអ្នករាល់គ្នាថា ៖ តើយើងនឹងវិលទៅយ៉ាងដូចម្ដេច?
៨ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែអ្នករាល់គ្នាបានកោងយករបស់យើងហើយ។ រួចបែរជាសួរថា ៖ តើយើងបានកោងយករបស់ទ្រង់ឯណា? គឺក្នុងកដង្វាយមួយភាគដប់ ហើយក្នុងខដង្វាយលើកចុះឡើងនោះឯង។
៩អ្នករាល់គ្នាគឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែងតែកោងយករបស់យើងយ៉ាងដូច្នេះ។
១០ចូរនាំយកកដង្វាយមួយភាគដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃយើង ហើយល្បងលយើងឥឡូវនេះ បើយើងមិនបើកបង្អួចស្ថានសួគ៌ ដើម្បីខចាក់ព្រះពរមកលើអ្នកដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
១១ដូច្នេះដោយយល់ដល់អ្នករាល់គ្នា នោះយើងនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីអ្នកឡើយ ឯដើមទំពាំងបាយជូរនៅចម្ការរបស់អ្នក ក៏មិនជម្រុះផ្លែពីកាលនៅក្ដឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
១២យ៉ាងនោះ គ្រប់ទាំងសាសន៍នឹងថា អ្នករាល់គ្នាមានពរ ត្បិតដែនដីរបស់អ្នករាល់គ្នា នឹងបានជាដែនដីសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពួកពលបរិវារ។
១៣ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ពាក្យសម្ដីរបស់អ្នករាល់គ្នា បានទាស់នឹងយើងជាខ្លាំង។ ទោះបីយ៉ាងនោះក៏អ្នករាល់គ្នាថា ៖ តើយើងបាននិយាយអ្វីទាស់នឹងទ្រង់?
១៤អ្នករាល់គ្នាបានពោលថា ៖ ជាការឥតប្រយោជន៍ទេដែលបម្រើព្រះ ហើយតើមានប្រយោជន៍អ្វី ដែលយើងកាន់តាមក្រឹត្យក្រមទាំងឡាយរបស់ទ្រង់ ហើយដែលយើងដើរដោយសោកសៅនៅចំពោះព្រះអម្ចាស់នៃពួកពលបរិវារ?
១៥ហើយឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃទុកជាសប្បាយហើយ មែនហើយ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង មែនហើយ គេល្បងលព្រះ ហើយក៏រួចខ្លួនផង។
១៦គ្រានោះ ពួកអ្នកដែលកោតខ្លាចដល់ព្រះអម្ចាស់ កក៏និយាយគ្នាទៅវិញទៅមកជាញយៗ ហើយព្រះអម្ចាស់ទ្រង់ប្រុងស្ដាប់ ក៏បានឮ រួចមានខសៀវភៅរំឭកបានកត់ទុកនៅចំពោះព្រះអម្ចាស់សម្រាប់អ្នកដែលកោតខ្លាចដល់ទ្រង់ និងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់។
១៧ព្រះអម្ចាស់នៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃដែលយើងកធ្វើការនេះ នោះគេនឹងបានជារបស់ផងយើង គឺជារបស់ផងយើងពិត ហើយយើងនឹងប្រណីដល់គេ ដូចជាមនុស្សប្រណីដល់កូនខ្លួនដែរ គឺជាកូនដែលគោរពដល់ខ្លួនពិត។
១៨គ្រានោះ អ្នករាល់គ្នានឹងត្រឡប់មក ហើយចេះកវែកញែករវាងសេចក្ដីសុចរិត និងសេចក្ដីអាក្រក់ រវាងមនុស្សដែលគោរពដល់ព្រះ និងមនុស្សដែលមិនគោរពផង៕