ថ្នាក់​សិក្ខាសាលា
មេរៀនទី 23 ៖ ថ្ងៃទី 4 ហេលេមិន 15–16


មេរៀនទី 23 ៖ ថ្ងៃទី 4

ហេលេមិន 15–16

សេចក្តីផ្ដើម

ពេល​សាំយូអែល​ជា​សាសន៍​លេមិន បាន​ថ្លែង​ទៅកាន់​ពួក​សាសន៍​នីហ្វៃ​ពី​លើ​កំផែង​នៅ​ទីក្រុង​សារ៉ាហិមឡា លោក​បាន​ព្យាករ​ថា លើកលែង​តែ​ពួកគេ​ប្រែចិត្ត បើ​មិន​ដូច្នោះ​ទេ ព្រះ​នឹង « បំផ្លាញ​ពួកគេ​ចោល​ទាំងអស់ » ( ហេលេមិន 15:17 ) ។ លោក​បាន​ប្រកាស​ថា ពួក​សាសន៍​លេមិន​បានក្លាយ​ជា​សុចរិត​ជាង​ពួក​សាសន៍​នីហ្វៃ ហើយ​ថា ព្រះអម្ចាស់​នឹង​ពន្យា​ថ្ងៃ​ទាំងឡាយ​របស់​ពួក​សាសន៍​លេមិន ។ ពួក​សាសន៍​នីហ្វៃ​មួយ​ចំនួន​បាន​ជឿ​ដល់​ការបង្រៀន​របស់​សាំយូអែល ហើយ​បាន​ជ្រមុជ​ទឹក​ដោយ​នីហ្វៃ ។ អ្នក​ផ្សេង​ទៀត ដែល​មិន​ជឿ​ដល់​សាំយូអែល​បាន​ព្យាយាម​សម្លាប់​លោក ។ លោក​ត្រូវបាន​ការពារ​ដោយ​អំណាច​នៃ​ព្រះ ហើយ​លោក​បាន​ត្រឡប់​ទៅ​ដែនដី​លោក​វិញ ។

ហេលេមិន 15

សាំយូអែល​ព្រមាន​ពួក​សាសន៍​នីហ្វៃ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួក​សាសន៍​លេមិន​បាន​ក្លាយ​ជា​ប្រជាជន​ក្នុង​សេចក្តី​សន្យា

ខាងក្រោម​នេះ​គឺជា​ស្ថានភាព​ប្រឌិត ពី​យុវជន​ពីរ​នាក់ ៖

យុវជន​ម្នាក់​ត្រូវបាន​ចញ្ចឹម​បីបាច់​ឡើង​ដោយ​ឪពុក​ម្ដាយ​ដែល​មិន​មែន​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​ពុំ​សង្កត់ធ្ងន់​លើ​ការបង្រៀន​ពី​ព្រះយេស៊ូវគ្រីស្ទ​នោះទេ ។ ពួកគេ​អនុញ្ញាត​ឲ្យ​កូនប្រុស​ជា​យុវវ័យ​របស់​ពួកគេ ផឹក​គ្រឿង​ស្រវឹង ជា​ទម្លាប់​មួយ​ដែល​គេ​បន្ត​ធ្វើ​នៅក្នុង​មហា​វិទ្យាល័យ ។ ក្រោយមក គេ​បាន​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ បន្ទាប់ពី​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ពីរបី​ដង​រួចហើយ គេ​បានសន្យា​លះបង់​គ្រឿង​ស្រវឹង ។ ពីរបី​ថ្ងៃ​ក្រោយមក គេ​បាន​នៅ​ជាមួយ​នឹង​មិត្តភក្ដិ​មួយ​ក្រុម ។ ពួកគេ​បាន​ឲ្យ​គាត់​ផឹក​គ្រឿង​ស្រវឹង ។

យុវជន​ម្នាក់​ទៀត​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅក្នុង​ក្រុមគ្រួសារ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ឪពុក​ម្ដាយ​គេ​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ និង សិក្សា​ព្រះគម្ពីរ​ជា​ក្រុមគ្រួសារ​ជាទៀតទាត់ ។ គេ​មាន​ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ និង អធិស្ឋាន​ផ្ទាល់​ខ្លួន​ជា​ប្រចាំ​ថ្ងៃ ។ គេ​បាន​ចូលរួម​នៅ​ថ្នាក់​កុមារ បម្រើ​ក្នុង​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង បាន​បញ្ចប់​ថ្នាក់​សិក្ខាសាលា ។ គេ​បាន​ដឹង និង យល់​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង បទបញ្ញត្តិ​របស់​ព្រះ ។ ខណៈពេល​រៀន​នៅ​មហាវិទ្យាល័យ គេ​បាន​សាង​មិត្តភាព​ថ្មីៗ ។ យប់​មួយ​មិត្តភក្ដិ​ខ្លះៗ​បាន​ឲ្យ​គេ​ផឹក​គ្រឿង​ស្រវឹង ។

សូម​ពិចារណា​ពី​កម្រិត​នៃ​កម្លាំង​ខាង​វិញ្ញាណ ដែល​អាច​ត្រូវបាន​រំពឹង​ពី​យុវជន​ម្នាក់ៗ ក្នុង​ចំណោម​យុវជន​ទាំងពីរ​នេះ នៅក្នុង​ស្ថានភាព​របស់​ពួកគេ ហើយ​ថាតើ​វា​ដូចគ្នា ឬ ខុសគ្នា​នឹង​ពួក​សាសន៍​លេមិន និង ពួក​សាសន៍​នីហ្វៃ​ដែល​អ្នក​រៀន​នៅក្នុង ហេលេមិន 15 យ៉ាងដូច​ម្ដេច​ដែរ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោងតាម ហេលេមិន 15:3, 17 តើ​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួក​សាសន៍​នីហ្វៃ​យ៉ាងណា​ដែរ ?

    2. យោងតាម ហេលេមិន 15:4–8 តើ​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួក​សាសន៍​លេមិន​យ៉ាងណា​ដែរ ? ( ពាក្យ​ថា ដោយ​ប្រយ័ត្ន​ប្រយែង នៅក្នុង ហេលេមិន 15:5 មានន័យ​ថា « ដោយ​ប្រុង​ប្រយ័ត្ន » ឬ « ដោយ​មិន​ធ្វេស​ប្រហែស » ) ។

ទោះបី​ជា​ពួក​សាសន៍​លេមិន​មាន​ប្រវត្តិសាស្ត្រ​នៃ​ភាពទុច្ចរិត​ដ៏​យូរ​អង្វែង « មកពី​អំពើ​ទុច្ចរិត​នៃ​សណ្ដាប់​នៃ​ពួក​អយ្យកោ​របស់​គេ » ក៏ដោយ ក៏​ពេល​ដែល​ពួកគេ​បាន​ទទួល​ការចេះដឹង​ពី​សេចក្ដី​ពិត ពួកគេ​បាន​ប្រែចិត្ត ហើយ​ក្លាយជា « រឹងប៉ឹង និង ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ » ( ហេលេមិន 15:4, 8 ) ។ ផ្ទុយទៅវិញ ពួក​សាសន៍​នីហ្វៃ​បាន​ក្លាយ​ទៅជា​ពេញ​ដោយ​ភាពឆ្មើងឆ្មៃ ហើយ​បាន​បដិសេធ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ។

សូមអាន ហេលេមិន 15:7–8 ហើយ​បំពេញ​ក្នុង​ចន្លោះ​នៅក្នុង​សេចក្ដី​ថ្លែង​តទៅ​នេះ ៖ ការចេះដឹង​ពី​សេចក្ដី​ពិត និង ការជឿ​លើ​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ទាំងឡាយ​នាំឲ្យ និង ដែល​នាំ​មក ហេតុដូច្នោះ​ហើយ អស់​អ្នក​ណា​ដែល​បាន​ដល់​ថ្នាក់​នេះ គឺជា  ។

កាលដែល​ពួក​សាសន៍​លេមិន​បាន​រៀន​ពី​សេចក្ដី​ពិត ដោយ​ការសិក្សា និង ការជឿ​ដល់​ព្រះគម្ពីរ​ទាំងឡាយ នោះ​ពួកគេ​បាន​ពង្រីក​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ត្រូវបាន​នាំ​ឲ្យ​ប្រែចិត្ត ។ ពួកគេ​បាន​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់​ប្ដូរ​នៅក្នុង​ដួងចិត្ត និង ក្លាយជា​រឹងប៉ឹង និង ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ ។

រូបភាព
យុវជន​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ
  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពេលណា​ដែល​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក បានជួយ​អ្នក​ឲ្យ​ធ្វើ​ការផ្លាស់ប្ដូរ​ដែល​ចាំបាច់​នៅក្នុង​ជីវិត​អ្នក ?

    2. តើ​អ្នក​គិត​ថា ទម្លាប់​នៃ​ការសិក្សា​ព្រះគម្ពីរ​ដោយ​ស្មោះត្រង់​អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​ទទួល​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​យ៉ាង​ដូចម្ដេច​ដែរ ?

ការបង្រៀន​របស់​សាំយូអែល​ជួយ​យើង​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការបន្ត​ពិតត្រង់​ចំពោះ​ការចេះដឹង និង សេចក្ដី​ជំនឿ​ដែល​យើង​បាន​ទទួល ។ សូម​អាន ហេលេមិន 15:14–17 ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ចង្អុល​បង្ហាញ​ពី​គោលការណ៍​ដំណឹង​ល្អ​តទៅ​នេះ ៖ បើ​ប្រជាជន​ប្រែទៅ​ជា​មិន​ជឿ បន្ទាប់​ពី​បាន​ទទួល​នូវ​ភាពពេញលេញ​នៃ​ដំណឹងល្អ​ហើយ នោះ​ពួកគេ​នឹង​ទទួល​ការផ្ដន្ទាទោស​ដែល​កាន់តែ​ធ្ងន់ធ្ងរ ។ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដី​ពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ក្បែរ​ខ​ទាំងឡាយ​នោះ ។ អ្នក​ក៏​អាច​នឹង​ចង់​សរសេរ គ. និង ស. 82:3 ទុកជា​ខគម្ពីរ​យោង នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក​ផងដែរ ។

តើ​គោលការណ៍​នេះ មាន​ការអនុវត្តន៍​អ្វី​ដែល​ត្រូវ​នឹង​ជីវិត​អ្នក ? តើ​ធ្លាប់​មាន​ពេល​វេលា​ទាំងឡាយ ដែល​អ្នក​ដឹង​ហើយ​តែ​នៅ​ប្រព្រឹត្ត​ទាស់​នឹង​អ្វី​ដែល​អ្នក​បានដឹង​ថា​ជា​ការពិត​ដែរឬ​ទេ ? តើ​អ្នក​ត្រូវ​ធ្វើ​អ្វី ដើម្បី​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះអង្គ​សង្គ្រោះ ប្រែចិត្ត ហើយ​រឹងប៉ឹង និង ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ?

ហេលេមិន 16

ពួក​អ្នក​ទាំងឡាយ​ណា​ដែល​ជឿ​ដល់​សាំយូអែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក អ្នក​ផ្សេងទៀត​ធ្វើ​ចិត្ត​រឹងរូស

សូម​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​ជាធម្មតា​ឆ្លើយតប​ចំពោះ​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី និង សាវក​ដែល​កំពុង​រស់នៅ ។ ពួក​សាសន៍​នីហ្វៃ​ត្រូវបាន​ផ្ដល់​ឱកាស​ឲ្យ​ទទួល​ពាក្យ​សម្ដី​របស់​ព្យាការី​សាំយូអែល​ជា​សាសន៍​លេមិន ។ សូម​ប្រើប្រាស់​អ្វី​ដែល​អ្នក​រៀន​ពី ហេលេមិន 16:1–7 ដើម្បី​បំពេញ​តារាង​ខាងក្រោម​នេះ ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​ប្រជាជន​ដែល​បាន​ជឿ និង របៀប​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ឆ្លើយ​តប ។

ហេលេមិន 16

តើ​ពួក​សាសន៍​នីហ្វៃ​ក្រុម​នេះ​បាន​ជឿ​ទេ ?

តើ​ប្រជាជន​ក្រុម​នេះ​បាន​ឆ្លើយតប​យ៉ាងណា ដល់​ពាក្យ​សម្ដី​របស់​ព្យាការី​សាំយូអែល ?

បាទ/ចាស

ទេ

ខ 1

ខ 2

ខ 3–5

ខ 6–7

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​មនុស្ស​វ័យក្មេង​មួយ​ចំនួន អាច​នឹង​ខឹង ហើយ​បដិសេធ​ដំបូន្មាន​របស់​ព្យាការី​សព្វថ្ងៃ​នេះ ?

    2. តើ​ពេលណា​ដែល​អ្នក​បានឃើញ​នរណា​ម្នាក់ ជ្រើសរើស​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី សូម្បីតែ​អ្នក​ផ្សេងទៀត​បដិសេធ​ក៏​ដោយ​នោះ ?

    3. តើ​ពេលណា​ដែល​អ្នក​បាន​ជ្រើសរើស​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី សូម្បី​តែ​អ្នក​ផ្សេងទៀត​នៅជុំ​វិញ​អ្នក​បដិសេធ ?

    4. តើ​អ្នក​រៀន​អ្វី​អំពី​ពាក្យ​សម្ដី​របស់​ព្យាការី​នៅក្នុង ហេលេមិន 16:13–14 ?

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

សូម​ពិចារណា​ពី​សេចក្ដី​ថ្លែងការណ៍​តទៅនេះ​ពី​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ទាក់ទង​ទៅនឹង​របៀប​ដែល​មនុស្ស​ក្នុង​ពិភពលោក​ឆ្លើយតប​ចំពោះ​ពួក​ព្យាការី​សម័យ​ទំនើប ៖ « ព្យាការី​នឹង​មិន​ចាំបាច់​មាន​ប្រជាប្រិយភាព​នៅក្នុង​ពិភពលោក ឬ ក្នុង​លោកិយ​នោះទេ ។ ពេល​ព្យាការី​ម្នាក់​បើកសម្ដែង​ពី​សេចក្ដី​ពិត វា​បែងចែក​មនុស្ស ។ ពួកអ្នក​ដែល​មាន​ភាពស្មោះត្រង់​បំផុត​នៅក្នុង​ដួងចិត្ត ស្ដាប់​ដល់​ពាក្យ​សម្ដី​របស់​លោក ប៉ុន្តែ​ពួក​ទុច្ចរិត​មិន​អើពើ​នឹង​ព្យាការី ឬ ប្រឆាំង​នឹង​លោក ។ ពេល​ព្យាការី​ចង្អុល​បង្ហាញ​ពី​អំពើ​បាប​ទាំងឡាយ​នៃ​ពិភពលោក ខាងលោកិយ នោះ​ជាជាង​ធ្វើ​ការប្រែចិត្ត​ពី​អំពើ​បាប​របស់​គេ ពួកគេ​បែរជា​ចង់​បំបិទ​មាត់​ព្យាការី ឬ ធ្វើ​អ្វី​ផ្សេងទៀត ដូចជា​គ្មាន​ព្យាការី​រស់នៅ​អញ្ចឹង ។ ប្រជាប្រិយភាព​គឺ​ពុំ​ដែល​ជា​ការសាកល្បង​នៃ​សេចក្ដី​ពិត​នោះទេ ។ ជាច្រើន​ដង ព្យាការី​ម្នាក់​ត្រូវបាន​គេ​សម្លាប់ ឬ បណ្ដេញ​ចេញ ។ ពេល​យើង​ខិតមក​កាន់តែ​ជិត​ដល់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ អ្នក​អាច​រំពឹង​ថា ពេល​ប្រជាជន​នៃ​ពិភពលោក​កាន់តែ​ទុច្ចរិត នោះ​ព្យាការី​នឹង​កាន់តែ​មាន​ប្រជាប្រិយភាព​តិចទៅៗ​ចំពោះ​ពួកគេ » ( The Teachings of Ezra Taft Benson [1988] ទំព័រ 133 ) ។

សូមអាន ហេលេមិន 16:16–21 ដើម្បី​រកមើល​ពី​របៀប​ដែល​ពួក​អ្នក​មិនជឿ​បានដោះសា​ពី​ការបដិសេធ​ចំពោះ​ការបំពេញ​នូវ​ការព្យាករណ៍ និង ទីសម្គាល់​ពី​ស្ថានសួគ៌ ។ ប្រហែល​អ្នក​អាច​គូស​ចំណាំ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ពី​ការដោះសា ឬ ការឈ្លោះ​ទាស់​នឹង​ពួក​ព្យាការី ដែល​អ្នក​ជឿ​ថា​កើតឡើង​ច្រើន​បំផុត​នៅ​ជំនាន់​យើង​នេះ ។

សូមអាន ហេលេមិន 16:23 ហើយ​សរសេរ​នៅក្នុង​ព្រះគម្ពីរ ឬ សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​លទ្ធផល​ដែល​មាន​ចំពោះ​ពួក​អ្នក​ដែល​បដិសេធ​ពួក​សាក្សី​របស់​ព្រះអម្ចាស់ ។ ការសរសេរ​របស់​អ្នក អាច​ស្រដៀង​ទៅនឹង​គោលការណ៍​តទៅ​នេះ ៖ ពេល​យើង​បដិសេធ​ពួក​សាក្សី​របស់​ព្រះអម្ចាស់ នោះ​យើង​អនុញ្ញាត​ឲ្យ​សាតាំង​គ្រប់គ្រង​ចិត្ត​យើង ។

រូបភាព
ប្រធាន ហិនរី ប៊ី. អាវរិង

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​មកពី​ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទីមួយ ហើយ​គូស​ចំណាំ​ពាក្យ​សម្ដី​របស់​លោក​ណា​ក៏​ដោយ ដែល​បញ្ជាក់​ពី​អ្វី​ដែល​អ្នក​បានរៀន​ចេញពី ហេលេមិន 16 ៖ « ពេល​យើង​បដិសេធ​ដំបូន្មាន​ដែល​មកពី​ព្រះ នោះ​យើង​ពុំបាន​ជ្រើសរើស​ដើម្បី​មាន​ភាពឯករាជ្យ​ពី​ឥទ្ធិពល​ខាងក្រៅ​នោះទេ ។ យើង​ជ្រើសរើស​ឥទ្ធិពល​ផ្សេង​ទៀត ។ យើង​បដិសេធ​ការការពារ​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ឥតខ្ចោះ មាន​អស់​ទាំង​អំណាច នឹង​ជ្រាប​នូវ​អ្វីៗ​គ្រប់យ៉ាង ដែល​ព្រះបំណង​ទាំងមូល​របស់​ទ្រង់ ក៏​ដូចជា​របស់​ព្រះរាជបុត្រា​ជាទី​ស្រឡាញ់​របស់​ទ្រង់ គឺ​ដើម្បី​ប្រទាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​យើង ប្រទាន​ដល់​យើង​នូវ​គ្រប់​អ្វីៗ​ដែល​ទ្រង់​មាន និង ដើម្បី​នាំ​យើង​ទៅ​ផ្ទះ​ម្ដងទៀត​ជា​ក្រុមគ្រួសារ​ទៅក្នុង​ព្រះហស្ដ​នៃ​ក្ដីស្រឡាញ់​របស់​ទ្រង់ ។ ដោយ​ការបដិសេធ​ដំបូន្មាន​របស់​ទ្រង់ នោះ​យើង​ជ្រើសរើស​យក​ឥទ្ធិពល​នៃ​អំណាច​មួយ​ផ្សេងទៀត ដែល​គោលបំណង​របស់​វា គឺ​ដើម្បី​ធ្វើ​ឲ្យ​យើង​វេទនា ហើយ​ដែល​ការជំរុញ​របស់​វា​គឺ​ការស្អប់ខ្ពើម ។ យើង​មាន​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​ដែល​ជា​អំណោយទាន​មក​ពី​ព្រះ ។ ជំនួស​ឲ្យ​សិទ្ធិ​ក្នុង​ការជ្រើសរើស​ដើម្បី​បាន​រួច​ពី​ឥទ្ធិពល​នោះ វា​គឺជា​សិទ្ធិ​ដែល​មិន​អាច​ទិញដូរ​បាន ដើម្បី​ចុះចូល​ខ្លួន​យើង​ទៅ​នឹង​អំណាច​ណា​ក៏​ដោយ​ដែល​យើង​ជ្រើសរើស » ( “Finding Safety in Counsel” Ensign ខែ ឧសភា ឆ្នាំ 1997 ទំព័រ 25 ) ។

តើ​ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា អ្វី​កើតឡើង ពេល​យើង​បដិសេធ​ឥទ្ធិពល​របស់​ព្រះ​នៅក្នុង​ជីវិត​យើង ? ហេតុអ្វី​វា​សំខាន់​ក្នុង​ការយល់​ថា ពេល​យើង​បដិសេធ​ឥទ្ធិពល​របស់​ព្រះ នោះ​យើង​ស្ថិត​នៅក្រោម​ឥទ្ធិពល​របស់​អារក្ស ?

សូម​ពិចារណា ថាបើ​មាន​របៀប​ណាមួយ ដែល​អ្នក​បាន​ពង្រឹង​ចិត្ត​របស់​អ្នក​ទាស់​នឹង​ដំបូន្មាន​ដែល​ពួក​ព្យាការី និង សាវក​បាន​ផ្ដល់​ឲ្យ ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការរំឭក​ឡើងវិញ​នូវ​កូន​សៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវជន ពេល​អ្នក​គិត​អំពី​អ្វី​ដែល​ពួកលោក​បង្រៀន និង របៀប​ដែល​អ្នក​ទទួល​យក​នូវ​ដំបូន្មាន​របស់​ពួកលោក ។ សូម​សម្រេច​ចិត្ត​លើ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ថ្ងៃនេះ ដើម្បី​រឹងប៉ឹង និង ខ្ជាប់ខ្ជួន​នៅក្នុង​ការរស់នៅ​តាម​ដំណឹង​ល្អ និង នៅក្នុង​ការស្ដាប់​តាម​ដំបូន្មាន​របស់​ពួក​ព្យាការី​របស់​ព្រះអម្ចាស់ ។

  1. សូម​សរសេរ​កំណត់​ចំណាំ​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេលេមិន 15–16 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖