ថ្នាក់​សិក្ខាសាលា
សេចក្ដី​ណែនាំ​​​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​តាម​ផ្ទះ


សេចក្ដី​ណែនាំ​​​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​តាម​ផ្ទះ

កម្មវិធី​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​តាម​ផ្ទះ ត្រូវ​បាន​រៀបរៀង​ឡើង ដើម្បី​ជួយ​អ្នក​ឲ្យ​ពង្រឹង​ការយល់​ដឹង​របស់​អ្នក អំពី​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​អនុវត្ត​ការបង្រៀន​នៃ​ដំណឹង​ល្អ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក តាម​រយៈ​ការសិក្សា​ព្រះគម្ពីរ​នានា ។ សម្រាប់​ការ​សិក្សា​របស់​អ្នក​នៅក្នុង​ឆ្នាំ​សិក្សា​នេះ ដំបូង អ្នក​នឹង​បញ្ចប់​កិច្ចការ​អាន ចេញពី​ព្រះគម្ពីរ​នៃ​វគ្គ​សិក្សា​នេះ—គឺ​ព្រះគម្ពីរ​មរមន—ហើយ​បន្ទាប់​មក អ្នក​នឹង​បញ្ចប់​មេរៀន​នីមួយៗ ។ អ្នក​នឹង​ជួប​ជាមួយ​គ្រូ​ថ្នាក់​សិក្ខាសាលា ក្នុង​មួយ​សប្ដាហ៍​ម្ដង ដើម្បី​ដាក់​ជូន​នូវ​កិច្ចការ និង ការចូលរួម​របស់​អ្នក នៅក្នុង​មេរៀន​ប្រចាំ​សប្ដាហ៍ ។

ថ្នាក់​សិក្ខាសាលា គឺ​ជា​កម្មវិធី​អប់រំ​ខាង​សាសនា​ប្រចាំ​ថ្ងៃ ។ ការ​សិក្សា​ព្រះគម្ពីរ​ទាំងឡាយ​របស់​អ្នក​ប្រកប​ដោយ​ការ​អធិស្ឋាន គប្បី​ជា​ការ​អនុវត្ត​មួយ​ជា​ប្រចាំ​ថ្ងៃ ។ អ្នក​នឹង​ត្រូវ​ធ្វើ​កិច្ចការ​ថ្នាក់​សិក្ខា​សាលា​របស់​អ្នក​រាល់​ថ្ងៃ​រៀន ទោះបី​អ្នក​មិន​ចូលរួម​នៅ​ថ្នាក់​សិក្ខាសាលា​រាល់​ថ្ងៃ​ក៏​ដោយ ។ មាន 32 វគ្គ ដែល​ត្រូវ​បញ្ចប់​នៅ​អំឡុង​វគ្គ​សិក្សា​នេះ ។ តារាង​ការអាន នៅ​ទំព័រ ⅷ បង្ហាញ​ពី​អ្វី​ដែល​អ្នក​គប្បី​សិក្សា​សម្រាប់​វគ្គ​នីមួយៗ ។ គ្រូ​របស់​អ្នក នឹង​ជួយ​អ្នក​ឲ្យ​យល់​ថា​ពេល​ណា​ដែល​វគ្គ​នីមួយៗ​ត្រូវ​ដល់​ពេល​ប្រមូល ។ ចំណាយ​ពេល​ប្រហែល 30 នាទី ដើម្បី​បញ្ចប់​មេរៀន​នីមួយៗ​នៃ​មេរៀន​ទាំងឡាយ​នៅក្នុង​សៀវភៅ​ណែនាំ​ការ​សិក្សា​នេះ បន្ថែម​លើ​ការ​សិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

ក្រៅ​ពី​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​អ្នក អ្នក​គប្បី​មាន​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​ពីរ ( ឬ សៀវភៅ​សរសេរ​ពីរ ) ដែល​អ្នក​នឹង​សរសេរ​កិច្ចការ​ទាំងឡាយ​ចេញពី​សកម្មភាព​ក្នុង​សៀវភៅ​ណែនាំ​ការ​សិក្សា ។ រាល់​សប្ដាហ៍​ដែល​អ្នក​ជួប​ជាមួយ​គ្រូ​របស់​អ្នក អ្នក​គប្បី​ប្រគល់​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ ដែល​មាន​នូវ​កិច្ចការ​ទាំងឡាយ​ដែល​បាន​បញ្ចប់ ចេញពី​សកម្មភាព​ក្នុង​សៀវភៅ​ណែនាំ​ការ​សិក្សា ដែល​អ្នក​បាន​បញ្ចប់​សម្រាប់​សប្ដាហ៍​នោះ ។ គ្រូ​របស់​អ្នក​នឹង​អាន ហើយ​ឆ្លើយ​តប​ចំពោះ​កិច្ចការ​ទាំង​នោះ ហើយ​ប្រគល់​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​ដល់​អ្នក​វិញ នៅ​សប្ដាហ៍​បន្ទាប់ ។ អ្នក​ក៏​អាច​សរសេរ​ចម្លើយ​របស់​អ្នក​នៅ​លើ​ក្រដាស​សៀវភៅ​ដែល​អាច​ដក​ហូត​ចេញ​ចូល​បាន ហើយ​ប្រគល់​ក្រដាស​កិច្ចការ​ទាំងឡាយ​ដែល​អ្នក​បាន​ធ្វើ​នៅ​សប្ដាហ៍​នោះ ។ ហើយ​នៅ​ពេល​ដែល​គ្រូ​អ្នក​ប្រគល់​ក្រដាស​ទំព័រ​ទាំងនោះ​ត្រឡប់​មក​វិញ នោះ​អ្នក​អាច​ដាក់​វា​ចូល​ក្នុង​សៀវភៅ​វិញ ។

ការប្រើប្រាស់​សៀវភៅ​សិក្សា​នេះ នៅ​ក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ

សៀវភៅ​សិក្សា​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​គ្រូ និង សិស្ស នៅ​ក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ ដើម្បី​ធ្វើ​ឲ្យ​មេរៀន​កាន់តែ​ប្រសើរ​ឡើង ឬ សម្រាប់​ធ្វើ​កិច្ចការ​សង ។ ទោះ​យ៉ាង​ណា វា​មិន​ផ្ដោត​បំណង​ទៅ​ក្នុង​ការ​ប្រគល់​ឲ្យ​សិស្ស​ថ្នាក់​សិក្ខាសាលា​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ បើ​សិស្ស​ម្នាក់​ត្រូវ​ការ​ធ្វើ​មេរៀន​សង​មួយ​ដើម្បី​បាន​ពិន្ទុ នោះ​គ្រូ​អាច​ដាក់​កិច្ចការ​ឲ្យ​គាត់​បញ្ចប់​មេរៀន​ដែល​សិក្សា​នៅ​តាម​ផ្ទះ ដែល​ត្រូវ​គ្នា​នឹង​មេរៀន​ដែល​គាត់​មិន​បាន​មក​រៀន​នោះ ។

ការប្រើប្រាស់​សៀវភៅ​សិក្សា​សម្រាប់​សិស្ស​ដែល​សិក្សា​នៅ​តាម​ផ្ទះ

រូបភាព
សៀវភៅ​ណែនាំ​ការ​សិក្សា ទំព័រ 17

តារាង​ការអាន​ព្រះគម្ពីរ​មរមន

រូបភាព
Book of Mormon Reading

ព្រះគម្ពីរ​មរមន សូម​ស្វាគមន៍

តើ​អ្វី​ជា​ព្រះគម្ពីរ​មរមន ?

ព្រះគម្ពីរ​មរមន​ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ វា​រួម​មាន​នូវ​ការ​សរសេរ​របស់​ពួក​ព្យាការី​ពី​បុរាណ ផ្ដល់​នូវ​ដំណើរ​រឿង​មួយ​នៃ​ទំនាក់ទំនង​របស់​ព្រះ ជាមួយ​នឹង​មែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល ដែល​នៅ​លើ​ទ្វីប​អាមេរិក ។ សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្រះគម្ពីរ​មរមន​ឈរ​ទន្ទឹម​នឹង​ព្រះគម្ពីរ​ប៊ីប គោលលទ្ធិ និង សេចក្ដី​សញ្ញា និង មុត្តា​ដ៏​មាន​តម្លៃ​មហិមា ជា​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ទាំងឡាយ ។ ព្រះគម្ពីរ​មរមន​ជា​បញ្ជី​មួយ​អំពី​អារ្យធម៌​អាមេរិក​ពី​បុរាណ​ដ៏​អស្ចារ្យ ។

តាំង​ពី​វា​ត្រូវ​បាន​បោះពុម្ព​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ 1830 មក ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បកប្រែ​ជា​ច្រើន​ភាសា និង ត្រូវ​បាន​បោះពុម្ព​សរុប​ច្រើន​ជាង 150 លាន ក្បាល ។ វា​ត្រូវ​បាន​ពិពណ៌នា​ដោយ​ពួក​ព្យាការី​នៃ​ព្រះ ថា​ជា « សិលា​គ្រឹះ » នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ហេតុ​អ្វី​ការ​សិក្សា​ព្រះគម្ពីរ​មរមន​សំខាន់​ចំពោះ​ខ្ញុំ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា ពរជ័យ​នៃ​ការខិត​ជិត​ព្រះ គឺ​នៅ​រង់ចាំ​អ្នក នៅ​ពេល​ដែល​អ្នក​សិក្សា​ព្រះគម្ពីរ​មរមន​ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត ៖

« តើ​ពុំ​មាន​អ្វី​នៅ​ដក់​ជ្រៅ​ក្នុង​ដួង​ចិត្ត​យើង​ទេ​ឬ​អី ដែល​ចង់​បាន​យ៉ាង​ខ្លាំង​ដើម្បី​បាន​ខិត​ទៅ​ជិត​ព្រះ ដើម្បី​បាន​កាន់តែ​ដូច​ទ្រង់ នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដើម្បី​ទទួល​អារម្មណ៍​នៃ​វត្តមាន​របស់​ទ្រង់​នៅ​ជាមួយ​យើង​ជានិច្ច​នោះ ? បើ​សិន​ជា​គ្មាន​ទេ នោះ​ព្រះគម្ពីរ​មរមន​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នោះ បាន​ច្រើន​ជាង​គម្ពីរ​ដទៃ​ផ្សេង​ទៀត​ទាំងអស់ ។

« វា​មិន​គ្រាន់តែ​ថា ព្រះគម្ពីរ​មរមន​បង្រៀន​យើង​នូវ​ការពិត​ប៉ុណ្ណោះ​ទេ តែ​វា​ពិតជា​បង្រៀន​ដូច​នោះ​មែន ។ ព្រះគម្ពីរ​មរមន​ពុំ​មែន​គ្រាន់តែ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​នោះ​ទេ តែ​វា​ពិតជា​ថ្លែង​ដូច​នោះ​មែន ផងដែរ ។ ប៉ុន្តែ មាន​អ្វី​ច្រើន​ជាង​នោះ​ទៀត ។ នៅ​ក្នុង​ព្រះគម្ពីរ​មរមន​មាន​នូវ​អំណាច​មួយ ដែល​នឹង​ចាប់​ផ្ដើម​ចូល​ទៅ​ក្នុង​ជីវិត​អ្នក នៅ​ខណៈ​ដែល​អ្នក​ចាប់ផ្តើម​សិក្សា​ព្រះគម្ពីរ​នេះ​ដោយ​ហ្មត់ចត់ ។ អ្នក​នឹង​រកឃើញ​នូវ​អំណាច​ដែល​កាន់តែ​មហិមា ដើម្បី​ទប់ទល់​នឹង​ការល្បួង ។ អ្នក​នឹង​រក​ឃើញ​នូវ​អំណាច ដើម្បី​ចៀស​ផុត​ពី​ការបោក​បញ្ឆោត ។ អ្នក​នឹង​រក​ឃើញ​អំណាច ដើម្បី​ឈរ​នៅ​លើ​ផ្លូវ​ត្រង់ និង ចង្អៀត ។ ព្រះគម្ពីរ​ត្រូវ​បាន​ហៅ​ថា ‹ ព្រះបន្ទូល​ទាំងឡាយ​នៃ​ជីវិត › ( សូម​មើល គ. និង ស. 84:85 ) ហើយ​គ្មាន​ព្រះគម្ពីរ​ណា​ដែល​ពិត​ជាង​ព្រះគម្ពីរ​មរមន​ឡើយ ។ ពេល​អ្នក​ចាប់​ផ្ដើម​ស្រេក​ឃ្លាន​នូវ​ព្រះបន្ទូល​ទាំង​នោះ នោះ​អ្នក​នឹង​ឃើញ​ជីវិត​នៅ​ក្នុង​ភាពបរិបូរណ៍​កាន់តែ​មហិមា​ឡើងៗ » ( “The Book of Mormon—Keystone of Our Religion” Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 7 ) ។

ព្រះគម្ពីរ​មរមន​ត្រូវ​បាន​សរសេរ​សម្រាប់​យើង​នាពេល​បច្ចុប្បន្ន​នេះ ។ មរមន ជា​ព្យាការី​បុរាណ​ម្នាក់ ដែល​ព្រះគម្ពីរ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​លោក និង មរ៉ូណៃ ជា​កូន​ប្រុស​របស់​លោក បាន​សង្ខេប​នូវ​បញ្ជី​ជា​ច្រើន​សតវត្សរ៍​ទាំងនេះ ដែល​បាន​ប្រមូល​ចងក្រង​ជា​ផ្ទាំង​មាស គឺ​ជា​ផ្ទាំង​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បកប្រែ​ជា​ព្រះគម្ពីរ​មរមន ។ ព្រះ ជា​អង្គ​ដែល​ជ្រាប​ពី​ទីបញ្ចប់​តាំង​ពី​ដំបូង​មក បាន​បំផុស​ដល់​ពួក​ព្យាការី​របស់​ទ្រង់ ពី​អ្វី​ដែល​ត្រូវ​បញ្ចូល​ក្នុង​ការ​សង្ខេប ដែល​យើង​ត្រូវការ​សម្រាប់​ជំនាន់​យើង ។ មរ៉ូណៃ ជា​ព្យាការី​ចុងក្រោយ​ដែល​សរសេរ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន បាន​ឃើញ​ជា​មុន​ពី​ជំនាន់​របស់​យើង ៖ « មើល​ចុះ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូច​ជា​អ្នក​រាល់​គ្នា​នៅ​ទី​នេះ ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​នៅ​ទី​នេះ​ទេ ។ ប៉ុន្តែ​មើល​ចុះ​ព្រះយេស៊ូវគ្រីស្ទ ទ្រង់​បង្ហាញ​អ្នក​រាល់​គ្នា​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ធ្វើ » ( មរមន 8:35 ) ។

ប្រធាន ប៊ែនសន ក៏​បាន​បង្រៀន​ផងដែរ​ថា ការ​សិក្សា​ព្រះគម្ពីរ​មរមន នឹង​ជួយ​អ្នក​ឲ្យ​ឃើញ​រវាង​ល្អ និង អាក្រក់ ៖

« ព្រះគម្ពីរ​មរមន​នាំ​មនុស្ស​មក​កាន់​ព្រះគ្រីស្ទ តាម​រយៈ​មធ្យោបាយ​ជា​គោល​ពីរ ។ ទី​មួយ វា​ប្រាប់​អំពី​ព្រះគ្រីស្ទ និង ដំណឹង​ល្អ​របស់​ទ្រង់ ក្នុង​លក្ខណៈ​ដ៏​ច្បាស់ ។ វា​ថ្លែង​ទី​បន្ទាល់​អំពី​ទេវភាព​របស់​ទ្រង់ និង អំពី​សេចក្ដី​ចាំបាច់​ក្នុង​ការ​មាន​ព្រះ​ប្រោសលោះ​មួយ​អង្គ និង សេចក្ដី​ត្រូវការ​ក្នុង​ការ​ដាក់​សេចក្ដី​ទុក​ចិត្ត​របស់​យើង​ទៅ​លើ​ទ្រង់ ។ វា​ថ្លែង​បន្ទាល់​អំពី​ការ​ធ្លាក់ និង ដង្វាយ​ធួន និង គោលការណ៍​ដំបូងៗ​ទាំងឡាយ​នៃ​ដំណឹង​ល្អ រួម​ទាំង​សេចក្ដី​ត្រូវការ​របស់​យើង​ក្នុង​ការ​មាន​នូវ​ចិត្ត​សោក​សង្រេង និង វិញ្ញាណ​ទន់ទាប និង ការ​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ។ វា​ប្រកាស​ថា យើង​ត្រូវតែ​ស៊ូទ្រាំ​ដល់​ទី​បញ្ចប់ នៅ​ក្នុង​សេចក្ដី​សុចរិត និង រស់​នៅ​ដោយ​មាន​សីលធម៌​នៃ​ពួក​បរិសុទ្ធ ។

« ទី​ពីរ ព្រះគម្ពីរ​មរមន​បង្ហាញ​ឲ្យ​ឃើញ​ពី​មារសត្រូវ​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។ វា​ផ្ចាញ់ផ្ចាល​គោលលទ្ធិ​ក្លែងក្លាយ និង បង្ក្រាប​ការ​ទាស់ទែង​គ្នា ។ ( សូម​មើល នីហ្វៃទី2 3:12 ) ។ វា​ពង្រឹង​បីបាច់​ដល់​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ​ដ៏​រាបទាប ដើម្បី​ទាស់​នឹង​ការ​រៀបចំ យុទ្ធសាស្ត្រ និង គោលលទ្ធិ​អាក្រក់​ទាំងឡាយ​របស់​អារក្ស នៅ​ក្នុង​ជំនាន់​របស់​យើង​នេះ ។ ការ​ក្បត់​សាសនា​នៅ​ក្នុង​ព្រះគម្ពីរ​មរមន គឺ​ស្រដៀង​គ្នា​នឹង​ការ​ក្បត់​សាសនា​ដែល​យើង​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែរ ។ ជាមួយ​នឹង​ព្រះតម្រិះ​ដ៏​ឥត​ព្រំដែន​របស់​ទ្រង់ ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះគម្ពីរ​មរមន​លេច​ចេញ​ជា​រូបរាង​ឡើង ដើម្បី​ឱ្យ​យើង​អាច​ឃើញ​កំហុស ហើយ​ចេះ​ដឹង​ពី​របៀប​តយុទ្ធ​នឹង​គំនិត​នៃ​ការអប់រំ នៃ​នយោបាយ នៃ​សាសនា និង នៃ​ទស្សនៈ​វិជ្ជា ដែល​ខុសឆ្គង​នា​សម័យ​យើង​នេះ » ( “The Book of Mormon Is the Word of God” Ensign ខែ ឧសភា ឆ្នាំ 1975 ទំព័រ 64 ) ។

អំពី​ព្រះគម្ពីរ​មរមន

ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បង្កើត​ឡើង​ពី​គម្ពីរ​តូចៗ​ចំនួន 15 ។ គម្ពីរ​ចំនួន​ប្រាំបី​ក្នុង​ចំណោម​គម្ពីរ​ទាំង​នេះ ចាប់​ផ្ដើម​ជាមួយ​នឹង​ក្បាល​រឿង ដែល​ត្រូវ​បាន​សរសេរ​នៅ​លើ​ផ្ទាំង​មាស​ដើម ដែល​ត្រូវ​បាន​បកប្រែ​ដោយ ព្យាការី យ៉ូសែប ស្ម៊ីធ ៖ នីហ្វៃទី1, នីហ្វៃទី2, យ៉ាកុប, អាលម៉ា, ហេលេមិន, នីហ្វៃទី3, នីហ្វៃទី4, និង អេធើរ ។ ជំពូក​ខ្លះៗ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ក៏​ត្រូវ​បាន​ផ្ដើម​ជា​មុន​ដោយ​ក្បាល​រឿង​ផង​ដែរ ដែល​ត្រូវ​បាន​បញ្ចូល​នៅ​លើ​ផ្ទាំង​មាស​ដើម ( លើកលែង​តែ​ប្រយោគ អំពី​ជំពូក​ដែល​បញ្ចូល​ទាំងឡាយ ) ៖ ម៉ូសាយ 9, ម៉ូសាយ 23, អាលម៉ា 5, អាលម៉ា 7, អាលម៉ា 9, អាលម៉ា 17, អាលម៉ា 21, អាលម៉ា 36, អាលម៉ា 38, អាលម៉ា 39, អាលម៉ា 45, ហេលេមិន 7, ហេលេមិន 13, នីហ្វៃទី3 11, និង មរ៉ូណៃ 9 ។

នៅ​ខាង​ដើម​នៃ​ជំពូក​នីមួយៗ នៅ​ក្នុង​ព្រះគម្ពីរ​មរមន មាន​នូវ​ការ​សង្ខេប​ខ្លី​មួយ​អំពី​ជំពូក​នោះ ដែល​មាន​បោះពុម្ព​ជា​អក្សរ​ទ្រេត ។ សេចក្ដី​សង្ខេប​ជំពូក​ទាំងនេះ ត្រូវ​បាន​សរសេរ និង បន្ថែម ក្រោម​ការ​ដឹកនាំ​របស់​គណៈប្រធាន​ទីមួយ និង មិន​មែន​ជា​ផ្នែក​នៃ​ព្រះគម្ពីរ​មរមន​សំណេរ​ដើម ដែល​ចេញ​ពី​ផ្ទាំង​មាស​ទាំងឡាយ​នោះ​ទេ ។