ដំណើររឿងអំពីប្រជាជននីហ្វៃ និងសង្គ្រាមទាំងឡាយ និងការបែកបាក់គ្នារបស់គេ នៅក្នុងជំនាន់ហេលេមិន ស្របតាមបញ្ជីរបស់ហេលេមិន ដែលលោកបានកត់ទុកនៅក្នុងជំនាន់លោក។
មានរួមពីជំពូកទី ៤៥ ដល់ ៦២។
ជំពូកទី ៤៥
ហេលេមិនជឿតាមពាក្យរបស់អាលម៉ា — អាលម៉ាព្យាករអំពីការបំផ្លិចបំផ្លាញនៃពួកសាសន៍នីហ្វៃ — លោកប្រទានពរ ហើយដាក់បណ្ដាសាដល់ដែនដី — អាលម៉ាប្រហែលជាត្រូវព្រះវិញ្ញាណនាំយកទៅលើ គឺដូចលោកម៉ូសេ — ការបែកបាក់គ្នារីកធំឡើងនៅក្នុងសាសនាចក្រ។ ប្រមាណជាឆ្នាំ ៧៣ ម.គ.ស.។
១មើលចុះ ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ប្រជាជននីហ្វៃបានអររីករាយជាខ្លាំង ពីព្រោះព្រះអម្ចាស់ទ្រង់បានដោះលែងពួកគេឲ្យរួចផុតពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេទៀត ហេតុដូច្នេះហើយ ពួកគេបានថ្លែងអំណរគុណដល់ព្រះអម្ចាស់ជាព្រះរបស់គេ មែនហើយ ពួកគេបានកតមអាហារជាច្រើន និងអធិស្ឋានជាច្រើន ហើយគេបានថ្វាយបង្គំដល់ព្រះ ដោយសេចក្ដីអំណរដ៏ធំលើសលប់។
២ហើយហេតុការណ៍បានកើតឡើងថា នៅឆ្នាំទីដប់ប្រាំបួនក្នុងរជ្ជកាលនៃពួកចៅក្រម ទៅលើប្រជាជននីហ្វៃ នោះអាលម៉ាបានមករកហេលេមិន ជាកូនប្រុសរបស់លោក ហើយនិយាយទៅគាត់ថា ៖ តើកូនជឿនូវពាក្យដែលឪពុកបាននិយាយនឹងកូនអំពីបញ្ជីទាំងនោះ ដែលកបានកត់ទុកឬទេ?
៣ហើយហេលេមិនបានតបទៅលោកថា ៖ បាទ ខ្ញុំជឿ។
៤ហើយអាលម៉ាបាននិយាយទៀតថា ៖ តើកូនជឿដល់ព្រះយេស៊ូវគ្រីស្ទដែលនឹងយាងមកឬទេ?
៥ហើយគាត់បានឆ្លើយថា ៖ បាទ ខ្ញុំជឿនូវពាក្យទាំងអស់ដែលឪពុកមានប្រសាសន៍។
៦ហើយអាលម៉ាបាននិយាយទៅកូនទៀតថា ៖ តើកូននឹងករក្សាបញ្ញត្តិរបស់ឪពុកឬទេ?
៧ហើយគាត់បានឆ្លើយថា ៖ បាទ ខ្ញុំនឹងរក្សាបញ្ញត្តិទាំងឡាយរបស់ឪពុកឲ្យអស់ពីដួងចិត្ត។
៨ខណៈនោះ អាលម៉ាបាននិយាយទៅកាន់កូនថា ៖ កូនមានពរហើយ ហើយសូមឲ្យព្រះអម្ចាស់ទ្រង់ ធ្វើឲ្យកូនកបានចម្រើនឡើងនៅលើដែនដីនេះចុះ។
៩ប៉ុន្តែមើលចុះ ឪពុកមានការណ៍ខ្លះ ចង់កព្យាករប្រាប់កូន ប៉ុន្តែអ្វីដែលឪពុកព្យាករប្រាប់កូន នោះកូនមិនត្រូវប្រាប់ឲ្យនរណាដឹងឲ្យសោះ មែនហើយ អ្វីដែលឪពុកព្យាករប្រាប់ នោះកូនមិនត្រូវបញ្ចេញឲ្យគេដឹងឡើយ គឺរហូតដល់ពេលការព្យាករណ៍នោះបានបំពេញ ហេតុដូច្នេះហើយ ចូរកូនកត់នូវពាក្យទាំងឡាយ ដែលឪពុកនឹងនិយាយចុះ។
១០ហើយនេះគឺជាពាក្យទាំងនោះ ៖ មើលចុះ ដោយវិញ្ញាណនៃវិវរណៈដែលនៅក្នុងខ្លួនឪពុក ឪពុកយល់ឃើញថា ប្រជាជននេះ គឺពួកសាសន៍នីហ្វៃ ក្រោយរយៈពេលកបួនរយឆ្នាំ ចាប់តាំងពីពេលដែលព្រះយេស៊ូវគ្រីស្ទនឹងសម្ដែងរូបអង្គទ្រង់ដល់ពួកគេ នោះពួកគេនឹងចុះអន់ថយក្នុងការខឥតជំនឿ។
១១មែនហើយ ហើយនៅពេលនោះ ពួកគេនឹងឃើញសង្គ្រាមទាំងឡាយ និងជំងឺអាសន្នរោគទាំងឡាយ មែនហើយ អំណត់អត់ និងការខ្ចាយឈាម គឺរហូតដល់ប្រជាជននីហ្វៃត្រូវកសាបសូន្យអស់ទៅ។
១២មែនហើយ ការណ៍នេះក៏ដោយសារពួកគេចុះអន់ថយក្នុងការឥតជំនឿ ហើយធ្លាក់ទៅក្នុងកិច្ចការទាំងឡាយនៃសេចក្ដីងងឹត និងកអំពើអាសអាភាស និងគ្រប់អំពើទុច្ចរិតទាំងអស់ មែនហើយ ឪពុកប្រាប់កូនថា ដោយមកពីពួកគេធ្វើអំពើបាបទាស់នឹងពន្លឺ និងការចេះដឹងដ៏មហិមា មែនហើយ ឪពុកប្រាប់កូនថា ចាប់តាំងពីថ្ងៃនោះមក គឺតំណទីបួននឹងមិនទាន់ស្លាប់ទៅផង នោះអំពើទុច្ចរិតដ៏មហិមានេះនឹងកើតឡើង។
១៣ហើយកាលណាថ្ងៃដ៏មហិមានោះមកដល់ មើលចុះ ពេលនោះមកដល់យ៉ាងឆាប់រហ័ស ដែលអស់អ្នកណារស់នៅសព្វថ្ងៃនេះ ឬពូជពង្សនៃអស់អ្នកណាដែលត្រូវបានរាប់ក្នុងចំណោមប្រជាជននីហ្វៃនៅពេលឥឡូវនេះ នឹងមិនត្រូវបានរាប់ក្នុងចំណោមប្រជាជននីហ្វៃទៀតកទេ។
១៤ប៉ុន្តែ អស់អ្នកណាដែលនៅសល់ ហើយដែលមិនត្រូវបំផ្លាញបង់នៅក្នុងថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនោះ នឹងត្រូវបានករាប់ក្នុងចំណោមពួកសាសន៍លេមិន ហើយនឹងក្លាយទៅដូចជាពួកនោះទាំងអស់គ្នា លើកលែងតែមួយចំនួនតូចដែលនឹងត្រូវបានហៅថា ពួកសិស្សនៃព្រះអម្ចាស់ប៉ុណ្ណោះ ហើយឯពួកគេនេះ ពួកសាសន៍លេមិននឹងដេញសម្លាប់ ខរហូតដល់ពួកគេនឹងត្រូវសាបសូន្យអស់ទៅ។ ហើយឥឡូវនេះ ដោយព្រោះសេចក្ដីទុច្ចរិត នោះការព្យាករណ៍នេះនឹងត្រូវបានបំពេញ។
១៥ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអាលម៉ាបាននិយាយប្រាប់ពាក្យទាំងនេះទៅហេលេមិនចប់ហើយ នោះលោកបានប្រទានពរឲ្យហេលេមិន ព្រមទាំងកូនប្រុសឯទៀតរបស់លោកផង ហើយលោកក៏បានប្រទានពរដល់ផែនដីដើម្បីមនុស្សកសុចរិត។
១៦ហើយលោកបាននិយាយថា ៖ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា — ដែនដីនឹងត្រូវកបណ្ដាសា មែនហើយ គឺដែនដីនេះ ដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជនដែលធ្វើអំពើទុច្ចរិត ដល់សេចក្ដីបំផ្លិចបំផ្លាញ កាលណាពួកគេទុំសុស ហើយដូចជាឪពុកបាននិយាយមកយ៉ាងណា នោះនឹងកើតឡើងយ៉ាងនោះដែរ ព្រោះនេះគឺជាការដាក់បណ្ដាសា និងខការប្រទានពររបស់ព្រះមកលើដែនដីនេះ ព្រោះព្រះអម្ចាស់ទ្រង់មិនអាចទតមើលអំពើបាប គសូម្បីតែបន្តិចបន្តួចក៏មិនបានឡើយ។
១៧ហើយឥឡូវនេះ កាលអាលម៉ាបានពោលពាក្យទាំងនេះហើយ នោះលោកក៏ប្រទានពរដល់កសាសនាចក្រ មែនហើយ ដល់អស់អ្នកណាដែលឈរយ៉ាងរឹងប៉ឹងនៅក្នុងសេចក្ដីជំនឿ ចាប់ពីពេលនោះតទៅ។
១៨ហើយកាលអាលម៉ាបានធ្វើយ៉ាងនេះហើយ នោះលោកបានធ្វើដំណើរចេញពីដែនដីសារ៉ាហិមឡា ហាក់ដូចជាចូលទៅក្នុងដែនដីមេលេក។ ហើយហេតុការណ៍បានកើតឡើងថា គ្មានអ្នកណាឮដំណឹងអ្វីពីលោកទៀតឡើយ ឯការស្លាប់ ឬការបញ្ចុះសពរបស់លោកក៏យើងពុំដឹងដែរ។
១៩មើលចុះ យើងដឹងយ៉ាងនេះថា លោកគឺជាមនុស្សសុចរិតម្នាក់ ហើយមានពាក្យពោលពេញតាមសាសនាចក្រថា លោកត្រូវបានព្រះវិញ្ញាណនាំយកទៅ ឬត្រូវបានកបញ្ចុះដោយព្រះហស្តនៃព្រះអម្ចាស់ គឺដូចជាលោកម៉ូសេដែរ ប៉ុន្តែមើលចុះ បទគម្ពីរទាំងឡាយ បានចែងថា ព្រះអម្ចាស់ទ្រង់បានយកលោកម៉ូសេទៅឯព្រះអង្គ ហើយយើងសន្និដ្ឋានថា ទ្រង់ក៏បានទទួលយកអាលម៉ានៅក្នុងវិញ្ញាណទៅឯព្រះអង្គដែរ ហេតុដូច្នេះ ដោយហេតុនេះហើយ យើងពុំដឹងអ្វីទាំងអស់អំពីការស្លាប់ និងការបញ្ចុះសពរបស់លោកឡើយ។
២០ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើង គឺនៅដើមឆ្នាំទីដប់ប្រាំបួនក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ នោះហេលេមិនបានចេញទៅក្នុងចំណោមប្រជាជន ដើម្បីប្រកាសប្រាប់ព្រះបន្ទូលដល់ពួកគេ។
២១ត្បិតមើលចុះ ដោយព្រោះសង្គ្រាមទាំងឡាយរបស់គេជាមួយនឹងពួកសាសន៍លេមិន ហើយការបែកបាក់គ្នាតូចៗជាច្រើន និងការបះបោរទាំងឡាយ ដែលបានកើតឡើងនៅក្នុងចំណោមប្រជាជន គឺវាក្លាយទៅជាការចាំបាច់ថា កព្រះបន្ទូលនៃព្រះត្រូវតែបានប្រកាសនៅក្នុងចំណោមពួកគេ មែនហើយ គឺរបៀបចាត់ចែងមួយត្រូវតែធ្វើឡើងទូទៅទាំងសាសនាចក្រ។
២២ហេតុដូច្នេះហើយ ហេលេមិន និងបងប្អូនលោក បានចេញទៅតាំងសាសនាចក្រជាថ្មី នៅអស់ទាំងដែនដី មែនហើយ នៅគ្រប់ទីក្រុងទូទៅ អស់ទាំងដែនដីដែលជាកម្មសិទ្ធរបស់ប្រជាជននីហ្វៃ។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានតែងតាំងពួកសង្ឃ និងពួកគ្រូទូទៅអស់ទាំងដែនដីនៅលើគ្រប់ទាំងសាសនាចក្រ។
២៣ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីហេលេមិន និងបងប្អូនលោកបានតែងតាំងពួកសង្ឃ និងពួកគ្រូឲ្យនៅលើសាសនាចក្ររួចហើយ ក៏កើតមានកការបែកបាក់គ្នាមួយនៅក្នុងចំណោមពួកគេ ហើយពួកគេមិនស្ដាប់បង្គាប់តាមពាក្យពេចន៍របស់ហេលេមិន និងបងប្អូនលោកឡើយ។
២៤តែពួកគេបានទៅជាឆ្មើងឆ្មៃទៅវិញ ដោយលើកខ្លួនឡើងក្នុងចិត្តរបស់គេ ដោយព្រោះកទ្រព្យដ៏ច្រើនលើសលប់ខរបស់គេ ហេតុដូច្នេះហើយ ពួកគេបានទៅជាអ្នកមាននៅចំពោះភ្នែករបស់គេផ្ទាល់ ហើយពុំស្ដាប់បង្គាប់តាមពាក្យពេចន៍របស់អ្នកទាំងនោះ ដើម្បីដើរដោយត្រង់នៅចំពោះព្រះឡើយ៕