ជំពូកទី ១៥
អាលម៉ា និងអាមូលេកទៅដែនដីសៃដុម ហើយតាំងសាសនាចក្រមួយឡើង — អាលម៉ាព្យាបាលស៊ីអែសរ៉ុម ហើយគាត់ចូលរួមនឹងសាសនាចក្រ — មនុស្សជាច្រើនបានទទួលបុណ្យជ្រមុជទឹក ហើយសាសនាចក្រចម្រើនលូតលាស់ — អាលម៉ា និងអាមូលេកទៅឯក្រុងសារ៉ាហិមឡា។ ប្រមាណជាឆ្នាំ ៨១ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា អាលម៉ា និងអាមូលេក ត្រូវបានបញ្ជាឲ្យចេញពីទីក្រុងនោះ ហើយគេបានចេញទៅដល់ដែនដីសៃដុម ហើយមើលចុះ នៅទីនោះគេបានប្រទះឃើញប្រជាជនទាំងអស់ ដែលបានចាកចេញពីដែនដីកអាំម៉ូណៃហា ជាមនុស្សដែលត្រូវគេខបណ្ដេញ ហើយចោលថ្មលើ ពីព្រោះគេជឿតាមពាក្យសម្ដីនៃអាលម៉ា។
២ហើយអ្នកទាំងពីរបានរៀបរាប់ប្រាប់គេពីរឿងទាំងអស់ ដែលបានកើតឡើងដល់កប្រពន្ធ និងកូនចៅគេ និងពីខ្លួនអ្នកទាំងពីរផង និងពីខអំណាចនៃការដោះលែងរបស់គេ។
៣ហើយស៊ីអែសរ៉ុមបានដេកឈឺនៅសៃដុម ដោយគ្រុនក្ដៅដែលកំពុងដុតរោល ដែលបណ្ដាលមកអំពីសេចក្ដីទុក្ខដ៏ធំនៅក្នុងគំនិតគាត់ ដោយព្រោះកសេចក្ដីទុច្ចរិត ដែលគាត់បានប្រព្រឹត្ត ព្រោះគាត់បានគិតស្មានថា អាលម៉ា និងអាមូលេកពុំរស់នៅទៀតទេ ហើយគាត់បានគិត ស្មានថា អ្នកទាំងពីរត្រូវគេសម្លាប់ចោល ពីព្រោះតែសេចក្ដីទុច្ចរិតរបស់គាត់។ ហើយអំពើបាបដ៏ធំនេះ និងអំពើបាបជាច្រើនទៀតរបស់គាត់ បានធ្វើឲ្យគំនិតគាត់កើតទុក្ខ រហូតដល់ធ្វើឲ្យគាត់ឈឺជាខ្លាំងដោយគ្មានច្រកចេញ ហេតុដូច្នេះហើយ ទើបគាត់ចាប់ផ្ដើមដុតរោលដោយ កម្ដៅដ៏ឆេះឆួល។
៤ឥឡូវនេះ កាលដែលគាត់បានឮថា អាលម៉ា និងអាមូលេក បានមកក្នុងដែនដីសៃដុមហើយ នោះចិត្តគាត់ចាប់ផ្ដើមមានសេចក្ដីក្លាហានឡើង ហើយគាត់បានផ្ញើសារមួយទៅអ្នកទាំងពីរភ្លាម ចង់ឲ្យអ្នកទាំងពីរមកជួបនឹងគាត់។
៥ហើយហេតុការណ៍បានកើតឡើងថា អ្នកទាំងពីរក៏មកភ្លាម ធ្វើតាមសារដែលគាត់បានផ្ញើទៅពួកគេ ហើយគេបានចូលទៅក្នុងផ្ទះ ទៅរកស៊ីអែសរ៉ុម ហើយគេបានឃើញគាត់ដេកនៅលើគ្រែឈឺអស់កម្លាំងដោយមកពីគ្រុនក្ដៅដែលកំពុងដុតរោល ឯគំនិតគាត់ក៏ឈឺចាប់ជាខ្លាំង ពីព្រោះតែអំពើទុច្ចរិតទាំងឡាយរបស់គាត់ ហើយកាលគាត់បានឃើញអ្នកទាំងពីរ នោះគាត់ក៏លាតដៃ ហើយសូមអង្វរឲ្យអ្នកទាំងពីរជួយព្យាបាលគាត់ផង។
៦ហើយហេតុការណ៍បានកើតឡើងថា អាលម៉ាបាននិយាយទៅគាត់ ទាំងចាប់ដៃគាត់ថា ៖ តើកអ្នកជឿដល់ព្រះចេស្ដានៃព្រះគ្រីស្ទក្នុងការសង្គ្រោះឬទេ?
៧ហើយគាត់បានឆ្លើយថា ៖ បាទ ខ្ញុំជឿពាក្យទាំងអស់ដែលលោកបានបង្រៀន។
៨ហើយអាលម៉ាបាននិយាយថា ៖ បើសិនជាអ្នកជឿដល់ការប្រោសលោះនៃព្រះគ្រីស្ទ នោះអ្នកនឹងអាចបានជាកសះស្បើយ។
៩ហើយគាត់បាននិយាយថា ៖ បាទ ខ្ញុំជឿតាមពាក្យសម្ដីរបស់លោក។
១០ហើយលំដាប់នោះ អាលម៉ាបានអំពាវនាវដល់ព្រះអម្ចាស់ថា ៖ ឱព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំអើយ សូមទ្រង់មានសេចក្ដីមេត្តាករុណាដល់បុរសនេះ ហើយកព្យាបាលគាត់ឲ្យបានជាផងចុះ ស្របតាមសេចក្ដីជំនឿរបស់គាត់ដែលមានទៅលើព្រះគ្រីស្ទ។
១១ហើយកាលអាលម៉ាបាននិយាយពាក្យទាំងនេះហើយ នោះស៊ីអែសរ៉ុមក៏កស្ទុះក្រោកឈរ ហើយចាប់ផ្ដើមដើរ ហើយការណ៍នេះបានផ្ដល់នូវការអស្ចារ្យជាខ្លាំងដល់ប្រជាជនទាំងអស់ ហើយដំណឹងនេះបានខ្ចរខ្ចាយទៅគ្រប់ទិសទីលើដែនដីសៃដុម។
១២ហើយអាលម៉ាធ្វើបុណ្យជ្រមុជទឹកឲ្យស៊ីអែសរ៉ុមថ្វាយព្រះអម្ចាស់ ហើយចាប់ពីពេលនោះមក លោកក៏ចាប់ផ្ដើមប្រកាសប្រាប់ប្រជាជន។
១៣ហើយអាលម៉ាបានតាំងសាសនាចក្រមួយឡើងនៅលើដែនដីសៃដុម ហើយបានញែកពួកសង្ឃ និងពួកគ្រូបង្រៀននៅលើដែនដី ដើម្បីធ្វើបុណ្យជ្រមុជទឹកថ្វាយព្រះអម្ចាស់ ឲ្យអស់អ្នកណាដែលមានបំណងចង់ទទួលបុណ្យជ្រមុជទឹក។
១៤ហើយហេតុការណ៍បានកើតឡើងថា ពួកគេមានចំនួនច្រើន ព្រោះពួកគេបានប្រមូលគ្នាមកពីគ្រប់តំបន់ដែលនៅជុំវិញក្រុងសៃដុម ហើយបានទទួលបុណ្យជ្រមុជទឹក។
១៥ប៉ុន្តែរីឯប្រជាជនដែលនៅឯដែនដីអាំម៉ូណៃហា ពួកគេនៅតែមានចិត្តរឹងរូស និងក្បាលរឹង ហើយគេមិនប្រែចិត្តពីអំពើបាបទាំងឡាយរបស់គេឡើយ ដោយចោទថា អំណាចទាំងអស់របស់អាលម៉ា និងអាមូលេក គឺជារបស់ផងអារក្ស ព្រោះពួកគេជាអ្នកកាន់តាមជំនឿនៃកនីហូរ ហើយពុំជឿដល់ការប្រែចិត្តពីអំពើបាបទាំងឡាយរបស់គេឡើយ។
១៦ហើយហេតុការណ៍បានកើតឡើងថា អាលម៉ា និងអាមូលេក ឯអាមូលេកបានកបោះបង់ចោលមាស និងប្រាក់ទាំងអស់របស់លោក និងវត្ថុមានតម្លៃៗរបស់លោក ដែលនៅឯដែនដីអាំម៉ូណៃហា ដើម្បីព្រះបន្ទូលនៃព្រះ លោកត្រូវបានខបដិសេធដោយពួកអ្នកដែលធ្លាប់ជាមិត្តភក្តិរបស់លោក និងដោយឪពុកលោក និងញាតិសន្តានរបស់លោកផងដែរ។
១៧ហេតុដូច្នេះហើយ ក្រោយពីអាលម៉ាបានតាំងសាសនាចក្រមួយឡើងនៅក្រុងសៃដុម នោះលោកសង្កេតឃើញមានកជ័យជម្នះមួយដ៏ធំ មែនហើយ លោកឃើញថា ប្រជាជនបានឈ្នះលើការឆ្មើងឆ្មៃនៃចិត្តរបស់គេ ហើយបានចាប់ផ្ដើមខបន្ទាបខ្លួននៅចំពោះព្រះ ហើយបាន ចាប់ផ្ដើមជួបជុំគ្នានៅក្នុងទីបរិសុទ្ធទាំងឡាយរបស់គេ ដើម្បីគថ្វាយបង្គំព្រះនៅចំពោះទីអាសនា ដោយឃចាំយាម ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យគេបានដោះរួចផុតពីអារក្សសាតាំង និងពីងសេចក្ដីស្លាប់ និងពីសេចក្ដីបំផ្លិចបំផ្លាញ —
១៨ឥឡូវនេះ ដូចជាខ្ញុំបាននិយាយមកហើយថា កាលអាលម៉ាបានឃើញការណ៍អស់ទាំងនេះហើយ ហេតុដូច្នេះហើយ លោកបាននាំអាមូលេក ហើយបានមកឯដែនដីសារ៉ាហិមឡា ហើយបាននាំអាមូលេកមកឯផ្ទះរបស់លោកផ្ទាល់ ហើយបានជួយលោក នៅពេលលោកមានទុក្ខ ហើយចម្រើនកម្លាំងដល់លោកនៅក្នុងព្រះអម្ចាស់។
១៩ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីដប់ក្នុងរជ្ជកាលនៃពួកចៅក្រមទៅលើប្រជាជននីហ្វៃ៕