ថ្នាក់​សិក្ខាសាលា
មេរៀនទី 14 ៖ ថ្ងៃទី 1 ម៉ូសាយ 26


មេរៀនទី 14 ៖ ថ្ងៃទី 1

ម៉ូសាយ 26

សេចក្តីផ្ដើម

ដូច​ដែល​មាន​កត់ត្រា​ក្នុងម៉ូសាយ 26ពួក​សាសន៍​នីហ្វៃ​ឥត​ជំនឿ​មួយ​ចំនួន ​នៃ​ជំនាន់​ដែល​កំពុង​ពេញវ័យ ​បាន​ជះ​ឥទ្ធិពល​លើ​សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​ តាម​រយៈ​ពាក្យ​បញ្ជោរ​ទាំងឡាយ ហើយ​បាន​ដឹកនាំ​ពួកគេ​ទៅរក​អំពើ​បាប ។អាលម៉ា​បាន​អធិស្ឋាន​ដើម្បី​ស្វែងរក​របៀប​ដើម្បី​វិនិច្ឆ័យ​សមាជិក​ទាំងនេះ​ស្របតាម​ព្រះហឫទ័យ​នៃ​ព្រះ ។ព្រះអម្ចាស់​បាន​បើកសម្តែង​ដល់​ អាលម៉ា អំ​ពី​របៀប​ដើម្បី​ឲ្យ​សមាជិក​សាសនាចក្រ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​បាប​របស់​ខ្លួន​គេ ។ព្រះអម្ចាស់​ក៏​បាន​ដាក់​លក្ខខណ្ឌ​ទាំងឡាយ​សម្រាប់​ការប្រែចិត្ត​ផងដែរ ។អាលម៉ា​ បាន​រៀនអំ​ពី​ព្រះហឫទ័យ​នៃ​ព្រះ​ក្នុង​ការ​អភ័យទោស​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ប្រែចិត្ត​ពិតប្រាកដ ។

ម៉ូសាយ 26:1–6

ពួក​អ្នក​ដែល​ស្ថិត​ក្នុង​ជំនាន់​ដែល​កំពុង​ពេញវ័យ​ភាគច្រើន​មិន​ជឿ ហើយ​ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​បាប

សូម​ចំណាយ​ពេល​មួយភ្លែត​ដើម្បី​គិត​អំពី​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​មនុស្ស​វ័យក្មេង​មួយ​ចំនួន​មិន​មាន​ទីបន្ទាល់ ឬ មិនមាន​ទីបន្ទាល់​រឹងមាំ បើទោះជា​ពួកគេ​បាន​ស្តាប់​ព្យាការី ហើយ​ត្រូវបាន​បង្រៀន​ដោយ​ឪពុក​ម្តាយ​របស់​ពួកគេ​ក៏ដោយ​នោះ ?

ម៉ូសាយ 26ផ្តល់​នូវ​ការយល់ដឹង​ពី​សំណួរ​នេះ ។សូម​សិក្សា​ខទាំងនេះ ហើយ​ឆ្លើយ​សំណួរ​ក្នុង​តារាង​ខាង​ក្រោម ( សូម​សរសេរ​ចម្លើយ​របស់​អ្នក​ក្នុង​សៀវភៅ​សិក្សា​នេះ ) ៖

ម៉ូសាយ 26:1–2

តើ​រឿង​បី​យ៉ាង​ដែល​ពួក​អ្នក​ក្នុង​ជំនាន់​កំពុង​ពេញវ័យ​ជាច្រើន​មិន​ជឿ មាន​អ្វីខ្លះ ?

ម៉ូសាយ 26:3

តើ​ការអាន​ព្រះគម្ពីរ ឬ ការស្តាប់​ព្យាការី​ទាំងឡាយ​ដោយ​អាកប្បកិរិយា​ឥត​ជំនឿ ​អាច​ប៉ះពាល់​អ្វីខ្លះ​មក​លើ​យើង ?

ម៉ូសាយ 26:4

តើ​មូលហេតុ​ចម្បង​មួយដែល​ប្រជាជន​ទាំងនេះ​គ្មាន​សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ និង ចូលរួម​ក្នុង​សាសនាចក្រ គឺ​ជា​អ្វី ?

សូម​សរសេរ​គោលការណ៍​មួយ​ដែល​អ្នក​បាន​រៀន​ពី​ការសិក្សា​ខ​ទាំងនេះ ៖

ឃ្លា « សណ្តាប់​នៃ​ពួកអយ្យកោ​របស់​ពួកគេ » ក្នុងម៉ូសាយ 26:1សំដៅ​លើ​សេចក្តី​ពិត​នៃ​ដំណឹងល្អ​ដែល​ផ្តល់​ឲ្យ​មកពី​ជំនាន់​មុនៗ ឃ្លា​នេះ​ជួនកាល​អាច​សំដៅ​លើ គំនិត​ខុសឆ្គង​ផងដែរ ( ជា​ឧទាហរណ៍ សូម​មើលអាលម៉ា 9:16 ) ។គោលការណ៍​មួយ ​ដែល​បាន​បង្រៀន​ក្នុងម៉ូសាយ 26:1–4គឺ​ថា ៖ បំណងប្រាថ្នា​ដើម្បី​ជឿ និង កិច្ចប្រឹងប្រែង​ផ្ទាល់ខ្លួន​ គឺ​ចាំបាច់​ដើម្បី​អភិវឌ្ឍ​ទីបន្ទាល់​មួយ ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះមក​ពី ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទីមួយ ហើយ​គូស​បន្ទាត់​ពីខាង​ក្រោម​សកម្មភាព​ទាំងឡាយ​ដែល​ចាំបាច់​ដើម្បី​ទទួល​បាន និង រក្សា​ទីបន្ទាល់ ៖

រូបភាព
ប្រធាន ហិនរី ប៊ី. អាវរិង

« ទីបន្ទាល់​តម្រូវ​ឲ្យ​មាន​ការចិញ្ចឹម​បីបាច់​ដោយ​ការអធិស្ឋាន​ដោយ​សេចក្តី​ជំនឿ ការស្រេកឃ្លាន​ព្រះបន្ទូល​នៃ​ព្រះ​នៅ​ក្នុង​ព្រះគម្ពីរ និង ការគោរព​ប្រតិបត្តិ​ចំពោះ​សេចក្តី​ពិត​ដែល​យើង​បាន​ទទួល ។ការ​ព្រងើយ​កន្តើយ​ចំពោះ​ការអធិស្ឋាន​ គឺ​ជា​គ្រោះថ្នាក់ ។ទីបន្ទាល់​របស់​យើង គឺ​មាន​គ្រោះថ្នាក់​ ​តែ​ពេល​យើង​ឥត​ខ្វល់​នឹង​ការសិក្សា និង ការអាន​ព្រះគម្ពីរ​ជា​ប្រចាំតែ​ប៉ុណ្ណោះ ។ការណ៍​ទាំងអស់​នោះ​ គឺ​ជា​ចំណុច​ដ៏​ចាំបាច់​សម្រាប់​ចិញ្ចឹម​បី​បាច់​ទីបន្ទាល់​របស់​យើង ។ …

« ការទទួល​ទាន​ព្រះបន្ទូល​នៃ​ព្រះ ការអធិស្ឋាន​ឲ្យ​ស្មោះ​អស់​ពី​ចិត្ត និង ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ​ត្រូវ​តែ​អនុវត្ត​ស្មើគ្នា និង ខ្ជាប់ខ្ជួន​ ដើម្បីធ្វើ​ឲ្យ​ទីបន្ទាល់​របស់​អ្នក​រីកលូតលាស់ និង រីកចម្រើន​ឡើង » ( “A Living Testimony,Ensignលីអាហូណាខែ ឧសភា ឆ្នាំ 2011 ទំព័រ 127 ) ។

សូម​កត់​ចំណាំ​ថា ក្នុង​សម័យកាល​របស់​អាលម៉ា ពួក​អ្នក​ដែល​នៅ​ក្នុង​ជំនាន់​ដែល​កំពុង​ពេញវ័យ មិន​បាន​ធ្វើ​រឿង​ទាំង​ឡាយ ​ដែល​បាន​រៀបរាប់​ដោយ​ប្រធាន អាវរិង ​នោះ​ទេ ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​នៅខាង​ក្រោម ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ក្នុង​បទពិសោធន៍​របស់​អ្នក តើ​ហេតុអ្វី​វា​សំខាន់ ​ដើម្បី​មាន​អាកប្បកិរិយា​ជឿ ​នៅ​ពេល​អ្នក​អធិស្ឋាន អាន​ព្រះគម្ពីរ និង ព្យាយាម​គោរព​បទបញ្ញត្តិ​ទាំងឡាយ ?

    2. សូម​ពិពណ៌នា​នូវ​បទពិសោធន៍​មួយ ដែល​ការអធិស្ឋាន​ដោយ​ស្មោះត្រង់ ការអាន​ព្រះគម្ពីរ ឬ ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​ទាំងឡាយ បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​អ្នក ។

សូម​ពិចារណា​មួយ​ភ្លែត​ថា តើ​អ្នក​ធ្លាប់​បាន​ឃើញ​មនុស្ស​ដែល​គ្មាន​ទីបន្ទាល់​លើ​ដំណឹង​ល្អ​ ​មាន​ឥទ្ធិពល​លើ​សមាជិក​ នៃ​សាសនាចក្រ​ដែរ​ឬ​ទេ ។សូម​អានម៉ូសាយ 26:5–6ហើយ​រកមើល​របៀប​ដែល​ពួក​អ្នក​ឥត​ជំនឿ បាន​ជះ​ឥទ្ធិពល​លើ​អ្នក​ទាំងឡាយ​ក្នុង​សាសនាចក្រ ។

នៅ​ពេល​អ្នក​បន្ត​ការសិក្សា​របស់​អ្នក វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ពី​អត្ថន័យ​នៃ​សេចក្តីថ្លែង​ចេញ​ពីម៉ូសាយ 26:6ថា ៖ « អស់​អ្នកណា​ដែល​នៅក្នុង​សាសនាចក្រ ដែល​ប្រព្រឹត្ត​អំពើ​បាប នោះ​សាសនាចក្រ​ត្រូវ​ព្រមាន​ដាស់តឿន [ ព្រមាន និង កែតម្រូវ ] ។ »នេះ​មាន​ន័យ​ថា វា​ចាំបាច់​សម្រាប់​សមាជិក​សាសនាចក្រ​ដែល​បះបោរ ​ត្រូវទទួល​ការ​វិនិច្ឆ័យ​ស្របតាម​អំពើ​បាប​របស់​ពួកគេ ហើយ​ផ្តល់​ឱកាស​ឲ្យ​ប្រែចិត្ត ។

ម៉ូសាយ 26:7–39

អាលម៉ា ​បាន​សួរ​ពី​របៀប​ដើម្បី​វិនិច្ឆ័យ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប

រូបភាព
យុវនារី និង ប៊ីស្សព​នៅ​ការិយាល័យ

ដើម្បី​រៀបចំ​ខ្លួន​សិក្សា​សេចក្តី​ដែល​នៅ​សល់​ក្នុងម៉ូសាយ 26 សូម​ស្រម៉ៃ​ថា អ្នក​គឺ​ជា​ប៊ីស្សព​ម្នាក់​ប្រចាំ​វួដ​មួយ ដែល​មាន​សមាជិក​មួយចំនួន​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ​ផងដែរ ។ក្នុង​នាម​ជា​ប៊ីស្សព​ម្នាក់ អ្នក​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះអម្ចាស់ ​ដើម្បីដាក់​ឲ្យសមាជិក​ទាំង​នេះ​ទទួល​ខុសត្រូវ​ ហើយ​ជួយ​ពួកគេ​ឲ្យ​ប្រែចិត្ត ។សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​ប្រព្រឹត្តចំពោះ​សមាជិក​ទាំង​នេះ និង របៀប​ដែល​អ្នក​អាច​ជួយ​ពួកគេ​ល្អ​បំផុត ។

ស្ថានភាព​ដូច​នេះ​ គឺ​ពិបាក​សម្រាប់​អាលម៉ា ។ក៏ដូចជា​ពួក​អ្នកដឹកនាំ​បព្វជិតភាព ​ដែល​មាន​សិទ្ធិ​អំណាច​នៅ​សព្វ​ថ្ងៃ​នេះដែរ លោក​មាន​ទំនួល​ខុស​ត្រូវ​ដើម្បី​ជួយ​សមាជិក​ទាំង​ឡាយ​នៃ​សាសនាចក្រ​ ដែល​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ​ឲ្យ​ប្រែចិត្ត ទទួល​ការអភ័យទោស ហើយ​ត្រឡប់​ទៅ​សកម្ម ហើយ​ឈរ​ដោយ​កិត្តិយស​ក្នុង​សាសនាចក្រ​វិញ ។សូម​អានម៉ូសាយ 26:7–14ហើយ​រកមើល​របៀប​ដែល​ អាលម៉ា ​ឆ្លើយតប​ចំពោះ​ស្ថានភាព​នេះ និង អ្វី​ដែល​លោក​បាន​ធ្វើ ​ដើម្បី​ទទួល​ចម្លើយ​ពី​ព្រះអម្ចាស់ ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​មូលហេតុ​ដែល​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ដឹង​ថា ពួក​អ្នកដឹក​នាំ​បព្វជិតភាព​ស្វែងរក ហើយ​ទទួល​ការដឹកនាំ​ពី​ព្រះអម្ចាស់ ​នៅពេល​ជួយ​អ្នក​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ។

សូម​ចងចាំ​ថា អាលម៉ា​ ធ្លាប់​បាន​ធ្វើ​ជា​សង្ឃ​ម្នាក់របស់​ស្តេច​ណូអេ ទុច្ចរិត មុន​ពេល​ការផ្លាស់​ប្រែចិត្ត​ជឿ​របស់​លោក ។សូម​អានម៉ូសាយ 26:15–18ហើយ​រកមើល​ពី​អ្វី​ដែល​អាលម៉ា និង ប្រជាជន​របស់​លោក​បាន​ធ្វើ ​ដើម្បី​ត្រឡប់​មកកាន់​ព្រះអម្ចាស់ ហើយ​ថា​តើ​ព្រះអម្ចាស់​ស្រោចពរជ័យ​អ្វី​ខ្លះ​ទៅលើ​ពួកគេ ។

  1. សូម​អានម៉ូសាយ 26:29–30បន្ទាប់មក សូម​ឆ្លើយតបចំពោះ​សំណួរ​មួយ ឬ ទាំងពីរ​ខាង​ក្រោម​នេះ ៖

    1. សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា គោលការណ៍​ខាង​ក្រោម​នេះ​ គឺ​សំខាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ដើម្បី​យល់ រួមទាំង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរផងដែរថា ៖ ព្រះអម្ចាស់​នឹង​អភ័យទោស​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​ប្រែចិត្ត​ដោយ​ស្មោះអស់​ពី​ចិត្ត​របស់​ពួកគេ ។

    2. សូម​សរសេរ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​តទៅ​នេះ ៖ ព្រះអម្ចាស់​នឹង​អភ័យ​ទោស​ដល់​អ្នក​ទាំង​ឡាយ​ណា ​ដែល​ប្រែចិត្ត​ដោយ​ស្មោះ​អស់​ពី​ចិត្ត​របស់​ពួកគេ ។

បន្ទាប់ពី​អាលម៉ា​បាន​អធិស្ឋាន​សុំ​ការដឹកនាំ​អំពី​របៀប​ដើម្បី​ជួយ​សមាជិក​សាសនាចក្រ​ទាំងឡាយ​ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​ធ្ងន់ធ្ងរ នោះ​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្តី​ណែនាំ​ដល់​លោក ។លោក ​ត្រូវ​ផ្តល់​ឱកាស​ដល់​សមាជិក​ទាំងឡាយ​ដើម្បី​ប្រែចិត្ត ប៉ុន្តែ​បើសិន​ពួកគេ​មិន​ប្រែចិត្ត​ទេ នោះ​ពួកគេ​មិន​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់​ឡើយ ។សេចក្តី​ណែនាំ​ទាំង​នេះ​ ផ្តល់​នូវ​ការយល់​ដឹង​ដ៏​សំខាន់ ​អំពី​គោលការណ៍​នៃ​ការប្រែចិត្ត ។សូម​អានម៉ូសាយ 26:21–31រកមើល​គំនិតយល់​ដឹង​ទាំងឡាយ ​ចំពោះ​ការប្រែចិត្ត ។

  1. ដើម្បី​ជួយ​អ្នក​វិភាគអំ​ពី​អ្វី​ដែល​អ្នក​បាន​អាន​ក្នុង​ខទាំងនេះ សូម​ឆ្លើយ​សំណួរ​ពីរ ឬ ច្រើន នៃ​កិច្ចការ​ខាងក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​នឹង​សង្ខេប​ព្រះបន្ទូល​នៃ​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូច​ម្តេច​ក្នុងម៉ូសាយ 26:23 ?ហេតុ​អ្វីអ្នក​គិត​ថា ​វា​សំខាន់​សម្រាប់​យើង​ដើម្បី​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​ទ្រង់​ផ្ទាល់ ​បាន​បង់ថ្លៃ​សម្រាប់​អំពើ​បាប​ទាំងឡាយ​របស់​យើង ?

    2. តើ​ឃ្លា​អ្វី​ខ្លះ​ក្នុងម៉ូសាយ 26:21–31​បង្ហាញ​ពី​ទំនុកចិត្ត និង សេចក្តី​ទុកចិត្ត​របស់​ព្រះអម្ចាស់​លើ ​អាលម៉ា​ ជា​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់នោះ ?តើ​ការ​មាន​ជំនួយ​ពី​អ្នក​ដឹកនាំ​បព្វជិតភាព ​អាច​ជួយ​ដល់​អ្នក​ទាំងឡាយ​ណា ​ដែល​មាន​បញ្ហា​នឹង​អំពើ​បាប ឬ ការល្បួង​ដ៏​លំបាកៗ ​ដោយ​របៀប​ណា ?

    3. តើ​អ្នក​គិត​ថា ដើម្បី​ប្រែចិត្ត « ដោយ​ស្មោះអស់​ពីចិត្ត [ របស់​នរណា​ម្នាក់ ] » មាន​ន័យ​យ៉ាងដូចម្តេច ?( ម៉ូសាយ 26:29 ) ។

    4. តើ​អ្នក​គិត​ថា ហេតុ​អ្វី​យើង​ត្រូវតែ​អភ័យទោស​ដល់​អ្នក​ដទៃ ​ដើម្បី​ទទួល​បាន​ការអភ័យទោស​ពី​ព្រះអម្ចាស់ដូច្នេះ ?( សូម​មើលម៉ូសាយ 26:31 ) ។

សូម​សរសេរ​គោលការណ៍​មួយ​ ដែល​អ្នក​បាន​រកឃើញ​ក្នុងម៉ូសាយ 26:21–31ជា​ពាក្យ​សម្តី​អ្នក​ផ្ទាល់ ៖

បើទោះជា​អ្នក​អាច​រកឃើញ​គោលការណ៍​ខុសគ្នា ឬ អ្នក​អាច​ប្រើពាក្យ​ខុសគ្នា​ក៏​ដោយ នៅ​ខាង​ក្រោម​នេះ​គឺជា​គំរូ​នៃ​គោលការណ៍​មួយ​ចំនួន ​ដែល​បាន​បង្រៀន​ក្នុងម៉ូសាយ 26:21–31 ៖

  • ប៊ីស្សព និង ប្រធាន​សាខា​ទាំងឡាយ ​តំណាង​ឲ្យ​ព្រះអម្ចាស់​ក្នុង​ការជួយ​យើង​ប្រែចិត្ត និង ទទួល​បាន​ការអភ័យទោស ។

  • ការសារភាព​អំពើ​បាប​ទាំងឡាយ​របស់​យើង ​នាំ​ទៅ​រក​ការអភ័យទោស ។( អំពើ​បាប​ទាំងអស់ ​ត្រូវ​តែ​សារភាព​ចំពោះ​ព្រះ ហើយ​អំពើ​បាប​ធ្ងន់ធ្ងរ​ទាំង​ឡាយ គប្បី​ត្រូវ​សារភាព​ចំពោះ​អ្នក​ដឹកនាំ​បព្វជិតភាព​ម្នាក់ ​ដែល​អាច​ជួយ​នៅ​ក្នុង​ដំណើរការ​ប្រែចិត្ត​នោះ ) ។

  • យើង​ត្រូវតែ​អភ័យទោស​ដល់​មនុស្ស​ដទៃ​ ដើម្បី​ទទួល​បាន​ការអភ័យទោស​ពី​ព្រះអម្ចាស់ ។

  1. ដើម្បី​ជួយ​អ្នក​វិភាគ​គោលការណ៍​ទាំងនេះ សូម​អាន​ករណី​សិក្សា​ខាង​ក្រោម​នេះ ។សូម​ជ្រើសរើស​ករណី​សិក្សា​មួយ ហើយ​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នកអំ​ពី​របៀប​ដែល​ខគម្ពីរ និង គោលការណ៍​ទាំងឡាយ ​ដែល​អ្នក​បាន​សិក្សា​នៅ​ថ្ងៃ​នេះ អាចដល់​ជួយ​មនុស្ស​ក្នុង​ស្ថានភាព​ដែល​បាន​ពិពណ៌នា​នេះ ៖

    1. យុវនារី​មា្នក់​ បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ​មួយ ប៉ុន្តែ​នាង​មិន​ហ៊ាន​និយាយ​ប្រាប់​ប៊ីស្សព​របស់​នាង​ទេ ។

    2. យុវជន​ម្នាក់​មាន​បំណង​ប្រាថ្នា​ដើម្បី​ប្រែចិត្ត ប៉ុន្តែ​គាត់​មិន​ដឹង​របៀប ។

    3. យុវនារី​ម្នាក់ ​បាន​ប្រព្រឹត្ត​អំពើ​បាប​មួយ​ ដែល​នាង​បាន​ធ្វើ​កាលមុន​នោះ​ម្ដង​ទៀត ហើយ​បារម្ភ​ថា ​ព្រះអម្ចាស់​នឹង​មិន​អភ័យទោស​ដល់​នាង​ទៀត​ឡើយ ។

    4. យុវជន​ម្នាក់ ​សម្រេច​ចិត្ត​ដើម្បី​ប្រែចិត្ត ប៉ុន្តែ​គាត់​បដិសេធ​មិន​អភ័យទោស​ដល់​អ្នក ​ដែល​បាន​ធ្វើ​ខុស​លើ​គាត់​ឡើយ ។

  2. សូម​ជ្រើសរើស​គោលការណ៍​មួយ​ដែល​មាន​ក្នុង​មេរៀន​នេះ ហើយ​សញ្ជឹងគិត​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​វា​ក្នុង​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ប្រែចិត្ត ។សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំ​ពី​របៀប​ដែល​អ្នក​នឹង​អនុវត្ត​គោលការណ៍​នេះ ។

សូម​អានម៉ូសាយ 26:37–39ដើម្បី​រកមើល​អ្វី​ដែល​បាន​កើតឡើង ​នៅ​ពេល​ អាលម៉ា ​ប្រតិបត្តិ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់ ។បទ​ពិសោធន៍​របស់​អាលម៉ា និង ប្រជាជន​របស់​លោក ​បង្រៀន​ថា នៅ​ពេល​យើង​ប្រែចិត្ត ហើយ​រស់នៅ​ដោយ​សុចរិត នោះ​យើង​អាច​មាន​សេចក្តី​សុខសាន្ត និង ចម្រុងចម្រើន ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាង​ក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សាម៉ូសាយ 26 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖