ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 2 ៖ ថ្ងៃ​ទី 2 នីហ្វៃទី1 2


មេរៀនទី 2 ៖ ថ្ងៃ​ទី2

នីហ្វៃ​ទី1 2

សេចក្តីផ្តើម

មនុស្ស​ឆ្លើយ​តប​ចំពោះ​វិវរណៈ​ដែល​មកពី​ព្រះ​តាម​របៀប​ផ្សេង​ៗគ្នា ។ ព្រះ​អម្ចាស់​បាន​បញ្ជា​លោក​លីហៃ​នៅក្នុង​សុបិន្ត​មួយឲ្យដឹក​នាំ​គ្រួសារ​របស់លោក​​ចូល​ទី​រហោ​ស្ថាន ។ ​លេមិន និង ​លេមយួល រអូ​រទាំ​ទាស់​នឹង​ការ​បញ្ជា​របស់​ព្រះ​ខណៈ​​ដែល​នីហ្វៃ​ស្វែង​រក​សាក្សី​បញ្ជាក់​មួយ ។ ការ​ប្រៀបធៀប​អំពីការ​ឆ្លើយ​តប​ខុស​ៗ​គ្នា​ រ​បស់​ពួកគេ​ នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​ពី​របៀប​​ដើម្បីប្រើ​សិទ្ធិ​សេរីភាព​​របស់អ្នក ​​នៅពេល​​ឆ្លើយ​តប​ចំពោះ​ការ​ដឹក​នាំ​របស់​ព្រះ​អម្ចាស់ ។

នីហ្វៃទី1 2:1–7

ព្រះ​បញ្ជា​លោក​លីហៃ​ឲ្យ​ចេញដំណើរ​ចូលទី​រហោ​ស្ថាន

សូម​ស្រមៃ​គិតថា អ្នក​គឺ​ជា​លោក​លីហៃ ហើយ​ព្រះ​អម្ចាស់​ស្នើអ្នក និង គ្រួសារ​របស់អ្នកឲ្យ​ទុក​ចោល​នូវ​ផ្ទះ និង​ ទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​អ្នក ។ អ្នក​នឹងត្រូវ​ដើរ​ជាច្រើន​ថ្ងៃ ហើយគ្រាន់​​តែ​យក​របស់​ខ្លះៗ​ដើម្បី​ផ្គត់ផ្គង់​សេចក្តី​ត្រូវ​ការ​គ្រួសារ​​អ្នកតែ​ប៉ុណ្ណោះ ។ សូមគិត​អំពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយ​តប​ចំពោះសំណើ​បែប​នេះ ។

រូបភាព
ការ​​ធ្វើ​ដំណើរ​នៃគ្រួសារ​របស់​លោក​លីហៃ

សូម​អាននីហ្វៃ​ទី1 2:1–6 ហើយ​សូម​រកមើល​កាលៈទេសៈ​ទាំង​ឡាយ​ណា​ដែល​នាំ​ឲ្យ​លោក​លីហៃ និង គ្រួសារ​របស់​លោក​ចេញ​ដំណើរ​ចូល​ទី​រហោ​ស្ថាន ។

តើ​ហេតុអ្វី​​បាន​ជា​ប្រជាជន « ព្យាយាម​រក​ផ្តាច់​ជីវិត [ របស់​លោក​លីហ្វៃ ] ? » ( សូមមើល នីហ្វៃទី1 2:1) ។

តើ​ព្រះ​អម្ចាស់​បាន​បញ្ជា​ឲ្យ​លោក​លីហៃ​ធ្វើ​អ្វី ? ( សូម​មើល នីហ្វៃទី1 2:2) ។

លោក​លីហៃ​គឺជា​គំរូ​មួយនៃគោលការណ៍​ដំណឹង​ល្អដែលថា នៅពេល​យើង​មានភាព​ស្មោះ​ត្រង់​ និង ការ​គោរពប្រតិបត្តិ នោះ​ព្រះ​អម្ចាស់​នឹង​ជួយយើង​នៅ​ពេល​មាន​ទុក្ខលំបាក ។

  1. នៅក្នុង​សៀវភៅកំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​នេះ​អំពី​នីហ្វៃ 1 2:4 ៖ តើ​អ្នក​បាន​រៀន​អ្វី​ពី​ជម្រើស​ទាំងឡាយរបស់​លោក​លីហៃ​ចំពោះ​អ្វី​ដែល​ត្រូវ​យក​ទៅ​ជាមួយ និង អ្វី​ដែល​ត្រូវ​ទុក​ចោល ?

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ភូមិ​សាស្ត្រ​នៃ​ការ​ធ្វើ​ដំណើរ​របស់​គ្រួសារ​​លោក​លីហៃ សូម​ពិនិត្យ​មើល​ផែន​ទី​នៅ​ចុង​បញ្ចប់​មេរៀន ។

សូម​អាន​នីហ្វៃទី 1 2:7ហើយ​កត់ត្រា​នូវ​អ្វី​ដែល​លោក​លីហៃ​បាន​ធ្វើ​បន្ទាប់​ពី​ការ​ចាកចេញ​​ទៅ​ជាមួយ​នឹង​គ្រួសារ​របស់​លោក​ដើម្បី​ធ្វើ​ដំណើរ​ចូល​ទី​រហោស្ថាន ។ តើ​អ្នក​នឹង​ប្រើ​ប្រាស់​ពាក្យ​អ្វី ​ដើម្បី​ពិពណ៌នា​ពី​បុគ្គលិក​លក្ខណៈ​សំខាន់​ដែល​លោក​លីហៃ​បាន​បង្ហាញ ?

នីហ្វៃទី1 2:8–14

លេមិន និង លេមយួល រអ៊ូរទាំ​ទាស់​ជាមួយ​នឹង​ឪពុក​របស់​ពួកគេ

កូន​ប្រុស​ទាំង​បួន​នាក់​របស់​លោក​លីហៃ​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​គ្នា ប៉ុន្តែ​ពួកគេ​បាន​ប្រព្រឹត្ត​ឥរិយាបទ​ខុសៗ​គ្នា​ចំពោះ​ព្រះ​បញ្ញតិ​ទាំង​ឡាយ​របស់​ព្រះ ។

សូម​សិក្សានីហ្វៃទី1 2:8–10 ហើយ​សូម​គូស​រង្វង់​ជុំ​វិញ​ពាក្យ ទន្លេនិង​ច្រក​ភ្នំ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេ​រគំនិត​ទាំងឡាយ​របស់​អ្នក​ពី​សំណួរ​ខាង​ក្រោម​នេះ ៖ តើ​អ្នក​គិត​ថា លោក​លីហៃ​បាន​ព្យាយាម​បង្រៀន​អ្វី​ដល់​លេមិន និង លេមយួល ដោយ​បាន​ប្រៀប​ធៀប​ពួកគេ​ទៅ​នឹង​ទន្លេ និង ច្រកភ្នំ ?

សូម​អាន​នីហ្វៃ​ទី 1 2:11–14 ហើយ​ស្វែង​រក​មូលហេតុ​ទាំងឡាយ​ដែល​លេមិន និង លេមយួល ​បានរអ៊ូរ​ទាំ​ទាស់​នឹង​ឪ​ពុករបស់​ខ្លួន ។ (កំណត់​សំគាល់ ពាក្យ​ថា ភាព​រឹង​ទទឹង មានន័យ​ថា ចិត្ត​រឹងរូស និង ​ឆ្មើង​ឆ្មៃ )។

មូល​ហេតុ​មួយ​ដែល​សាតាំង​ជំរុញ​ឲ្យមាន​ការ​រអ៊ូរ​រទាំ គឺ​ដើម្បី​រារាំង​មនុស្ស​​ពី​ការ​ធ្វើ​តាម​ពួក​ព្យា​ការីដែល​នៅ​រស់ ជា​អ្នក​ដឹក​នាំ​ដ៏​បំផុស​គំនិត និង ជា​ឪពុក​ម្តាយ ។ អែល​ឌើរ អេច. រូស វ៉ក​មែន នៃ​ពួក​ចិត​សិប​នាក់​បាន​មាន​ប្រសាសន៍​អំពី​ពាក្យ ការរអ៊ូរ​រទាំ ។ លោក​បាន​មាន​ប្រសាស​ន៍​ថា « ការ​រអ៊ូររទាំ​មាន​បី​ដំណាក់​កាល ដំណាក់​កាល​និមួយ​ៗ​នាំ​ទៅ​រក​ដំណាក់​កាល​បន្ទាប់​ដែល​ជា​ផ្លូវ​ចុះ​ទៅ​រក​ការ​មិន​គោរព​ប្រតិ​បត្តិ » ។

រូបភាព
អែល​ឌើរ អេច. រូស វ៉ក​មែន

ដំណាក់​កាល​ទីមួយ ពេល​ដែល​មនុស្ស​រអ៊ូរ​រទាំ នោះ​ពួកគេ​ប្រើ​ប្រាស់​ការវិនិច្ឆ័យ​ផ្ទាល់​ខ្លួនគេ ហើយ​ចាប់​ផ្តើម​សួរ​សំណួរ​អំពី​ការ​បង្រៀន​ទាំងឡាយ​នៃ​ពួក​ព្យាការី​ដែល​នៅរស់ ។ « ពួកគេ [ ចោទ​សួរ ] ពី​គំនិត​ខ្លួន​ឯង​ជា​មុន ហើយ​បន្ទាប់​មក ​ពួកគេ [ បណ្តុះ ] សំណួរ​ទាំង​ឡាយ​នៅ​ក្នុង​ចិត្ត​អ្នក​ដទៃ » ។

ដំណាក់​កាល​ទីពីរ អ្នក​ទាំង​ឡាណា​ដែលរអ៊ូររទាំ ចាប់​ផ្តើម « ដោះសារ និង មាន​លេស​ផ្ទាល់​ខ្លួន​ចំពោះ​ទង្វើរ​ដែល​ពួកគេ​ត្រូវ [ បាន ] ណែ​នាំ​ឲ្យ​ធ្វើ ។ …ដូច្នេះ ពួកគេ [ យក ] លេស​មួយ​ពី​ការ​មិន​ប្រព្រឹត្តតាម ។

​« ដំណាក់​កាល​ទី​បី ដែល​ជៀស​ពុំ​រួច​បាន​មក​តាម​ក្រោយគឺ ៖ ភាព​ខ្ជិល​ច្រអូស​ក្នុង​ការ​ធ្វើ​តាម​ព្រះ​បញ្ញត្តិ​របស់​លោក​ចៅ​ហ្វាយ [ សូម​មើល គ. និង ស.58:29 ] ។ …

« ខ្ញុំ​សុំ​អ្នក​ឲ្យ​ផ្តោត​យក​ចិត្តទុក​ដាក់​លើ​បទ​បញ្ញត្តិ​ពី​ពួក​ព្យា​ការី​ដែល​រស់​នៅ ដែល​ខ្វល់​ខ្វាយ​ចំពោះ​អ្នក​ខ្លាំង​បំផុត ។ តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា តើ​បទ​បញ្ញត្តិ​នេះ​សម​ស្រប​ឲ្យ​អ្នក​អនុវត្ត​តាម​ដែរ​ឬ​ទេ ? តើ​អ្នក​រក​ឃើញ​ហេតុ​ផល​ដោះសារ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ធ្វើ​តាម​បទ​បញ្ញត្តិ​ហើយ​ឬ​នៅ ? តើ​អ្នក​មាន​អារម្មណ៍​មិន​ស្រណុក ឬ ខឹង​នឹង​អ្នក​ទាំងឡាយ​ណា​ដែល​រំឮក​ដល់​អ្នក​ពី​បទ​បញ្ញត្តិ​ដែរ​ទេ ? តើ​អ្នក​ជា​មនុស្ស​ខ្ជិល​ច្រអូស​ក្នុង​ការ​កាន់​តាម​បទ​បញ្ញត្តិ​ដែរ​ឬ​ទេ ? ចូរ​ប្រុង​ប្រយ័ត្ន​ពីការ​បោក​បញ្ឆោត​របស់​ខ្មាំង​សត្រូវ ។ ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រអ៊ូ​ររទាំ » ( « ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រអ៊ូ​ររទាំ » Ensign ខែ វិច្ឆិកា ​ឆ្នាំ 2001 ទំព័រ 85–86 ) ។

រូបភាព
លោក​លីហៃ និង គ្រួសារ
  1. សូមឆ្លើយសំណួរនេះនៅក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​អ្នក​អាច​ធ្វើ​​អ្វី​ខ្លះ ​​បើ​អ្នក​យល់ឃើញ​ថា ​អ្នក​កំពុង​រអ៊ូររទាំ ( កំពុងត្អូញត្អែ ) អំពី​បទបញ្ញត្តិ​មួយ ឬ បទដ្ឋាន​សាសនាចក្រ​នោះ ?

នីហ្វៃទី1 2:16–19

នីហ្វៃ​ស្វែងរក​ការ​យល់​ដឹង​ពី​ព្រះ​អម្ចាស់

សូមអាន​នីហ្វែ​ទី1 2:16, 19 ហើយ​គូស​ចំណាំ​នូវ​អ្វី​ដែល​នីហ្វៃ​បាន​មាន​បំណង និង​ អ្វី​ដែល​លោក​បាន​ធ្វើ​ ដែល​នាំ​ឲ្យ​លោក​ទទួល​ស្គាល់​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ​អម្ចាស់​ដែល​ប្រទាន​ឲ្យ​តាម​រយៈ​ឪពុក​របស់​លោក ។ បើ​ទោះ​ជា​នីហ្វៃ​ពុំ​បាន​រអ៊ូររទាំ​ក៏​ដោយ សូម​ពិចារណា​ពី​អ្វី​ដែល​លោក​បាន​សរសេរ​នៅ​ក្នុងនីហ្វៃ​ទី1 2:16 អំពី ព្រះ​អម្ចាស់​ដែលបាន​បន្ទន់​ចិត្ត​របស់​លោក ហើយ​បាន​ស្នើ​លោកជា​ប្រយោល​ឲ្យ​ចាកចេញ​ពី​ក្រុង​យេរូសាឡិម ​ហើយ​នោះ​គឺជា​រឿង​ពិបាក​ធ្វើ​សម្រាប់​លោក​ផងដែរ ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ចែក​ចាយ​​នូវ​គំរូរបស់​អ្នក​មួយ​ដែល​ដូច​គ្នា​នឹង​គំរូ​នីហ្វៃ គឺ​អំពី​គ្រា​មួយ​ដែល​អ្នក​បាន​អំពាវ​នាវ​រក​ព្រះ​វរបិតាសួគ៌​ ហើយ​បាន​ទទួល​បទ​ពិសោធន៏​នៃ​ការ​បន្ទន់​ចិត្ត​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ឬ នៅគ្រា​មួយ​ដែល​អ្នក​បានទទួល​នូវ​ទីបន្ទាល់​ចំពោះ​រឿង​អ្វីមួយ​ដែល​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​ដល់អ្នក ។

បទពិ​សោធន៍របស់​នីហ្វៃ​បង្រៀន​ដល់​យើង​នូវ​គោល​ការណ៍​ដំណឹង​ល្អ​ដូចខាង​ក្រោម​នេះ ៖ នៅពេល​យើង​អំ​ពាវនាវ​រក​ព្រះ នោះទ្រង់​អាច​បន្ទ​ន់​ចិត្ត​​យើង​ឲ្យ​​ជឿ​ដល់​ព្រះ​បន្ទូលទាំងឡាយ​របស់ទ្រង់ ។

សូម​អាន ​នីហ្វៃ​ទី 1 2:17–18 ហើយ​សូម​ស្វែង​រក​​បំណង​ប្រាថ្នា និង​សកម្មភាព​ទាំង​ឡាយ​របស់​នីហ្វៃបន្ទាប់​ពី​ព្រះ​អម្ចាស់​បាន​បន្ទន់​ចិត្តគាត់ ។ សូម​គិត​អំពីអ្វី​ដែល​អ្នក​អាច​រៀន​ពី​ប្រតិកម្ម​ផ្សេងៗ​ទៀត​របស់​នីហ្វៃ សាំ លេមិន និង​ លេម​យួល ។ ខាង​ក្រោម​នេះគឺ​ជា​សេចក្តីពិត​មួយ ៖ នៅពេល​យើង​ចែក​ចាយ​អ្វីមួយ​ដែលយើង​បាន​រៀន​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​ដទៃ​ទៀត​អា​ច​ជឿពាក្យ​សម្តី​​ទាំងឡាយ​របស់​យើង ។

  1. សូម​សរសេរនៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក​អំពី​គ្រា​មួយ​ដែល​ពាក្យ​សម្តី​របស់​នរណា​​ម្នាក់បាន​ធ្វើ​ឲ្យអ្នក​ជឿ​ព្រះ​បន្ទូល​របស់​ព្រះ ក៏ដូច​ជា​សាំ​បាន​ជឿ​ដល់នីហ្វៃដែរ ។

សូម​គិតអំ​ពីនរណា​ម្នាក់​ដែល​អ្នក​​អាចចែក​ចាយ​រឿង​អ្វីមួយ​ដែល​ព្រះវិញ្ញាណ​បាន​ជួយ​អ្នកឲ្យ​រៀន​ ហើយ ទទួល​អារម្មណ៍ថា​ជាការ​ពិត ។ វា​អាច​ជា​មិត្តភក្តិ សមាជិក​គ្រួសាររបស់​អ្នក អ្នកដឹក​នាំ​សាសនាចក្រ ឬ​ គ្រូណាម្នាក់ ។ សូម​ឆ្លៀត​ឱកាស​នៅ​សប្តាហ៍​នេះ​ដើម្បីនិយាយ​ជាមួយ​មនុស្ស​ម្នាក់​នោះ​ ហើយចែក​ចាយ​នូវ​ទីបន្ទាល់​នោះ ។

នីហ្វៃទី1 2:20–24

ព្រះ​អម្ចាស់បាន​បញ្ជាក់​នីហ្វៃ​ថា គាត់​នឹង​រីក​ចម្រើន​ឡើង​តាមរយៈ​ការ​គោរព​ប្រតិបត្តិ​របស់​គាត់

សូម​ស្វែងរក​ ហើយ​គូស​ចំណាំ​នូវ​ការសន្យា​ដែល​មាន​នៅក្នុង​ នីហ្វៃ​ទី 1 2:20–21 ។ ការ​សន្យា​នេះ​បាន​និយាយ​ចំនួន 34​ ដង​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ នៅ​ពេល​អ្នកសិក្សា​ព្រះគម្ពីរ​មរមន នោះ​អ្នក​នឹង​ឃើញ​នូវ​របៀប​ដែល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​នីហ្វៃ ត្រូវ​បាន​បំពេញ​ទាំងស្រុង ។ សូម​បញ្ចប់​មេរៀន​​នៅថ្ងៃ​នេះ​ដោយ​​អាន​​នៅ​ក្នុង ​នីហ្វៃ​ទី 1 2:22–24

ព្រះ​ប្រទាន​ពរ​ដល់​អ្នកទាំង​ឡាយ​ណាដែល​គោ​រព​ប្រតិបត្តិតាម​ និង ស្មោះត្រង់ ។ សូម​ពិចារណានូវ​កម្រិតនៃ​កា​រ​គោរព​ប្រតិបត្តិ​របស់​អ្នកក្នុង​ការ​ កាន់​តាម​ព្រះ​បញ្ញាត្តិ​ទាំងឡាយ​របស់​ព្រះ ។​ តើមាន​របៀប​ណា​មួយ​ដែល​អ្នក​អាន​ កាន់​តែ​គោរព​ប្រតិបត្តិតាម​ថែម​ទៀត​នោះ ? សូម​ធ្វើ​តាម​ការ​បំផុស​គំនិត​ទាំង​ ឡាយ​ដែល​អ្នក​ទទួល​បាន​ពី​ព្រះ​វិញ្ញាណ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ​នីហ្វៃ​ទី1 2 និង​ បញ្ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សម្រាប់​សំណួរ​ គំនិត និង​ការ​យល់ដឹង​​បន្ថែមទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖