ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 3 ៖ ថ្ងៃ​ទី 1 នីហ្វៃ​ទី1 7


មេរៀន​ទី 3 ៖ ថ្ងៃ​ទី 1

នីហ្វៃទី1 7

សេចក្តីផ្តើម

ការ​លះបង់​គ្រប់​បែប​យ៉ាង​របស់​នីហ្វៃ​ចំពោះ​ព្រះ​អម្ចាស់​ត្រូវ​បាន​បង្ហាញ​នៅក្នុង នីហ្វៃ​ទី1 7 ។ ដោយ​មាន​ពួក​បងប្រុសរបស់​លោក​ទៅ​ជា​មួយ នោះ​លោក​​បាន​គោរព​ធ្វើ​តាម​ការ​បញ្ជា​របស់​ព្រះ​អម្ចាស់ ដើម្បី​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ហើយ​នាំ​​អ៊ីសម៉ាអែលនិង​គ្រួសារ​របស់​លោក​ឲ្យ​រួម​ដំណើរ​ជាមួយ​ពួកគេ​ចូល​ទី​រហោស្ថាន ។ នៅ​តាម​ផ្លូវ​វិល​ត្រឡប់​ទៅ​ទីរហោ​ស្ថាន​វិញ លេមិន លេមយួល ព្រម​ទាំង​សមាជិក​គ្រួសារ​របស់​អ៊ីសម៉ាអែល​បាន​បះបោរ​ទាស់​នឹង​នីហ្វៃ ហើយ​ចង់​ត្រឡប់​មក​ក្រុង​យេរូសាឡិម​វិញ ។ នៅពេល​ដែល​ពួកគេ​បាន​ចង ហើយ​បាន​ព្យាយាម​រក​ផ្តាច់​ជីវិត​នីហ្វៃ នោះ​លោក​បាន​អធិស្ឋាន​ដោយ​សេចក្តីជំនឿ ហើយ​ព្រះ​អម្ចាស់​ក៏​បាន​រំដោះ​លោក ហើយ​លោក​បាន​អភ័យទោស​ដោយ​ស្មោះ​អស់​ពី​ចិត្តចំ​ពោះ​អ្នក​ទាំងឡាយ​ណា​ដែល​បាន​បៀត​បៀន​លោក ។ នៅ​ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ឆ្លើយ​តប​ដោយ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​បញ្ញត្តិ និង ទុក្ខ​លំបាក​ទាំងឡាយ​ដូច​ដែលនីហ្វៃ​បាន​ធ្វើ ។

នីហ្វៃទី1 7 :1 5

ព្រះអម្ចាស់​បាន​បញ្ជា​ឲ្យ​ពួក​កូនប្រុសរបស់​លោក​លីហៃ​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិមវិញ គឺ​ដើម្បី​នាំ​អ៊ីស​ម៉ាអែល ព្រម​ទាំង​គ្រួសារ​របស់​លោក

សូម​គិត​អំពី​គ្រួសារ​របស់​អ្នក ហើយ​ពិចារណា​អំពី​មូល​ហេតុ​ដែល​ក្រុមគ្រួសារ​មាន​សារៈសំ​ខាន់​នៅក្នុង​ផែនការ​របស់​ព្រះ ។

សូម​អាន​ នីហ្វៃ​ទី 1 7:1–2 ហើយ​ចូរ​ស្វែង​រក​​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​លោក​លីហៃ​ឲ្យ​សុំ​កូនប្រុស​ទាំងឡាយ​របស់​លោក​ធ្វើ និង អំពី​មូល​ហេតុ​ដែល​ទ្រង់​ចង់​ឲ្យ​ពួកគេ​ធ្វើ​វា ។ ( វា​អាច​ជា​ជំនួយ​មួយ​ដើម្បី​ដឹង​ថា ពាក្យពូជនៅក្នុង​នីហ្វៃ​ទី1 7:1គឺ​សំដៅ​លើ​ កូន​ចៅ និង ពូជពង្ស ) ។

ក្នុង​ចំណោម​សេចក្តី​ពិត​មួយ​ដែល​យើង​រៀន​ពី​ខគម្ពីរ​ទាំង​នេះ​គឺ​ថា ព្រះអម្ចាស់​បញ្ជា​យើង​ឲ្យ​រៀបការ ហើយ​បន្ត​ពូជ​ថ្វាយ​ដល់​ទ្រង់ ។ នៅ​ពេល​អ្នក​បន្តសិក្សា​នៅ​ក្នុង​នីហ្វៃទី1 7 សូម​សួរ​ខ្លួន​ឯង​អំពី​មូលហេតុ​ដែល​អាពាហ៍​ពិពាហ៍ និង គ្រួសារ​មាន​សារៈសំខាន់​ល្មម​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​ព្រះ​អម្ចាស់​នឹង​បញ្ជា​នីហ្វៃ និង បង​ ប្រុស​របស់​លោក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ធ្វើ​ដំណើរ​ដ៏​លំបាក ជា​ច្រើន​ថ្ងៃ​ឆ្លង​កាត់​ទី​រហោ​ស្ថាន​ដើម្បី​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ។

សូម​អាន​សេចក្តី​ថ្លែង​ការ​ខាង​ក្រោម​នេះ « ក្រុមគ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភពលោក » ហើយ​បង្ហាញ​ពី​អ្វី​ដែល​ពួក​ព្យាការី​នៅ​សម័យ​ទំនើប​បាន​ប្រកាស​អំពី​សារៈសំខាន់​នៃ​អាពាហ៍​ពិពាហ៍ ៖ « យើង គណៈប្រធាន​ទីមួយ និង ក្រុម​ប្រឹក្សា​នៃ​ពួក​សាវក​ដប់​ពីនាក់​នៃ​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ សូម​ប្រកាស​ជា​ឱឡារឹក​ថា អាពាហ៍​ពិពាហ៍​រវាង​ប្រុស និង ស្រី​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ ហើយ​ថា គ្រួសារ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ​ដ៏​បង្កបង្កើត​សម្រាប់​គោល​ដៅ​ដ៏​អស់​កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » ( Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ) ។

អ្នក​អាច​ចង់​គូស​រង្វង់​ជុំ​វិញ​ឃ្លា « ថ្វាយ​ព្រះ​អម្ចាស់ » នៅ​ក្នុងនីហ្វៃ​ទី 1 7:1 ។​ សូម​គិត​ពីអ្វី​ដែល​ឃ្លា​នោះ​ចង់​បា្រប់​​នៅ​ក្នុង​សម័យ​របស់​យើង ។

សូម​រកមើល​ការយល់​ដឹង​បន្ថែ​ម​ទៀត អំពី​ការ​បន្ត​ពូជ​ថ្វាយ​ព្រះ​អម្ចាស់ នៅ​ពេល​អ្នក​អាន​ការ​បង្រៀន ខាង​ក្រោម​នេះពី « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ៖

« យើង​ប្រកាស​ថា ព្រះ​បញ្ញត្តិរបស់​ព្រះ​សម្រាប់​ឲ្យ​កូន​ចៅ​របស់​ទ្រង់​បង្កើត​កូន​ឲ្យ​ចម្រើន​ជាច្រើន​ឡើង ឲ្យ​មាន​ពាសពេញ​លើ​ផែន​ដី​នេះ​នៅ​តែ​ឲ្យ​ប្រតិបត្តិ​នៅ​ឡើយ ។ …

«… ឪពុក​ម្តាយ​មានកាតព្វកិច្ច​ដ៏​ពិសិដ្ឋ ក្នុងការ​ថែ​រក្សា​អប់​រំ​កូនចៅ​របស់​ខ្លួន​ដោយ​ក្តីស្រឡាញ់ និង​សេចក្តី​សុចរិត ផ្គត់ផ្គង់​សេចក្តី​ត្រូវការ ទាំង​ខាង​រូបកាយ និង​ ខាងវិញ្ញាណ​របស់​ពួកគេ និង​ បង្រៀន​ពួកគេ​ឱ្យចេះ​ស្រឡាញ់ និង បម្រើ​គ្នា​ទៅវិញ​ទៅមក ចេះ​គោរព​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ហើយ​ធ្វើជា​ពលរដ្ឋ​ល្អ ចេះគោរព​ច្បាប់​គ្រប់​ទីកន្លែងដែល​ពួកគេ​រស់នៅ ។ សា្វមី និង​ភរិយា—ឪពុក​ម្តាយ—នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ​តាម​ការ​ប្រតិបត្តិ​នៃ​ភារ​កិច្ច​ទាំង​ឡាយ​នេះ » ( Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ) ។

រូបភាព
គ្រួសារ​របស់​អ៊ីសម៉ាអែល

នីហ្វៃ និង បងៗរបស់​លោកនិយាយ​ទៅ​កាន់​គ្រួសារ​របស់​អ៊ីម៉ាអែល

សូម​អាន​ នីហ្វៃ​ទី1 7:3–5 ដើម្បី​រកមើល​របៀប​ដែល​ព្រះ​អម្ចាស់​បាន​ជួយ​កូន​ប្រុស​របស់​លោក​លីហ្វៃ​ឲ្យ​បំពេញ​តាម​ការបញ្ជា​របស់​ទ្រង់ ។​ តើ​ព្រះអម្ចាស់​បាន​ជួយ​អ៊ីម៉ាអែល និង គ្រួសារ​របស់​លោក​ឲ្យ​ទទួល​យក​ការអញ្ជើញ ដើម្បី​ចូល​រួម​ជាមួយ​គ្រួសារ​របស់​លោក​លីហៃ​នៅឯ​ទីរហោស្ថាន​តាម​របៀប​ណា ?

  1. សូម​សួរ​ឪពុក​ម្តាយ​របស់​អ្នក ថ្នាក់ដឹក​នាំ​សាសនាចក្រ ឬ គ្រូ​បង្រៀន​ណា​ម្នាក់​ឲ្យ​ផ្តល់​​របៀប​បី​យ៉ាង​ដែល​យុវវ័យ​សព្វ​ថ្ងៃ​នេះ អាច​រៀប​ចំ​ខ្លួន​ដើម្បី​អាពាហ៍ពិពាហ៍ ហើយ​បង្កើត​កូនចៅ « ថ្វាយ​ដល់​ទ្រង់ » ។ សូម​កត់ត្រា​ពាក្យ​ទូន្មាន​របស់​ពួកគេ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ។

នីហ្វៃ​ទី1 7:6 15

នីហ្វៃ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​បង​ប្អូន​ប្រុស​របស់​លោក​ឲ្យ​បន្ត​ធ្វើ​ដំណើរ​ទៅ​ទី​រហោ​ស្ថាន

សូម​អាននីហ្វៃ​ទី1 7:6–7 ហើយ​ស្វែង​រក​ពី​មូលហេតុ​អ្វី​ដែល​លេមិន លេមយួល និង គ្រួសារ​អ៊ីស​ម៉ាអែល​មួយ​ចំនួន​បាន​បះបោរ​អំឡុង​ពេល​ធ្វើ​ដំណើរ​នៅ​ទី​រហោ​ស្ថាន ។ សូម​នឹក​គិត​ពី​អ្វី​ដែល​ដែលនឹង​អាច​មាន​បើ​យើង​ជា​នីហ្វៃ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ ។​ សូម​គិត​ពី​អ្វី​ដែល​អ្នក​នឹង​និយាយ​ទៅ​កាន់​លេមិន លេមយួល និង គ្រួសារ​របស់​អ៊ីសម៉ា​អែល​ក្នុង​ការ​ព្យាយាម​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ដីសន្យា ។

សូមអាននីហ្វៃ​ទី 1 7:8–12 ហើយ​សូម​រកមើលសំណួរ​ទាំងឡាយ​ដែល​នីហ្វៃ​បាន​សួរ​ដល់​បង​ប្រុស​ទាំងឡាយ​របស់​លោក​ក្នុង​ការព្យាយាមបញ្ចុះ​បញ្ចូល​ពួកគេ​មិន​ឲ្យ​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ។ តើ​សេច​ក្តី​ពិត​ទាំង​បី​ដែល​នីហ្វៃ​បាន​និយាយ​ថា​បង ​ប្រុស​ទាំងឡាយ​របស់​លោក​បាន​ភ្លេច​នោះគឺ​ជាអ្វី ?

សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖

  1. តើ​ការចង​ចាំ​សេចក្តីពិត​ទាំង​បី​នេះ​អាច​ជួយ​លេមិន និង លេមយួល​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​អម្ចាស់​ដោយ​របៀបណា ?

  2. សូម​សរសេរ​បញ្ជី​ពរជ័យ​ឲ្យ​បាន 4–5 ដែល​អ្នក​បាន​ទទួល​ពី​ព្រះ​អម្ចាស់ ។ តើ​ការចង​ចាំ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​​បាន​ធ្វើ​សម្រាប់​អ្នក ​ជួយ​អ្នក​ឲ្យ​មាន​ភាព​ស្មោះ​ត្រង់​នៅក្នុង​ការ​ជ្រើសរើស​ដើម្បី​ធ្វើតាម​​ទ្រង់​ដោយ​របៀបណា ?

សូម​អាន នីហ្វៃ​ទី1 7:13–15​ ហើយ​សូម​រក​មើល​នូវ​អ្វី​ដែល​នីហ្វៃ​បាន​និយាយ​ថា​ នឹង​កើត​ឡើង​ចំពោះ​លេមិន និង លេមយួល និង សមាជិក​គ្រួសារ​របស់​អ៊ីសម៉ាអែលដែល​បះបោរ បើសិន​ពូកគេ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញនោះ ។

  1. សូម​សរសេរ​ឲ្យ​បាន​មួយ​កថាខណ្ឌនៅក្នុងសៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក អំពី​មូលហេតុ​ដែល​ចាំបាច់​ ដើម្បី​ចងចាំ​នូវ​អ្វីៗដែល​ព្រះ​អម្ចាស់​បាន​ធ្វើ​សម្រាប់អ្នក​ ហើយ​ធ្វើ​តាម​ការ​ណែនាំ​របស់​ទ្រង់ ។

នីហ្វៃទី1 7:16–22

ព្រះអម្ចាស់​រំដោះ​នីហ្វៃ

សូម​បន្ត​នឹក​គិត​ថា តើ​ស្ថានភាព​របស់​នីហ្វៃ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​នៅពេល​អ្នក​អាននីហ្វៃ​ទី1 7:16 ។ តើ​អ្នក​នឹង​ធ្វើ​អ្វី ?

នីហ្វៃ​បាន​អធិស្ឋាន សូម​អាន​ការ​អធិស្ឋាន​របស់​លោក​នៅក្នុងនីហ្វៃ​ទី1 7:17–18 ហើយ​រកមើល​នូវ​អ្វី​ដែល​នីហ្វៃ​បាន​ទូល​សុំ ។

សូម​កត់សម្គាល់​ថា នីហ្វៃ​បាន​ទូល​សុំ​ឲ្យ​លោក​ត្រូវ​បាន​រំដោះ « ស្រប​តាម​សេចក្តីជំនឿ [ របស់​គាត់ ] » ។ មេរៀនមួយ​ក្នុង​ចំណោម​មេរៀន​ដែល​យើង​រៀន​ពី​ខ​គម្ពីរ​ទាំង​នេះ​គឺ​ថា​ព្រះ​ឆ្លើយ​តប​នឹង​ការអធិស្ឋាន​ទាំងឡាយ​ស្រប​ទៅ​តាម​សេចក្តី​ជំនឿ​របស់​ពួក​យើង ។ ការ​អធិស្ឋាន​ដោយ​សេចក្តី​ជំនឿ​មាន​ន័យ​ថា ត្រូវ​អធិស្ឋាន​ដោយ​មាន​ទំនុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ហើយ​បូករួម​ទាំង​ការ​ស្ម័គ្រ​ចិត្ត​ធ្វើ​តាម​ជានិច្ច ។

សូម​សិក្សា​សេចក្តី​ថ្លែង​ការណ៍ខាង​ក្រោម​របស់​អែលឌើរ ដេវីឌ អេ. បែដណានៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​ដែល​ទាក់​ទង​ទៅ​នឹង​ការអធិស្ឋាន​របស់​នីហ្វៃ​នៅ​ក្នុង​នីហ្វៃ​ទី1 7:17 និង ​អំណាច​នៃ​ដង្វាយ​ធួន​ដើម្បី​ផ្លាស់​ប្តូរ​ដួង​ចិត្ត​របស់​យើង ។ សូម​គូស​បន្ទាត់​ពី​ក្រោម​ឃ្លា​ទាំងឡាយ​ណា​ដែល​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈ​សំខាន់​នៃ​ការស្ម័គ្រ​ចិត្ត​ធ្វើ​តាម​នៅ​ពេល​យើង​អធិស្ឋាន​ដោយ​សេចក្តី​ជំនឿ ។

រូបភាព
អែលឌើរ ដាវីឌ អេ. បែដណា

« តើ​អ្នក​ដឹង​ទេ​ថា តើ​ខ្ញុំ​នឹង​អធិស្ឋាន​សុំ​អ្វី ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​ចង​ដោយ​បងប្រុស​របស់​ខ្ញុំ ? ការ​អធិស្ឋាន​របស់​ខ្ញុំ​នឹង​មាន​រួម​ទាំង​ការ​ទូល​សុំ​នូវ​រឿង​អាក្រក់ ​ដើម្បី​ឲ្យ​កើត​ឡើង​លើ​បង​ប្អូន​ប្រុស​របស់​ខ្ញុំ ហើយ​បញ្ចប់​ការ​ទូល​សុំ​ជា​មួយ​នឹង​ឃ្លា​មួយ​ ‹ សូម​ព្រះ​អង្គរំ​ដោះ​ទូល​បង្គំឲ្យ​រួច​ផុតពី​កណ្តាប់​ដៃ​នៃ​បងៗ​ទូល​បង្គំ​ផង ឬ​ តាម​ពាក្យ​ម្យ៉ាង​ទៀត សូម​យក​ទូល​បង្គំ​ចេញ​ពី​ការណ៍​ដ៏​អាក្រក់​នេះ នៅពេល​នេះ ! វា​គួរ​ឲ្យ​ចាប់​អារម្មណ៍ជា​ពិសេស​ចំពោះ​ខ្ញុំ​ដែល​ថា នីហ្វៃ​មិន​បាន​អធិស្ឋានដូច​ដែល​ខ្ញុំ​ចង់​នោះ​ទេ ដើម្បី​សុំ​ឲ្យ​ស្ឋាន​ភាព​របស់​លោក​ត្រូវ​បាន​ផ្លាស់​ប្តូរ ។ ផ្ទុយទៅវិញ លោក​បាន​អធិស្ឋាន​សុំ​កម្លាំង ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​របស់​លោក ។ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា លោក​បាន​អធិស្ឋាន​នៅ​ក្នុង​លក្ខណៈ​ច្បាស់​លាស់ ដោយ​សារ​លោក​បាន​ដឹង និង បាន​ស្គាល់ ព្រម​ទាំង​ទទួល​បទពិសោធន៍​ពី​អំណាច​ដែល​បាន​កើត​ឡើង​ពី​ដង្វាយ​ធួន​នៃ​ព្រះ​អង្គ​សង្គ្រោះ ។​ …

« បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ​អើយ ! សម្រាប់​យើង​ម្នាក់​ៗ​បើ​ថិត​នៅក្នុង​ហេតុ​ការណ៍​នេះ គឺ​ត្រូវ​តែ​ទូល​សុំ​ឲ្យ​ចំៗ ។ នៅពេល​ដែល​អ្នក និង ​ខ្ញុំ​ចាប់ផ្តើម​យល់ និង​ ទទួល​បាន​ការ​ប្រទាន​អំណាច​ឲ្យ​មកពី​ដង្វាយ​ធួន​នៅ​ក្នុង​ជីវិត​ផ្ទាល់ខ្លួន នោះ​យើង​នឹង​អធិស្ឋាន និង ​ស្វែងរក​កម្លាំង​ដើម្បី​ផ្លាស់ប្តូរ​ស្ថានភាព​របស់​យើង​ជាជាង​ការ​អធិស្ឋាន​សុំ​ឲ្យ​ស្ថានភាព​របស់​យើង​ត្រូវ​បាន​ផ្លាស់ប្តូរ ។ យើង​នឹង​ក្លាយ​ជា​ភ្នាក់​ងារ​ចំពោះ​ខ្លួន​ផ្ទាល់​ដែល​ ‹ ធ្វើ​សកម្ម​ភាព​ជាជាង​វត្ថុ​ដែល​‹ ទទួល​សកម្មភាព ›(នីហ្វៃ​ទី 2 2:14 ) » ( « ‘In the Strength of the Lord’ ពាក្យ​សំដីនៃ​មរមន 1:14 ម៉ូសាយ 9:17 ម៉ូសាយ 10:10 អាលម៉ា ​20:4​ ») នៅក្នុងBrigham Young University 2001–2002 Speeches [ ឆ្នាំ 2002 ] ទំព័រ 124 ) ។

  1. សូម​ឆ្លើយ​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ទាំ​ងឡាយ​ខាង​ក្រោម​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖

    1. នៅ​ក្នុង​ជីវិត​អ្នក តើ​អ្នក​ធ្លាប់​បាន​អធិស្ឋាន​ដោយ​សេចក្តី​ជំនឿ និង ដឹង​ពីការ​ឆ្លើយ​តប​ពី​ព្រះ​អម្ចាស់​ចំពោះ​ការ​អធិស្ឋាន​របស់​អ្នក​នៅ​ពេល​ណា ?

    2. តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​នីហ្វៃ​ដើម្បី​​អធិស្ឋាន និង ស្វែងរកកម្លាំង​ក្នុង​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​របស់​អ្នក​ដោយ​របៀប​ណា​ដែល​ប្រសើរ​ជាង​ការ​ទូល​សុំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ស្ថានភាព​របស់​អ្នក​វិញ ?

បន្ទាប់​ពី​នីហ្វៃ​ត្រូវ​បាន​ដោះ​លែង​ពី​ចំណង នោះ​បង​ប្រុស​ទាំង​ឡាយ​របស់​លោក​បាន​ចង់​វាយ​ធ្វើ​បាប​លោក​ម្តង​ទៀត ។ សូម​អាន​នីហ្វៃ​ទី 1 7:19–21ហើយ​សូម​រកមើល​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងើច​សសើរ​ចំពោះ​អាកប្ប​កិរិយា​របស់​នីហ្វៃ ។ សូម​គិត​អំពី​ស្ថានភាព​មួយ​នៅ​ក្នុង​គ្រួសារ​ផ្ទាល់​របស់​អ្នក​ដែល​បាន​តម្រូវ​ឲ្យ​មាន​ការ​អភ័ទោស ។ សូម​ពិចារណា​ថា ហេតុអ្វី​វា​សំខាន់​ដែល​សមាជិក​ម្នាក់ៗ​ក្នុង​គ្រួសារ​ត្រូវ​តែ​មាន​ឆន្ទៈដើម្បី​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សានីហ្វៃ​ទី1 7 ហើយ​បាន​រៀន​ចប់​មេរៀន​នេះ​នៅ ( កាល​បរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង ការ​យល់​ដឹង​បន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖