ថ្នាក់​សិក្ខាសាលា
មេរៀនទី7 ៖ ថ្ងៃទី 3 នីហ្វៃទី2 21–24


មេរៀនទី 7 ៖ ថ្ងៃទី 3

នីហ្វៃទី 2 21–24

សេចក្តីផ្ដើម

ភាគ​ច្រើន​នៃ​ពាក្យ​ព្យាករ​របស់​អេសាយ​ក្នុង​ព្រះគម្ពីរ​មរមន​គឺ​ស្តី​ពី​ថ្ងៃ​ចុង​ក្រោយ ។លោក​បាន​ព្យាករ​អំពី​ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ ព្យាការី​យ៉ូសែបស្ម៊ីធ ការ​យាង​មក​លើកទីពីរ​និង ការបំផ្លិចបំផ្លាញ​នៃ​ពួកទុច្ទរិត ។លោក​បាន​ព្យាករ​ថា ព្រះអម្ចាស់​នឹង « លើក​ទង់​មួយ​ឡើង​សម្រាប់​សាសន៍​ទាំងឡាយ » ដើម្បី​ប្រមូល​រាស្ត្រ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើលនីហ្វៃទី 2 21:11–12 ) ។អេសាយ​ក៏​បាន​ធ្វើ​ទីបន្ទាល់​ផងដែរ​ថា ព្រះអម្ចាស់​នឹង​ឈ្នះ​លើ​សាតាំង ហើយ​បម្រើ​នៅ​ក្នុង​សហស្សវត្ស​ដែល​ជា​សម័យ​នៃ​សេចក្ដី​សុខសាន្ត និង សេចក្តី​អំណរ ។

នីហ្វៃទី 2 21:1–4, 10–12

អេសាយ​ព្យាករ​អំពី​ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ

សូម​ឈប់​មួយ​ភ្លែត ហើយ​ស្រម៉ៃ​គិត​ដល់​ពន្លឺ​មួយ​ដែល​ចាប់​ផ្តើម​រះឡើង​ពី​មុខ​អ្នក ។ពន្លឺ​នេះ​ចេះ​តែ​ភ្លឺ​ខ្លាំង​ឡើងៗ ។រំពេចនោះ​មាន​សារទូត​មួយ​ដែល​បាន​ចាត់មក​ពី​វត្តមាន​នៃ​ព្រះ កំពុង​ឈរ​នៅពីមុខ​អ្នក ។ទ្រង់​ប្រាប់​អ្នក​ថា ពាក្យព្យាករពីបុរាណ​ហៀបនឹង​បំពេញ​ហើយ ហើយ​ថា អ្នក​នឹង​រួមចំណែក​ជួយ​ក្នុង​ការបំពេញ​ពាក្យ​ព្យាករណ៍​ទាំងនោះ ។តើ​អ្វី​ទៅជា​ប្រត្តិកម្មតប គំនិត និង សំណួរ​ដំបូង​របស់អ្នក ?

រូបភាព
មរ៉ូណៃ​បង្ហាញ​ខ្លួន​ដល់​យ៉ូសែប ស្ម៊ីធក្នុង​បន្ទប់​របស់លោក

នៅ​យប់​ដែល​មរ៉ូណៃ​បាន​លេច​មក​ជួប​យ៉ូសែប ស្ម៊ីធជា​លើក​ដំបូង—ថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 1823—លោក​បាន​ដក​ស្រង់​ពីអេសាយ 11ដែល​មាន​នៅ​ក្នុងនីហ្វៃទី 2 21ផងដែរ ។មរ៉ូណៃ​បាន​ប្រាប់​យ៉ូសែប ស្ម៊ីធថា ពាក្យ​ព្យាករ​ទាំងឡាយ​ក្នុង​ជំពូក​នោះ​គឺ​ហៀប​នឹង « បាន​សម្រេច​ហើយ » ។ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:40 ) ។នៅពេល​អ្នក​សិក្សា​ពាក្យ​ព្យាករ​ទាំងនេះ​ដែល​មកពី​អេសាយ សូម​សញ្ជឹងគិត​ពី​មូលហេតុ​ដែល​នីហ្វៃ​នឹង​កត់ត្រា​ពាក្យ​ព្យាករ​ទាំងនេះ​នៅលើ​ផ្ទាំង​តូច និងមូលហេតុ​ដែល​មរ៉ូណៃ​នឹង​ដកស្រង់​ពាក្យ​ព្យាករណ៍​ទាំងនេះ​ទៅកាន់​យ៉ូសែប ស្ម៊ីធ ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​ដែល​បាន​បញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យព្យាករដែល​បានកត់ត្រា​ក្នុងនីហ្វៃទី 2 21 ។អ្នកប្រាជ្ញ​ទាំងឡាយ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជា​យូរ​មកហើយ ក្នុង​ការព្យាយាម​យល់​ពី​អត្ថន័យ​នៃ​និមិត្តរូប​ទាំងឡាយ​ដែល​បាន​ប្រើប្រាស់​ក្នុង​ជំពូក​នេះ ។ព្រះគម្ពីរ​មរមន និង ពួក​ព្យាការី​សម័យ​ទំនើប​នេះបាន​ជួយ​យើង​ឲ្យ​យល់​អត្ថន័យ​កាន់​តែ​ច្បាស់ ។ឧទាហរណ៍ អេសាយ​បាន​ប្រើប្រាស់​រូប​ប្រៀប​ប្រដូច​ជា​ដើមឈើ ឬ រុក្ខជាតិ​មួយ ។សូមអាននីហ្វៃទី 2 21:1, 10 ហើយ​រកមើល​ផ្នែក​ពិសេសៗ​ទាំងឡាយ​នៃ​ដើមឈើ ឬ រុក្ខជាតិ ។បន្ទាប់​មក អានគោលលទ្ធិ និង សេចក្តីសញ្ញា​113:1–6 ដើម្បី​ជួយ​អ្នក​យល់​ពី​អត្ថន័យ​នៃ​និមិត្តរូប​ទាំងនេះ ។វា​អាច​ជា​ជំនួយ​ដ៏​ល្អ​ដើម្បី​សរសេរ​ការបកស្រាយ​នៃ​និមិត្តរូប​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

គល់​របស់​អ៊ីសាយ—ព្រះយេស៊ូវគ្រីស្ទ

លំ​ពង់​មួយ​នឹងដុះ​ចេញពី​គល់​របស់​អ៊ីសាយ—​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ឫស​របស់​អ៊ីសាយ—ជា​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​បព្វជិតភាព

សូម​ពិចារណា​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ដែល​បានពន្យល់​ថា « ឫស​របស់​អ៊ីសាយ » និង « លំពង់​មួយ​នឹង​ដុះ​ចេញពី​គល់​របស់​អ៊ីសាយ » ឃ្លា​ទាំងពីរ​នេះ​សំដៅ​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ៖ « តើ​យើង​ខុស​ដែរឬទេក្នុង​ការនិយាយ​ថា ព្យាការី​ដែល​ត្រូវ​បាន​រៀបរាប់​នៅ​កន្លែង​នេះ [ ក្នុងគ. និង ស.113:5–6 ] ថា​ជា​យ៉ូសែប ស្ម៊ីធនោះ ជាបុរស​ម្នាក់​ដែលនឹង​ត្រូវបានប្រទាន​ឲ្យ​នូវ​បព្វជិតភាព ហើយ​ទទួល​បាន​កូនសោ​ទាំងឡាយ​នៃ​នគរ ហើយ​និង​ជា​អ្នក​លើក​ទង់ជ័យ​ឡើង​សម្រាប់​ការប្រមូល​រាស្ត្រ​របស់​ព្រះអម្ចាស់​ក្នុង​ជំនាន់​របស់​យើង​នោះ ?ហើយ​តើ​លោក​ក៏​មិន​មែន​ជា‹ អ្នក​បម្រើ​នៅ​ក្នុង​ព្រះហស្ត​នៃ​ព្រះគ្រីស្ទ ដែល​ជា​ពូជពង្ស​របស់​អ៊ីសាយ​ខ្លះ និង ពូជពង្ស​របស់​អេប្រាអិម​ខ្លះ ឬ ជាវង្ស​នៃ​យ៉ូសែប ដែល​មាន​អំណាច​ដ៏​ខ្លាំង ›ទេ​ឬ​អី ?[ គ. និង ស.113:3–4 ] » ( Millennial Messiah [1982] ទំព័រ 339–40 ) ។

សូម​អាននីហ្វៃទី 2 21:10, 12ហើយ​រក​មើល​អ្វី​ដែល​អេសាយ​បាន​ព្យាករ​ថា ព្រះអម្ចាស់​នឹង​ធ្វើ​តាមរយៈ « ឫស​របស់​អ៊ីសាយ » ( យ៉ូសែប ស្ម៊ីធ ) ។ពាក្យ ទង់ជ័យ សំដៅ​លើ « បទដ្ឋាន » មួយ​ដែល​រាស្ត្រ​ប្រមូលផ្តុំ ។

ខទាំងនេះ​បង្រៀន​សេចក្តី​ពិត​ដូច​តទៅ​នេះ ៖ ព្រះអម្ចាស់​បាន​ស្តារ​ដំណឹងល្អ​របស់​ទ្រង់ និង សាសនាចក្រ​របស់​ទ្រង់​ឡើងវិញតាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ហើយ​ឥឡូវ​នេះ​កំពុង​ប្រមូល​រាស្ត្រ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ ។

  1. សូមឆ្លើយ​សំណួរ​ដូចតទៅ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​ជា​ទង់ជ័យ​មួយ​ចំពោះ​ពិភពលោក​ដោយ​របៀប​ណា ?

នីហ្វៃទី 2 21:6–9; 22:1–6

អេសាយ​ពិពណ៌នា​ពី​សម័យ​សហស្សវត្សរ៍

ប្រធានបទ​ដែល​ត្រូវ​បាន​ពិភាក្សា​ច្រើន​បំផុត​មួយ​ក្នុង​ចំណោម​ប្រធានបទ​ទាំងឡាយក្នុង​ចំណោម​អ្នក​កាន់​គ្រីស្ទសាសនា​គឺ​ជា​រជ្ជកាល​សហស្សវត្សរ៍​របស់​ព្រះអង្គ​សង្គ្រោះ ។តើ​អ្នក​ធ្លាប់​គិត​ច្រើន​អំពី​រឿង​នេះ​ទេ ?សូម​ស្រម៉ៃ​ថា មិត្ត​ម្នាក់​បាន​សួរ​អ្នកថា តើ​អ្នក​ជឿ​អ្វី​ខ្លះ អំពី​សម័យ​សហស្សវត្សរ៍ ។តើ​អ្នក​នឹង​និយាយ​បែបណា ?

រូបភាព
ដោយ​គ្មាន​កំហឹង​អ្វី​ឡើយ

អេសាយ​បាន​ព្យាករ​ថា ក្រោយ​ពី​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះនោះ​នឹង​មាន​ការផ្លាស់ប្តូរ​ជា​ច្រើន​នៅ​លើ​ផែនដី​នេះ ដែល​នឹង​ឋិត​នៅ​យូរ​អង្វែង​រយៈពេល​មួយ​ពាន់​ឆ្នាំ ។យើង​ហៅ​អំឡុង​ពេល​នេះ​ថា សហស្សវត្សរ៍​ដ៏​សុខសាន្ត ។សូម​អាននីហ្វៃទី 2 21:6–9រកមើល​ថា តើ​មាន​ស្ថានភាព​ដូចម្តេច​នៅលើ​ផែនដី នៅ​អំឡុង​សហស្សវត្សរ៍ ។

យោង​តាមនីហ្វៃទី 2 21:9 ការព្យាករណ៍​មួយ​អំពី​សហស្សវត្សរ៍​គឺថា « គ្រប់​ទាំងអស់​នឹង​ស្គាល់​ព្រះអម្ចាស់ ពាសពេញ​លើ​ផែនដី » ។សូម​ពិចារណា​ពី របៀប​ដែល ការសម្រេច​តាម​ការព្យាករ​នេះនឹង​មាន​ឥទ្ធិពល​មក​លើ​មនុស្ស​ជុំវិញ​ពិភពលោក​នេះ ។សូម​អាននីហ្វៃទី 2 22:1–6ហើយ​កត់សម្គាល់​ពី​អារម្មណ៍​នៃ​ការថ្វាយបង្គុំ​ដែល​មនុស្ស​នឹង​មាន​អំឡុង​សហស្សវត្សរ៍ ។តើ​យើង​អាច​អភិវឌ្ឍ​លក្ខណៈ​ដូចគ្នា​នោះ​ដោយ​របៀប​ណា នៅ​សព្វ​ថ្ងៃ​នេះ ?

ខគម្ពីរ​ទាំងឡាយ​ដែល​អ្នក​បាន​សិក្សា បង្រៀន​សេចក្តី​ពិត​នេះ​ថា ៖អំឡុង​សហស្សវត្សរ៍ ផែនដី​នេះ​នឹង​ទៅ​ជា​កន្លែង​នៃ​ភាពសុខសាន្ត​ដោយសារ​វា​នឹង​ពោរពេញ​ដោយ​ការចេះដឹង​អំពី​ព្រះអម្ចាស់ ។តើ​ទិដ្ឋភាព​មួយណា​នៃ​សហស្សវត្សរ៍ ដែល​អ្នក​ចង់​មាន​នៅ​ក្នុង​ជីវិត​រស់​នៅ​របស់​អ្នក​នៅ​ពេល​នេះ ?សូម​សញ្ជឹង​គិត​មួយ​ភ្លែត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើដើម្បី​ទទួល​បាន​ពរជ័យ​មួយ​ចំនួន​នៃ​ពរជ័យ​ទាំងនេះ ។

អ្នក​អាច​នឹង​ចង់​ច្រៀង ស្តាប់ ឬអាន « ទ្រង់​ជា​ពន្លឺខ្ញុំ» ( ទំនុកតម្កើងលេខ 39 ) ដើម្បី​បន្ថែម​លើ​ការសិក្សា​របស់អ្នក​ពីនីហ្វៃទី 2 22 ។

នីហ្វៃទី 2 23–24

អេសាយ​ពិពណ៌នា​ពី​ការធ្លាក់​នៃ​ក្រុង​បាប៊ីឡូន ការធ្លាក់​របស់​ពួក​ទុច្ចរិត និង ការធ្លាក់​របស់​លូស៊ីហ្វើរ

តាម​ការកត់ត្រា​ក្នុងនីហ្វៃទី 2 23–24អេសាយ​បាន​ថ្កោលទោស​ដល់​អំពើ​ទុច្ចរិត​របស់​វង្ស​អ៊ីស្រាអែល និង បាន​ប្រៀបធៀប​ការបំផ្លិចបំផ្លាញ​របស់​ពួកទុច្ចរិត​នៅ​ថ្ងៃ​ចុងក្រោយទៅ​នឹង​ការបំផ្លិចបំផ្លាញ​ក្រុង​បាប៊ីឡូន​ពី​បុរាណ ។ក្រុង​បាប៊ីឡូន​គឺ​ជា​ក្រុង​ដែល​ទុច្ចរិត​ខ្លាំង​ណាស់​ក្នុង​សម័យ​របស់​អេសាយ ហើយ​ចាប់​ពី​ពេលនោះ​មក​បាន​ប្រើ​ជា​តំណាង​ឲ្យ​សេចក្ដី​ទុច្ចរិត​នៃ​ពិភពលោក​នេះ ( សូមមើលគ. និង ស. 133:14 ) ។

សូម​សិក្សា​អ្វី​ដែល​អេសាយ​បាន​ព្យាករ​ថា នឹង​កើតឡើង​ចំពោះ​ពួកទុច្ចរិត​នៅ​ថ្ងៃ​ចុងក្រោយ ដោយ​អាននីហ្វៃទី 2 23:1, 4–9, 11, 15, 19, និង 22 ។

អេសាយ​ក៏​បាន​ប្រៀបធៀប​ពី​ការបំផ្លិចបំផ្លាញ​ក្រុង​បាប៊ីឡូន​ពី​បុរាណទៅ​នឹង​ការធ្លាក់​របស់​លូស៊ីហ្វើរ ( របស់​សាតាំង ) ពី​ស្ថានសួគ៌ ។លោក​បាន​និយាយ​អំពី​លូស៊ីហ្វើរ​ថា ជា​ស្តេច​តំណាង​ម្នាក់​របស់​ក្រុង​បាប៊ីឡូន ដែល​មានន័យ​ថា ពិភពលោក​ទាំងមូល​ដែល​ទុច្ចរិត ។អេសាយ​បាន​ប្រើប្រាស់​ការធ្លាក់​របស់​លូស៊ីហ្វើរ​ក្នុង​ពិភព​មុន​ឆាកជីវិត​នេះ​ជា​ការចង្អុល​បង្ហាញ​ពី​របៀប​ដែល​ពួកទុច្ចរិត​នឹង​បរាជ័យ ហើយ​ធ្លាក់ ។សូម​សិក្សា នីហ្វៃទី 2 24:12–14ហើយ​គូស​ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​ការអួតអាង និង ភាពឆ្មើងឆ្មៃ​របស់​សាតាំង ។

តើ​អ្នក​អង្កេត​ការប្រើប្រាស់​នៃ​ពាក្យ​ខ្ញុំក្នុង​ខ​ទាំងនេះ​ឬទេ ?អ្នក​អាច​គូស​ជុំវិញ​ពាក្យ​ខ្ញុំ ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។នៅគ្រាមួយ ប្រធានអិន. អេលឌិន ថែនណឺ នៃ​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា សាតាំង « ខ្វល់ខ្វាយ​នឹង​កិត្តិយស​ជា​ជាង​លទ្ធផល សិរីល្អ និង ការសរសើរ​គឺ​ជា​ទីបញ្ចប់​នៃ​គោលដៅ​ពិត​របស់​វា » ( «For They Loved the Praise of Men More Than the Praise of God» Ensignខែ វិច្ឆិកា ឆ្នាំ 1975 ទំព័រ 76 ) ។

សូម​ពិនិត្យ​មើល​ក្នុងនីហ្វៃទី 2 24:15–16នូវ​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​សាតាំង​នៅ​ទី​បំផុត និង ថាតើ​មនុស្ស​នឹង​មាន​អារម្មណ៍​បែបណា​អំពី​សាតាំង​នៅ​ពេល​ពួកគេ​ឃើញ​ថា សាតាំង​នឹង​ក្លាយ​ទៅ​ជា​បែបណា​នោះ ។

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ ដែល​ថ្លែង​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖ « នៅ​ក្នុង​ក្រុមប្រឹក្សា​មុន​ឆាកជីវិត​នេះ វា​គឺ​ជា​មោទនភាព​ដែល​បាន​ទម្លាក់​លីស៊ីហ្វើរ​ចុះ​ដែល​ជា ‹ បុត្រា​នៃ​ពេល​ព្រឹក › ។( 2 នីហ្វៃ24:12–15សូមមើល​ផងដែរគ. និង ស.76:25–27; ម៉ូសេ4:3 ) ។… លូស៊ីហ្វើរ​បានដាក់​សំណើរ​របស់​វា​ដែល​ជា​ការប្រកួតប្រជែង​ជាមួយ​នឹង​ផែនការ​របស់​ព្រះវរបិតា​ដែល​ត្រូវ​បាន​ជួយ​គាំទ្រ​ដោយ​ព្រះយេស៊ូវគ្រីស្ទ ។( សូមមើលម៉ូសេ 4:1–3 ) ។សាតាំង​បាន​ប្រាថ្នា​ចង់បាន​កិត្តិយស​លើ​អស់​អ្នក​ដទៃ​ទៀត ។( សូមមើល2 នីហ្វៃ24:13 ) ។និយាយ​ឲ្យ​ខ្លី​ទៅ បំណងប្រាថ្នា​ដ៏ឆ្មើងឆ្មៃ​របស់​វា​គឺ​ដើម្បី​ទម្លាក់​បល្ល័ង្ក​របស់​ព្រះ ។( សូមមើល គ. និង ស.29:36; 76:28 ) » ។( “Beware of PrideEnsignខែ ឧសភា ឆ្នាំ 1989 ទំព័រ 4–5 ) ។

នៅ​ក្នុងនីហ្វៃទី 2 23:22 យើង​រៀន​ថា អ្នក​អាច​ទទួល​បាន​ការលួងលោមបើ​អ្នក​សុចរិត ។ព្រះ​នឹងមាន​សេចក្តី​មេត្តា​ករុណា​មកលើ​អ្នក ប៉ុន្តែ​ពួកទុច្ចរិត​នឹង​ត្រូវ​វិនាស ។

  1. សូមឆ្លើយ​សំណួរ​ខាងក្រោមនេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖

    1. តើ​ខ្ញុំ​អាច​ផ្លាស់ប្តូរ​អ្វីខ្លះ​ក្នុង​ជីវិត​ខ្ញុំ​នៅថ្ងៃនេះដើម្បី​មាន​ការគោរព​ប្រតិបត្តិ​កាន់តែ​ខ្លាំងឡើង ?

    2. តើ​ខ្ញុំ​អាច​តាំងចិត្ត​យ៉ាងណាដើម្បី​បន្តមាន​ការគោរព​ប្រតិបត្តិ ?

សូម​អធិស្ឋាន​ដើម្បី​បាន​ឱកាស​ក្នុង​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្តីពិត​ទាំងឡាយ​ដែល​អ្នក​បានរៀន​ក្នុង នីហ្វៃទី 2 23 ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សានីហ្វៃទី 2 21–24ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖