ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 113
កំណត់ចំណាំ​នៅ​បាត
បាវចនា

កណ្ឌ​ទី ១១៣

ចម្លើយ​ចំពោះ​សំណួរ​ខ្លះៗ​អំពី​ការ​សរសេរ​របស់​លោក​អេសាយ ដែល​បាន​ឲ្យ​ដោយ យ៉ូសែប ស៊្មីធ ជា​ព្យាការី ខែ​មីនា ឆ្នាំ​១៨៣៨ (History of the Church, ៣:៩–១០)។

១–៦, គល់​របស់​អ៊ីសាយ ដែល​មាន​លំពង់​ចេញ​មក ហើយ​ឫស​របស់​អ៊ីសាយ​ត្រូវ​បាន​ប្រាប់; ៧–១០, ពួក​សំណល់​នៃ​ស៊ីយ៉ូន​ដែល​បាន​ខ្ចាត់ខ្ចាយ មាន​សិទ្ធិ​ចំពោះ​បព្វជិតភាព ហើយ​ត្រូវ​បាន​ហៅ​ឲ្យ​វិល​ទៅ​រក​ព្រះ​អម្ចាស់​វិញ។

តើ​អ្នក​ណា​ទៅ​ជា​គល់​របស់​អ៊ីសាយ ដែល​បាន​ពោល​ដល់​នៅ​ក្នុង​ខ​ទី​១ ទី​២ ទី៣ ទី៤ និង​ទី៥ នៅ​ក្នុង​ជំពូក​ទី​១១ នៃ​គម្ពីរ​អេសាយ?

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ ៖ គឺជា​ព្រះ​គ្រីស្ទ។

តើ​អ្វី​ជា​លំពង់ ដែល​បាន​ពោល​ដល់​នៅ​ក្នុង​ខ​ទី​១ នៅ​ក្នុង​ជំពូក​ទី​១១ នៃ​គម្ពីរ​អេសាយ ដែល​ត្រូវ​ចេញ​មក​ពី​គល់​របស់​អ៊ីសាយ?

មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ គឺជា​អ្នក​បម្រើ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ​គ្រីស្ទ ដែល​ជា​ពូជ​ពង្ស​របស់​អ៊ីសាយ​ខ្លះ និង​ពូជ​ពង្ស​របស់​អេប្រាអិម​ខ្លះ ឬ​ជា​វង្ស​នៃ​យ៉ូសែប ដែល​មាន​អំណាច​ដ៏​ខ្លាំង ដាក់​មក​លើ​អ្នក​បម្រើ​នោះ។

តើ​អ្វី​ជា​ឫស​របស់​អ៊ីសាយ ដែល​បាន​ពោល​ដល់​នៅ​ក្នុង​ខ​ទី​១០ នៅ​ក្នុង​ជំពូក​ទី​១១?

មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ គឺជា​ពូជ​ពង្ស​របស់​អ៊ីសាយ ព្រម​ទាំង​យ៉ូសែប ជា​អ្នក​ដែល​ត្រូវ​មាន​បព្វជិតភាព និង​កូន​សោ​ទាំង​ឡាយ​នៃ​នគរ សម្រាប់​ជា​ទង់ជ័យ និង​សម្រាប់​ការ​ប្រមូល​រាស្ត្រ​របស់​យើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។

សំណួរ​ទាំង​ឡាយ​ដោយ អេលីយ៉ាស ហ៊ិកប៊ី សួរ​ថា ៖ តើ​បញ្ជា​នៅ​ក្នុង​គម្ពីរ​អេសាយ ជំពូក​ទី​៥២ ខ​ទី​១ មាន​ន័យ​ថា​ដូច​ម្ដេច​ដែល​ថា ៖ ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​ឯង — ហើយ​តើ​អេសាយ​និយាយ​ពី​អ្នក​ណា?

លោក​បាន​និយាយ​ពី​ពួក​អ្នក​ដែល​ព្រះ​ទ្រង់​នឹង​ហៅ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ដែល​ត្រូវ​កាន់អំណាច​នៃ​បព្វជិតភាព ដើម្បី​នាំ​ក្រុង​ស៊ីយ៉ូន មក​ម្ដង​ទៀត ហើយ​និង​សេចក្ដី​ប្រោស​លោះ​ដល់​សាសន៍​អ៊ីស្រាអែល ហើយ​ដើម្បី​ពាក់​កម្លាំង​របស់​នាង​នោះ គឺ​ដើម្បី​ពាក់​សិទ្ធិ​អំណាច នៃ​បព្វជិតភាព ដែល​នាង​គឺ​ស៊ីយ៉ូន មាន​សិទ្ធិ​មាន​តាម​វង្ស​ត្រកូល ព្រម​ទាំង​វិល​ទៅ​រក​អំណាច​នោះ ដែល​នាង​បាន​បាត់បង់។

តើ​យើង​ត្រូវ​យល់​យ៉ាង​ណា ដោយ​ថា​ក្រុង​ស៊ីយ៉ូន​ដោះ​ចំណង​ពី​ក​នាង​ចេញ នៅ​ខ​ទី​ពីរ?

១០យើង​ត្រូវ​យល់​ថា ពួក​សំណល់​ដែល​បាន​ខ្ចាត់ខ្ចាយ ត្រូវ​បាន​ទូន្មាន​ឲ្យ​វិល​ពី​ទី​ដែល​ពួក​គេ​បាន​រលំទៅ​រក​ព្រះ​អម្ចាស់​វិញ ហើយ​បើ​សិន​ជា​ពួក​គេ​វិល​វិញ នោះ​សេចក្ដី​សន្យា​នៃ​ព្រះ​អម្ចាស់ គឺថា​ទ្រង់​នឹង​មាន​ព្រះ​បន្ទូល​ទៅ​រក​ពួក​គេ ឬ​ប្រទាន​ដល់​ពួក​គេ​នូវ​វិវរណៈ។ សូម​មើល​ខ​ទី៦ ទី៧ និង​ទី៨។ ចំណង​ទាំង​ឡាយ​នៅ​ក​នាង គឺជា​សេចក្ដី​បណ្ដាសា​នៃ​ព្រះ​មក​លើ​នាង ឬ​ពួក​សំណល់​នៃ​អ៊ីស្រាអែល នៅ​ក្នុង​ស្ថានភាព​ខ្ចាត់ខ្ចាយ​របស់​ពួក​គេ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ៕